រឿងសូផាត

១៩៣៨ គឺជា​កម្រង​រឿង​ប្រលោមលោក​ខ្មែរ ដែល​ត្រូវ​បាន​សរសេរ​តាំងតែ​ពី​ឆ្នាំ ១៩៣៨ មកម្ល៉េះ ដោយ​អ្នកនិពន្ធ រីម គីន ។ រហូតដល់​ឆ្នាំ ១៩៤២ ទើប​ត្រូវ​បាន​បោះពុម្ពផ្សាយ ឯការ​បោះពុម្ព​នោះ​ទៀតសោត គឺ​នៅ​ឯ​ព្រៃនគរ ក្រុង ច្រឺ​ឡឺង ប្រទេស​វៀតណាម​ឯ​ណោះ ពីព្រោះ​នៅ​ក្នុង​ប្រទេស​យើង​មិន​មាន​រោង​ពុម្ព​ច្រើន​ល្មម​គ្រប់គ្រាន់​សម្រាប់​ការបម្រើ​ការបោះពុម្ព​នេះឡើយ នាគ្រា​កាលសម័យ​នោះ ។​ ​​ជា​ប្រលោមលោក​ដែល​ក់ដាច់​ខ្លាំង​ណាស់​ក្នុង​សម័យ​នោះ ក្រោយមក​ក៏​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​កម្មវិធីសិក្សា​ថ្នាក់ជាតិ (​បឋមភូមិ​) ។​ ​​សូផាត ដែល​ជា​កុមារ​កំព្រា​បាន​រស់​រៀនសូត្រ និង​ធំ​ដឹងក្តី ដោយ​ការជួយ​ទំនុកបម្រុង​ពី​អ្នកស្រុក និង​ព្រះសង្ឃ ។ បន្ទាប់ពី​នាង​សូ​យា ដែល​ត្រូវជា​ម្តាយ​បាន​លាចាក​លោក​នេះ​ទៅ ។​ ​​ដំណើរ​ផ្សងព្រេង​របស់​សូផាត​មក​កាន់​ទីក្រុង​ភ្នំពេញ បង្កើតបាន​ជា​រឿង​នេះ​ឡើង ។ តើ​មាន​អ្វី​កើតឡើង​ខ្លះ​ចំពោះ​ដំណើរ​ជីវិត​របស់ ’​សូផាត​” ។​ ​​សូម​អញ្ជើញ​អាន​ចុះ ជាវ​ទុក​ជា​សក្ខី​សម្រាប់​រក្សា​ទុក រក្សា​ឲ្យ​កូនៗ​ខាងក្រោយ​បាន​អាន​តទៅទៀត ...

។​

សូផាត
ឯកសារ:Khmer Novel - Sophat.jpg
អ្នកនិពន្ធរីម គីន
ប្រទេសកម្ពុជា
ភាសាភាសាខ្មែរ
Genre(s)មនោសញ្ចេតនា
ឆ្នាំបោះពុម្ព១៩៤២
ប្រភេទមេឌា (ទម្រង់)Print (Paperback)
  ដំណើផ្សងព្រេងរបស់សុផាត បង្កើតជាបញ្ហាទាំងឡាយនៅក្នុងរឿងនេះ។ 

សាច់រឿង

សួន ចៅហ្វាយស្រុក ស្រុកសិរីសោភ័ណ ជានាម៉ឺនប្រកបដោយរូបឆោមល្អឆើតឆាយ សមសួននឹងតម្រេះវិជ្ជា លោកអាយុទើបតែ២៣ឆ្នាំទេ ប៉ុន្តែលោកបានមកកាន់កាប់ស្ដីទីរាជការចំនួនពីរឆ្នាំហើយ ក្នុងស្រុកសិរីសោភ័ណនេះ។ លោកមិនបានដណ្ដឹងស្ត្រីឯណាមួយធ្វើជាគូគាប់ចិត្តសោះ ប៉ុន្តែរាស្ត្រទាំងពួងដឹងជាក់ថា លោកបានទៅរួមរ័កដោយលាក់កំបាំងនឹងស្ត្រីកំព្រាម្នាក់ឈ្មោះនាង “សូយា” ចំនួនប្រាំពីរខែហើយ។

ថ្ងៃមួយលោក សួន បានទទួលសំបុត្រពីរាជការធំដែលនៅភ្នំពេញ ផ្លាស់លោកទៅទីក្រុងដើម្បីទៅកាន់កាប់ទីរាជការថ្មីទៀត។

លោក សួន គិតថា ខ្លួនអើយ ! មកនៅស្រុកនេះចំនួនពីរឆ្នាំហើយ ឃ្លាតចេញពីក្រុងភ្នំពេញ ដែលជាស្រុកកំណើតរបស់ខ្លួន ហើយ​ដែល​ខ្លួន​មិន​ដែល​បានទៅណាមកណាឃ្លាតយូរដល់ម្ល៉េះសោះ! អ្នកម្ដាយម៉េម៉ាយនៅតែម្នាក់ឯង ឯរាជធានី តែងនឹងរលឹកខ្លួនរាល់ថ្ងៃ។ ការ​ដែល​រាជការ តម្រូវ​ឲ្យ​ត្រឡប់ទៅស្រុកវិញជាការប្រសើរណាស់។

លោកចៅហ្វាយស្រុកគិតដូច្នេះស្រេចហើយ ក៏មានទឹកមុខរីករាយ។

លោក សួន កំពុងតែនឹកមមៃ សប្បាយចិត្តដោយបានវិលថ្កានឋានមាតា ស្រាប់តែភ័ក្ត្រលោកប្រែជាស្រពោនមួយរំពេច ដោយ​មាន​គំនិតមួយ ចូល​លុកលុយខួរក្បាលលោក “ឱ! សូយា មាសបងអើយ! នាងមានផ្ទៃពោះប្រាំខែហើយ បើបងនឹងចាកចោលនាងដូច្នេះ យល់ជាមិនសមគួរឡើយ ឥលូវ បើនឹងយកនាងទៅជាមួយផង យល់ថាមិនកើតទេ។ អ្នកម្ដាយកាលដែលខ្លួនចេញមកនៅស្រុកនេះ បានប្ដេជ្ញាថា កុំឲ្យទៅ​យកស្ត្រី​ឯណា​ធ្វើ​ជា​ភរិយា ពីព្រោះអ្នកបា ដណ្ដឹងកូនគេបញ្ចាំចិត្តទុកឲ្យហើយ។ ព្រះអើយ! ខ្ញុំមិនដឹងគិតយ៉ាងណាទេ!

លោក សួន យកកន្សែងតូចមួយដែលជាស្នាដៃនាង សូយា ជូតទឹកភ្នែកដែលហូររឹមៗ។ លោកអញ្ជើញចូលទៅក្នុងបន្ទប់ មាន​ដំណើរ​ធេងធោង នឹងពន់ទុក្ខសោកនៅអាត្មា។

វេលានោះស្ត្រីម្នាក់ចូលមក។ នាងនោះមានរូបឆោមលោមពណ៌ល្អ ភាពជាស្រីថៃពាក់កណ្ដាល ស្រីខ្មែរពាក់កណ្ដាល ពោះប៉ោងបន្តិច ឲ្យ​សម្គាល់​ដឹង​ថានាងមានផ្ទៃពោះ។

លោក សួន ឮសូរជើងនាងដើរ ក៏ចេញពីបន្ទប់ភ្លាម ស្ទុះទៅឱបនាង និយាយថា៖

  • សូយា ! មាស

ទឹកមុខនាង សូយា ក្រៀមក្រំស្រងូតស្រងាត់ គួរឲ្យអាណិតពេកណាស់។ នាងផ្ដេកក្បាលទៅលើទ្រូងសង្សារ នាងខ្សឹកខ្សួលអួលអាក់ ហូរ​ធ្លាក់​ទឹក​នេត្រាទាំងគូរហាម។

លោក សួន យកដៃមួយចាប់ភ័ក្ត្រនួននាងផ្ទាប់នឹងឱរាលោក ដៃមួយទៀតអង្អែលកេសាស្ត្រី ពោលពាក្យល្ហឹមលេ

មើលផងដែរ

  • អុី បូរ៉ា

Tags:

រីម គីន

🔥 Trending searches on Wiki ភាសាខ្មែរ:

សូរ្យវរ្ម័ន​ទី១គេហទំព័ររដ្ឋាភិបាលសង្ឃស័ព្ទវប្បធម៌កម្ពុជាក្រុងព្រះសីហនុ(ខេត្តព្រះសីហនុ)អាម៉ុកត្រីមូលនិធិរូបិយវត្ថុអន្តរជាតិបុណ្យភ្ជុំបិណ្ឌសុវណ្ណសាមជាតកតេជោយ៉តពូនភ្នំខ្សាច់អរិយសច្ចៈទាំង៤គ្រោងឆ្អឹងមនុស្សគួច ម៉េងលីច្បាប់​អរិយសត្ថាប្រាសាទបាយ័នស្រុកកោះធំជម្ងឺ​ឆ្កែឆ្កួតបញ្ជីនៃទសវត្សរ៍ សតវត្ស និងសហស្សវត្សរ៍អាល្លឺម៉ង់ដើមកំនើតនៃពិធីរៀបអាពាំហ៍ពិពាហ៍សុជីវធម៌HTMLរមណីយដ្ឋានភ្នំបូកគោឥទ្ធិលពលរបស់សត្វមកលើជីវភាពមនុស្សខ្មែរពុទ្ធសករាជអក្សរសិល្ប៍ពុទ្ធនិយមក្លាយការកើនឡើងនៃចំនួនប្រជាជននៅលើពិភពលោកសករាជប្រទេសម៉ាយន៍ក្រាហ្វត៍ធម្មជាតិឆ្នាំ ២០២៤តំបន់អាកាសធាតុចំនួនបឋមនរោត្តម សីហមុនីច្បាប់ល្បើកថ្មីមង្គលសូត្រពហូទេវាពិធីបុណ្យបច្ច័យបួនកាលប្បវត្តិព្រះពុទ្ធសាសនាប្រវត្តិសាស្ត្រលាវខេត្តកំពតរមណីយដ្ឋានភ្នំសន្ទូចចក្រភពអង្គរ(៨០២-១២១៨)ធម្មរាជាទី២ជយបរិត្តគាថាការ​ប្រកាស​ឯករាជ្យ​របស់​ឥណ្ឌូនេស៊ីទ្រឹស្តីបទវ្យែតបរមរាជាទី៣សង្ក្រាន្តខេត្តក្រចេះស្រុកបាទីសិង្ហបុរីឈាមជប៉ុនសង្គ្រាមកម្ពុជា-វៀតណាមបទពាក្យ៧ហស៌វរ្ម័នទី៣សត្វឥតឆ្អឹងកងពិធីឡើងផ្ទះថ្មីមហាជនកជាតកស្រុកថ្ពងតោប្រព័ន្ធព្រះអាទិត្យរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយឥស្លាមសាសនាមេឌាវិគីភពសុក្រអាហ្វ្រិកបញ្ជីរាយនាមប្រាសាទខ្មែរបញ្ចក្ខន្ធប្រវត្តិវិទ្យាស្រុកពញាក្រែកគោលនយោបាយសារពើពន្ធភូមិអភិបាលកិច្ចល្អ🡆 More