ល្អាងស្ពាន

ល្អាងស្ពានជាឈ្មោះដែលអ្នកស្រាវជ្រាវផ្ដល់ឱ្យ ដោយហៅតាមរូបរាងថ្មដែលមានសណ្ឋានដូចជាស្ពាននៅក្នុងល្អាង។ ភ្នំនេះកកើតឡើងនៅចុងស័កទី១ សម័យពែមីញៀង ដែលមានអាយុកាលប្រហែល៣០០លានឆ្នាំមុនគ្រឹស្តសករាជ។

និរុត្តិសាស្ត្រ

ប្រវត្តិ

នៅទសវត្សទី៦០ (ឆ្នាំ១៩៦៤) លោករ៉ូឡង់-ម៉ូរ៉េ (Roland Mourer) និងប្រពន្ធរបស់គាត់អ្នកស្រីសេ-ស៊ីល (Cécile) បានមកដល់ល្អាងស្ពាននេះហើយគាត់បានធ្វើការសិក្សាដោយការធ្វើកំណាយសាកល្បង នៅលើផ្ទៃដីសរុបចំនួន១៥ម៉ែត្រក្រឡា ដែលចែកជាបីរណ្ដៅនៅក្នុងផ្ទៃរូងទាំងមូល។ រូងនេះមានបណ្ដោយ៤២ម៉ែត្រ ទទឹង២០ម៉ែត្រ និងកម្ពស់ពីផ្ទៃដីដល់ពិដាននៃរូងភ្នំប្រហែល២០ម៉ែត្រ។ នៅរណ្ដៅកណ្ដាលដែលស្ថិតនៅជិតជញ្ជាំងខាងលិច គាត់បានជីករណ្ដៅជម្រៅ១,៥០ម៉ែត្រ ហើយពិនិត្យឃើញមានដីចំនួន៩ស្រទាប់ ដោយនៅស្រទាប់ទីមួយមានដីពណ៌ស្ទើរក្រហមជម្រៅ៦សង់ទីម៉ែត្រ។ តាមរយៈការធ្វើកំណាយកាលជំនាន់នោះគាត់បានប្រទះឃើញបំណែកថ្ម និងកម្ទេចកម្ទីកុលាលភាជន៍មួយចំនួន នៅក្នុងស្រទាប់ដែលជ្រៅជាងគេ (ស្រទាប់ទី៩)។ លោករ៉ូឡង់-ម៉ូរ៉េបានបញ្ចប់ ការងារស្រាវជ្រាវរបស់គាត់ជាលើកដំបូង ដោយឱ្យលទ្ធផលនៅពេលនោះនូវកាលបរិច្ឆេទរវាង ៦៩០០០ (ការសិក្សស្រាវជ្រាវថ្មី) សាឆ្នាំ រហូតដល់ឆ្នាំ៦៨០០ មុនគ្រឹស្តសករាជ។ ចំពោះវត្ថុសិល្បៈដែលលោករ៉ូឡង់-ម៉ូរ៉េរកឃើញនៅពេលធ្វើកំណាយសុទ្ធតែជាឧបករណ៍ដែលទាក់ទងសម័យយុគថ្មបំបែក និងបំណែកវត្ថុប្រើប្រាស់ដែលធ្វើពីដីដុត។ គាត់បានធ្វើការសម្គាល់ថាល្អាងស្ពានជាស្ថានីយ៍បុរេប្រវត្តិសាស្ត្រ ដែលទាក់ទងនឹងការតាំងទីលំនៅក្នុងរូងភ្នំរបស់មនុស្សនាសម័យយុគថ្មបំបែក។ នៅដើមឆ្នាំ២០០៩ គម្រោងសិក្សាស្រាវជ្រាវថ្មីមួយត្រូវបានអនុវត្ត ដោយធ្វើការសិក្សាបន្ថែមនៅស្ថានីយ៍ដដែលនេះ តាមរយៈកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងបារាំងដោយមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងវិទ្យាស្ថានស្រាវជ្រាវដើម្បីការអភិវឌ្ឍរបស់ប្រទេសបារាំងតាមរយៈស្ថានទូតបារាំង។ គម្រោងស្រាវជ្រាវនេះត្រូវបានចុះហត្ថលេខានៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្រោមអធិបតីភាព ឯកឧត្តមជុច-ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិលប្បៈ​ និងតំណាងស្ថានទូតបារាំងប្រចាំរាជធានីភ្នំពេញ។

សូមមើលផងដែរ

ឯកសារយោង

  1. កេរ្តិ៍ដំណែលខ្មែរ

Tags:

ល្អាងស្ពាន និរុត្តិសាស្ត្រល្អាងស្ពាន ប្រវត្តិល្អាងស្ពាន សូមមើលផងដែរល្អាងស្ពាន ឯកសារយោងល្អាងស្ពាន

🔥 Trending searches on Wiki ភាសាខ្មែរ:

សារមន្ទីរទួលស្លែងឃុំតាក្រីសីល១០ប្រាសាទតាព្រហ្មស្នេហាស្រីលង្កាសម រង្ស៊ីស្រុកកងមាសរាក្យៈសាទេវីភាសាឡាវខេត្តស្ទឹងត្រែងស្រុកក្រគរគុនខ្មែរវប្បធម៌កម្ពុជាព្រះបាទជ័យវរ្ម័នទី២ស្ពានប្រាប់ទិសសង្កាត់ក្របីរៀលគោលនយោបាយសារពើពន្ធទង់ព្រះពុទ្ធសាសនាភាសា និង​អក្សរ​ខ្មែរលោកុត្តរបដិច្ចសមុប្បាទ១១បញ្ជីរាយនាមប្រាសាទខ្មែរនៅខេត្តសៀមរាបកិរិយាស័ព្ទរឿងភ្នំនាងកង្រីទំព័រដើមទសវត្សធម្មជាតិបញ្ជីរាយនាម គណបក្សនយោបាយនៅកម្ពុជាស្រុកត្រពាំងប្រាសាទស្រុកព្រៃកប្បាសភ្នំជីសូរការបោះឆ្នោតសកល អាណត្តិទី១ ឆ្នាំ១៩៩៣ខេត្តកោះកុងបុណ្យភ្ជុំបិណ្ឌវិស្វកម្មព្រះធម្មចក្កប្បវត្តនសូត្រខណ្ឌចំការមនសម័យកាលចតុមុខភូមិសាស្ត្ររដ្ឋបាលនៃកម្ពុជាប្រជាធិបតេយ្យកុម៉ែរាជ (រឿងនិទាន)ស្រុកកោះធំសីល ៥ខណ្ឌដង្កោសង្កាត់ស្ទឹងមានជ័យទីក្រុងញូវយ៉កMicrosoft word 2007ហ្វេសប៊ុកខណ្ឌដូនពេញសង្គ្រាមលោកលើកទី២ក្រសួងអប់រំ យុវជន និងកីឡាវប្បធម៌ជ័យវរ្ម័នទី៧និមិត្តសញ្ញាគីមីព្រះចន្ទស្រុកបាណន់ខ្មែរក្រោមស្រុកសម្បូរហ៊ុន ម៉ាណែតអំពើហិង្សាហ្គូហ្គលអង់គ្លេសរឿងបងថ្លៃនិងប្អូនថ្លៃរឿងមហាចោរនៅទល់ដែនវគ្គទី៣៖រាត្រីស្ងាត់វចនានុក្រមខ្មែរជយបរិត្តគាថាការគ្រប់គ្រងរបស់ខ្មែរក្រហមនៅកម្ពុជាច្បាប់ខ្មែរឥស្សរៈទសជាតកលីសា (រ៉េប)ប្រវត្តិរបស់ប្រាក់(History of Money)ខេត្តកណ្ដាលពិធីរៀបអាពាហ៍ពិពាហ៍របស់ប្រជាជនកម្ពុជាខណ្ឌពោធិ៍សែនជ័យ🡆 More