វណ្ណដា: កម្ពុជា រ៉េប / ហ៊ីបហប

វណ្ណដា (អង់គ្លេស: Vannda) ឈ្មោះកំណើត ម៉ាន់ វណ្ណដា (កើតនៅ ថ្ងៃទី ២២​ ខែ មករា ឆ្នាំ ១៩៩៧) លោកគឺជាតារាចម្រៀងមួយរូបដ៏មានប្រជាប្រិយភាពនៅក្នុង ប្រទេសកម្ពុជា ដែលទទួលបាននូវការចាប់អារម្មណ៍ពីទស្សនិជន ជាមួយនិងការបង្ហាញខ្លួនរបស់លោកក្នុងឆ្នាំ ២០១៦ ដែលគេស្គាល់លោកតាមរយៈការផ្ទុកឡើង នូវបទចម្រៀងរបស់លោកនៅលើបណ្ដាញសង្គម YouTube ជាមួយនិងបទចម្រៀងដែលទទួលបានការចាប់អារម្មណ៍លើកដំបូង ដែលបទនេះមានចំណងជើងថា (គេជាអ្នកណា) ដែលបទចម្រៀងមួយនេះ ធ្វើឱ្យលោកទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវវ័យអ្នកស្ដាប់ ហើយទទួលបានប្រជាប្រិយភាពជាបន្តបន្ទាប់ផងដែរ ។

វណ្ណដា

The Original Artist
Cambodian Pop Singer & Rapper.
ឈ្មោះ វណ្ណដា
ថ្ងៃ.ខែ.ឆ្នាំកំណើត 22 មករា 1997
សញ្ជាតិ វណ្ណដា: ជីវិតចាប់ផ្ដើម, សមិទ្ធិផល, កាត់ឡុកតន្ត្រី កម្ពុជា
ប្រភេទតន្ត្រី ​Khmer Music, Classic, Rock , Folk, R&B, Hip hop.
ឆ្នាំសកម្ម 2016-បច្ចុប្បន្ន
អជីបសិល្បៈ
  • អ្នកចម្រៀង
  • អ្នកនិពន្ធបទចម្រៀង
  • អ្នកសម្រួលតន្ត្រី
ស្លាកតន្ត្រី ផលិតកម្មបារមី

ជីវិតចាប់ផ្ដើម

Early Life

វណ្ណដា កើតនៅ ថ្ងៃទី ២២​ ខែ មករា ឆ្នាំ ១៩៩៧ លោកមានទីកន្លែងកំណេីតនៅទីរួម ខេត្តព្រះសីហនុ (បច្ចុប្បន្ន: ក្រុងព្រះសីហនុ) មិនមានកំណត់ត្រាពីក្រុមគ្រួសារលោកច្រើនឡើយ "រងចាំឯកសារយោងពីប្រភពផ្សេងៗទៀត ក្នុងការសរសេរបន្ថែម" ។ នៅក្នុងកំឡុងពេលសិក្សានៅវិទ្យាល័យ លោកបានចាប់ផ្តើមរៀនបង្កើតចង្វាក់ភ្លេង និងតែងនិពន្ធ ជាពិសេសនៅក្នុងឆ្នាំ ២០០៩ ដោយសារតែទេពកោសល្យតាំងពីកំណើត បូករួមទាំងចំនូលចិត្ត កាលពីកុមារភាព ជាមួយនិងការចូលចិត្ត នូវបទចម្រៀងបែបរ៉េប នៃចង្វាក់ហ៊ីបហប លោកបានសម្រេចចិត្តមករស់នៅក្នុងទីក្រុងភ្នំពេញ ក្នុងអំឡុងឆ្នាំ ២០១៤ ដើម្បីដើរតាមក្តីស្រមៃរបស់លោក ដែលចង់ក្លាយខ្លួនជាតារាចម្រៀងអជីប នៅពេលមកដល់ភ្នំពេញមុនដំបូង វណ្ណដា បានស្នាក់នៅក្នុងវត្តហើយលោកគ្មានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួននោះទេ ជាមួយនិងភាពអត់ធ្មត់ និងការតស៊ូ ដើម្បីសម្រេចនូវក្ដីសុបិនរបស់ខ្លួន លោកបានហាត់រៀនកាត់តសម្រួលតន្ត្រីភ្លេងជារៀងរាល់ថ្ងៃ ជាមួយមិត្តភ័ក្តរបស់លោក រហូតដល់អាចចេញនូវបទចម្រៀងលើកដំបូងរបស់ខ្លួន ក្នុងឆ្នាំ ២០១៦ ។ វណ្ណដា បានចាប់ផ្តើមការងារនៅក្នុងវិស័យសិល្បៈជាមួយនឹងបទចម្រៀងដំបូងរបស់លោក​ គឺបទ "គេជាអ្នកណា" ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងចំណោមស្រទាប់យុវវ័យនាពេលនោះផងដែរ ហើយជាពេលវេលាដែលលោកបានឈានជើងចូលក្នុងពិភពសិល្បៈចាប់ពីពេលនោះមករហូតមកដល់បច្ចុប្បន្ននេះ ។

បទចម្រៀងពេញនិយម ២០១៧ - ២០១៨

2017-2018 Popular songs

ក្នុងអំឡុងឆ្នាំ ២០១៧-២០១៨ វណ្ណដា បានបញ្ចេញនូវបទចម្រៀងពេញនិយមជាបន្តបន្ទាប់ បទរបស់លោក មានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់យុវវ័យក្នុងប្រទេសកម្ពុជា ក្នុងនោះមានបទចម្រៀងដែលធ្វើឱ្យ លោក ចាប់ផ្ដើមមានគេចាប់អារម្មណ៍និងស្គាល់កាន់តែច្រើនឡើងៗនោះគឺបទ "ឈឺទេ" និងបទ "ចាប់ផ្ដើម និង បញ្ចប់" (Start And Stop) ដែលមានការគាំទ្រយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ផងដែរ ក្នុងនោះគួរសង្កេតឃើញថា អត្ថន័យនៃចម្រៀងភាគច្រើនរបស់លោក ច្រៀងរៀបរាប់ទាក់ទងពីជីវិតស្នេហា និង ជីវិតពិតក្នុងសង្គមបច្ចុប្បន្ន ។

ចូលរួមជាមួយផលិតកម្មបារមី ២០១៩

2019 Joined Baramey Production

ក្នុងអំឡុងឆ្នាំ ២០១៩ វណ្ណដា បានចូលរួមជាមួយផលិតកម្មបារមី (Baramey Production) ហើយត្រូវបានមហាជនពិសេសអ្នកនិយមចូលចិត្តវិស័យតន្ត្រីខ្មែរ គាំទ្រនិងទទួលស្គាល់ចំពោះទេពកោសល្យព្រមទាំងសមត្ថភាពរបស់លោក លោកជាសិល្បករវ័យក្មេងមួយរូបដែលអាចនាំយកវិស័យចម្រៀងខ្មែរទៅកាន់ពិភពលោក រហូតដល់មានការកោតសរសើរនិងឱ្យតម្លៃពីបណ្តាជនបរទេសអំពីសិល្បៈវប្បធម៌របស់កម្ពុជានាពេលកន្លងមក ។ ពេលនោះវិស័យតន្ត្រីនៅកម្ពុជាមិនសូវទូលំទូលាយទេ ពោលនៅមានការលួចចម្លងទាំងចង្វាក់ សាច់ភ្លេង និងការបកប្រែអត្ថបទដើមមកច្រៀងទាំងស្រុង ហើយវាក៏បានក្លាយទៅជាផ្នែកមួយដែលលោកគិតចង់ផ្លាស់ប្តូរវាចេញ ហើយទីបំផុត វណ្ណដា បានទទួលឱកាសធ្វើវាជាមួយផលិតកម្មបារមី និង បានកាន់កាប់ឧស្សាហកម្មតន្ត្រីកម្ពុជាយ៉ាងឆាប់រហ័ស និងយ៉ាងច្បាស់លាស់ ដោយបានបង្កើនចំនួនអ្នកទស្សនានៅលើ YouTube របស់គាត់ដល់រាប់លាននាក់ក្នុងពេលបច្ចុប្បន្ន ។

ប្រជាប្រិយភាពផ្នែកពាណិជ្ជកម្ម ២០២០

2020 Commercial Popularity

សមិទ្ធិផល

Achievement

ឆ្នាំ ការដាក់ចូល ប្រភេទពាន លទ្ធផល ស្ថាប័នផ្សព្វផ្សាយ
2016 គេជាអ្នកណា Top 1 Music Show Nominated MYTV

Cambodia

2018 Best Male Song of The Year NRG Music Awards Won NRG Radio 89FM Cambodia
2019 Best Male Artist of The Year NRG Music Awards Won NRG Radio 89FM Cambodia
2019 Best Rapper of The Year NRG Music Awards Won NRG Radio 89FM Cambodia
2019 Best Collaborations Music NRG Music Awards Won NRG Radio 89FM Cambodia
2020 Best Male Artist of The Year Cambodian Music Awards Won WorldBridge

Media

2020 Best Collaborations Music Cambodian Music Awards Won WorldBridge

Media

2020 Best Music Performance Cambodian Music Awards Won WorldBridge

Media

2021 Top #6 Hiphop Asian Hiphop Artist Top 50 Nominated LiFED Asia
2021 Top 100 Cambodia Apple Music Cambodia Top 100 Nominated Apple Music
2022 Time To Rise Branding & Marketing of the Year Won Cellcard Cambodia
2022 Best Asia Flow Whats Good Music Awards Won HONG KONG’S WHATSGOOD MUSIC AWARDS

កាត់ឡុកតន្ត្រី

Discography

អាល់ប៊ុមរួមគ្នា

  • អ្នកលេង ft. ថេមប៉ូ ទ្រីស, រ៉យើរ, ស៊្នូហ្គា, រុីហ្សុី (2018)
  • Follow Ma Dance ft. ប៉ូឡារិច, ឡូរ៉ាម៉ម, ក្មេងខ្មែរ (2020)

ឃើញដូចនេះ

See also

ឯកសារយោង

Tags:

វណ្ណដា ជីវិតចាប់ផ្ដើមវណ្ណដា សមិទ្ធិផលវណ្ណដា កាត់ឡុកតន្ត្រីវណ្ណដា ឃើញដូចនេះវណ្ណដា ឯកសារយោងវណ្ណដាប្រទេសកម្ពុជាអង់គ្លេស

🔥 Trending searches on Wiki ភាសាខ្មែរ:

បុណ្យភ្ជុំបិណ្ឌថេរវាទមហោទរាទេវីអរិយធម៌ខ្មែរនៅសម័យអាណាចក្រភ្នំបទពង្សាវតារខ្មែរខណ្ឌសែនសុខខេត្តតាកែវភ្នំភ្លើងព្រះធម៌ភិក្ខុសោមសេដ្ឋកិច្ចវៀតណាមស៊ីន ស៊ីសាមុតទាវ (តួអង្គ)ព្រឹទ្ធសភាកម្ពុជាស្ពានព្រែកសំរោងពិធីបុណ្យអុំទូកសង្គ្រាមនៅចន្លោះសម័យចតុមុខនិងលង្វែកឃុំ សង្កាត់នៃកម្ពុជាទុំទាវរដ្ឋស្រុកកំចាយមារស្រុកសង្កែនមស្ការព្រះពុទ្ធរតនៈឆាវ ឆាវស្រុកឯកភ្នំសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចឆ្នាំ ២០២៣ខេត្តនៃវៀតណាមភូមិសាស្ត្រនៅឡាវច្បាប់ប៉ាស្កាល់រឿងកូរសមុទ្រទឹកដោះតំបន់អាកាសធាតុល្ខោនស្បែកធំរាំវង់ច្បាប់ប្រុសខេត្តត្បូងឃ្មុំការគ្រប់គ្រងរបស់ខ្មែរក្រហមនៅកម្ពុជាច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារស្ថានីយ៍បុរេប្រវត្តិខ្មែរឥទ្ធិពល​នៃ​វប្បធម៌ឥណ្ឌា​លើ​ខឿន​វប្បធម៌​ខ្មែរវណ្ណដាលន់ នល់ខេត្តកំពង់ធំប្រតេសកម្ពុជាសម័យសង្គមរាស្រ្តនិយមបុរេប្រវត្តិកម្ពុជាសិក្ខាបទ៥គណៈសង្ឃព្រះពុទ្ធសាសនាកម្ពុជាសមាគម​យុវជន​ខ្មែរតៃវ៉ាន់សង្គ្រាមស៊ីវិលសហភាពអឺរ៉ុបអង្គការសហប្រជាជាតិរាមកេរ្ដិ៍មហាសមុទ្រប៉ាស៊ីហ្វិករឿងក្មេងកំព្រាភាសាបាលីទន្លេនៅកម្ពុជារឿងសូផាតបារាំងប្រវត្តិសាស្ត្រភូមាមេឌាវិគីជប៉ុនទំនាក់ទំនងកម្ពុជា-ចិនកាណាដាប្រេស៊ីលធម្មជាតិកូរ៉េខាងជើងប្រាសាទបន្ទាយសំរែគ្រោងឆ្អឹងមនុស្សប្រាសាទកោះកេរប្រាសាទព្រៃគុកសង្ក្រាន្តរឿងមហាចោរនៅទល់ដែនវគ្គទី២៖បងប្អូនពីរនាក់ខ្សែដៀវហូ ជីមិញ🡆 More