វិទ្យាល័យព្រះស៊ីសុវត្ថិ

វិទ្យាល័យព្រះស៊ីសុវត្ថិ ជាវិទ្យាលយ័មួយនៅក្នុងចំកណ្តាលបេះដូងរាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា។ អនុវិទ្យាល័យនេះ​ត្រូវបានគេបង្កើតនៅឆ្នាំ​ ១៨៧៣ ហើយនៅឆ្នាំ ១៩៣៣ ប្រែទៅជាវិទ្យាល័យ​រហូតមកដល់សព្វថ្ងៃនេះ។

វិទ្យាល័យព្រះស៊ីសុវត្ថិ
Lycée Sisowath
វិទ្យាល័យព្រះស៊ីសុវត្ថិ
អាសយដ្ឋាន
មហាវិថីព្រះនរោត្ដម
12210 រាជធានីភ្នំពេញ, កម្ពុជា ប្រទេសកម្ពុជា
Information
School type គ្រឹះស្ថានសាធារណៈ
Established 1933 (as a lycée)
Founded 1873
Founder Mr. Francois Fontaine
Principal មូល ស៊ុយហេង
Teaching staff more than 300 teaching staffs
Campus ១០ ខ្នង
Campus size 4 hectares (9.9 acres)
Website

ប្រវត្តិ​

ក្រោម​ការ​ផ្តួច​ផ្តើម​របស់​លោក​ហ្រ្វង់ស្វ័រ​ហ្វុងតែន សាលា​ទំនើប​ដំបូង​គេ​ត្រួវ​បាន​បង្កើត​នៅ​ឆ្នាំ​១៨៧៣។ សាលា​នេះ​ជា​សាលា​បារាំងសេស​Ecole du Protectorat (សាលារាជការអាណាព្យាបាល)នៅ​រាជធានី​ភ្នំពេញ។ សាលា​នេះ​ត្រូវ​បាន​គេ​ប្តូរ​ឈ្មោះ​ទៅ​ជា​Collège du Protectoratអនុវិទ្យាល័យរាជការអាណាព្យាបាល)នៅ​ឆ្នាំ​១៨៩៣ បន្ទាប់​មក​Collège Sisowath អនុវិទ្យាល័យ​ស៊ីសុវត្ថិ​នៅ​ឆ្នាំ១៩០៥។ អនុវិទ្យាលយ័​នេះ​សម្រាប់​បំពាក់​បំប៉ន​ចំណេះ​ដឹង​សិស្សដើម្បី​បម្រើការ​នៅ​ក្នុង​​ស្ថាប័ន​​រាជការ​​អាណានិគមនិយម​បារាំងសេស​ផ្នែក​យុត្តិធម៌និង​ផ្នែក​រដ្ឋបាល​។

នៅ​ឆ្នាំ១៩៣៣ អនុវិទ្យាល័យ​ស៊ីសុវត្ថិ​បាន​ប្រែ​ក្លាយ​ទៅ​ជាវិទ្យាល័យព្រះស៊ីសុវត្ថិ។ សិស្សានុសិស្ស​ជាតិ​កម្ពុជា​បាន​បញ្ចប់​ការសិក្សា​លើក​ដំបូង​នៅ​វិទ្យាល័យ​នេះ​នៅ​ក្នុង​ឆ្នាំ១៩៣៩។ មាន​តែ​សិស្ស​ចំនួន​១៤៤​ប៉ុណ្ណោះ​ដែល​បាន​បញ្ចប់​សញ្ញបត្រ​ទុតិយភូមិ​នៅ​ឆ្នាំ១៩៥៤។ ក្រសួងអប់រំ​កាល​ណោះ​បាន​ព្យាយាម​បញ្ចូល​ការប្រើប្រាស់ភាសាខ្មែរនៅគ្រប់ថ្នាក់​ដែល​កាល​នោះ​ វិទ្យាល័យព្រះស៊ីសុវត្ថិ​បាន​ចាប់​ផ្តើម​នៅ​កំឡុង​ឆ្នាំ១៩៦៧។

នៅ​ជំនាន់សាធារណរដ្ឋខែ្មរវិទ្យាល័យ​នេះ​ត្រូវ​បាន​គេ​ប្តូរ​ឈ្មោះ​២ដង ៖​ លើក​ទី​១ វិទ្យាល័យ៩តុលា នៅ​ឆ្នាំ​១៩៧០ បន្ទាប់​មក​នៅ​ក្រោយ​ថ្ងៃ​ប្រកាស​សាធារណរដ្ឋ​ខ្មែរ ក៏​ប្តូរ​ឈ្មោះ​ទៅ​ជា វិទ្យាល័យ ភ្នំដូនពេញ នៅ​ក្នុង​ឆ្នាំ​១៩៧៤។ ក្រោម​របបកម្ពុជាប្រជាធិបតេយ្យ​ វិទ្យាល័យ​នេះ​បាន​ប្រែ​ក្លាយ​ជា​សាលា​អង្គលីលេខ។​ បុគ្គលិក​សិក្សា គ្រូបង្រៀន​ សិស្ស​ត្រូវ​បាន​បណ្តេញ​ចេញ​​ហើ់យ​ជំលៀស​ទៅ​តាម​សហករណ៍​ជនបទផ្សេងៗ​ហើយ​មួយ​ចំនួន​ត្រូវ​បាន​សម្លាប់។

ក្រោយ​ថ្ងៃ​៧មករា រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា បាន​បើក​សាលា​នេះ​ឡើង​វិញ។ វិទ្យាល័យ​នេះ​បាន​បើក​ជា​ផ្លូវការ​នៅ​ថ្ងែ​ទី២១មករា​ឆ្នាំ១៩៨០ហើយ​បន្ត​រក្សា​ឈ្មោះ​រហូត​ដល់​ឆ្នាំ ១៩៩៣​​ទើប​ក្រសួង​អប់រំ​ស្នើ​ឲ្យ​ប្តូរ​ទៅ​ឈ្មោះ​ដើម​វិញ​ដើម្បី​រក្សា​កេរ​តំណែល​ប្រវត្តិសាស្រ្ត។

ទីតាំងនិងហេដ្ឋារចនាសម្ព័ន្ធ

វិទ្យាល័យព្រះស៊ីសុវត្ថិមានទំហំ៤ហិចតា​ ខាងលិចទល់វិថីប៉ាស្ទ័រ(ផ្លូវ៥១) ខាងជើងទល់វិថីមគ្គមង្គលសុវណ្ណ(ផ្លូវ១៧៨) ខាងត្បូងទល់វិថី កែវ ជា(ផ្លូវ១៨៤) និងខាងកើតទល់មហាវិថីព្រះនរោត្តម។ វិទ្យាល័យនេះមានអាគារសិក្សា១០ខ្នង អាគាររោងជាង១ អាហារដ្ឋាន២ តារាងបាល់ធំ១ តារាងបាល់បោះ១ តារាងបាល់ទះ២ តារាងបោះប៊ូល១ និងអាគារទីចាត់ការ១ ដែលមានសោភណភាពបែបឥទ្ធិពលបារាំងសេស។​

អតីតសិស្សសំខាន់ៗ

ឯកសារយោង

តំណភ្ជាប់ខាងក្រៅ


Tags:

វិទ្យាល័យព្រះស៊ីសុវត្ថិ ប្រវត្តិ​វិទ្យាល័យព្រះស៊ីសុវត្ថិ ទីតាំងនិងហេដ្ឋារចនាសម្ព័ន្ធវិទ្យាល័យព្រះស៊ីសុវត្ថិ អតីតសិស្សសំខាន់ៗវិទ្យាល័យព្រះស៊ីសុវត្ថិ ឯកសារយោងវិទ្យាល័យព្រះស៊ីសុវត្ថិ តំណភ្ជាប់ខាងក្រៅវិទ្យាល័យព្រះស៊ីសុវត្ថិព្រះរាជាណាចក្រកម្ពុជាភ្នំពេញ

🔥 Trending searches on Wiki ភាសាខ្មែរ:

យូណេស្កូបញ្ជីស្រុក ក្រុង និង ខណ្ឌកម្ពុជាបរមរាជាទី៣បរមរាជាទី៤ប្រវត្តិវិទ្យាសញ្ញាចរាចរណ៍នៃប្រទេសកម្ពុជាភាពជោគជ័យរឿងព្រេងទាក់ទងនិងពិធីបញ្ចូលម្លប់កូនស្រីឈាមប្រពលវប្បកម្មឥន្ទ្រទេវី (សតវត្សទី១៣)សាសនសុភាសិតពិធីឡើងផ្ទះថ្មីហិណ្ឌូសាសនាតួអង្គនៅក្នុងរឿងរាមកេរ្តិ៍ខ្មែរប្រជុំរឿងព្រេងខ្មែរបរិយាកាសវិស្វកម្មបុណ្យវិសាខបូជាតេឡេក្រាម (កម្មវិធី)កីឡាអាសុីអាគ្នេយ៍ ២០២៣អង្គរធំខេត្តខ្មែរដែលបាត់បង់នៅប្រទេសវៀតណាមសង្កាត់ចោមចៅបន្ទុកអគ្គីសនីសេដ្ឋកិច្ចខេត្តខ្មែរដែលបាត់បង់នៅប្រទេសថៃក្សត្រីអង្គម៉ីសង្គ្រាមវៀតណាមរស់ សេរីសុទ្ធាព្រះបរមរាជវាំងកម្ពុជាប្រភេទចម្លាក់វចនានុក្រមខ្មែរខេត្តត្បូងឃ្មុំរចនាបថនៃស្ថាបត្យកម្មខ្មែរព្រះពុទ្ធខេត្តកំពង់ធំអាហ្វ្រិកមូលនិធិរូបិយវត្ថុអន្តរជាតិដើមត្នោតស្រុកសៀមប៉ាងស្ថាប័នបញ្ជីរាយនាម ភ្នំនៅកម្ពុជាសម័យអាណានិគមនិយមបារាំងចិនពិធីបុណ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផ្កាសោមាស្រុកមោងឫស្សីសុភាសិត​ខ្មែរជម្ងឺ​ឆ្កែឆ្កួតស្រុកព្រៃកប្បាសមង្គលសូត្រពហូទេវារមណីយដ្ឋានភ្នំសន្ទូចភ្លេងក្លងឆ្នក់(ខ្លងខែក)ពាក្យកម្ចីពន្ធលើប្រាក់បៀវត្សបញ្ជីរាយនាម នាយករដ្ឋមន្ត្រីកម្ពុជាទឹកប្រាសាទវត្តឯកភ្នំអភិបាលកិច្ចល្អខ្មែរក្រហមសទ្ធាក្នុងព្រះពុទ្ធសាសនាស្នេហាក្រុមប្រឹក្សាក្រុង-ស្រុកភ្នំប្រុសភ្នំស្រីសំលៀកបំពាក់ខ្មែរ តំណាងថ្ងៃសតិប្បដ្ឋានស្រីជេដ្ឋាអរិយសច្ច៤ទន្លេមេគង្គប្រាសាទបន្ទាយស្រីជ័យជេស្ឋាទី១ប្រវត្តិសាស្ត្រកម្ពុជាបេឡារុស🡆 More