រឿងថៅកែចិត្តចោរ

រឿង ថៅកែចិត្តចោរ សហនិពន្ធ យូឡេង និងលោក អ៊ុំ ឈឺន ឆ្នាំ១៩៥៦ ប្រភេទល្ខោននិយាយ។ រាយតួ ១.

នាយ ផានីត អាយុ ១៧ឆ្នាំ ធ្វើការក្នុងហាងឡាន
២. ពូ ហំ អាយុកណ្ដាលមនុស្ស តៃកុងឡាន
៣. ថៅកែឡាន
៤. នាង យ៉ាន ប្រពន្ធពូ ហំ
៥. សុខ … កម្មករឡាន
៦. មាន … កម្មករឡាន
៧. គង់ … កម្មករឡាន
……………………………………………………………………………………………………………………………្ិដ្

ឆាកទី១


ផានីត និងតៃកុង
(គេឃើញផានីតនៅក្មេងរាងស្គម កំពុងកត់ត្រាចុះដាក់បញ្ជីសៀវភៅធំមួយទើបពូហំចំណាស់ពាក់កណ្ដាលមនុស្សដើរចូលមកលប។ជនទាំងពីរឃើញគ្នាសម្លឹងគ្នាយូរបន្តិចទើបពូហំនិយាយ) ពូហំ  : លោកក្មួយមានរឿងអ្វី បានមើលពូតាំងពីក្បាលដល់ចុងជើងហាក់ដូចជាយើងមិនដែលស្គាល់គ្នា? ផានីត  : ពូក្រែង…ក្រែងឡានពូ… ហំ  : ថៅកែនៅហ្នឹងឬទេ? ផានីត  : ចេញបាត់តាំងពីព្រលឹមម្ល៉េះ ហំ  : យី!ថ្មើរម៉ានទៅគាត់ត្រឡប់វិញពូមានរឿងប្រញាប់ជាមួយនឹងគាត់ផង។ ផានីត  : មើលទៅបន្តិចទៀតគាត់នឹងអញ្ជើញមកវិញហើយ។ ហំ  : ចុះពួកអាដែងអស់នោះកំពុងតែរៀបចំធ្វើឡានអាផាគោរី? ផានីត  : បាទ! ហំ  : ទៅមើលពួកអាដែងអស់នោះមួយភ្លែតសិន!(ដើររួចទុចវិញ)ណ្ហើយកុំឱ្យវាឃើ ញមុខនាំពិបាកចិត្តទេ។ ផានីត  : អញ្ជើញអង្គុយទៅពូ(ពូហំធ្វើតាម)ខ្ញុំឡើងទៅផ្ទះសិន(ផានីតក៏ដើរយ៉ាងលឿនចេញពីទីនោះហាក់ដូចជាខ្លាចមិនហ៊ានអង្គុយ ជាមួយតៃកុង)។ ហំ  : លោកក្មួយកុំទៅណាអង្គុយនៅនេះហើយឱ្យបានពីរនាក់គ្រាន់បានជាគ្នា(ផានីតក៏ត្រឡប់មកអង្គុយវិញតែធ្វើជាបើកសៀវភៅ ធ្វើការ)តៃកុងឡានជក់ខ្លះហួចខ្លះច្រៀងខ្លះទើបនិយាយថា:យី!ចំតែម្ដងហើយថៅកែទៅណាក៏ក្រមកម្ល៉េះ។លោកក្មួយមាន លឺនរណាគេនិយាយថាអ្វីពីខ្ញុំទេ? ផានីត  : លឺគេនិយាយតែរឿងហ្នុង? ហំ  : រឿងស្អីរឿងហ្នុង! ផានីត  : រឿងពីម្សិលនុះណា!ថាលោកបើកឡានទៅជល់ឡានអុងប៉ាងហុងលីស្លាប់មនុស្សអស់៣នាក់និងមានរបួសជាច្រើន។ ហំ  : រួចដូចម្តេចទៀត? ផានីត  : ថាលោកពូរត់បាត់។ឥលូវ…រាជការប្រកាសឱ្យគេរកចាប់ខ្លួនមានទាំងផ្សាយតាមវិទ្យុផងថាបើនរណាឃើញរូបលោកពូឱ្យទៅ ជម្រាបរាជការ។ចុះពូឯងមកធ្វើអ្វីកន្លែងនេះតិចគេញមករកមើលម្ដេចមិនគេចឱ្យបាត់ខ្លួនទៅ។ ហំ  : (សើច)មុខតែគេចហើយតែធ្វើម្ដេចឱ្យបានជួបថៅកែបើកលុយសិន។ ផានីត  : ប្រាក់ខែបន្តិចបន្តួចពូអើយកុំស្តាយ។ចាំទៅៗតិចមានគ្រោះថ្នាក់ធំបើលោកស្ដាយពូត្រូវការលុយធ្វើសាហ៊ុយខ្លះខ្ញុំជូនខ្លះ បាន(ផានីតហូតកាបូបលុយចង់រាប់លុយឱ្យតៃកុងខ្លះ)។ ហំ  : (រាដៃមិនព្រមទទួលលុយ)ទុកចាយចុះលោកក្មួយពូមានហើយ។លោក ក្មួយឯងមុននឹងមកធ្វើការនៅទីនេះនៅឯណាពីមុន? ផានីត  : នៅរៀនវិទ្យាល័យស៊ីសុវតិ្ត។ខ្ញុំបានខំណាស់ដែរតែប្រលងចេះតែធ្លាក់ឥលូវ មិនចង់ត្រលប់ទៅស្រុកសោះព្រោះខ្មាស់គេក៏មកសុំធ្វើការនៅទីនេះយកលុយរៀនឈ្នួលយប់ៗទៀត។ ហំ  : ក្មួយឯងអាយុប៉ុន្មានហើយ? ផានីត  : ចូលឆ្នាំនេះទៀតបាន១៧ហើយ។ ហំ  : នៅក្មេងណាស់គ្មានទាន់បានដឹងរឿងកន្លុកកន្លៀតជីវិតបន្តិចសោះ។ ពូមកនេះមកបើកលុយរង្វាន់មិនមែនមកបើកប្រាក់ខែ ទេប្រាក់ខែបើកចាយអស់១ខែមុនស្រេចទៅហើយ។ ផានីត  : រង្វាន់ដោយពូបានធ្វើការយូរណាស់មកហើយឬ?ខ្ញុំបើធ្វើការយូរៗទៅថៅកែថានឹងឱ្យរង្វាន់ខ្ញុំដែរគឺប្រាក់ចំណេញដែលត្រូវ ចែកគ្នាតាមភាគៗនោះឬ! ហំ  : រង្វាន់នោះលឺគ្រាន់តែនិយាយតែគេមិនដែលចែកទេ។រង្វាន់ពូគឺរង្វាន់ក្ដៅ។ គឺថៅកែណាដែលជាអ្នកបញ្ចេះឱ្យពូបុកឡាន អាហុងលីឱ្យវាមានគ្រោះថ្នាក់គេលែងហ៊ានជិះទៀតគេមកជិះតែឡានយើងហើយថៅកែសន្យាថាបើពូធ្វើបានគាត់ឱ្យ រង្វាន់១ម៉ឺនរៀល។ រឿងនេះជារឿងស្ងាត់កុំនិយាយឱ្យសោះ។ ផានីត  : យី!អូអញ្ចឹងម្សិលមិញគឺពូបុកឡានវាដោយចេតនាតែម្ដង។ ហំ  : នឹងហើយ!ដាក់អាមួយម៉ោងមួយរយទាន់អាឯងព្រលែងចំកណ្ដាលឆ្អឹងជំនី។ ផានីត  : យី!ពូហ៊ានធ្វើអញ្ចឹង! ហំ  : មិនហ៊ានឯណា”មួយម៉ឺនរៀល”…។ ផានីត  : ចុះមានអ្នកជិះបានស្លាប់ដោយពូឯងបុកឡាននោះ។ ហំ  : ពួកនោះវាស៊យវាអាយុវាអស់។អ្នកណាដឹងធ្វើម៉េច។ ផានីត  : ចុះឥលូវបើរាជការគេមករកចាប់ពូឯង? ហំ  : ឱ្យតែបានមួយម៉ឺនរៀលគេចប្រាវឥលូវយូរៗភ្លេចខ្លួនបន្លំផ្លាស់ឈ្មោះមកវិញដដែល។ហើយម្យ៉ាងទៀតថៅកែគាត់សន្យាថា គាត់ជួយគិតគូរគេឯង។រឿងអ្វីតែមានលុយហើយវាមិនដែលទៅជាធំរួចទេ។ ផានីត  : ខ្ញុំបើថៅកែប្រើបែបនេះទុកជាឱ្យលុយច្រើនយ៉ាងណាក៏មិនហ៊ានដែរ។ ហំ  : ចុះបើក្មួយធ្វើការរាជការនិយាយឱ្យត្រង់ណា!តើលោកក្មួយហ៊ានស៊ីសំណូកឬទេ? និយាយឱ្យត្រង់ណា! ផានីត  : ខ្ញុំមិនហ៊ានថាទេ។ ហំ  : ឃើញទេរឿងស៊ីសំណូកនិងរឿងបែបពូនេះមិនខុសគ្នាប៉ុន្មានទេ។ ផានីត  : ពូឯងសម្លាប់គេទាំងរស់ណា។ ហំ  : ចុះស៊ីសំណូកមិនកាច់កគេទាំងរស់!ចុះបំបាត់លុយរាជការមិនកាច់កគេទាំងរស់!អ្នករកស៊ីបំបាត់គេគ្រប់យ៉ាងមិនកាច់កគេ ទាំងរស់! ផានីត  : ឱពុទ្ធោអើយ!ខ្ញុំយ៉ាងណាក៏មិនហ៊ានដែរទុកជាគេឱ្យប៉ុន្មានក៏មិនហ៊ានសម្លាប់មនុស្សដែរ។ ហំ  : កុំអាលរកពុបើមិនសម្លាប់គេមានតែទុកឱ្យគ្នាឯងស្លាប់!លាប់!ក្មួយរើសយកខាងណា? ផានីត  : ខ្ញុំមិនយល់ទេពូពូឯងចង់ថាដូចម្ដេចអំបាញ់មិញ? ហំ  : ថា”បើមិនដាច់ចិត្តសម្លាប់គេតោងគ្នាឯងស្លាប់”តើគ្នាឯងស្លាប់ក្មួយឯងធ្វើដូចម្ដេច? ផានីត  : ម៉េចអញ្ចឹង? ហំ  : ពូត្រូវការលុយមួយម៉ឺនគ្មានលុយមួយម៉ឺនប្រពន្ធពូងាប់ឈឺដើមទ្រូងក្អកខេះៗត្រូវការសម្រាកមិនធ្វើការតើបានអ្វីស៊ី។ទៅ ពេទ្យៗឱ្យសំបុត្រទិញថ្នាំចាក់។ ពូគ្មានលុយទិញថ្នាំធ្វើម្ដេចទុកឱ្យប្រពន្ធស្លាប់ឬ?កូនស្រីពូប្រលងជាប់ចូលអនុវិទ្យាល័យនារី សាលាតម្រូវឱ្យទិញសំពត់អាវសៀវភៅមុងតាមរបៀបគេមិនទិញឱ្យកូនកូនខាតរៀន។ខាតរៀនល្ងង់ដូចពូទៀត។ធំឡើង វេទនាម្ល៉ោះហើយត្រូវពូហ៊ានប្ដូរឱ្យកូនបានចំណេះដឹងនឹងគេទើបដោះបញ្ហានេះឱ្យបានស្រេចខំវិលវល់តែដដែលៗនៅតែ ល្ងង់ព្រោះហេតុក្រនៅតែក្រព្រោះហេតុល្ងង់…ម្ល៉ោះហើយប្រថុយធ្វើម្ដេចឱ្យតែបានលុយនឹងបានចំណេះទៅ។ម្ដាយពូគាត់ ចាស់ហើយហើយគាត់ចង់ធ្វើបុណ្យមុននឹងគាត់អនិច្ចកម្មគាត់សុំលុយពូឱ្យពូធ្វើដូចម្ដេចមិនឱ្យពូធ្វើបុណ្យធ្វើទានហាក់ដូចជា ធ្វើទណ្ឌកម្មសំរាប់គាត់អញ្ចឹង.. ផានីត  : ពូយកលុយក្ដៅក្រាហាយទៅជូនគាត់យកទៅធ្វើបុណ្យក្រែងមិនបានបុណ្យណា? ហំ  : បានឬមិនបានទុកមួយឡែកសិនធ្វើម្ដេចឱ្យតែម៉ែបានស្រួលចិត្តដោយថាអញមានលុយធ្វើបុណ្យនឹងគេដែរស្រុកឥលូវអញ្ចឹង គេកាប់ជ្រូកធ្វើបុណ្យគេស៊ីសំណូកបុណ្យដើម្បីមានផ្លូវរកស៊ីគេសំពះព្រះសង្ឃដើម្បីឱ្យគេស្រលាញ់(ផានីតគ្រវីក្បាលហួស ចិត្ត)លោកក្មួយគ្រវីក្បាលហួសចិត្នេះហើយជីវិតពិតៗដែលមិនមែនជីវិតតែពាក្យសំដីតែក្បួនខ្នាតបានថាសរុបសេចក្តីឃើញ ថាពូត្រូវតែប្រថុយឱ្យបានមួយម៉ឺនរៀលសិន។ពូគិតស្រេចយូរណាស់មកហើយពូល្បងស្រាយរឿងនេះតាមវិធីច្រើនណាស់ ហើយតែទៅមិនរួចបានជាសល់ផ្លូវមួយហ្នឹងទើបប្រថុយទទួលថៅកែគាត់ត្រូវការស្រាប់ផងចាំអីហ្នឹងលេងមួយចានដើម្បី កសាងជីវិតវង្សត្រកូល។ល។ ផានីត  : ខ្ញុំឈប់ឭឈប់ឆ្លើយឈប់ដឹងហើយ!(ដើរចូលមកអង្គុយ) ហំ  : កើតមកជាមនុស្សហើយក្មួយមិនឱ្យឈប់ឭឈប់ឆ្លើយឈប់ដឹងបានទេ!ច្បាប់ជីវិតបង្ខំក្មួយឱ្យដោះស្រាយរឿងដែលមានចោទរាល់ថ្ងៃ។បើក្មួយគេចមិនដោះស្រាយគឺក្មួយព្រមទទួលងាប់ជាមុនហើយស្រេច។ ផានីត  : ខ្ញុំនឹកថាខ្ញុំហើយជាមនុស្សអភ័ព្វជាងគេកំព្រាឥតឪពុកម្ដាយនៅជាមួយមាមីងគេអ្នកមានគេធ្វើបាបគ្រប់យ៉ាងដូចម្ដេចក៏ មិនត្រូវខ្មោចចេញខ្មោចចូលនិយាយតែពីមានពីសប្បាយផ្ទុយនឹងខ្ញុំដែលក្រ។ ហំ  : មានមនុស្សវេទនាជាងក្មួយជាងមាច្រើនណាស់ទៅទៀតលោកក្មួយ។មានមនុស្សច្រើនបានព្រឹកខ្វះល្ងាចគ្មានអ្វីវ័ណ្ឌគ្មាន ដំបូលជ្រករស់ដោយសារលក់កម្លាំងប្រចាំថ្ងៃលោតែឈឺដេកចាំងាប់។ជនទាំងនោះគេប្រៀបបានទៅនឹងសត្វដែលកើតមក គេទុកឱ្យរស់គ្រាន់តែសម្រាប់ធ្វើការផ្ដល់ផលឱ្យទៅជនមួយជំពូកទៀតដែលកើតមកចាំតែទទួលផលស្រាប់ដោយមិន ចាំបាច់ធ្វើការឬដោយធ្វើការតែបន្លំ។មួយថ្ងៃគិតតែប្រើស្នៀតបោករាប់មិនអស់។ ផានីត  : នេះហើយសង្គមសក្ដិភូមិគ្មានរបៀបបណ្ដោយមនុស្សប្រយុទ្ធគ្នាតាមចិត្តប្រកាប់ប្រចាក់គ្នាបោកបន្លំគ្នាលួចប្លន់គ្នាកេងប្រវ័ញ្ចគ្នារហូតដល់ច្បាំងគ្នាដើម្បីតែម្យ៉ាងគឺដើម្បីរស់ទៅតាមសេចក្ដីលោភមិនចេះឆ្អែត។ នេះហើយសង្គមពុករលួយដែលអ្នកប្រសប់ចេះតែ សប្បាយនៅចំពោះមុខមនុស្សភាគច្រើនដែលវេទនាពីរឿងរស់។ នេះហើយសង្គមនាយទុនមនុស្សជិះជាន់មនុស្សព្រោះពួកឈ្នះចេះរៀបចំគ្នាដើម្បីសង្កត់ពួកអ្នកចាញ់អោយធ្វើការបង្កើតផលអោយខ្លួនរស់បានស្រួល។ ហំ  : ក្មួយបានរៀនក្មួយចេះរកពាក្យចំៗថាបាន។ ផានីត ពូឯងហ្នឹងក៏សម្លាប់គេដើម្បីខ្លួនរស់ដែរ។ ហំ  : ពូមានចង់ឯណាក្មួយតែជីវិតវាបង្ខំទេតើ!ដូចពូបានជម្រាបក្មួយរួចមកហើយស្រាប់។ ផានីត  : ថៅកែហ្នឹងបង្ខំពូឯង។ ហំ  : ថាដូចនេះក៏បាន។តែចុះនរណាបង្ខំថៅកែ? ផានីត  : អ្នកណា!លោភចង់មានតែឯងហួសពេក។ ហំ  : ត្រូវហើយថៅកែគាត់ហ៊ានលោភព្រោះគ្មានច្បាប់ណាមកកម្រិតសេចក្ដីលោភគាត់សោះ។ដល់ចង់មានបានហួសកម្លាំងគាត់គាត់យកទឹកលុយទៅទិញកម្លាំងគេសម្បត្តិគាត់កើនឡើងយូរៗទៅគាត់ទិញខ្មែរទាំងអស់មកប្រើ។ ផានីត  : ពិតមែនហើយចុះផ្លូវដោះស្រាយ? ហំ  : កុំមាត់លឺសូរសំលេងអា”មែរសឺដេស”ថៅកែមកហើយ។នុះថៅកែមែនលោកក្មួយខ្ញុំលាលោកក្មួយឱ្យហើយណាព្រោះតែបានលុយមួយម៉ឺនចាយគ្ឌឹងហើយខ្ញុំ។ ផានីត  : ចុះខ្ញុំពូឱ្យទៅណា? ហំ  : អង្គុយបូកលេខហើយសង្វេគរឿងសង្គមតទៅទៀតចុះ។ ផានីត  : ពូឯងពួនត្រង់នេះសិនទៅក្រែងថៅកែឃើញគាត់បើកឡានចេញគេចទៅណាទៀត។ ហំ  : ក្មួយថានេះសមម្យ៉ាងដែរ(តៃកុងក៏ពួនបន្តិចសិន)។ ……………………………………………………………………………………………………………………………………….

ឆាកទី២

ផានីត-ហំ-ថៅកែ ថៅកែ  : (ដើរចូលមកមើលឃើញតែផានីតព្រោះពូហំពួនទៅហើយ)ផានីតមានមនុស្សចម្លែកមកសួរអ្វី…អីដែរ? ផានីត  : បាទដូចជាមិនឃើញទេ។ ថៅកែ  : អញទៅស្ទាក់ខ្ទប់ឯក្រសួងគិញហើយតែមិនដឹងជាបានផលយ៉ាងណា? តែតែនៅផ្ទះប្រយ័ត្នមើលបើមានមនុស្សចម្លែកមកសួរឆ្លើយថាមិនដឹងៗទៅ។ ផានីត  : បាទ! ហំ  : (ស្ទុះចេញពីកន្លែងពួនមក)ក្រាបប្រណិប័តន៍ថៅកែ ថៅកែ  : យី!អាហំអាឯងឆ្កួតទេឬ!មកធ្វើអ្វីហ្នឹង? ហំ  : ប្របាទ…មក…សុំ…នែ…នែ… ថៅកែ  : អាឯងមិនដឹងជាគេប្រកាសតាមវិទ្យុរកចាប់ក្បាលទេ?រួចអាឯងមកនេះគិតសម្លាប់ទាំងអស់គ្នាហះ? ហំ  : ខ្ញុំដឹងថាគេរកចាប់ខ្លួនខ្ញុំហើយបានជាខ្ញុំឆ្លៀតមកបើកលុយរង្វាន់រួចនឹងអាលគេច។ ថៅកែ  : យីអានេះវង្វេងខួរហើយគិតតែរង្វាន់ជាប់គុកឯណោះមិនគិតទេ។ទៅ!រត់ឱ្យបាត់ពីទីនេះទៅ! ថៅកែ  : ថៅកែមេត្តាឱ្យលុយមកសិន! ថៅកែ  : (ហូតកាបូបយកលុយ)យក២០០រៀលរួចទៅឯណាឱ្យបាត់ទៅអាចង្រៃវាយក៏ ហំ  : កាលដែលថៅកែមានប្រសាសន៍នឹងខ្ញុំថាឱ្យខ្ញុំមួយម៉ឺន!ទាល់តែប៉ុណ្ណឹងដែរបានខ្ញុំប្រថុយលក់ស្បែក។ ថៅកែ  : យីអានេះ!អញមិនដឹង!បើ២០០មិនយកអញមិនដឹងអីទេទៅ!ចេញទៅ!ធ្វើឱ្យអញមានរឿងដោយសារផងឥលូវមកលំអុករក១ម៉ឺនទៀតអាណាតាមចិត្តឯងទាន់។ ហំ  : ព្រះតេជគុណខ្ញុំទុកជាម៉ែឪហើយមេត្តាខ្ញុំចុះ។ជីវិតខ្ញុំថ្លៃតែ១ម៉ឺនរៀលម្ដេចព្រះបាទម្ចាស់មានប្រសាសន៍ឯណាទៅវិញ។ឱ្យខ្ញុំភ្លាមមក១ម៉ឺនដូចជាបោះចោលឱ្យសត្វលង់ទឹកទៅចុះ។ព្រះតេជគុណស្គាល់ចិត្តខ្ញុំស្រាប់ហើយស៊ូស្លាប់រស់នឹងព្រះតេជគុណយ៉ាងណា។ ថៅកែ  : យីអានេះនិយាយច្រើនណាស់អញថាមិនដឹងៗហើយ។យកឡានអញទៅបុកគបុកគេខូចឡានអញងាប់មនុស្ស៣នាក់រឿងរ៉ាវនឹងអាឯងនេះសម្បើមណាស់ប៉ោគេវាក្ដីផងឥលូវមករឹតឯងមួយទៀត។ផានីតជួយគិតមើលអានេះវាគិតជញ្ជក់ឈាមឯងឱ្យនៅតែស្បែកនឹងឆ្អឹងតែម្ដង។ ព្រះតេជគុណជ្រៀបស្រាប់ហើយ!ខ្ញុំបរឡានបុកគេគឺធ្វើតំរូវចិត្តព្រះតេជគុណ។ ថៅកែ  : អញឱ្យបុកមែនតែអញមិនមែនឱ្យបុកទាល់តែមានស្លាប់មនុស្សណា? ហំ  : ខ្ញុំក៏មិនមែនចង់ឱ្យមានមនុស្សស្លាប់ដែរ។តែនរណាប៉ាន់គ្រោះថ្នាក់បាន? ថៅកែ  : អើ!រួចអាឯងមកទារលុយអញទៀត? ហំ  : ចុះថៅកែសន្យាថាបើខ្ញុំបុកឡានអាហុងលីបានឱ្យខ្ញុំ១ម៉ឺន។ខ្ញុំទារតាមតែថៅកែសន្យា(កម្មករចូល) ថៅកែ  : អើ!អញឱ្យឯងបុកកុំឱ្យស្លាប់ឥលូវមានស្លាប់រឿងវាធំអញមិនដឹងទេ។ ហំ  : ថៅកែគ្មានបានបញ្ជាក់មុនថាកុំឱ្យមានស្លាប់ឬឱ្យមានទេ។ថៅកែគិតថាឱ្យតែបុកវាយកពីខាងសម្បើមថាពួកយើងសឿង ជាងពួកវាប៉ុណ្ណោះឥលូវធ្វើតាមបានហើយរង្វាន់ដែលសន្មតថាឱ្យខ្ញុំឱ្យមកឥលូវ:១ម៉ឺនរៀល! ថៅកែ  : យីអា!សំដីរឹងណាស់ហ្ន! ហំ  : ថៅថៅកែខ្ញុំត្រវការ១ម៉ឺនណាស់ប្រពន្ធខ្ញុំឈឺកូនត្រូវចូលអនុវិទ្យាល័យម្ដាយខ្ញុំចង់ធ្វើបុណ្យបន្តិចបន្តួចនឹងគេ។ ឱ្យតែបាន ១ម៉ឺនមកខ្ញុំយកទៅឱ្យប្រពន្ធកូនម្ដាយខ្ញុំសប្បាយយ៉ាងណាយ៉ាងនោះចុះខ្ញុំឥតគិតទេខ្ញុំសូមលើកដៃសំពះថៅកែម្ដងបើមិន អាណិតខ្ញុំទេអាណិតតែប្រពន្ធកូនម្ដាយខ្ញុំចុះកុំតែមានវង្សត្រកូលខ្ញុំមិនត្រូវការ១ម៉ឺនធ្វើអ្វីទេ។ ថៅកែ  : ឃើញទេអានេះមានត្រង់នឹងឯងឯណាវាធ្វើការឱ្យឯងមិនមែនស្រលាញ់ឯងទែតែវាធ្វើការឱ្យឯងដើម្បីសម្រេចប្រយោជន៍វាឯ ណោះឯងទាំងមិនអាណិតអញផងចុះឱ្យអញអាណិតឯងម្ដេចបាន។ ហំ  : ឥលូវឈប់និយាយពីអាណិតខ្ញុំចុះនិយាយពីពាក្យដែលថៅកែដែលបានសន្យានឹងខ្ញុំ។ថៅកែបានថា”អាហំអាឯងមើលស្រឿ ឡានអាហុងលីឱ្យចំឆ្អឹងជំនីរអញឱ្យឯង១ម៉ឺនរៀល។ខ្ញុំបានបញ្ជាក់ថៅកែពីរបីដងថៅកែថាឱ្យ១ម៉ឺនរៀលមែនឱ្យតែខ្ញុំ ធ្វើបាន។ ថៅកែ  : អញមិនដឹងអញមិនដែលនិយាយដូចនេះទេអាឯងចង់ទៅប្ដឹងៗទៅអាឯងនិយាយឱ្យបែកមេឃក៏គ្មានលោកណាជឿឯង ដែរ។ នាម៉ឺនគេជឿអញអាសំអុយ។ ហំ  : ថៅកែមិនខ្លាចឆ្កែទាល់ច្រកទេឬ?លេងបញ្ចេះប្ដឹងតិចខ្ញុំប្ដឹងមែនខ្ញុំមានសាក្សីខ្ញុំណាព្រោះថៅកែនិយាយគឺថៅកែនិយាយនៅ ចំពោះមុខអាដែងអស់នោះ:អាសុខអាមានអាទ្រីអាគង់សុទ្ធតែបានឮពួកទាំងនោះវាទាំងបានឃាត់ខ្ញុំកុំឱ្យធ្វើផង។ ថៅកែ  : (សើច)ពួកអាអស់នោះវាមិនឆ្កួតទៅសម្លាប់អញឱ្យអាឯងរស់នោះទេ។ ទុកជាវាឮមែនឱ្យលុយវាខ្លះទៅវាទៅជាមិនឮវិញ ហើយ។ ហំ  : កុំអាងទឹកប្រាក់ហើយមើលងាយមនុស្សពេកថៅកែ! ថៅកែ  : កុំអាងទឹកចិត្តមនុស្សធម៌ហើយមើលងាយកម្លាំងប្រាក់អាហំ! ហំ  : អ្នកមានស្គាល់តែពីលុយតែម្ដងគ្មានចិត្តមេត្តាគ្មានសម្បជញ្ញះទេ។ ថៅកែ  : បើអ្នកក្រមិនស្គាល់លុយអ្នកក្រមកទារ១ម៉ឺនរៀលធ្វើអ្វី? ហំ  : ព្រោះអ្នកក្រត្រូវការលុយយកមកចិញ្ចឹមជីវិតខុសពីអ្នកមានដែរត្រូវការលុយសំរាប់យកទៅអួតប្រាប់គេថាខ្លួនមានលុយច្រើន ឬជាគ្រឿងសំរាប់បញ្ឆោតចិត្តឱ្យសប្បាយរីកថ្លើមធំជាន់គេជាន់ឯង។ ថៅកែ  : យីអានេះកាន់តែព្រហើនឡើងៗចេញពីផ្ទះអញឱ្យឆាប់។ ហំ  : ផានីតជាសាក្សីខ្ញុំមួយទៀតថាថៅកែបានប្រើឱ្យខ្ញុំបុកឡានអាហុងលីមែនថាឱ្យខ្ញុំ១ម៉ឺនឥលូវមិនឱ្យ។យើងនិយាយគ្នាទាំង ប៉ុន្មានផានីតបានស្ដាប់ឮទាំងអស់។ ថៅកែ  : ចេញពីផ្ទះអញទៅ! ហំ  : ឱ្យ១ម៉ឺនមក! ថៅកែ  : ទៅ! ហំ  : ទេ។ ថៅកែ  : អហំទៅអាណិតអញហ៏!អញឱ្យ៥០០រ។ ហំ  : ថៅកែអាណិតខ្ញុំឱ្យខ្ញុំ១ម៉ឺនមក។ ថៅកែ  : ១ម៉ឺន!១ម៉ឺន!អញបានមកពីណាមក? ហំ  : បានពីខ្ញុំពីផានីតពីអាសុខពីអាទ្រីពីអាមានអាគង់ពីខ្មែរអ្នកធ្វើការទាំងអស់គ្នា។ ថៅកែ  : អាហំចេញពីផ្ទះអញឱ្យឆាប់ក្រែងលោ… ហំ  : ក្រែងលោស្អីខ្លាំងណាស់ចូលគុកទាំងអស់គ្នា។រឿងបុកឡានខ្ញុំគ្រាន់ទេជាដៃជើងខួរក្បាលគឺថៅកែឯង។ ថៅកែ  : អាហំ…អាហំ…អាហំ…អញអង្វរអាឯង។ ហំ  : អង្វរខ្ញុំធ្វើអ្វីឋានះថៅកែមិនត្រូវអង្វរខ្ញុំទេខូចកិត្តិយសអ្នកមានអស់ហើយ។ ម្យ៉ាងទៀតខ្ញុំលែងឆោតហើយសំឡេងទន់របស់ ថៅកែគ្មានឥទ្ធិពលមកលើខ្ញុំទៀតទេ។លុយ១ម៉ឺនដែលសន្យាទើបលួងចិត្តខ្ញុំមាន។ ថៅកែ  : អាហំឯងចង់សម្លាប់អញឬ?បានជាអញនិយាយអ្វីឯងធ្វើដូចជាថ្លង់ដូចជាស្ដាប់គ្នាពុំបាន!ខំជួយឯងពីនោះមកឥតប្រយោជន៍ សោះផ្គត់ផ្គង់តាំងពីខោអាវលុយស៊ុបខ្លះទៀតកូនប្រពន្ធឯងក៏អញមិនធ្មេចភ្នែកដែរ។តាំងពីនោះមកយើងមានរឿងសុខទុក ជាមួយគ្នាច្រើន:អញពឹងអាឯងក៏មានឯងពឹងអញក៏មានម្ដេចឥលូវម៉េចនិយាយគ្នាស្ដាប់ពុំមាន។ អញអស់ប៉ុណ្ណឹងហើយ! មើលនាយផានីតឯណេះគ្មានការងារធ្វើអញយកមកឱ្យធ្វើការជាមួយអញជួយយុវជន។រឿងអ្វីដែលរាជការហៅឱ្យជួយជាតិ អញមិនដែលខានទេតាំងពីសង់សាលាទិញឆ្នោតវត្ថុជួយសមាគមសង់សាលាបាលីសង់វត្តធ្វើបុណ្យទានគ្រប់សព្វនៅតែ មិនដឹងអញទៀត។អញសព្វថ្ងៃខ្សោះអស់ហើយគេជញ្ជក់គ្រប់ទិសនៅតែស្បែកនិងឆ្អឹងទេ។ ហំ  : ងឺ!រឿងថៅកែកម្សត់មែនគួរសរសេរសៀវភៅទុកដើម្បីបញ្ជាក់ថាថៅកែជួយជាតិសាសនាយ៉ាងណាខ្លះ។ថៅកែនេះជួយខ្ញុំ ជួយក្មួយឯណោះដើម្បីប្រើយកកម្រៃពីខ្ញុំនឹងពីក្មួយឯណោះ។ជួយជាតិយកចំណេញពីជាតិ។ជួយសាសនាយកចំណេញពី សាសនា។ គោរពសរសើរពីស្ដេចដើម្បីយកចំណេញពីស្ដេចកុំត្រដាងអំពើល្អប្រាប់យើងខ្ញុំនោះទៅមិនរួចទេថៅកែនិងខ្ញុំមាន រឿងតែយ៉ាងខ្លីជាមួយគ្នាឱ្យខ្ញុំ១ម៉ឺនដូចសន្យាឬមិនឱ្យ?បើឱ្យខ្ញុំខ្ញុំមិនឆ្លើយដាក់ថៅកែខ្ញុំសុខចិត្តធ្មេចភ្មែកជួយថៅកែទៀត ចុះ។ បើមិនឱ្យទេ…ខ្ញុំសូមទោសឆ្លើយហើយ។ ថៅកែ  : ផានីតបើមាននរណារកអញថាអញទៅជួបនឹងគេថាមិនដឹងជាថ្មើរម៉ានបានមកវិញទេ។ ហំ  : ថៅកែគិតទៅណាហ្នឹង?អញ្ចើញទៅណាមិនបានទេ។ ថៅកែ  : អាឯងស្អីក៏មកផ្ដាច់សិទ្ធិអញមិនឱ្យទៅណាបាន? ហំ  : មានរឿងមួយវាភ្ជាប់ថៅកែនឹងខ្ញុំ ថៅកែ  : អញទៅ! ហំ  : ខ្ញុំមិនឱ្យទៅ! ថៅកែ  : អញនៅតែទៅ។ ហំ  : ទៅខ្ញុំទៅតាម។ ថៅកែ  : អញឡើងឡាន។ ហំ  : ខ្ញុំឡើងដែរ។ ថៅកែ  : អញទៅប្ដឹង។ ហំ  : ហ៊ានទៅប្ដឹងល្អហើយ។ ថៅកែ  : អញទៅហើយ។ ហំ  : ខ្ញុំទៅតាមដែរ។ ……………………………………………………………………………………………………………………………………….

ឆាកទី៣

ផានីត-កម្មករ-សុខ-មាន-ទ្រី-គង់ (ដោយថៅកែនិងតៃកុងហំចេញពីទីនោះទៅពួកកម្មករធ្វើឡានដោយមានលឺជជែកគ្នាយ៉ាងខ្លាំងនាំគ្នាមកសួរមើលតើមាននរណាមានរឿងអ្វី) ទ្រី  : លោកប្អូនមានរឿងអ្វីលឺមាត់នរណាជជែកគ្នាខ្លាំងម្ល៉េះ? ផានីតងើបមុខឡើងរួចឱនទៅវិញ) សុខ  : បើសួរគេមិនឆ្លើយដដែលមកទៅធ្វើការយើងវិញ។ គង់  : ទេចង់ដឹង។នែលោកប្អូននរណាមានរឿងអ្វី? ផានីត  : រឿងចំណាស់ខ្ញុំមិនហ៊ាននិយាយជំម្រាបទេ។ មាន  : យី!យ៉ាងណាទៅមិនស្រួលទេដឹង? ទ្រី  : ប្រាប់យើងឱ្យដឹងផងមើល៍។ ផផានីត: នែ!…នែ…ពូហំគាត់មកហើយគាត់ជាប់ឈ្លោះនឹងថៅកែពីរឿង…ណ្ហើយកុំសួរខ្ញុំខ្ញុំនិយាយមិនរួចទេលោកអើយក្នុងលោកនេះ បើខ្ញុំកើតមកហើយកុំឱ្យមានភ្នែកមានត្រចៀកប្រហែលជាខ្ញុំបានសប្បាយជាង។ខ្វាក់ថ្លង់គកុំឱ្យឃើញលឺនិយាយចេញឮរឿង តែម្ដងទៅវាធូរដើមទ្រូងជាង!ខ្វាក់ត្រង់ជាអាការះអាចនាំឱ្យមនុស្សពិបាកខ្លះមែនតែពិបាកនោះតូចជាងអាការះឃើញលឺចេះ និយាយហើយធ្វើអ្វីមិនកើត។មនុស្សយើងរស់នៅសព្វថ្ងៃប្រយុទ្ធគ្នាក្នុងអយុត្តិធម៌លួចល្បិចគ្នាទៅវិញទៅមកដើម្បីម្នាក់ៗមាន ស្រួលល្អពីរោះតែសំដីក្រៅតែមេទន្ទេញចាំមាត់សំរាប់បង្រៀនសិស្សានុសិស្សឱ្យគ្នាសូត្រមួយថ្ងៃៗអំពីសេចក្ដីល្អទៀងត្រង់ស ម្បជញ្ញះករណីកិច្ចចិត្តមេត្តាចិត្តបរិសុទ្ធចិត្តមនុស្សធម៌តែក្នុងជីវិតក្នុងសង្គមរឿងល្អទាំអស់អំបាញ់មិញដែលបានរៀនចេះ ពីសាលាមកហើយយកមកប្រើស្ទើរតែមិនកើតក្នុងជីវិតនេះ។ គង់  : លោកប្អូនកុំអាលផ្ទុះភ្លាមអញ្ចើញនិយាយប្រាប់យើងឱ្យស្រួលមករឿងយ៉ាងម៉េច? ផានីត  : រឿងឡានបុកពីម្សិល! សុខ  : ណ្ហើយគិតឱ្យសព្វៗទៅមិនត្រូវចង់ដឹងរឿងគេទេ។មកទៅធ្វើការវិញពួកយើង។ គង់  : រឿងនេះទាក់ទងដល់យើងទាំងអស់គ្នាសុខត្រូវតែយើងចង់ដឹងបានត្រូវ។ ផានីត  : បងទាំងអស់សួរខ្ញុំថារឿងបុកឡានរួចវាម្ដេចទៅចុះក្រែងដឹងស្រាប់ហើយរឿងលុយ១ម៉ឺន។ មាន  : អើ…អើ…អើ… ផានីត  : ឥលូវស្ងាត់តូចទៅហើយថៅកែថាគាត់មិនដឹងទេ។ ទ្រី  : ពួកអានាយទុនទុកចិត្តមិនបានទេដូចត្រីឆ្ដោរអញ្ចឹងដើម្បីវាធំធាត់វាគ្មានញញើតនឹងស៊ីកូនឯងឡើយ។ សុខ  : លោកបងហំគាត់មិនជឿខ្ញុំៗនិយាយប្រាប់ថាឱ្យប្រយ័ត្នតិចលោថៅកែមិនទទួលដឹងយើងងាប់តែម្ដង។ ផានីត  : ឥលូវពូហំឡាំប៉ាឱ្យខាងតែបាន។ សុខ  : អា!លេងមិនកើតទេដូចនេះរឿងនេះធំណាស់! មាន  : មកទៅធ្វើការវិញតិចលោរាលដាលដល់យើងរឿងនេះអញច្បាស់ជាមិនយកជ័រព្នៅមកត្បៀតក្លៀកទេ។អញស្រេចតែមិន ដឹងៗ រួចគ្នាតែប៉ុណ្ណឹងហើយ។នុះឮសូរដូចជាថៅកែមកវិញហើយមកទៅធ្វើការវិញពួកយើង។ ទ្រី  : លោកប្អូនមើលផងណាលោកបងហំតែហួសចិត្តគាត់ៗព្រលែងឥតស្គាល់ថៅកែថៅកំអ្វីទេ។ គង់  : បើមានរឿងមិនស្រួលមើលទៅហៅពួកយើងផង។ទាំងអស់គ្នាត្រឡប់ទៅធ្វើការវិញទៅ។ ……………………………………………………………………………………………………………………………………….

ឆាកទី៤

ផានីត-ថៅកែនិងតៃកុង ថៅកែ  : អញថាម៉ាត់ណាម៉ាត់ហ្នឹងហើយ។អាហំតិចលោថាអញមិនប្រាប់។តែគេចាប់អញៗឆ្លើយថាអញមិនដឹងអ្វីទេហើយអញត្រូវតែ ចេញឈ្មោះប្ដឹងអាឯងទៀតផងដោយចោទថាអាឯងធ្វើការខ្ជីខ្ជាបើកឡានអញទៅបុកឡានអុងប៉ាងហុងលី។ ហំ  : ខ្ញុំសូមអរគុណថៅកែហើយៗដើម្បីតបគុណនេះខ្ញុំសូមជម្រាបថៅកែជាមុនវិញថាតែគេចាប់ខ្ញុំខ្ញុំឆ្លើយប្រាប់រាជការនូវរឿង ពិតហើយ គឺថៅកែបានប្រើខ្ញុំឱ្យធ្វើអំពើដ៏លាមកនោះមែនដោយសន្យាថាឱ្យខ្ញុំ១ម៉ឺនរៀល។ ផានីត  : សូមទោស…ថៅកែ១ម៉ឺនរៀលល្មមឱ្យទៅពូហំដែរដូចជាធ្វើទានឱ្យប្រពន្ធកូនម្ដាយឪពុកគាត់ចុះ។ ថៅកែ  : (គំហក)ខ្ញុំនិយាយឯងដឹងរឿងអ្វីដែរគិតតែកាន់បញ្ជីឱ្យត្រឹមត្រូវទៅមិនគិតទេ។អញទៅជួបគេបន្តិចថៅកែធ្វើជាដើរចេញទៅពូហំ ចង់ដើរចេញទៅតាមឃើញដូចនេះថៅកែក៏ចូលមកវិញពុទ្ធោ!ពុទ្ធោ!គ្មានឈ្លើងឯណាមកទាមខ្ញុំទេឱ្យជាប់ជាងឈ្លើងមនុស្សទេ។ ហំ  : មិនដឹងនរណាជាឈ្លើងនរណាទេថៅកែជាឈ្លើងគូលីឬគូលីជាឈ្លើងថៅកែ? ……………………………………………………………………………………………………………………………………….

ឆាកទី៥

មនុស្សដដែលថែមនាងយ៉ាង(ប្រពន្ធពូហំ)ចូលមក នាងយ៉ាន : (ដើរចូលមកដោយយំបណ្ដើរចូលមកឃើញថៅកែមុនមិនទាន់ឃើញប្ដីនាងទេ)ឱ!ព្រះតេជគុណម្ចាស់អើយ!ជួយ ខ្ញុំផងចុះរឿងអ្វីបានជាបាត់ប្ដីខ្ញុំមិនឃើញមកផ្ទះហើយស្រាប់តែមានលឺពួកគិញមកព័ទ្ធផ្ទះខ្ញុំ(យំ)។ ថៅកែ  : ឃើញទេអាហំអញនិយាយអាឯងមិនជឿ(នាងយ៉ានក៏ឃើញប្ដីខ្លួន) យ៉ាន  : យី!ពុកវា!តើមានរឿងអ្វីប្រាប់ខ្ញុំឱ្យដឹងផង។ ហំ  : តើពួកគិញគេមកធ្វើដូចម្ដេចខ្លះ? យ៉ាន  : ខ្ញុំ កំពុងតែជាត់បាយម៉ែគាត់ទើបនឹងមកពីវត្តមីកាទូចកំពុងរៀបចំ សៀវភៅចាស់ៗរបស់វាស្រាប់តែលោកមួយសួរខ្ញុំថានែអ្នក តៃកុងហំ ទៅណា?ខ្ញុំថា:លោកអើយបាត់តាំងពីព្រឹកម្សិលមិនទាន់ឃើញត្រលប់មកផ្ទះ វិញផងខ្ញុំមិនដឹងដែរ។ លោកទាំង នោះក៏មើលសម្លឹងចោលភ្នែកពេញខ្ទមយើង រួចលោកម្នាក់ទៀតសួរទៅម៉ែថា”លោកយាយ ក្រែងបានដឹងថាតៃកុងហំ នៅឯណាដែរឮម៉ែលើកដៃសំពះហើយនិយាយថា:ចាស់ទេ យកព្រះពុទ្ធធ្វើជាប្រធានខ្ញុំមិនបានដឹងទេ។ពួកអស់លោកក៏ថយ ទៅវិញទៅ កាទូចលបមើលថាឃើញឡើងឡានហ្ស៊ីបទៅ។ពួកជិតខាងក៏មករោមយើងអ៊ូ សួរថាពួកគិញមករកចាប់អ្នកហំ ហើយ។ឱ្យពុទ្ធោអើយតើឪវាឯងទៅធ្វើ អ្វីនរណា? ថៅកែ  : ខ្យ៉ានអើយ!អាហំវាឆ្កួតហើយវាចង់ជាប់គុកវាចង់ងាប់អញអាណិតវាអញប្រាប់វាថាឱ្យវាគេចខ្លួនទៅវាមិនព្រម។ បន្តិច ទៀតពួកគិញអូសក្បាលពីកន្លែងនេះហើយបើវានៅរឹងទទឹងអញដូចនេះ។ យ៉ាន  : ចុះរឿងអ្វី!មានរឿងអ្វីបានជាគេចាប់? ថៅកែ  : វាស្រវឹងឆ្កួតបើកឡានបុកឡានថៅកែហុងលីពីម្សិលដោយមានគ្រោះថ្នាក់ស្លាប់អ្នកជិះដល់ទៅ៣នាក់។ យ៉ាន  : ឱពុទ្ធោអើយ!ដាច់ខ្យល់ស្លាប់ទៅល្អជាជាង។ចុះឥលូវត្រូវធ្វើដូចម្ដេច? ថៅកែ  : ធ្វើម្ដេច!ថាឱ្យវាគេចសិនឱ្យតែរួចមួយគ្រាសិនទៅ។អញនឹងវែកផ្លូវទៅទៀតហើយអញក៏មិនមែនធ្មេចភ្នែកមិនមើលខុសត្រូវ លើខ្យ៉ានឯងយាយចាន់និងកាទូចដែរ។ យ៉ាន  : ចុះឱវាបើថៅកែគាត់មានប្រសាសន៍ដូចនេះហើយនៅចាំធ្វើស្អីទៀតក៏ស្ដាប់មិនបាន។ ថៅកែ  : អាហំឥលូវប្លែកណាស់។ យ៉ាន  : ឪវា!ខ្ញុំអង្វរថៅកែចុះតែជាប់គុកហើយឈ្មោះយើងមិនល្អទេ។គេឯងជិតខាងគេធ្លាប់ស្គាល់យើងគេថា”ន!កូននេះឪពុកវា ជាប់គុកហើយ។ កូនយើងដែលទៅរៀនគេថាន៎!កូននេះឪវាជាប់គុកតើឱ្យគ្នាយកមុខទៅទុកឯណា?ម៉ែបើគាត់ជ្រាបរឿងនេះ ហើយគាត់នឹងព្រួយដាច់ខ្យល់មិនខាន។ជាប់គុកលោតែគេបណ្ដើរឱ្យឯងមកធ្វើការជាប់ខ្នោះដៃស្លៀកខៀវពាក់ខៀវខ្ញុំខ្មាស់ ដាច់ខ្យល់ហើយ។ ថៅកែគាត់និយាយយើងតោងស្ដាប់តោងតាមគាត់ដែលស្រលាញ់យើងគាត់ចង់តែឱ្យយើងបានស្រួលម្ដេចក៏ ឪវាមិនព្រមធ្វើតាមកុំឈប់នៅស្ងៀមគិតមើលឱ្យមែនទែនអណិតកេរ្ត៍ឈ្មោះកូនស្រីអាណិតម្ដាយអាណិតខ្ញុំ។ស៊ូឱ្យបែកព្រាត់ ប្រាស់កុំឱ្យមានឮថាជាប់គុកពូជយើងក្រមែនតែគ្មាននរណាដែលជាប់គុកទេ។ ថៅកែ  : ហ៏ខ្យ៉ានយក៣០០៛ទៅ!ហង១០០យាយចាន់១០០មីកាទូច១។ ហំ  : កុំយក!កុំធ្វើថោករស់ដោយសារគេដាក់ទាននោះ! ថៅកែ  : ខ្យ៉ានហងជួយស្ដាប់មើលសំដីវា។រស់តាំងពីនោះមកដោយសារអ្នកណាបើមិនដោយសារអញ?យក៣០០ទៅខ្យ៉ានអញ ធ្វើបុណ្យ។ ហំ  : កុំ!កុំព្រមទទួលបុណ្យពីមនុស្សបាប។ យ៉ាន  : ឪវាឯងថាអ្វីអញ្ចេះថៅកែគាត់ជាអ្នកមានគុណលើយើង។ ថៅកែ  : ហងលឺនឹងត្រចៀកហងស្រាប់ហើយតិចលោថាអញបញ្ចេះណា។ យ៉ាន  : ចាស៎!ខ្ញុំក៏ឆ្ងល់ណាស់ដែរ។ចុះគេខឹងថៅកែពីរឿងអ្វីរហូតដល់ដាក់ទានលុយកាក់មិនឱ្យយក?មានតែឯងខំរកលុយឱ្យបានច្រើន ហូរហៀរមកកុំបានព្រឹកខ្វះល្ងាចគ្មានអង្ករប្រចាំពាងគ្មានសំពត់អាវសំរាប់ផ្លាស់?គ្មានអ្វីជាទៀងទាត់សំរាប់ទ្រទ្រង់ជីវិតសោះ។ ហំ  : កុំយកមកនិយាយវែងពេកទៅផ្ទះទៅអីទៅ! យ៉ាន  : ឪវា!ខ្ញុំលែងយល់ឯងហើយ! ហំ  : យល់ឫមិនយល់ទៅផ្ទះទៅរឿអញស្រេចនឹងអញឯងកុំចេះដឹងអ្វី។ យ៉ាន  : ខ្ញុំមិនទៅទេ។ ហំ  : នែនិយាយឱ្យចេះស្ដាប់ឯងមិនបានដឹងរឿងក្នុងកុំមកធ្វើជាចេះដែរ។ យ៉ាន  : អាងអ្វីអាងតែគេមិនដឹងរឿង។ឯងអ្នកចេះដឹងម្ដេចក៏ធ្វើឱ្យថៅកែពិបាកដោយសារ? ហំ  : មីនេះគំនិតខ្ញុំគេក្រាស់ណាស់ជ្រៅណាស់។ យ៉ាន  : (យំកាន់តែខ្លាំង)បើខ្ញុំគេក៏វាមិនអីដែរកុំឱ្យតែជាប់គុក។ ហំ  : យី!មីនេះ!(ខឹងច្រឡោត) ផានីត  : ពូហំ!ពូហំ!កុំច្រឡោតបើមីងគាត់ល្ងង់កុំយកសេចក្ដីល្ងង់ទៅតប។ ថៅកែ  : អាផានីតអាឯងចេះដឹងអ្វីដែរ?រឿងអាឯងគិតតែបូកលុយទៅ។តិចអញដេញចោលឱ្យឈប់ធ្វើការឥលូវ។ ផានីត  : បូកលេខមិនកើតទៀតទេ!វាច្រលំខ្ទង់អស់ហើយឯងថាត្រូវស្រាប់តែខ្ទង់គេថាខុសទៅវិញ។ក្បួនដែលគេបង្រៀនខ្ញុំឯសាលា ទាំងប៉ុន្មានយកមកប្រើក្នុងជីវិតនេះមិនត្រូវសោះ។ក្បួនប្រាប់ថាធ្វើនេះ”ល្អ”ជីវិតថា “ឆោត”ក្បួនថា “ចេះ”ជីវិតថា “ល្ងង់”ក្បួនថា “ទាប”ជីវិតថា “ខ្ពស់។ ថៅកែ  : អាផានីតឈប់និយាយអញដេញអាឯងឱ្យឈប់ធ្វើការឥលូវហើយ។ ផានីត  : មិនចាំបាច់ថៅកែដេញចោលទាន់ទេខ្ញុំឈប់មុនហើយព្រោះច្រមុះវាមិនចៀបខ្ញុំទ្រាំនៅជិតគំរង់មិនបានឡើយ។ ថៅកែ  : អាផានីត…អាផានីត… ផានីត  : មានការអ្វីថៅកែ? ……………………………………………………………………………………………………………………………………….

ឆាកទី៦

មនុស្សដដែលថែមកម្មករសុខទ្រីមានគង់ ថៅកែ  : ចុះពួកអាអស់ទាំងនេះទៅណាមកណាដើរចោលការ?យី!ពួកអានេះការនៅដៃវាហ៊ានដើរចោលការ។ គង់  : ពួកខ្ញុំឮសូរមានការជជែកខ្លាំងពេកហាក់ដូចជាមានរឿងអ្វីបានជាបបួលគ្នាមកមើល។ ថៅកែ  : ទៅ!នាំគ្នាទៅធ្វើវិញភ្លាមទៅ! ទ្រី  : បាទ! សួរសុខទុក្ខលោកបងហំបន្តិចសិន។ ថៅកែ  : យី!ឯងអស់នេះវាឡើងចាងទាំងអស់គ្នាហើយ!អញនិយាយអ្វីក៏គ្មាននរណាស្ដាប់ដែរឥលូវ។បើដណ្ដើមតែធំទាំងអស់បាន

អ្នកណាធ្វើគូលីអ្នកណាធ្វើថៅកែ?ឬមួយអឯងអស់នេះដូចជាពួកគូលីឯទៀតមួយថ្ងៃៗគ្មានធ្វើការអ្វីសោះជំនុំគ្នាតែពី រឿងបះបោរដំឡើងប្រាក់ខែ។អញប្រាប់ឯងមុនធ្វើជាមួយថៅកែណាទៀតបានជាមួយអញមិនបានជាដាច់ខាត។កើត មកជាមនុស្សក្នុងសង្គមវាតែងមានឋានះខ្ពស់ទាបជធម្មតាតាមចង្វាក់តាក់តែងមក។ចុះបើយើងចេះតែបះបោរចង់ស្មើរ មុខដូចៗគ្នាតើបាននរណាធ្វើកូន?ស្ដាប់បានទេអាសុខអាមាន?

សុខ  : បាទ! មាន  : ព្រះបាទម្ចាស់! ថៅកែ  : អាគង់!អាទ្រី! អាគង់  : មិនយល់មិនដឹងជាថៅកែចង់ថាអ្វីអំបាញ់មិញ? ថៅកែ  : ណ្ហើយទៅអាមនុស្សមិនយល់នៅតែមិនយល់ដដែលនេះឯង(កម្មករទាំងអស់រៀបទៅ) ផានីត  : កុំអាលអញ្ជើញទៅបងទាំងអស់គ្នា។ខាតការមួយព្រឹកចុះថ្ងៃនេះចាំជួយឮជួយស្ដាប់រឿងពូហំផង។ ថៅកែ  : អាផានីតអាណាធ្វើអ្វីឯង? ផានីត  : ថៅកែឯងហ្នឹងធ្វើខ្ញុំ!ធ្វើឱ្យខ្ញុំឆ្កួតចិត្តលើមនុស្សដែលឃើញតែពីលុយពីមាន។រស់សព្វថ្ងៃរស់សម្រាប់តែធ្វើម៉េចបើកលុយ ឱ្យហើយ។ក្នុងការគិតនេះគ្មានការគិតល្អជាទេគិតតែពីរកល្បិចអយុត្តិធម៌លេងស្នៀតអាក្រក់គ្រប់យ៉ាងតាំងពីប្រើវិធី សូកប៉ាន់វិធីកៀងមនុស្សឱ្យចូលដៃជាមួយខ្លួនរហូតដល់ធ្វើគ្រោងការសម្លាប់មនុស្សដែលអាចក្លាយទៅជាចម្បាំងចក្រពត្តិ គ្រប់យ៉ាងដើម្បីឱ្យតែបានលុយបានលុយច្រើនៗជាងគេ។ ថៅកែ  : (ស្រែក)អាផានីត!ចេញពីផ្ទះអញឱ្យឆាប់! ផានីត  : ខ្ញុំចោទថៅកែឯងពេញទីថាជាចោរចោរជាន់ខ្ពស់ព្រោះចេះបន្លំតែការពិតមនុស្សសម្លាប់មនុស្សដូចជាសម្លាប់បីនាក់ក្នុង ការបុកឡានពីម្សិលមិញ។ ថៅកែ  : មិនមែនអញទេគឺអាហំ។ ផានីត  : មិនមែនពូហំទេគឺថៅកែឯងជួលពូហំឱ្យប្រព្រឹត្តបទឧក្រិដ្ឋនោះដល់ពូហំធ្វើហើយមិនព្រមឱ្យ១ម៉ឺនរៀលទៅគាត់ ទៀត។នេះហើយសេចក្ដីពិត។បងចូរដឹងបងមានបងសុខបងគង់បងទ្រីជួយស្ដាប់ជួយឮថៅកែយើងជាចោរចោរប្លន់តែ ទាំងអស់គ្នា។ ថៅកែ  : ទេ!ទេ!អញមិនមែនចោរទេ។ខ្យ៉ានជួយអញផងអាមានអាគង់អាសុខអាទ្រីបើមានពួកគិញមកសួររឿងអ្វីតោងឯងជួយអញ ផងចាំអញឱ្យលុយ។ ហំ  : នែ!មិត្តទាំងបួន!យើងជឿថាឯងទាំងអស់គ្នាបានភ្លឺភ្នែកខ្លះហើយថៅកែនេះគ្មាននឹកអាណិតយើងស្រលាញ់យើងដូចសំដីតែង និយាយនោះទេគិតតែពីប្រើយើងដើម្បីយកញើសឈាមយើងទៅពូតឱ្យបានជាលុយជួនកាលបោកយើងដើម្បីយកញើស ឈាមយើងដូចបានបោកអញជាភស្ដុតាងស្រាប់។លុះអំណាចចង់ចំណេញខ្លាំងពេកថៅកែមិនញញើតនឹងប្រើវិធីអមនុស្ស ឡើយពួកនេះគ្មានចេះស្នេហាជាតិដល់តិចតួចទេមាតុភូមិរបស់គេគឺ”លុយ”នេះឯង យ៉ាន  : ពុទ្ធោអើយ! ថៅកែ  : អាបួននាក់ឯងគ្មានដឹងឮអ្វីទេណា!បើគេសួរចាំអញគិតឱ្យម្នាក់៥០។ ហំ  : លុយ៥០០៛ចាយតែមួយភ្លែតអស់ហើយ។ឬសេចក្ដីយុត្តិធម៌ទៀតបើយើងយកមកដាក់ក្នុងខ្លួនហើយមិនចេះសាប សូន្យទេ។មិត្តទាំងបួនត្រូវពិចារណាឱ្យមែនទែន។ ថៅកែ  : សេចក្ដីយុត្តិធម៌មានតែឈ្មោះទេ!ក្នុងលោកនេះគ្មាននរណាប្រតិបត្តិសេចក្ដីយុត្តិធម៌បានឡើយ។ពីព្រោះឬមួយតាមការពិត គ្មានសេចក្ដីយុត្តិធម៌ទេឬជនមួយពួកចេះតែមានរបៀបយល់លើសេចក្ដីយុត្តិធម៌ប្លែកៗគ្នា។យុត្តិធម៌របស់ជនមួយក្រុមខុសនឹង យុត្តិធម៌របស់មួយក្រុមទៀត។ទាំងពីរក្រុមធ្វើអំពើផ្ទុយគ្នាស្រលះតែក្រុមមួយៗសុទ្ធតែប្រកាសខ្លួនថាខ្លួនធ្វើតាមសេចក្ដី យុត្តិធម៌ទាំងអស់។ដូចនេះនៅទីបំផុតមានតែ”លុយ”ទេដែលអាចធ្វើជាអាជ្ញាកណ្ដាលកាត់សេចក្ដីជជែកនៅលើសេចក្ដីយុត្តិធម៌ ឬអយុត្តិធម៌។យកលុយវិញទៅអាបួននាក់អញឱ្យម្នាក់១ពាន់រៀលបើឯងឆ្លើយថាមិនបានដឹងឮរឿងអ្វីទេ។ ផានីត : ងទាំងបួនកុំឱ្យគេយកទឹកលុយមកទិញទឹកចិត្តយើងបាន។កុំធ្វើជាមនុស្ស”សំបក”សុខចិត្តលក់គំនិតឱ្យគេអស់នៅតែ ”សំបក” សំរាប់ការជាអាយ៉ងចាក់ត្លុកទៅតាមគេញាក់ដោយកម្លាំងលុយ។ ហំ  : មិត្តទាំងបួនពេលនេះថៅកែត្រូវការឯងគេថាឱ្យឯងម្នាក់១ពាន់រៀលដល់ពេលគេឈប់ត្រូវការឯងគេអាចប្រើស្នៀតមួយកាច់ពី ឯងម្នាក់ជាង១ពាន់រៀលវិញផងពីព្រោះមនុស្សនេះគ្មានជឿលើសេចក្ដីយុត្តិធម៌លើអំពើល្អខ្ពស់ទាបឡើយ។ យ៉ាន  : ឱ!ឪវាអើយ!ខ្ញុំទើបនឹងដឹងរឿងថៅកែយើងចិត្តចោរជាមនុស្សអាក្រក់ណាស់។ ថៅកែ  : (និយាយតែម្នាក់ឯង)នៅទីបំផុតខ្ញុំនៅតែម្នាក់ឯងទេដឹង?ទេដូចនេះមិនកើតទេអញយកលុយអញចាយទាំងអស់ឱ្យតែអញបាន បក្សពួកគ្រាន់ធ្វើជាគ្នាកុំឱ្យចិត្តអញកំព្រាពេក(លឺ)អាមាន!អញឱ្យឯង៣០០ពាន់អាឯងថាដូចម្ដេច? មាន  : ថៅកែ…ថៅកែ…ចុះអាសុខ? ហំ  : គេប្រើស្នៀតបំបែកពួកយើងហើយត្រូវយើងចងគ្នាជាបាច់វិញឱ្យបានទើបផ្ដួលពួកជិះជាន់មនុស្សបាន។ សុខ  : ណ្ហើយលុយដែលថៅកែបម្រុងឱ្យពួកខ្ញុំថៅកែវេរទៅឱ្យលោកបងផងចុះ។ ហំ  : ទេអាសុខអញមិនព្រមយកលុយនេះទៀតទេអញសុខចិត្តឱ្យវង្សត្រកូលអញស្លាប់ចុះដើម្បីសេចក្ដីពិតផ្ទុះឡើងរួចទើបបានដឹងឮ គ្រប់ៗគ្នាហើយរកផ្លូវដោះស្រាយឱ្យបានឃើញ។ ថៅកែ  : អញក៏មិនខ្ចីឱ្យអាឯងដែរលុយអញមានអញសុខចិត្តដុតចោល។ ផានីត  : លោកអើយជួយស្ដាប់ពីរោះណាស់មានលុយស៊ូដុតចោលត្រង់អ្នកក្រមិនព្រមជួយ។ ថៅកែ  : (ចង់រត់ចេញ)នៅជជែកជាមួយអាអស់នេះមិនបានការសោះ! ហំ  : ពួកយើងស្ទាក់កុំឱ្យចេញរួចហ៊ុមថៅកែចិត្តចោរនាយទុនទុច្ចរិតនេះឱ្យជាប់(ទាំងអស់គ្នាធ្វើតាមកម្មករទាំងបួនធ្វើដោយញញើត ញញើម)។ ថៅកែ  : ណ្ហើយអា៤នាក់អញនិយាយជាចុងបង្ហើយចុះអាសុខ១ម៉ឺនអាទ្រី១ម៉ឺនអាគង់១ម៉ឺន។ មាន  : ១ម៉ឺនថៅកែហ៊ានឱ្យ១ម៉ឺន។ យ៉ាន  : មានអើយ!លុយបានដោយសំណូកក្ដៅក្រហាយមានឯងយកទៅក៏ទុកបានមិនយូរដែរ។លុយរកបានដោយងាយចាយក៏ដោយ ងាយប្រហែលជាមានឯងយកទៅលេងល្បែងចាញ់អស់ផងមើលទៅចុះដល់អស់លុយនោះទៅមានឯងយ៉ាងដូចម្ដេចទៅទៀត ក្រៅពីនឹកស្ដាយថាអញបានភរគេបានក្បត់មិត្តអ្នកក្រដូចគ្នា។រំពឹងលើថៅកែគេមិនជួយឯង១ជីវិតទេគេមើលឃើញតែលុយនឹង គ្នាគេបីបួននាក់ប៉ុនោះ។ គង់  : មែន!ពួកយើងកុំចាញ់បោកថៅកែកុំចាញ់បោកអាពួកនាយទុនមូលធនដែលជាឈ្លើងជញ្ជក់ឈាមអារកយើងជិះជាន់យើងបឺត ញើសបឺតឈាមយើងគ្រប់ពេលវេលា។យើងត្រូវតែរួមគ្នាពួតដៃគ្នាចងសាមគ្គីឱ្យស្អិតមួតហើយពុះពាររកសខ្មៅឱ្យទាល់តែឃើញ។ ទ្រី  : អាគង់និយាយត្រូវ!ខ្ញុំមិនព្រមយកលុយ១ម៉ឺនរបស់ថៅកែដើម្បីឱ្យមិត្តអ្នកក្រដូចគ្នាស្លាប់ដោយអយុត្តិធម៌ទេ។ ផានីត  : បងគង់បងទ្រីនិយាយត្រូវណាស់។ខ្លួនខ្ញុំក៏សុំចូលដៃជាមួយនឹងពួកបងៗដែរ។យើងទាំងអស់គ្នាតោងរួមដៃគ្នាចង្អុលមុខចោរ ឱ្យចំចោរជាន់ខ្ពស់ដែលចេះប្រើវិធីនិងគ្រឿងរាប់មិនអស់សំរាប់បំផ្លាញសង្គមខ្មែរសង្គមមនុស្ស។ចោរបែបនេះខ្លាំងជាចោរ ធម្មតាដែលលួចឬប្លន់ឯកជនព្រោះចោរលួចហុតឈាមខ្មែរគ្រប់គ្នាដោយប្រើវិធីបន្លំបំបាត់សូកប៉ាន់និងអំពើមនុស្សច្រើន ទៀត។ ចោរនេះជាចោរប្លន់ជាតិព្រោះចោរបែបនេះមិនខ្លាចនឹងចូលដៃនឹងបរទេសលក់ជាតិខ្មែរដើម្បីខ្លួនបានចំណេញឡើយ។ ……………………………………………………………………………………………………………………………….

ឆាកទី៧

ទាំងអស់គ្នាថែមពួកក្រុមនគរបាលចូលមក សែហ្វ  : អ្នកណាថាឯណាចោរ?យើងជាក្រុមនគរបាលប្រាប់មុខចោរយើងមកយើងចាប់(ទាំងអស់គ្នាជ្រួលភ័យ) ភ្នាក់ងារទីពីរ: កុំជ្រួលនៅឱ្យស្ងៀម! ថៅកែ  : អស់លោកមករកចាប់តៃកុងហំឬ?នុះវា!ខ្ញុំជាថៅកែឡានឥលូវខ្ញុំប្ដឹងថែមទៀតព្រោះវាបំផ្លាញឡានខ្ញុំឱ្យខូចដែរ។ ហំ  : បាទ!ខ្ញុំបាទនេះហើយតៃកុងហំលោកចាប់ខ្ញុំចុះខ្ញុំមិនរត់ទេខ្ញុំព្រមទទួលថាបានប្រព្រឹត្តអំពើអមនុស្សធម៌មែនតែសូម លោកជ្រាបថាបើលោកចាប់ខ្ញុំលោកត្រូវចាប់មនុស្សដែលបាននែនាំខ្ញុំឱ្យធ្វើអំពើឃោរឃៅនេះផង។មនុស្សនោះខ្ញុំ មិនបាច់ជម្រាបលោកទេទុកឱ្យពួកទាំងអស់គេជម្រាបលោកជំនួសខ្ញុំចុះព្រោះខ្ញុំជាមនុស្សមានទោសក្រែងលោថាសំដីខ្ញុំ យកធ្វើការមិនកើត។ ថៅកែ  : (និយាយខ្សឹប)អាបួននាក់អញឱ្យពីរម៉ឺន។ សែហ្វ  : ទាំងអស់គ្នាតើមនុស្សណាមួយ? ផានីត  : ថៅកែនេះឯងគាត់បានបញ្ចេះពូហំឱ្យបើកឡានបុកឡានអុងប៉ាងហុងលីដោយសន្មតថាឱ្យពូហំមួយម៉ឺនរៀល។ ថៅកែ  : អានេះវាបង្កាច់ខ្ញុំទេលោកវាស្អប់ខ្ញុំព្រោះខ្ញុំមិនព្រមឱ្យឡើងប្រាក់ខែ។ យ៉ាន  : លោកសែហ្វ!រឿងថៅកែបញ្ចេះនេះជារឿងពិតពួកកម្មករឡានទាំងបួននាក់នេះជាសាក្សីស្រាប់ព្រោះបានដឹងដែរ។ ហំ  : អាមានជម្រាបលោកដោយត្រង់ទៅ។ ថៅកែ  : អាមាន…នែ…(ខ្សឹប)ពីរម៉ឺនរៀល។ សែហ្វ  : ម្ដេចនៅស្ងៀមទាំងអស់គ្នាហើយ!មើលឆ្លើយប្រាប់ខ្ញុំឱ្យត្រង់មកថាតើថៅកែនេះបានប្រើតៃកុងឱ្យបុកឡានគេមែនឬទេបើ មែនថាមែនបើទេថាទេ(ចង្អុលទៅកម្មករទ្រី)មែនឬអ្នកឯណោះ? ថៅកែ :អាទ្រី ហំ :អាទ្រី ទ្រី :មែន! ថៅកែ  : វាភរទេ!វាភរទេ! សែហ្វ  : ចុះអ្នកនេះ? ថៅកែ  : អាគង់អាណិតអញ! ហំ  : អាគង់អាណិតខ្លួនអាឯង! គង់ :មែន! ថៅកែ :លោកសែហ្វ!កុំជឿវាវាចូលដៃគ្នាសម្លាប់ខ្ញុំហើយ។ សែហ្វ  : ចុះអ្នកឯណោះទៀត? មាន  : មែន! សុខ  : មែន! ថៅកែ  : ឱពុទ្ធោអើយ! សែហ្វ  : អ្នកនេះជាប្រពន្ធតៃកុងហំឬ? យ៉ាន  : ចាស៎លោក!ប្ដីខ្ញុំបានបុកឡានថៅកែហុងលីព្រោះចង់បានលុយ?១ម៉ឺនឱ្យខ្ញុំតាមសេចក្ដីសន្យារបស់ថៅកែដល់ប្ដីខ្ញុំ បានធ្វើអំពើនោះហើយថៅកែនេះមិនព្រមទាំងបើកលុយ១ម៉ឺនរៀលនោះឱ្យប្ដីផង។ សែហ្វ  : បាទ!បាទខ្ញុំយល់ហើយរឿងនេះ(ចង្អុលទៅផានីត)ចុះលោកប្អូនឯណោះយល់ដូចម្ដេចដែរ។ ថៅកែ  : ក្មួយផានីតជួយមាផង។ ផានីត  : ខ្ញុំបានឱ្យយោបល់ហើយតើឈ្មោះនេះឯងដែលខ្ញុំស្រែកជង្អុលថាចោរនោះពេលដែលពួកលោកមកដល់(ថៅកែអូសដៃមេ នគរបាលទៅខ្សឹប)។ សែហ្វ  : តាងនាមក្រសួងនគរបាលខ្ញុំសម្រេចថា ត្រូវនាំខ្លួនឈ្មោះហំទៅក្រសួងនគរបាលជាតិទៅចូលចាប់(ភ្នាក់ងារនគរបាល ក៏ប្រតិបត្តិតាម។ចាប់តែពូហំ)។ ហំ  : អរគុណហើយមិត្តទាំងអស់គ្នា។មែវាថែទាំកូននិងម្ដាយឱ្យបានស្រួលផង។ ថៅកែ  : ពួកអាឯងទាំងអស់គ្នាឈប់ធ្វើការពីផ្ទះអញទៅទៅណាទៅចុះ!ពួកអក្រពើ! សែហ្វ  : ទៅ!ទៅក្រសួងនគរបាល(ច្រាននិងវាយពូហំ)។ យ៉ាន  :(ដោយស្រែកយំ)លោកអើយកុំធ្វើបាបប្ដីខ្ញុំ(រត់ចេញទៅ)។ គង់  : ឱ!អ្នកក្រអើយ!តើខែណា!ឆ្នាំណា!សតវត្សណា!ទើបមានយត្តិធម៌។ សែហ្វ  : ឈប់!ឈប់និយាយ(ប្រាប់នគរបាល)ចាប់វាភ្លាម ផានីត  : បញ្ហាស្រដៀងៗគ្នាបានចោទពេញទំហឹងនៅក្នុងសង្គមខ្មែរសព្វថ្ងៃដែលទើបនឹងរួចពីការជិះជាន់របស់អាណានិគម គ្រាន់តែចាប់ពូហំដាក់គុកមិនមែនដោះស្រាយបញ្ហាទាំងនោះឱ្យបានស្រឡះទេនាទីយើងឥលូវគ្រាន់តែស្ដែងឡើងឱ្យ លោកចាប់អារម្មណ៍លើបញ្ហាសង្គមខ្មែរខ្លះឱ្យឱ្យបានច្បាស់ផ្លូវត្រូវសំរាប់ដោះស្រាយលោកលោកទាំងអស់គ្នាជួយគិតចុះ នៅពេលដែលលោកអ្នកបានមកឃើញរឿងប្រឌិតលើរឿងពិតនៃបញ្ហាខ្លះនៃសង្គមខ្មែរយើងរួចហើយនេះ។

Tags:

រឿងថៅកែចិត្តចោរ ឆាកទី១រឿងថៅកែចិត្តចោរ ឆាកទី២រឿងថៅកែចិត្តចោរ ឆាកទី៣រឿងថៅកែចិត្តចោរ ឆាកទី៤រឿងថៅកែចិត្តចោរ ឆាកទី៥រឿងថៅកែចិត្តចោរ ឆាកទី៦រឿងថៅកែចិត្តចោរ ឆាកទី៧រឿងថៅកែចិត្តចោរ

🔥 Trending searches on Wiki ភាសាខ្មែរ:

រឿងមហាចោរនៅទល់ដែនវគ្គទី៣៖រាត្រីស្ងាត់សង្កាត់សៀមរាបល្បែងបោះអង្គញ់ជនជាតិចាម្ប៍ស្រីសុរិយោទ័យយិន បូរ៉ាន់ពិធីបុណ្យប្រាសាទ អង្គរវត្តត្រស្តិសង្ក្រាន្តសង្គមវិទ្យាសង្គ្រាមសៀម-កម្ពុជា (១៥៩១-១៥៩៤)ខែចន្ទគតិ និង សូរិយគតិនយោបាយនៅកម្ពុជាឡាវអង់រីកូ ហ្វែរមីលោកិយបដិច្ចសមុប្បាទ១២ល្បែងចាប់កូនខ្លែងអាពាហ៍ពិពាហ៍វត្តខ្មែរនៅព្រះត្រពាំង កម្ពុជាក្រោមទេសចរណ៍អូន ព័ន្ធមុនីរ័ត្នវិស័យអប់រំនៅកម្ពុជាជួរភ្នំដងរែកព្រះរាជាណាចក្រកម្ពុជា (១៩៥៣-១៩៧០)Microsoft word 2007ចុងសម័យអង្គររដ្ឋាភិបាលស្រុកក្រឡាញ់ចក្រភពអង្គរ គ.ស (៨០២-១៤៣១)រឿងមនុស្សលោភបញ្ជីរាយនាមខេត្ត ក្រុង នៅប្រទេសកម្ពុជាប្រាសាទភ្នំខ្យងប្រព័ន្ធព្រះអាទិត្យឃុំអន្លង់រមៀតស្រុកស្វាយទាបធម្មជាតិស្រុកសំឡូតភាសាបារាំងប្រាសាទប្រែរូបអរិយធម៌ខ្មែរនៅសម័យក្រោយអង្គរ (ចតុមុខ-លង្វែក)គណៈអភិបាលក្រុង-ស្រុកប្រាសាទក្នុងខេត្តសៀមរាបត្រឹង ងារឿងផ្កាស្រពោនអាល្លឺម៉ង់ខេត្តព្រះនគរស្រីអយុធ្យាខេត្តព្រៃវែងចូលឆ្នាំខ្មែរឃុំឈើទាល(ស្រុកស្វាយជ្រំ)នរោត្ដម សីហនុភ្នំជីសូរស្រុកព្រៃកប្បាសភ្នំឧដុង្គខ្មែរក្រោមសង្គ្រាមវៀតណាមរឿង ដើមកំណើតក្រុងភ្នំពេញខេត្តកំពង់ស្ពឺទិន ហ្វីស្រុករុក្ខគិរីច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ការសោយទីវង្គត និងព្រះរាជពិធីបុណ្យសព ព្រះបាទនរោត្តម សីហនុទិកតុកចង្វាក់នៃរបាំប្រពៃណីខ្មែរវៀតណាមលោកុត្តរបដិច្ចសមុប្បាទ១១ចៅពញាអភ័យភូបេស្ស (កថាថនឈុំ)គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពបរមរាជាទី២ជម្លោះព្រំដែនកម្ពុជា-ថៃវត្តព្រះកែវមរកតប្រវត្តិសាស្ត្រចិនហិណ្ឌូសាសនាឧដុង្គលេខសៀវភៅស្តង់ដារអន្តរជាតិព្រះព្រហ្មព្រះភូមិ(ទេវតា)🡆 More