សង្គ្រាមឆ័ត្រ

សង្គ្រាមឆ័ត្រគឺជាព្រឹត្តិការណ៍បាតុកម្មប្រឆាំងបារាំងចំពោះការលុបបំបាត់អក្សរសាស្ត្រខ្មែរ។

ការវិវត្ត

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ ១៩៤២ បាតុកម្មប្រាឆាំងបារាំងដើម្បីឲ្យដោះលែងលោកអាចារ្យ ហែម ចៀវ និងលោក នួន ឌួង ត្រូវបានរៀបចំ​ឡើង​ដោយមានការចូលរួមពីសំណាក់ប្រជាជន និងព្រះសង្ឃស្នេហាជាតិជាច្រើន។ ក្នុងពេលនោះ​ លោក ប៉ាច ឈឺន គឺ​ជាមនុស្សសំខាន់ជាងគេ និងបានដឹកនាំហ្វូងបាតុករដើម្បីប្រឆាំងបារាំង។ ព្រឹត្តិការណ៍នេះ​ ត្រូវ​បានគេ​ហៅក្នុងប្រវត្តិសាស្រ្តថា “សង្គ្រាមឆ័ត្រ” ដែលពេលនោះ ឆ័ត្រគឺជាអាវុធដែលបាតុករ ជាពិសេស​ព្រះសង្ឃបានប្រើប្រាស់ ហើយព្រឹត្តិការណ៍នេះផងដែរ ត្រូវបានគេចាត់ទុកថាជាបាតុកម្មដំបូង ដែលមាន​ទ្រង់ទ្រាយធំ ធ្វើឡើងដើម្បីប្រឆាំងអាណានិគមបារាំង។ ប៉ុន្តែប្រតិបត្តិកាណ៍ប្រឆាំងបារាំងនេះ ពុំបានទទួល​ជោគជ័យនោះទេ ព្រោះខ្មែរពេលនោះមានបទពិសោធន៍តិចតួចពេក។ លោក ប៉ាច ឈឺន ជាមួយ​នឹងមិត្តរួមការងារ​មួយចំនួនទៀត​ត្រូវ​បានបារាំងចាប់ខ្លួន។​ លោក សឺង ង៉ុក ថាញ់ ដែលជាមនុស្សសំខាន់​នៅពីក្រោយបាតុកម្ម​ត្រូវបានភាសខ្លួនទៅខេត្តបាត់ដំបង បន្ទាប់មកទៅកាន់ប្រទេសជប៉ុន។ នៅថ្ងៃទី៩ ខែមិនា ឆ្នាំ ១៩៤៥ កងទ័ពជប៉ុននៅក្នុងឥណ្ឌូចិន គម្រាមកងទ័ពបារាំង​ដើម្បី​កាន់​កាប់ទឹកដីឥណ្ឌូចិន ហើយបានដាក់គុកមនុស្សមួយចំនួនដូចជា ប៉ូលីស ទាហ៊ាន និងប្រជាជនបារាំងមួយចំនួន​។ សម្តេចសីហនុ ដែលមានជប៉ុននៅពីក្រោយ បានប្រកាស់ឯករាជ្យប្រទេសខ្មែរនៅថ្ងៃទី​១១ ខែមិនា​ ឆ្នាំ​១៩៤៥។ លោកសឺង ង៉ុកថាញ់ បានត្រឡប់មកពីជប៉ុនវិញ ហើយធ្វើការជារដ្ឋមន្រ្តីក្រសួងការបរទេស។ ក្រោយមកទៀតគាត់បានឡើងជានាយករដ្ឋមន្រ្តី។ គាត់បានប្រឹងប្រែងធ្វើការយ៉ាងមុះមត់ក្នុងការការ​ពារឯក​រាជ្យរបស់ខ្មែរនៅពេលនៅ ប៉ុន្តែនៅអំឡុងខែតុលា បារាំងបានត្រឡប់មកគ្រប់គ្រងខ្មែរសារជាថ្មី ហើយ​បានបញ្ឈប់លោកពីនាយករដ្ឋមន្រ្តី ហើយចោទប្រកាន់និងកាត់ទោសលោកថាជាជនក្បត់ជាតិ។

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

អេមីរ៉ាតអារ៉ាប់រួមគណៈអភិបាលក្រុង-ស្រុករបាំព្រះរាជទ្រព្យសម្បត្តិវប្បធម៌ខ្មែរដែលបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកភ្នំភ្លើងកៅស៊ូប្រវត្តិរបស់ក្រុងព្រះសីហនុព្រះបាទរាមាធិបតីទី៣អង្គទងសម្តេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាផ្ការំដួលរឿងមហាចោរនៅទល់ដែនវគ្គទី២៖បងប្អូនពីរនាក់រាជានិយមនៃប្រទេសកម្ពុជាធម្មទានខេត្តកំពង់ស្ពឺគណបក្ស​ប្រជាជន​កម្ពុជាស្រុកត្បូងឃ្មុំទំនាក់ទំនងរវាងអរិយធម៌ខ្មែរនិងបរទេសវិគីភីឌាអស្សាមិករណ៏ផលប្រយោជន៍នៃរុក្ខជាតិបុរេប្រវត្តិកម្ពុជាការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ស្រុក ទាំង ១១ នៃខេត្តកណ្តាលអ៊ីតាលីការកើនឡើងនៃចំនួនប្រជាជននៅលើពិភពលោកតាកស៊ីនអូស្ត្រាលីប្រទេសអភិវឌ្ឍមូលនិធិរូបិយវត្ថុអន្តរជាតិសង្រ្គាមលោកលើកទី១ទិវាពលកម្មអន្ដរជាតិសង្កាត់កំបូលប្លាតុងលក្ខណៈ​នៃ​ភាសាខ្មែរធនាគារជាតិនៃកម្ពុជារឿងកម្លោះពីរនាក់ចង់បានប្រពន្ធគេសាលាក្ដីខ្មែរក្រហមហ្គូហ្គលព្រះបរមរាជវាំងកម្ពុជាចក្រភពអាល្លឺម៉ង់សន្និសីទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤រូបិយវត្ថុប្រជុំភាសិតថ្មីៗការរស់នៅរបស់ខ្មែរបុរេប្រវត្តិតំបន់ទេសចរណ៍នៅកម្ពុជាច្បាប់ប៉ាស្កាល់ការបោះឆ្នោតនៅកម្ពុជាអ្នកសារព័ត៌មានប្រវត្តិសាស្ត្រវៀតណាមក្រសួងមហាផ្ទៃច្បាប់ឋានានុក្រមនៃតម្រូវការប្រជាធិបតេយ្យសង្គមធម៌តួអង្គនៅក្នុងរឿងរាមកេរ្តិ៍ខ្មែរប្រវត្តិសាស្ត្រភូមាប្រពលវប្បកម្មចក្រភពអង្គរ(៨០២-១២១៨)របាំតន្តី្របញ្ជីរាយនាម គណបក្សនយោបាយនៅកម្ពុជារបាំប្រពៃណីអរិយសច្ចៈទាំង៤រឿង ពិតរបស់ខ្ញុំ ភាគ២រដ្ឋច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាល់ ម៉ាក្សរឿងខ្លាចាញ់ប្រាជ្ញាគីង្គក់និងអណ្ដើកព្យញ្ជនៈខ្មែរខេត្តនៃកម្ពុជាក្រុមប្រឹក្សាខេត្តស្តាទិចនរោត្តម រណឫទ្ធិសិទ្ធិកុមារសង្រ្គាមលោកលើកទី២🡆 More