ល្បែងបោះអង្គញ់

ល្បែងបោះអង្គញ់ គឺគេឲ្យឈ្មោះតាមវត្ថុដែលគេយកមកលេង គឺផ្លែអង្គញ់ដែលក្រៀមស្ងួន។ ល្បែងនេះ គេលេងបានទាំងប្រុសទាំងស្រី ទាំងចាស់ទាំងក្មេង នៅវេលាថ្ងៃ ឬយប់ខែភ្លឺ នារដូវចូលឆ្នាំ។

អង្គញ់ (ន) ដែលក្នុងផ្លែមួយៗមានគ្រាប់ច្រើន គ្រាប់ធំៗរាង មូលសំប៉ែត កាលណាទុំមានសាច់រឹង, សម្រាប់យកមកលេងល្បែងមួយប្រភេទ ហៅថា ល្បែងអង្គញ់។

ល្បែងបោះអង្គញ់

ល្បែងបោះអង្គញ់ គឺគេឲ្យឈ្មោះតាមវត្ថុដែលគេយកមកលេង គឺផ្លែអង្គញ់ដែលក្រៀមស្ងួន។ ល្បែងនេះ គេលេងបានទាំងប្រុសទាំងស្រី ទាំងចាស់ទាំងក្មេង នៅវេលាថ្ងៃ ឬយប់ខែភ្លឺ នារដូវចូលឆ្នាំ។

ល្បែងអង្គញ់ គេលេងបានចាប់ពីគ្នា ២នាក់ឡើងទៅ រហូតដល់ ១០នាក់ ដោយចែកចេញជា ពីរក្រុមមានចំនួនស្មើគ្នា ដែលមានស្រីម្ខាង និងប្រុសម្ខាងក៏បាន ចម្រុះគ្នាទាំងពីរភេទក៏បាន។ អង្គញ់ដែលគេយកមកលេងនេះ ឲ្យឈ្មោះថា "កើយ" ចែកចេញជាពីរផ្នែកដែរ គេហៅថា កើយដាំមួយ ចំនួន និងកើយបោះមួយចំនួន។ កើយនោះមានចំនួន ៣ ឬ ចំនួន ៥ គឺថាបើដាំកើយ ៣ ក៏បោះកើយ ៣, បើដាំកើយ ៥ ក៏បោះកើយ ៥ តាមចំនួន អ្នកលេងមានតិច ឬច្រើន។ ដែលហៅថា កើយដាំ គឺគេយកផ្លែអង្គញ់ដាំភ្ជាប់ទៅនឹងដី មានជួរបែកកន្ធែកចេញពីកើយកណ្ដាលមួយ ដែលហៅថា មេក្លោងកន្លោង ១ ឬ ២ ខាង ស្ដាំ ១ ឬ ២ ខាងឆ្វេង មានសណ្ឋានដូចក្អែកទឹកហើរ ដែលឲ្យមេខ្យល់មួយនាំមុខ ហើយក្អែកទឹកហ្វូងបែកគ្នា ជាជួរ បញ្ឆៀងៗគ្នាពីក្រោយ។ រីឯកោយបោះ គឺផ្លែអង្គញ់ទាំងឡាយ ដែលគេកាន់យកទៅទីមួយ ហើយបោះក្ដី ធ្វើអ្វីគ្រប់បែបទៀតក្ដី សម្រាប់បោះរំលំ កោយដាំទាំងប៉ុន្មាននោះនៃក្រុមមួយទៀត។ ត្រង់រណ្ដៅតូចៗដែលឆ្កៀលដី យកកន្លែងដាំកើយឲ្យជាប់នោះ គេហៅថា "រន្ធ" ឬ "រន្ធកើយ"។ គេកំណត់ កន្លែងមួយពីមុខកោយដាំប្រមាណជា ៣ ឬ ៤ ម៉ែត្រ សន្មតហៅថា "ទី" គឺជាទីដែលគេត្រូវបោះ ឬទៅធ្វើអ្វីមួយ ពីត្រឹមនោះតម្រង់មកកោយដាំវិញ។ អ្នកដែលត្រូវឡើងមុន គឺបានទៅបោះពីទីមុនគេនោះ សម្រេចលើការព្រមព្រៀងគ្នា។

ជាធម្មតា គេច្រើនតែអនុញ្ញាត ឲ្យពួកអ្នកខ្សោយជាងមានសិទ្ធិ ទៅបោះមុនគេ ទុកដូចជាតទីឲ្យដែរ ឯការចាញ់ឈ្នះស៊ីសងត្រង់នរណា បោះត្រូវ កើយដាំចប់សព្វគ្រប់មុនគេ គឺគ្រប់បែបគ្ឥឲរប់ថ្នាក់ ដែលរបៀបលេងអង្គញ់តម្រូវឲ្យទាំងប៉ុន្មាន។ ប៉ុន្តែគេច្រើនសន្មតគ្នា បន្ថែមឲ្យអ្នកចាញ់ធ្វើ ៣ ឬ ៤ ក្ដារសិន ហៅថា "តាម" ដូច្នេះបានជាមុននឹងលេង គេសន្មតគ្នាថា តាមប៉ុន្មានក្ដារ? បើគេសម្រេចគ្នាថា ប៉ុន្មានៗដល់ទីបំផុតត្រូវតែ "តាម" ប៉ុណ្ណោះ ក្ដារសិន។ បើផុតកំណត់ហើយ នៅតែមិនបានធ្វើ ត្រូវអស់ទៀតនោះ ទើបទុកជាចាញ់ ហើយពួកខាងឈ្នះ ត្រូវជោះពួកខាងចាញ់តាមចំនួន ដែលគេ សន្យាគ្នា ឧបមារថា គេសន្យាថា កោយមួយជោះ ១០ ដូច្នេះនរណាកាន់កោយបោះមួយ បើឈ្នះត្រូវបានជោះគេ ១០ តែបើចាញ់ក៏ត្រូវគេជោះ ១០ ដែរ។

ល្បែងបោះអង្គញ់

ល្បែងបោះអង្គញ់ គឺគេឲ្យឈ្មោះតាមវត្ថុដែលគេយកមកលេង គឺផ្លែអង្គញ់ដែលក្រៀមស្ងួន។ ល្បែងនេះ គេលេងបានទាំងប្រុសទាំងស្រី ទាំងចាស់ទាំងក្មេង នៅវេលាថ្ងៃ ឬយប់ខែភ្លឺ នារដូវចូលឆ្នាំ។

ការបោះអង្គញ់មានច្រើនរបៀប៖

  1. បោះ (កាន់បោះមកពីទី តម្រង់កោយដាំ)
  2. ស៊ីគោល (បាញ់ដោយម្រាមដៃដាក់លើក្បាលជង្គង់)
  3. ស៊ីប៉ារ៉េត (បាញ់ដោយម្រាមដៃដាក់ផ្ទាល់នឹងដី)
  4. ត្រកង (ប្រមៀលអង្គញ់មកពីទី)
  5. ចាក់ខ្ទែក (ដាក់អង្គញ់លើខ្នងជើងដើរបីជំហាន)
  6. បោះជោះ (បោះសម្រេចជាចុងក្រោយបំផុត)។

របៀបលេងក្នុងសង្កាត់នីមួយៗ

មានដូចតទៅ៖

  • ថ្នាក់ទី១ បោះ គឺ ពួកអ្នកដែលត្រូវឡើងទៅបោះ គេបោះតម្រង់ទៅកោយដែលដាំណាមួយ, នៅពេលបោះទៅត្រូវកោយដាំនោះហើយ កើយនោះក៏ ដួលខ្ទាតចេញពីរន្ធទៅ កើយបោះក៏នៅក្នុងរន្ធកោយដាំ, ហើយអ្នកដាំទះកើយបោះនោះបង្កប់ថែមទៀត យ៉ាងនេះគេហៅថា ស្អុយ។ បើបោះត្រូវ កើយណាមួយហើយ បើបោះកោយមួយក្រោយ ទៅត្រូវកើយដដែលទៀតគេហៅថា ម៉ាយ។ បើអ្នកបោះប្រព្រឹត្តខុសវិន័យទាំងនេះហើយ ត្រូវអ្នក ដាំទៅបោះ អ្នកបោះមកដាំវិញម្ដង។ កាលណាបោះទៅត្រូវកើយ ដែលដាំដួលទាំងអស់រួចហើយ អ្នកបោះត្រូវចាប់បន្តធ្វើស៊ីគោលតទៅទៀត។
  • ថ្នាក់ទី២ ស៊ីគោល គឺនៅពេលបើបោះត្រូវអស់ហើយ គេយកកោយរបស់គេដែលសំដៅទៅ ទី ហើយ អង្គុយច្រហោងរុញក្បាលជង្គង់ម្ខាង ទៅមុខ បន្តិច យកកើយដាក់លើក្បាលជង្គង់នោះ ទាត់កើយដោយមេដៃ ឬចង្អុកដៃ តម្រង់ទៅកើយដាំណាមួយ។ បើកោយធ្លាក់ទៅនោះ ធ្លាក់ជិតកើយ ដាំពេកប្រហែលជាមួយចំអាម ឬកន្លះចំអាមនោះ, អ្នកស៊ីគោលគេសួរអ្នកដាំថា វ័ធណាប់ បើអ្នកដាំឆ្លើយថា វ័ធ អ្នកស៊ីគោលត្រូវវាស់ជា ចំអាម ដោយយកមេដៃដាក់លើកើយរបស់ខ្លួន ចង្អុលដៃវ័ធកើយដាំឲ្យដួលតែម្ដង។ បើអ្នកដាំឆ្លើយថា ណាប់ អ្នកស៊ីគោលគេលើកកើយរបស់ គេគប់ទៅកើយដាំនោះឲ្យដួលតែម្ដង ។ ដូចនេះកោយដែលស៊ីគោលធ្លាក់ជិតពេកនោះ គេឲ្យឈ្មោះថា «វ័ធ-ណាប់»។ បើកោយដែលស៊ីគោលទៅ ហើយធ្លាក់ឆ្ងាយពីកោយដាំជាងមួយចំអាមនោះ អ្នកស៊ីគោលត្រូវលុតជង្គង់ ហើយយកកើយនោះ មកដាក់លើក្បាលជង្គង់ផ្ទាត់តម្រង់ ទៅកោយដាំ បន្តទៅម្ដងទៀត ទាល់តែអស់កើយរបស់ខ្លួន។

បើកោយស៊ីគោលនោះ រត់ទៅប៉ះដូចជាកើយស៊ីគោល ទៅមុនធ្លាក់ត្រង់កន្លែងណាមួយ ហើយកើយទៅក្រោយរត់ ទៅប៉ះកើយមុននោះ ដល់ពេល អ្នកបាញ់ ទៅបាញ់ម្ដងទៀតនោះ អ្នកដាំគេត្រូវពិន័យដូច្នេះ គឺកោយមុនគេឲ្យផ្ទាត់ដោយស្រលៀងភ្នែកម្ខាង គឺឲ្យធ្មេចភ្នែកម្ខាង ឯកោយក្រោយគេឲ្យ ផ្ទាត់ដោយខ្វាក់ភ្នែក គឺឲ្យធ្មេចភ្នែកទាំងសងខាង។ ដូច្នេះទើបគេឲ្យឈ្មោះ កើត ២ នេះថា កោយខ្វាក់ និងស្រលៀងតាមទណ្ឌកម្មដែលគេពិន័យ ស៊ីគោលដូចបានរៀបរាប់មកនេះ ត្រូវកោយដាំដួលអស់ហើយ គេត្រូវធ្វើស៊ីប៉ារ៉េតតទៅទៀត។

  • ថ្នាក់ទី៣ ស៊ីប៉ារ៉េត គឺ ពួកអ្នកស៊ីគោលនោះ កាលបានធ្វើស៊ីគោលរួចហើយ គេនាំគ្នាយកកោយទៅដាក់ផ្ទាល់នឹងដី ហើយបាញ់ដោយម្រាមដាំ មួយម្ដងៗ តម្រង់ទៅរកកើយដាំ រហូតដល់អស់កើយ ការពិន័យមាន វ័ធ, ណាប់, ស្រលៀង, ខ្វាក់ របៀបដូចស៊ីគោលដែរ ខុសគ្នាត្រង់ស៊ីគោល គេធ្វើលើក្បាលជង្គង់, ចំណែកស៊ីប៉ារ៉េត ដាក់កោយផ្ទាល់នឹងដីតែប៉ុណ្ណោះ។ លុះធ្វើស៊ីប៉ារ៉េតរួចហើយ គេធ្វើត្រកងតទៅទៀត។
  • ថ្នាក់ទី៤ ត្រកង ឬ ត្រឡងកង គឺ ក្រោយដែលធ្វើស៊ីប៉ារ៉េតត្រូវអស់ហើយ គេចាប់ធ្វើបន្តទៅទៀត ដោយត្រកង។ ត្រកងនេះ គឺគេប្រមៀលកោយ (គ្រាប់អង្គញ់) ឲ្យរមៀលដូចបរកង់ ហេតុនេះបានជាគេហៅថា «ត្រកង ឬត្រឡងកង»។ ត្រកងមានពីរបែប, គេយកបែបណាមួយមកលេងក៏បាន តាមតែគេណាត់គ្នា ហៅថា ត្រកងទប់ និងត្រកងធា។ ត្រកងទប់ គឺគេប្រមៀលកោយទៅហើយ ត្រូវរត់តាមទៅយកដៃខ្ទប់ឲ្យទាន់ មុនកោយនោះដួល ហើយមិនឲ្យហួសមេក្លោងផង តែបើទប់មិនទាន់ បណ្ដោយឲ្យកោយដួលស្លៀមខ្លួនវា ឬទប់ដែរតែមិនបានយកដៃខ្ទប់ឲ្យជិតល្អលើកោយនោះទេ នោះគេទុកជាស្អុយមិនបានការ, ពួកម្ខាងទៀតត្រូវឡើងធ្វើម្ដង។ បើកើយនោះ រត់លឿនពេកទៅហួសមេក្លោង ឬមួយក៏ទង្គិចដួលកោយដាំណាមួយ ក៏ទុកជាស្អុយត្រូវគេ «ឡើង» ដែរ។ ឯត្រកងធាវិញ ពុំពិបាករត់តាមខ្ទប់ទេ តែត្រូវមានវិន័យមិនឲ្យហួសមេក្លោង និងទង្គិចកោយដាំឡើយ។ របៀបត្រកង ក៏ដូចជា ស៊ីគោល ឬ ស៊ីប៉ារ៉េតដែរ គឺធ្វើបានពីដំណាក់ គឺត្រកងពីទីទៅដល់ត្រង់ណាហើយ អាចតាមទៅបាញ់ដល់ម្រាមដៃផ្ទាល់ នឹងដីតម្រង់ទៅកោយដាំម្ដងទៀត ប្រសិនជាមានរះដួលកោយដាំម្ដងពីរ ឬ បី, ម៉ាយ,ងីងើមិនដួល កោយដាំនោះ គ្រាន់តែរង្គើក៏ត្រូវទទួលបទ ពិន័យដូចមុនៗដែរ។
  • ថ្នាក់ទី ៥ ចាក់ខ្ចែក គឺ ចាក់ខ្ចែកមានរបៀបប្លែកពីមុនៗ គឺគេឈានមួយជំហានពីទី រួចយកអង្គញ់ដាក់ លើខ្នងជើង ហើយឈានពីរជំហានទៅមុខ ទៀត ទើបរលាស់ចុងជើង គ្រវាត់គ្រាប់អង្គញ់ទៅឲ្យត្រូវកោយដាំ។ កាលណាមិនត្រូវក៏ស្អុយកោយបោះនោះចោលទៅ កាលណាត្រូវអាចយកកោយ ដដែលនោះមកធ្វើសារជាថ្មីបានម្ដងទៀត។ ប្រសិនជាដាក់កោយខ្នងជើង ហើយឈានពុំទាន់ដល់កោយដាំស្រាប់តែជ្រុះកោយទៅ នោះគេទុកជា បាក់ក លៀនអណ្ដាត គឺគេឲ្យយកទៅធ្វើម្ដងទៀត តែឲ្យអ្នកនោះ ងើយកឡើងលើលៀនអណ្ដាត មិនឲ្យមើលទៅកោយដាំទេ គឺថា ធ្វើប្រថុយៗ តាមស្មាន។ ចាក់ខ្ចែក ឥតធ្វើពីដំណាក់ឈើតាមទៅផ្ទាត់បាននៅជិតកោយ ដាំដូចត្រកង ស៊ីគោល-ស៊ីប៉ារ៉េតទេ គេធ្វើយកត្រូវពីទីតែម្ដង។ កាល បើមានរះ ,មាយ,កប់ គេពិន័យដូចធ្វើអ្វីៗពីមុនមកដែរ។
  • ថ្នាក់ទី ៦ បោះជោះ គឺ បោះជោះក៏ដូចជាបោះពីដំបូងដែរ វិន័យគ្រប់បែបគ្រប់យ៉ាង ដូចគ្នាទាំងអស់សុទ្ធសាធ។ គិតទៅបោះជួសនេះ ហាក់ដូចជា គ្រាន់តែជាវិញ្ញាសារមួយសម្រាប់រង់ចាំពួកខាងយឺតជាង ឲ្យបានឱកាសដេញតាមតែប៉ុណ្ណោះ។ បានជាហៅថា បោះជោះព្រោះបន្ទាប់តែពីបោះនេះទៅ ត្រូវបានជោះហើយ (គ្រាន់តែរង់ចាំឲ្យគេតាមប៉ុន្មានក្តារ ដែលបានសន្មត់តែប៉ុណ្ណោះ)។

ល្បែងបោះអង្គញ់

ល្បែងបោះអង្គញ់ គឺគេឲ្យឈ្មោះតាមវត្ថុដែលគេយកមកលេង គឺផ្លែអង្គញ់ដែលក្រៀមស្ងួន។ ល្បែងនេះ គេលេងបានទាំងប្រុសទាំងស្រី ទាំងចាស់ទាំងក្មេង នៅវេលាថ្ងៃ ឬយប់ខែភ្លឺ នារដូវចូលឆ្នាំ។

របៀបជោះ គឺគេយកអង្គញ់មួយផ្ទាប់ទៅដល់ក្បាលជង្គង់ ហើយយកអង្គញ់មួយទៀតវាយជួយពីលើ រាប់ចំនួនតាមដែលគេត្រូវជួស។ ធ្វើបែបនេះ ហៅថា ជោះបាយត្រជាក់។ មួយបែបទៀតហៅថា ជោះបាយក្ដៅ របៀបនេះគេផ្គុំអង្គញ់ពីរតម្រួតគ្នា គឺមួយផ្តេកដាក់ពីក្រោម មួយបញ្ឈរ ដាក់ពីលើ កាន់ក្នុងប្រអប់ដៃមួយ ហើយជោះខ្លាំងៗទៅលើក្បាលជង្គង់អ្នកចាញ់មួយៗឡើងក្រហមសាច់ ទំរាំតែអស់ចំនួន ៣០-៤០ សឹងតែហើម ក្បាលជង្គង់តែម្ដង ជួនកាល គេយកបំពង់ឫស្សី មកខោកក្បាលជង្គង់ធ្វើជាជោះជំនួស គ្រាប់អង្គញ់ក៏មាន។

  • រីឯឈ្មោះពិន័យ ដែលប្រើក្នុងល្បែងអង្គញ់នេះមាន ៩ បែបដូចខាងក្រោម៖
  1. ស្អុយ (គឺធ្វើខុសទុកកោយនេះ ជាអាសារបង់)
  2. មាយ (ត្រូវម្ដងហើយ ត្រូវដដែលម្ដងទៀត)
  3. រះ (កោយបោះមួយ ត្រូវកោយដាំម្ដងពីរ)
  4. ងីងើ (កោយបោះរត់ប៉ះកោយដាំឲ្យរង្គើមិនដួល)
  5. ស្រលៀង-ខ្វាក់ (ព្រោះកើយបោះទង្គិចគ្នា)
  6. វ័ធ-ណាត់ (កោយបោះជិតកោយដាំពេក)
  7. បាក់កលៀនអណ្ដាត (ចាក់ខ្ទាតធ្លាក់កើយកណ្ដាលទី)
  8. កប់ទះ (កោយដាំខ្ទាតចេញ កោយបោះនៅក្នុងរន្ធដាំ)
  9. ហួសមេដំបូល (សម្រាប់ត្រកងកុំឲ្យហួសមេក្លោង)
  • បទពិន័យលើកំហុសទាំងអស់ខាងលើនេះ មិនជាការធ្ងន់ធ្ងរពិបាកប៉ុន្មានឡើយ មានកំហុសខ្លះគេគ្រាន់តែ «ឡើង» គឺគេទុកក្ដារនេះជាអាសាបង់ ត្រូវផ្ទេរឲ្យពួកម្ខាងទៀតឡើងទៅធ្វើម្ដងដូចយ៉ាង ម៉ាយ រះ កប់ទះ ជាដើម ប៉ុន្តែទោះជាត្រូវ «ឡើង» ក្ដី ក៏លើកក្រោយគេអនុញ្ញាតឲ្យពួកនេះ ទុកជា ធ្វើត្រូវទាំងអស់នេះដែរ។ ចំណែកបទពិន័យផ្សេងទៀត ក៏គ្រាន់តែដាក់ទណ្ឌកម្ម ឲ្យលំបាកក្នុងការធ្វើតែប៉ុណ្ណោះ ពុំទាន់ចាត់ទុកឲ្យកោយនោះ ស្អុយភ្លាមៗទេ។ ដូច្នេះបទពិន័យគ្រាន់តែ ឲ្យបានសប្បាយបានយូរបន្តិចប៉ុណ្ណោះឯង។

ល្បែងលេងគ្រាប់អង្គញ់ដូចគ្នានេះដែរ គេអាចយកទៅលេង ជាល្បែងមួយទៀតហៅថា «លេងកេល»។ គឺថា គេយកកោយដាំប្រាំដែរ ដាំដង្ហែជាមួយ ជួរ ហើយមានគូសទីមួយ ជាកន្លែងសន្មត ដាក់កោយបោះ ៥ ដែរ តែដាក់ផ្ទាល់និងដី គេយកជើងកៀស គឺជើងឆ្វេងឈរស្ងៀម លូកទៅមុខ,ជើងស្ដាំ ថយមកក្រោយចុចកែងឲ្យជាប់ទៅនឹងដី ហើយចុងម្រាមឆ្កើសយ៉ាងខ្លាំង ឲ្យកោយរត់ទៅត្រូវកោយដាំម្ដងមួយៗ ទាល់តែអស់ បើកោយណាមិនបាន ត្រូវកោយដាំទេ គេទុកជាស្អុយ តែបើបានត្រូវគេឲ្យត្រឡប់យកមកកេស (ឆ្កើសចុងម្រាមជើង) បានម្ដងទៀត។ ពួកខាងណាធ្វើត្រូវអស់មុន ឈ្មោះថា ឈ្នះ អាចជួសអ្នកចាញ់បាន។

របៀបលេងគ្រាប់ អង្គញ់មួយយ៉ាងទៀតគេហៅថា «បាញ់រង» គឺមានអ្នកលេងពីរក្រុម។ ក្រុមម្ខាងៗមានកោយ ១០ រៀងខ្លួន គឺសម្រាប់ដាំ ៥ បាញ់ ៥។ គេដាំជួរតម្រៀបគ្នាម្ខាងម្នាក់ ហើយយកកោយបាញ់ ដោយបាញ់ទៅខាងម្ខាងម្ដងម្នាក់ ខាងណាបាញ់រំលំ របស់ពួកម្ខាងទៀតអស់មុន គឺខាងនោះ ឈ្នះ និងបានជោះគេ ឯបាញ់នោះ គឺឈរបត់ក្បាលជង្គង់ម្ខាង ដាក់ចោលលើក្បាលជង្គង់ បាញ់នឹងម្រាមដៃ តម្រង់ទៅកោយដាំតែម្ដង។ ល្បែងអង្គញ់ អាចរ៉ាប់ចូលក្នុងពួកកីឡា ហាត់ដៃឲ្យត្រង់ ហាត់ភ្នែកឲ្យវៃ ហាត់ស្មារតីឲ្យមូល៕

ល្បែងបោះអង្គញ់

ល្បែងបោះអង្គញ់ គឺគេឲ្យឈ្មោះតាមវត្ថុដែលគេយកមកលេង គឺផ្លែអង្គញ់ដែលក្រៀមស្ងួន។ ល្បែងនេះ គេលេងបានទាំងប្រុសទាំងស្រី ទាំងចាស់ទាំងក្មេង នៅវេលាថ្ងៃ ឬយប់ខែភ្លឺ នារដូវចូលឆ្នាំ។

អង្គញ់កើយ១

អង្គញ់កើយ៣

អង្គញ់កើយ៥

=បទចម្រៀង=ល្បែងបោះឣង្គញ

ល្បែងបោះអង្គញ់

ល្បែងបោះអង្គញ់ គឺគេឲ្យឈ្មោះតាមវត្ថុដែលគេយកមកលេង គឺផ្លែអង្គញ់ដែលក្រៀមស្ងួន។ ល្បែងនេះ គេលេងបានទាំងប្រុសទាំងស្រី ទាំងចាស់ទាំងក្មេង នៅវេលាថ្ងៃ ឬយប់ខែភ្លឺ នារដូវចូលឆ្នាំ។

  • សៀវភៅ៖ ល្បែងប្រជាប្រិយខ្មែរ ដែលរៀបរៀងដោយក្រុមជំនុំទំនៀមទម្លាប់ខ្មែរ បោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត្យ នៅឆ្នាំ១៩៦៤។

មើលផងដែរ

Tags:

ល្បែងបោះអង្គញ់ របៀបលេងល្បែងបោះអង្គញ់ លក្ខខណ្ឌនៃការបោះអង្គញ់ល្បែងបោះអង្គញ់ របៀបជោះល្បែងបោះអង្គញ់ ប្រភេទកើយអង្គញ់ល្បែងបោះអង្គញ់ ឯកសារយោងល្បែងបោះអង្គញ់

🔥 Trending searches on Wiki ភាសាខ្មែរ:

ជំងឺរបេងពុទ្ធជ័យមង្គលស្រុករតនមណ្ឌលការិយាល័យរឿងធនញ្ជ័យទម្លាប់ល្បែងគ្របមាន់ដើមត្នោតប្រទេសចម្ប៉ាច្បាប់នរោត្តម មុនីនាថ សីហនុការស្រាវជ្រាវបែបវិទ្យាសាស្ត្របញ្ជីរាយនាម ប្រទេសនៅអាស៊ីតាមចំនួនប្រជាជនការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​មីតូកុងទ្រីសម្បត្តិវប្បធម៌ខ្មែរដែលបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកវេយ្យាករណ៍ភាសាខ្មែរបញ្ជីនៃទសវត្សរ៍ សតវត្ស និងសហស្សវត្សរ៍សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនខណ្ឌទួលគោកក្រុមប្រជាជនសូរ្យវរ្ម័ន​ទី១ប្រាសាទបន្ទាយស្រីបឹងយក្សឡោមច្បាប់ល្បើកថ្មីបញ្ជីរាយនាម ភ្នំនៅកម្ពុជាធនាគារកណ្ដាលអង្កត់ផ្ចិតអរិយធម៌ខ្មែរនៅសម័យក្រោយអង្គរ (ចតុមុខ-លង្វែក)ភូមិសាស្ត្រនៅឡាវវណ្ណ មូលីវណ្ណទន្លេនៅកម្ពុជាច្បាប់ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះស្រុកអូរជ្រៅអស្សាមិករណ៏សម័យសង្គមរាស្ដ្រនិយមនរោត្តមសមីការដឺក្រេទី២ព្រះមហាក្សត្រកម្ពុជាជួរភ្នំដងរែកស្រុកឯកភ្នំសីលធម៌វប្បធម៌កម្ពុជាស្រុករមាសហែកបរាភវសូត្រទ្រឹស្តីបទវ្យែតខែចន្ទគតិ និង សូរិយគតិការប្រើប្រាស់ភាសាចេនឡាដីគោកច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់សង្កាត់វាលវង់(ក្រុងកំពង់ចាម)ស្រុកព្រៃកប្បាសប្រតេសកម្ពុជាសម័យសង្គមរាស្រ្តនិយមបទកាកគតិព្រះបរមរាជវាំងកម្ពុជាពិធីក្រុងពាលីសារមន្ទីរជាតិច្បាប់ចលនារបស់ញូតុនជួន ណាតច្បាប់​ស្ដី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​សុខភាពស្រីលង្កាជំងឺអេដស៍រឿង ដើមកំណើតក្រុងភ្នំពេញសង្គ្រាមត្រជាក់ជ័យវរ្ម័នទី២បុណ្យវិសាខបូជាពិធីបុណ្យចូលព្រះវស្សារឿងអាសំគមបាញ់លលកទេពពិទូរ ឈឹម ក្រសេមវើលវ៉ាយវែប​ (World Wide Web)សតវត្សនាមភពណិបទូនបញ្ជីរាយនាម ប្រាសាទខ្មែរកម្មសិទ្ធិបញ្ញា🡆 More