ល្បែងស្ដេចចង់

ល្បែងស្ដេចចង់ ជាល្បែងម្យ៉ាងដែលពួកកុមារាកុមារីជំទង់ៗគ្រប់ភូមិស្រុក ទូទាំងកម្ពុជរដ្ឋ តែងលេងនៅពេលទំនេរក្នុងវេលាយប់ខែភ្លឺ។ អ្នកលេងមានប្រុសមានស្រីច្រើននាក់មិនកំនត់។ ពេលលេងគេចែកគ្នាជាពីរពួក ប្រុស១ពួក ស្រី១ពួក។ ក្នុងបណ្ដាបអ្នកទាំង២ ពួកនោះគេតាំងប្រុសរឺស្រីម្នាក់អោយធ្វើជាសេ្ដច អោយអង្គុយនៅទីមួយចំកណ្ដាលទី លើកៅអីរឺលើវត្ថុអ្វីមួយ មានត្បាល់ជាដើម។ កាលអ្នកធ្វើស្ដេចអង្គុយលើទីដ៏សមគួរមួយហើយ ខាងស្រីគេអោយស្រីម្នាក់ដើរចូលទៅ ខ្សឹបនឹងស្ដេចថា ខ្លួនស្រលាញ់ឈ្មោះណាមួយ ឧបមាថាឈ្មោះ ក រឺ ខ ខ្សឹបហើយគេថយទៅអង្គុយ រឺមកឈរនៅកន្លែងដើមវិញ។ ខាងប្រុសគេអោយម្នាក់ដើរចូលទៅរកស្ដេច ដែរ ប្រសិនជាមិនចំឈ្មោះដែលគេខ្សឹប ទុកមុនទេក៏ហីទៅ តែបើប្រុសដែលមកនោះចំ លើឈ្មោះដែលស្រីគេបានខ្សឹបនោះមែន ស្ដេចស្រែកថា «អៀវៗ» ហើយអោយស្រីនោះ ទៅជិះប្រុសនោះតំរង់ទៅរកកន្លែងគេ កំពុងជិះគេស្រែកថា «អៀវៗ» ហើយគេបញ្ជិះទៅចុះខាងស្រី។ រួចហើយខាងប្រុសគេអោយប្រុសខាងគេម្នាក់ចូលទៅខ្សឹបម្ដង បើប្រុស នោះចូលទៅខ្សឹបថា «ខ្ញុំស្រលាញ់នាងណាមួយ ឧបមាថាឈ្មោះ «ខ» ខ្សឹបហើយគេថយ ទៅវិញ បើស្រីម្នាក់ឈ្មោះ «ខ» ចូលទៅមែនស្ដេច ស្រែកថា «អៀវៗ» ហើយអោយប្រុសនោះជិះស្រីនោះ ស្រែកថា «អៀវៗ» ដូចគ្នា។ បានសេចក្ដីថា បើខាងណាចូលទៅខ្សឹប ថា ខ្លួនស្រឡាញ់ឈ្មោះ «ក» ហើយបែរជា ឈ្មោះ «ខ» ចូលមករកស្ដេចវិញនោះស្ដេចមិនអោយអ្នកខ្សឹបជិះរឺអៀវគេទេ អ្នកខ្សឹបនោះត្រូវថយទៅវិញ ហើយគេអោយម្ខាងចូល ទៅខ្សឹបជាថ្មីទៀត។ គេផ្លាស់គ្នាតាមរបៀបនេះរហូតដល់ពេលឈប់។ អ្នកដែលធ្វើស្ដេច ត្រូមើលខុសត្រូវក្នុងរឿងនេះ ដោយសច្ចៈនិងយុត្ដិធម៌។

ល្បែងស្ដេចចង់

ល្បែងនេះស្រេចលើអ្នកធ្វើស្ដេច បើអ្នកធ្វើស្ដេចប្រកបដោយអគតិ ចង់អោយអ្នកណា ជិះអ្នកណាក្រៅពីឈ្មោះដែលគេខ្សឹបក៏បាន គឺថា បើម្នាក់ចូលទៅខ្សឹបថាស្រឡាញ់ឈ្មោះ «ក» ហើយទោះបីឈ្មោះ «ខ» ចូលមក ស្ដេច ស្រែកថា អៀវ ទៅក៏ចេះតែបាន ព្រោះអ្នកចូលទៅក្រោយ មិនបានលឺអ្នកមុនគេខ្សឹបថា ស្រលាញ់ឈ្មោះណាៗទេ។ តែបើមានរបៀបលេងលំអៀងបែបនេះ អ្នកលេងណាដែលចាប់ថ្នាក់បានតវ៉ាឡើង អាចសុំអោយគេប្ដូរស្ដេចបាន ប្រសិនបើអ្នកធ្វើស្ដេចប្រកបដោយសច្ចៈនិងយុត្ដិធម៌នោះការលេងនេះទៀងទាត់ណាស់។

ល្បែងនេះជាល្បែងកំសាន្ដក៏មែនតែជាល្បែងហាត់ចិត្តមនុស្សអោយប្រកបសច្ចៈនិងយុត្ដិ ធម៌ មិនអោយប្រកបដោយអគតិ(សេចក្ដីលំអៀង) ៤យ៉ាងគឺ ចន្ទាគតិ (លំអៀងព្រោះស្រលាញ់) ទោសាគតិ (លំអៀងព្រោះខឹង) ភយាគតិ (លំអៀងព្រោះខ្លាច) មោហាគតិ (លំអៀងព្រោះភ័ន្ដច្រលំ)។ ម្យ៉ាងទៀត ជាការបង្ហាត់អោយមនុស្សចេះជ្រើសតាំងគ្នាអោយ ធ្វើការជាតំនាងភ្នែកច្រមុះខ្លួនផង គឺត្រូវចេះជ្រើសរកនរណាដែលគេយល់ថាជាមនុស្សត្រឹមត្រូវបរិសុទ្ធ ធ្វើការបានល្អតាមគន្លងធម៌ពិតៗ។


តំនភ្ជាប់ក្រៅ.


មជ្ឈមណ្ឌលវប្បធម៌ខ្មែរនៅស្វីស

សូមមើលផងដែរ

ល្បែងប្រជាប្រិយខ្មែរ

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

សង្ក្រាន្តទង់ព្រះពុទ្ធសាសនាប្រជុំរឿងព្រេងខ្មែរឧទ្យានជាតិនៅកម្ពុជាប្រាសាទកោះកេរ្តិ៍ទំនៀមទំលាប់ខ្មែរស្តៅបព្វជិតសម្លៀកបំពាក់ប្រពៃណីខ្មែរព្រះមហាក្សត្រកម្ពុជាគួច ម៉េងលីសុខ ពិសីឈ្នាប់អាហ្វ្រិកខាងត្បូងស៊ីសុវត្ថិ កុសមៈការដោះស្រាយទំនាស់ក្នុងប្រព័ន្ធតុលាការគោលនយោបាយសារពើពន្ធខេត្តកណ្ដាលអង្គការឆ្នេរអូរឈើទាលភ្នំភ្លើងក្រុងកំពង់ចាមការត្រួតត្រារបស់ជប៉ុននៅកម្ពុជាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នយោបាយឡាវប្លុក(វែបសាយ៍)និកាយនៃព្រះពុទ្ធសាសនាអេឡិចត្រុងវ៉ាឡង់វៀតណាមប្រទេសប៉ូឡូញមុខងារប្រាសាទស្ពានគីហ្សូណាព្រះ​បាទ​សម្តេច​ព្រះ ស៊ីសុវត្ថិស្វីសភាសាអង់គ្លេសរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបាល់ទះបុរស សុីហ្គេម លើកទី៣២ប្រវត្តិសាស្ត្រថៃសិង្ហបុរីអរិយធម៌អង្គរសង្គាយនានយោបាយទិវាមាតាច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់វារៈឡើងស័កជីវវិទ្យាលិខិតឆ្លងដែនកម្ពុជាហ្គូហ្គលពិធីបុណ្យទស្សនវិជ្ជាទំនាក់ទំនងអាណាចក្រខ្មែរអង់គ្លេសឡាវវចនានុក្រមខ្មែរនំបញ្ចុកសមីការដឺក្រេទី២អំពើហិង្សាធម្មបទបុណ្យ វិសាខ បូជាថេរវាទខណ្ឌកំបូលចន្ទគតិល្ខោនយីកេរាមាធិបតីទី៣ប្រទេសកំពុងអភិវឌ្ឍច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារសេដ្ឋកិច្ចនៃប្រទេសថៃគណៈអភិបាលក្រុង-ស្រុកទំព័រដើមនាយករដ្ឋបាលក្រុង-ស្រុកហ្វេសប៊ុកបំណែងចែករដ្ឋបាលនៃកម្ពុជារដ្ឋប្រហារកម្ពុជាឆ្នាំ១៩៧០🡆 More