អំពីវិគីភីឌា

វិគីភីឌា (Wikipedia:wiːkiˈpiːdiə) ជាគំរោងសព្វវចនាធិប្បាយពហុភាសា មានមូលដ្ឋាននៅលើវិប ដែលផ្ដល់ជូននូវអត្ថបទ​ដោយឥតគិតថ្លៃ​។ វាជាសព្វវចនាធិប្បាយ​ដែលបើកចំហអោយកែប្រែបានដោយសេរី ក្រោមលក្ខន្ដិកៈប្រើប្រាស់​ដែលកំណត់ដោយវិគីភីឌា។ ទំព័រ​អត្ថបទ​របស់វិគីភីឌា​ក៏​ផ្ដល់ជូន​ផងដែរ​នូវតំណភ្ចាប់ទៅកាន់​ទំព័រ​ទាក់ទិន​សំរាប់អ្នកប្រើប្រាស់​ដែលចង់អានព័ត៌មានបន្ថែមទៀត។

អំពីវិគីភីឌា
គេហទំព័រវិគីភីឌា wikipedia.org ជាវិបសាយនៃគ្រប់ភាសា

វិគីភីឌាជាផ្លែផ្កានៃការសហការគ្នាសរសេររបស់អ្នកស្ម័គ្រចិត្តយ៉ាងច្រើន ដែលប្រឹងប្រែងសរសេរ​ដោយមិនទទួលយកកំរៃ។ នរណាក៏មាន​សិទ្ធិសរសេរ​និងធ្វើបំលាស់ប្ដូរ​នានានៅក្នុង​អត្ថបទវិគីភីឌា​បានដែរ (លើកលែង​តែក្នុងករណី​ពិសេសខ្លះៗ​ដូចជាការដាក់កំហិត​ការពារ​ពីការបំផ្លាញ​របស់ជនខិលខូច)។ អ្នកប្រើប្រាស់​អាចចូលរួមជាអនាមិកដោយប្រើឈ្មោះមិនពិត ឬក៏អាចប្រើឈ្មោះពិតតាមតែការស្ម័គ្រចិត្ត​របស់ខ្លួន។

វិគីភីឌាចាប់កំនើតឡើង​ក្នុងឆ្នាំ២០០១ ហើយបានរីកធំធាត់​ក្លាយជាវិបសាយផ្ដល់អត្ថបទ​ដ៏ធំមួយនៅលើអ៊ីនធឺណិត។ វិគីភីឌា​មានអ្នកទស្សនាប្រមាណ ៧៨លាននាក់ក្នុងមួយខែ (ស្ថិតិខែមករាឆ្នាំ២០១០)។ វិគីភីឌាមានអ្នករួមចំណែកសកម្ម​ជាង ៩១០០០ នាក់ ដែលធ្វើការលើអត្ថបទជាង១៦លានអត្ថបទ ជាភាសាចំនួនលើងពី២៧០ភាសា។

មនុស្ស​គ្រប់អាយុ គ្រប់សាសន៍ អាចសរសេរបន្ថែមឬកែប្រែអត្ថបទ ដាក់ឯកសារយោង ផ្ទុករូបភាពឬមេឌាឡើង។ អ្វីដែលសំខាន់ទៅទីនេះ​មិនមែនស្ថិតនៅលើ​ភាពស្ទាត់ជំនាញ​ឬលក្ខណៈសម្បត្តិរបស់អ្នកទេ តែអ្វីដែលសំខាន់ជាងគេនោះគឺ​អ្វីដែលអ្នក​បានចូលរួមជាមួយយើង។ ក្រៅពីនេះ វាសំខាន់ត្រង់ថា​អត្ថបទ​របស់អ្នក​ស្របតាមច្បាប់របស់វិគីភីឌាដែរឬទេ។ អត្ថបទរបស់​អ្នក​គួរតែ​មានប្រភពពីកន្លែងដែលអាចទុកចិត្តបាន និង​មិនជាប់កម្មសិទ្ធបញ្ញា។ រាល់ការរួមចំណែក​(រួមទាំងការលុបខ្លឹមសារអត្ថបទចោល) មិនអាចបំផ្លាញវិគីភីឌាបានទេ ព្រោះសូហ្វវែរ​របស់វិគី​អនុញ្ញាតអោយធ្វើ​ការស្ដារឡើងវិញ​បានយ៉ាងងាយ។ ម្យ៉ាងវិញទៀត វិគីមានអ្នករួមចំណែក​មានបទពិសោធ​ ដែលនៅតាមឃ្លាំមើល​និងជួយដល់ការកែប្រែដើម្បី​ស្ថាបនា​ផងដែរ។ សូមចាប់ផ្ដើម​កែប្រែអត្ថបទ​ដោយចុចនៅលើពាក្យ​«កែប្រែ» នៅខាងលើទំព័រដែលអ្នកចង់កែប្រែ។

វិគីភីឌា​មានលក្ខណៈពិសេស​ច្រើនយ៉ាង​ខុសពីឯកសារយោង​សរសេរលើក្រដាស់ផ្សេងទៀត​។ វិគីភីឌា​នាំមកនូវអត្ថបទ​ទាន់សម័យជានិច្ច​ក្នុងរយៈពេលខ្លី។ អត្ថបទចាស់ៗ​មានទំនរខិតទៅរក​កំរិតទុកចិត្តខ្ពស់ ចំនែកអត្ថបទថ្មីៗ​អាចនៅមានព័ត៌មានមិនពិតខ្លះៗ។


គំរោងជាបងប្អូន

វិគីភីឌាត្រូវបានបង្កើតឡើងដោយមូលនិធិវិគីមេឌា ជាអង្គការមិនរក​ប្រាក់កម្រៃ ដែលអង្គការនេះមានគម្រោងផ្សេងៗជាច្រើន ដូចខាងក្រោម៖

អំពីវិគីភីឌា 
វិគីមេឌា Commons
វិគីមេឌា Commons
កន្លែងផ្ទុករូបភាព ជីវចលនិងវីដេអូសេរី
អំពីវិគីភីឌា 
វិគីព័ត៌មាន
វិគីព័ត៌មាន
ព័ត៌មានឥតគិតថ្លៃ
អំពីវិគីភីឌា 
​វិគីនានុក្រម
វចនានុក្រម​ និងកម្រង​វេវចនសព្ទសេរី-ឥតគិតថ្លៃ
អំពីវិគីភីឌា 
វិគីពាក្យពេចន៍
ប្រជុំ​ពាក្យពេចន៍​របស់មនុស្ស​ល្បីៗ
អំពីវិគីភីឌា 
វិគីសៀវភៅ
សៀវភៅឯកសារ​ឥតគិតថ្លៃ
អំពីវិគីភីឌា 
វិគីបណ្ណាល័យ
បណ្ណាល័យឯកសារឥតគិតថ្លៃ
អំពីវិគីភីឌា 
វិគីជីវសាស្ត្រ
ថតឯកសារពីជីវសាស្ត្រ
អំពីវិគីភីឌា 
វិគីសាកលវិទ្យាល័យ
សកម្មភាពនិងឯកសារអប់រំឥតគិតថ្លៃ
អំពីវិគីភីឌា 
មេតាវិគី
សម្របសម្រួលក្នុង​គម្រោងវិគីមេឌា
អំពីវិគីភីឌា  មេឌាវិគី
អភិវឌ្បកម្មវិធីកំុព្យូទ័រសេរី
អំពីវិគីភីឌា  វិគីទិន្នន័យ
ប្រភពមូលដ្ឋានទិន្នន័យសេរី
អំពីវិគីភីឌា  វិគីទេសចរណ៍
មគ្គុទេសក៍ទេសចរណ៍សេរី



Tags:

វិគីភីឌា:ច្បាប់របស់វិគីភីឌា

🔥 Trending searches on Wiki ភាសាខ្មែរ:

ស៊ីរីអភិបាលកិច្ចល្អមេឌាវិគីសិក្ខាបទ៥រឿងព្រះគោព្រះកែវប្រាសាទព្រះគោព្រះពុទ្ធសាសនា​នៅ​វៀតណាមរឿងកុលាបប៉ៃលិនជំងឺរលាកទងសួតគុនខ្មែរត្រៃលក្ខណ៍ថៃភ្នំពេញកម្ពុជាក្រោមដប់ប្រាំពីរមេសាជោគជ័យអាល្លឺម៉ង់សាកេរឿងរាមកេរ្តិ៍ស្រុកត្បូងឃ្មុំសារមន្ទីរទួលស្លែងព្រហ្មញ្ញ សាសនាគម្រោងសេចក្ដីពុទ្ធសាសនាវត្តរាជបូព៌ភ្នំសំពៅអង្គរធំឃុំភ្នំដិនរឿងមនុស្សលោភព្រះត្រៃបិដក ភាសាខ្មែរប្រាសាទប្រែរូបអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងប្រាសាទនាគព័ន្ធស្រុកកំពង់រោទិ៍បញ្ជីរាយប្រទេសតាមចំនួនប្រជាជនខេត្តមាត់ជ្រូកអាណាចក្រអយុធ្យាការផ្សាយពាណិជ្ជកម្មភ្នំសុពណ៌កាលីអាហ្វ្រិកប្រាសាទអង្គរប្រវត្តិសាស្ត្រខ្មែរដំបូងសឺន គុយព្រះគណេសអាដុលហ្វ៍ ហ៊ីទ្លែរទំនៀមទំលាប់ខ្មែរខេត្តឧត្ដរមានជ័យនយោបាយនៅកម្ពុជានីវរណធម៌កូរ៉េរង្វាស់រង្វាល់របស់ខ្មែរអត្ថប្រយោជន៍របស់ទឹកឃ្មុំអង្គការសហប្រជាជាតិរឿងមហាភារតយុទ្ធខេត្តប៉ៃលិនស្រុកមេសាងក្រពើ (ឧបករណ៍ភ្លេង)សិក្ខាបទ១០សង្រ្កាន្ត (ថៃ)វ៉ន វេតសង្គ្រាមវៀតណាមម៉ាក្រូសេដ្ឋកិច្ចញ៉ុក ថែមព្រះច័ន្ទប្រាសាទបាយ៉ង់កោរឃុំកោះរកាស្រុកស្រីសន្ធរព្រះពុទ្ធសាសនា​នៅ​ស្រីលង្កាខេត្តព្រះសួគ៌ាស្រុកបាកានពិភពលោកសិង្ហបុរីស័កទ្រខ្មែរស៊ុន ចាន់ថុលសេដ្ឋកិច្ចកម្ពុជាពណ៌ស្វាយរាជវង្សឈីងព្រះធម៌🡆 More