ល្បែងទាញព្រ័ត្រ

ល្បែងទាញព្រ័ត្រ ជាល្បែងលេងកំសាន្ដសប្បាយរបស់យុវជនខ្មែរទាំងបុរស ទាំងស្រ្ដី កំលោះ ក្រមុំ។ ល្បែងនេះគេលេងដោយប្រើកំលាំងកាយជាមូលហេតុ ហើយគេលេងតែ ក្នុងរដូវចូលឆ្នាំខ្មែរ គឺខែចេត្រ ពិសាខប៉ុណ្ណោះ។ គេច្រើននិយមលេងក្នុងវត្ដអារាម ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ព្រោះវត្ដមានទីវាលធំទូលាយ ងាយដល់ការលេងល្បែងនេះ តែអាច លេងនៅតាមភូមិក៏បាន បើប្រសិនជាភូមិនោះមានមនុស្សនៅផ្ដុំគ្នាច្រើន ហើយមានទីវាលល្មមលេងកើត។ ល្បែងនេះគេច្រើនលេងនៅពេលថ្ងៃ តែប្រសិនជាមានចង្កៀងយ៉ាងភ្លឺ រឺ ពន្លឺព្រះចន្ទភ្លឺថ្លាល្អ គេអាចលេងនៅពេលយប់ក៏បាន។

ល្បែងទាញព្រ័ត្រ

សមាសភាពនៃអ្នកលេង ល្បែងនេះ គេចែកមនុស្សអ្នកលេងជា២ក្រុម ម្ខាងៗយ៉ាងតិចត្រឹម៥នាក់ រឺ១០នាក់ឡើងទៅតាមដែលគេរកគ្នាបានប៉ុន្មាន ក៏លេងប៉ុណ្ណោះ តែតាមទំលាប់អ្នកស្រុក បើមានមនុស្សស្រីចូលលេងផង គេ អោយស្រីៗនៅម្ខាង ប្រុសៗនៅម្ខាង ហើយគេយល់ថា ភេទស្រីតែងមានកំលាំងខ្សោយជាងបុរស គេតែងដាក់ខាងស្រីអោយមានចំនួនច្រើនលើសប្រុស យ៉ាងតិចត្រឹម២នាក់ជាដរាប គឺបើខាងប្រុស៨នាក់ គេដាក់ខាងស្រី ១០នាក់។ គ្រឿងប្រដាប់សំរាប់លេង គេយកខ្សែព្រ័ត្រធ្វើពីស្បែកគោស្បែកក្របីធ្វើព្រ័ត្រ រឺគេយក ពួរធ្វើពីជក់ដូងជាព្រ័ ត្រសំរាប់ទាញ ប្រវែងយ៉ាងខ្លីពី ២០ហត្ថឡើងទៅ ទំហំប៉ុនកដៃក្មេង ហើយនឹងយកសំភោររឺគងម៉ង់ រឺរគាំង១ សំរាប់ទះរឺសំរាប់វាយនៅពេលដែលទាញដំបូង។

របៀបលេង មុនដំបូងគេរើសរកប្រុសម្នាក់ ស្រីម្នាក់ មានមាឌធំមាំ កំលាំងច្រើន អោយជាអ្នកឈរកាន់ចុងព្រ័ត្រគឺប្រុសកាន់ចុងម្ខាង ស្រីកាន់ចុងម្ខាង ហើយអោយប្រុសម្នាក់ ស្រីម្នាក់ទៀតមានមាឌធំមានកំលាំង ឈរកណ្ដាល ព្រ័ត្រ ត្រង់កន្លែងដែលពួកទាំងពីរឈរ សំរាប់នាំពួកខ្លួនអោយខំទាញតែរៀងខ្លួន អែមនុស្សដែលមានមាឌតូចៗស្គមៗ កំលាំងខ្សោយៗ គេអោយឈរកណ្ដាលគេ។ លុះរៀបចំរួចហើយ គេអោយមនុស្សប្រុសម្នាក់កាន់សំភោរ រឺ គងម៉ង់រឺក៏រគាំងឈរត្រង់កណ្ដាលទីជិតអ្នកទាំងពីរដែលកាន់ខ្សែឈរប្រទល់មុខគ្នានោះ ផ្ដើមស្រែកឡើងព្រមគ្នាថា យក្សអរ(១) !.! លឺយ៉ាងខ្លាំងៗ ធ្វើសំលេងវែងៗ រលាក់រលែកយ៉ាងគ្រលួច។ អែអ្នកប្រុងទាញព្រ័ត្រទាំងប៉ុន្មានជួយស្រែកទទួលឡើងព្រមគ្នាថា ហ៊ោវ៉ឺយៗ ៣ដង ទើបនាំគ្នាទាញប្រុងយកជ័យជនះតែរៀងខ្លួន។ ក្នុងពេលពួកអ្នកទាញព្រ័ត្រ កំពុងតែខំប្រឹងទាញ អ្នកកាន់សំភោរ រឺគងម៉ង់ រឺរគាំង គេចេះតែបញ្ជើតសំភោរ រឺគងម៉ង់ រឺក៏រគាំងរឿងៗ លឺសូរតាក់ទីងៗ រឺម៉ូងៗ ម៉ឹងៗ ជាដរាប ទាល់តែឃើញចាញ់ឃើញឈ្នះម្ខាងៗ ទើបឈប់បញ្ឆើត។

ពេលលេងម្ដងៗ អស់ថិរវេលាពី ៥-៦ នាទី ដល់ ១០នាទីឡើងទៅទើបឃើញឈ្នះឃើញចាញ់ម្ខាងៗ។ កាលដឹងថា ខាងណាឈ្នះខាងណាចាញ់ហើយ គេចាប់ផ្ដើមលេងសារជាថ្មី ម្ខាងទៀត ដ៏រាបដល់ហត់តែរៀងៗខ្លួនទើបឈប់។ ល្បែងនេះចាត់ទុកជាការហាត់កំលាំង ហាត់ប្រាណអោយរាងកាយមានកំលាំង មានសុខភាពល្អ។

សូមអានខ្លឺមសារបន្ថែមនៅ​សៀវភៅ«បញ្ជីសារពើរភណ្ឌមរតកវប្បធម៌អរូបីកម្ពុជា»ដោយ​ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឆ្នាំ២០១៧ ទំព័រ១៤៦។ បំណងល្អដោយ៖ ក្រុមផ្សព្វផ្សាយវប្បធម៌

តំនភ្ជាប់ក្រៅ

មជ្ឈមណ្ឌលវប្បធម៌ខ្មែរនៅស្វីស Archived 2010-02-05 at the វេយប៊ែខ ម៉ាស៊ីន.

សូមមើលផងដែរ

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

លន់ នល់ឥទ្ធិពល​នៃ​វប្បធម៌ឥណ្ឌា​លើ​ខឿន​វប្បធម៌​ខ្មែរស្រុកអន្លង់វែងផលប្រយោជន៍នៃរុក្ខជាតិសីលធម៌ចង្វាក់នៃរបាំប្រពៃណីខ្មែរប្រជាធិបតេយ្យបាងកកចេនឡាព្រះបាទជ័យវរ្ម័នទី២តារាងខួបនៃធាតុគីមីប្រទេសធម្មរាជាទី១៧ មករាសម្ព័ន្ធកូវ៉ាឡង់និមិត្តសញ្ញាគីមីប្រាសាទនាគព័ន្ធធនាគារកាណាឌីយ៉ាប្រដាប់របត់ឈាមបរិស្ថានវិស្វកម្មបដិវត្តន៍បៃតងព្រះបាទជ័យជេដ្ឋាទី៣ អង្គស៊ូ ឬចៅពញាសូររឿង ពិតរបស់ខ្ញុំ ភាគ២ហ៊្វូណនព្រះពុទ្ធសាសនាគ្រោះថា្នក់ចរាចរណ៍ខណ្ឌដូនពេញបញ្ជីរាយនាម ភ្នំនៅកម្ពុជាពិធីរៀបមង្គលការចំណែកថ្នាក់នៃភាវៈរស់អរិយដ្ឋង្គិកមគ្គវចនានុក្រមខ្មែរការធ្វើពាណិជ្ជកម្មបន្ទុកអគ្គីសនីច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ខេត្តរតនគិរីរដ្ឋបាលថ្នាក់ក្រោមជាតិសហភាពឥណ្ឌូចិនខេត្តឧត្ដរមានជ័យបញ្ជីរាយប្រទេសតាមចំនួនប្រជាជនសេរីភាពគុណធម៌វៀតណាមខ្មែរក្រហមប្រទេសចម្ប៉ាសាធារណរដ្ឋខ្មែរច្បាប់ប៉ាស្កាល់ប្រវត្តិសាស្ត្រថៃខេត្តកំពតខេត្តព្រះនគរស្រីអយុធ្យាពុធ (ភព)រឿងមហាភារតយុទ្ធ ភាគទី២៖ការស្វយម្ពរឫការរើសគូនៃនាងទ្រៅបទីព្រះយេស៊ូប្រ៊ុយណេវត្តឧណ្ណាលោមបរមរាជាទី១ក្រុងកំពង់ចាមវេស្សន្ដរជាតកឃុំលំទងបក្សីចាំក្រុងល្បែងបោះអង្គញ់ប្រព័ន្ធសេដ្ឋកិច្ចប្រជុំភាសិតថ្មីៗហ្វីលីពីនស្វីសជ័យវរ្ម័នទី៧ភ្លេងពិណពាទ្យខណ្ឌកំបូលភ្នំដាវ្លាឌីមៀរ អ៊ីលីច លេនីនធនាគារពាណិជ្ជកម្មអាល្លឺម៉ង់តួនាទីអ្នកប្រវត្តិសាស្ត្រក្រុមប្រឹក្សាខេត្តផ្លូវជាតិលេខ៥ (កម្ពុជា)បញ្ជីរាយនាម កោះនៅកម្ពុជាគណៈអភិបាលខេត្ត🡆 More