រាំក្បាច់

រាំក្បាច់ គឺប្រភេទ របាំខ្មែរ ដែលមានការនិយម ជាទូទៅនៅក្នុង ទូទាំងព្រះរាជាចក្រកម្ពុជា ទោះនៅទីក្រុងក៏ដូចជានៅជនបទ នៅតំបន់ភ្នំក៏ដូចជានៅវាលទំនាប ឬក៏តំបន់មាត់ សមុទ្រ គឺទទួលការពេញនិយមទាំងអស់។ របាំប្រជាប្រិយខ្មែរនេះ ជាប្រភេទរបាំដែលងាយចាំ ងាយចេះ ហើយ ងាយក្នុងការរៀបចំសម្ដែងទៀតផង។ អាស្រ័យហេតុនេះហើយ ទើបគេសង្កេតឃើញជនជាតិខ្មែរ តាំងពីព្រះរាជា នាហ្មឺនសព្វមុខមន្ត្រីរហូតដល់ប្រជារាស្ត្រ ទាំងក្មេងទាំងចាស់ ប្រុសស្រីចេះរាំរបាំនេះស្ទើរតែគ្រប់ៗគ្នា។

រាំក្បាច់វាប្រហាក់ប្រហែលនឹង រាំវង់ ប៉ុន្តែរាំវង់មានចង្វាក់លឿនជាង។

ប្រវត្តិសាស្រ្តនៃរបាំរាំក្បាច់

បើតាមឯកសារខ្លះៗដែលនៅសល់ និងតាមព័ត៌មាន ដែលយើងទទួលបានពីចាស់ទុំជាច្រើន បញ្ជាក់ថា នៅ ប្រទេសកម្ពុជា រាំក្បាច់បានរីកចម្រើនយ៉ាងខ្លាំងនៅក្នុងសតវត្សទី២០ និង២១នេះ ពិសេស គឺតាំងពីពេលដែលចលនាខ្មែរឥស្សរៈកើតមាននៅគ្រប់តំបន់ក្នុងប្រទេស និងកងជីវពលនារីក្លាហាន ដែលបាន ក្រោកឡើងបណ្ដេញអាណានិគមនិយមបារាំង ដើម្បីទាមទារឯករាជ្យជូនជាតិមាតុភូមិរបស់ខ្លួនមក ហើយដែលគេ អាចឃើញមានសល់នូវបទចម្រៀងរាំវង់មួយចំនួនដែលអាចជាតឹកតាង ឬជាអនុស្សាវរីយ៍នៃសម័យកាលនោះផង។ ហើយក៏ប្រហែលនៅក្នុងពេលនោះដែរ ដែលឥទ្ធិពលនៃពាក្យបរទេស ដូចជាពាក្យថា រាំ «ឡាំថូន”» ឬ ឡក «ឡាំថូន» (ថូន=ស្គរ) ត្រូវខ្មែរយកមកប្រើ ព្រោះពេលនោះកងទ័ពខ្មែរឥស្សរៈ ដែលបោះទីតាំងក្នុងព្រៃជ្រៅៗ តំបន់ ភ្នំដងរែក តំបន់ឱរ៉ាល់ ភ្នំក្រវាញ តំបន់ភាគឦសាននៃប្រទេស (អាចចងសម្ព័ន្ធជាមួយ ឥស្សរៈលាវ) ឬតំបន់សមុទ្រ ក្ដីច្រើននាំគ្នាលេងរាំវង់ដោយ ប្រើតែស្គរដៃមួយប៉ុណ្ណោះ និងចម្រៀងដែលមានលក្ខណៈងាយស្រួល ក្នុងការកម្សាន្ត ទៅតាមកាលៈទេសៈនៃការតស៊ូ និងការរស់នៅដោយយកព្រៃជ្រៅជាមូលដ្ឋានបង្អែក។

តាំងពីពេលស្រុកខ្មែរបានឯករាជ្យមក នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជកិច្ច ដឹកនាំនៃ ព្រះករុណាព្រះបាទ នរោត្ដម សីហនុ ប្រទេសជាតិ និងប្រជារាស្ត្រខ្មែរ មានសិទ្ធិសេរីភាពគ្រប់គ្រាន់ ធ្វើឲ្យ របាំប្រជាប្រិយ ដូច រាំក្បាច់នេះ រីកចម្រើនយ៉ាងខ្លាំងក្លា ពោលគឺនៅកន្លែងខ្លះ គេរាំជាមួយស្គរដៃ ពេលខ្លះគេរាំ ជាមួយវង់ភ្លេងខ្មែរដែលមានឧបករណ៍ ស្គរ ទ្រ រនាត និងឧបករណ៍ជាច្រើនផ្សេងៗទៀត រហូតដល់ក្លាយជាវង់តន្ត្រី សម័យយ៉ាងទំនើប ដែលយើងឃើញសព្វថ្ងៃនេះស្រាប់។

របៀបសម្ដែងរបាំរាំក្បាច់

របាំរាំក្បាច់វិញ ក៏មានលំនាំប្រហាក់ប្រហែលគ្នា គឺដៃត្រូវ «ជីប» ពីក្រោមហើយវាស លើកឡើងខ្ពស់រួច «លា» នៅខាងលើ ខាងឆ្វេងម្ដង ខាងស្ដាំម្ដងប្ដូរវេណគ្នា ដោយលៃឲ្យបញ្រ្ចាសគ្នានឹងជើង និង ជើងដែលបោះខ្វែងគ្នាឈានទៅមុខនោះផង ពោលគឺ បើបោះជើងស្ដាំឈានទៅមុខខ្វែងជើងឆ្វេង ដែលទ្រទម្ងន់ ដងខ្លួន ដៃឆ្វេងដែល «ជីប» ពីក្រោមត្រូវវាសលើកខ្ពស់ឡើងលើ ត្រឹមចុងចិញ្ចើម ហើយ «លា» ទៅខាងឆ្វេងវិញ។ លុះដល់ឈានជើងឆ្វេងទៅមុខខ្វែងនឹងជើងស្ដាំ ដែលទ្រទម្ងន់ដងខ្លួនវិញនោះ ដៃស្ដាំដែល «ជីប» នៅខាងក្រោម ត្រូវលើកឡើងខ្ពស់រួច «លា» នៅខាងស្ដាំវិញម្ដង ធ្វើចលនានេះក្នុងដំណើររាំឈានទៅមុខជារង្វង់មូល ដូចរាំវង់ដែរ ខុសតែចង្វាក់នោះយឺតជាង គឺបើស្ដាប់ស្គរឃើញ «តាក់-តាក់ ទីង-ទីង (ៗ)» ឬ «ប៉ាក់ ប៉ាក់ ពើង ពើង (ៗ)» យ៉ាងនេះ ។ ឯការតុបតែងលំអទីសម្រាប់រាំវិញមានលក្ខណៈសាមញ្ញបំផុត គឺមានតែទីលានស្អាត និងតុដាក់ផ្កាមួយ ដែលគេ ចាត់ទុកជាចំណុចកណ្ដាលប៉ុណ្ណោះ។ ប៉ុន្តែសម័យថ្មីនេះ ឃើញគេមានតុបតែងលំអភ្លើង ឬអ្វីផ្សេងៗទៀត ទៅតាម ភាពសម្បូរបែបរបស់កន្លែងនីមួយៗផងដែរ។ សូមបញ្ជាក់ថា របាំរាំក្បាច់ ទោះបីចង្វាក់យឺតជាងរាំវង់ក៏ដោយ ប៉ុន្តែ ចលនាទៅមុខ ជារង្វង់មូលមិនខុសពីរបាំរាំវង់ឡើយ។ សូមជម្រាបថា នៅក្នុងប្រភេទសិល្បៈរបាំប្រជាប្រិយ នៅប្រទេសកម្ពុជាក្រៅពីរាំវង់ និងរាំក្បាច់ ដែលជារបាំមូលដ្ឋាន របស់ជនជាតិខ្មែរនោះនៅមានរបាំ «ឡាំលាវ» និង «សារ៉ាវ៉ាន់» ថែមទៀត ដែលមានប្រជាប្រិយភាពធំធេង ហើយ មានការនិយមរាំជាមួយរាំវង់ និងរាំក្បាច់ជានិច្ចនោះផង។ ចំពោះរបាំឡាំលាវ ដែលមានចង្វាក់ញាប់រន្ថើន និងរបាំ សារ៉ាវ៉ាន់នេះ ជាឥទ្ធិពលរបស់ សិល្បៈលាវ ដែលបានហូរចូលមកប្រទេសកម្ពុជាក្នុងឋានៈជាមិត្តភ័ក្តិ និងជាបងប្អូន និងជាអ្នកភូមិផងរបងជាមួយ ហើយត្រូវបានជនជាតិខ្មែរនិយមរាប់អានយ៉ាងក្រៃលែង។ ឯសារ៉ាវ៉ាន់វិញ គឺជាឈ្មោះ ខេត្តមួយរបស់ប្រទេសលាវជាប់គ្នានិងខេត្តអាត់តៈពើ ហើយស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីខេត្តស្ទឹងត្រែងនៃប្រទេស កម្ពុជា។

កាលៈទេសៈនៃរាំក្បាច់

ចំណែកខាងពេលវេលា ឬពិធីដែលរបាំប្រជាប្រិយសម្ដែងវិញ គឺមានលក្ខណៈទូលំទូលាយណាស់ ជាទូទៅគេច្រើន រាំក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅទូទាំងប្រទេស ហើយមានកន្លែងខ្លះ ឬភូមិស្រុកខ្លះរាំលេងសប្បាយ រាប់ខែ មុនចូលឆ្នាំ និងរាំលេងរាប់ខែក្រោយពេលចូលឆ្នាំទៀតផង ដូចជានៅភូមិអន្លង់រមៀត ក្នុងខេត្តកណ្ដាល ស្ថិតនៅ មិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញនេះជាដើម។ ហើយគេរាំលេងកម្សាន្តក្នុងពិធីអាពាហ៍ពិពាហ៍ មង្គលការកូន ប្រុសស្រី ពិធីជប់លៀង ពិធីបុណ្យតាមគ្រួសារ ឬរាំកែកម្សាន្តពេលជួបជុំញាតិមិត្តជិតឆ្ងាយ ឬក៏រាំដើម្បីបំបាត់ ការនឿយហត់ ក្រោយពេលបំពេញពលកម្មនានាថែមទៀតផង។ រហូតមកដល់សព្វថ្ងៃនេះ គេសង្កេតឃើញរបាំ ប្រជាប្រិយ រាំវង់ រាក្បាច់ ឡាំលាវ សារ៉ាវ៉ាន់ ត្រូវបានគេនិយមរាំលេងនៅតាមរង្គសាលនានា លាយចម្រុះជាមួយ នឹងក្បាច់របាំបរទេសនានារៀងរាល់រាត្រីផងដែរ។

ឯកសារយោង

សូម​មើល​ផង​ដែរ

Tags:

រាំក្បាច់ ប្រវត្តិសាស្រ្តនៃរបាំរាំក្បាច់ របៀបសម្ដែងរបាំរាំក្បាច់ កាលៈទេសៈនៃរាំក្បាច់ ឯកសារយោងរាំក្បាច់ សូម​មើល​ផង​ដែររាំក្បាច់កម្ពុជារបាំខ្មែរ

🔥 Trending searches on Wiki ភាសាខ្មែរ:

តេឡេក្រាម (កម្មវិធី)សង្គ្រាមសៀម-កម្ពុជា (១៥៩១-១៥៩៤)ចិត្តវិទ្យាហ៊្វូណនខេត្តព្រៃវែងរឿងមហាចោរនៅទល់ដែនវគ្គទី២៖បងប្អូនពីរនាក់រឿង ភូមិតិរច្ឆានប្រជាធិបតេយ្យរឿង ពិតរបស់ខ្ញុំ ភាគ២រាមាយណៈឧស្សាហកម្មសាសនាតាវកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិជនជាតិថៃសង្គ្រាមវៀតណាមខេត្តត្បូងឃ្មុំចតុកោណព្នាយឧបករណ៏ភ្លេងខ្មែរវេស្សន្ដរជាតកការប្រាស្រ័យទាក់ទងអន្តរបុគ្គលបញ្ជីស្រុក ក្រុង និង ខណ្ឌកម្ពុជាព្រឹទ្ធសភាកម្ពុជាស្ថានីយ៍បុរេប្រវត្តិខ្មែរក្រុងព្រះសីហនុ(ខេត្តព្រះសីហនុ)ប្រាសាទសំបូរព្រៃគុកប្រវត្តិដើមនៃទេសចរណ៍ព្រះវិស្ណុប្រវត្តិកំនាព្យខ្មែរវត្តភ្នំដូនពេញVlad&Nikiរចនាបថនៃស្ថាបត្យកម្មខ្មែរសង្គ្រាមលោកលើកទី១លក្ខណៈ​នៃ​ភាសាខ្មែរព្រះរាជពិធីច្រត់ព្រះនង្គ័លព្រះរាជាណាចក្រកម្ពុជាខេត្តបាត់ដំបងភពសុក្រសង្រ្គាមលោកលើកទី១ហិណ្ឌូសាសនាស្រុកដំណាក់ចង្អើររុស្ស៊ីអក្សរសាស្រ្តខ្មែរលោកិយបដិច្ចសមុប្បាទ១២ភាសា និង​អក្សរ​ខ្មែរមហាត្មះគន្ធីទង់ជាតិកម្ពុជាបឹងទន្លេសាបរដ្ឋបាលសាធារណៈប្រាសាទ អង្គរវត្តរឿងមហាចោរនៅទល់ដែនបញ្ញត្តិរាជធានីឧដុង្គគុណឪពុកទាំង២១ខ្សែបណ្ដោយពុធ (ភព)ស្រុកទ្រាំងឈានធនាគារពិភពលោកសតវត្សប្រាសាទតាព្រហ្មល្ខោនខោលទីក្រុងញូវយ៉កកាយរិទ្ធកម្ពុជារឿងមហាភារតយុទ្ធសុត្តន្តបិដកសម័យអាណានិគមនិយមបារាំងភ្នំភ្លើងភ្នំគូលែនបុណ្យជាតិអំពីប្រទេសកម្ពុជាសាសនានៅប្រទេសកម្ពុជាបុណ្យភ្ជុំបិណ្ឌរឿងធនញ្ជ័យនរោត្តម សីហមុនីប្រាសាទបន្ទាយស្រីបរិស្ថានសាធារណរដ្ឋប្រជាមានិតកម្ពុជា🡆 More