របៀបសរសេរស្រ្កីបដើម្បីផលិតរឿង

ស្គ្រីបគឺជាការងារដែលសរសេរដោយអ្នកសរសេររឿងសម្រាប់ខ្សែភាពយន្តហ្គេមវីដេអូឬកម្មវិធីទូរទស្សន៍។ ហើយវាមានលក្ខណៈសម្រាយអាចអោយក្រុមអ្នកផលិតរឿងងាយស្រួលដើម្បីសម្របសម្រួលនៅសាច់រឿងដែលមានស្រាប់។ នៅក្នុងស្រ្កីបអ្នកនិពន្ធត្រូវសរសេររាល់សកម្មភាពទាំងអស់ដែលជាសកម្មភាពសម្រាប់អោយតួសម្តែងមានកាយវិការឬចលនាការបញ្ចេញមតិនិងការសន្ទនារបស់តួអង្គត្រូវបានគេនិទានរឿងផងដែរ។ សាច់រឿងដែលអ្នកនិពន្ធបានសរសេរឡើងនោះគេបង្កើតសម្រាប់ទូរទស្សន៍ក្នុងការផ្សាយទៅកាន់មនុស្សដែលចង់មើលនិងចង់ដឹងនៅខ្សែភាពយន្តដែលបានបង្កើតថ្មីនោះជាពិសេសអ្នកដែលបានទស្សនានៅភាពយន្តនោះហើយនិងបានដឹងថាជាខ្សែភាពយន្តបែបណា។

របៀបសរសេរស្រ្កីបដើម្បីផលិតរឿង
Sample from a screenplay, showing dialogue and action descriptions

នៅក្នុងការសរសេស្រ្កីបតែងតែត្រូវការនូវស្រ្កីបមួយដែលជាអ្វីដ៏ចាំបាចបំផុតដែលនៅក្នុងការផលិតរឿងមិនអាចខ្វៈវាបានដែលគេអោយឈ្មោះថា

ទ្រង់ទ្រាយស្រ្កីប (Format and style)

លំណែនាំ

ជាធម្មតានៅក្នុងជីវិតពិត គំនិត និង អារម្មណ៍ ចិត្ត និង តណ្ហា គឺទាក់ទងគ្នាទៅវិញទៅមក ។ នៅក្នុង កុន បើយើងឃើញសាកសព យើងនឹងមានប្រតិកម្ម យ៉ាងរហ័ស ជាមួយនឹងភាពរំជើបរំជួល ប្រហែលជាពេលខ្លះយើងពិចារណា ទៅលើខ្សែជីវិត និងមានសំនួរយ៉ាងច្រើនកើតមានចំពោះ ខ្លួនយើងផ្ទាល់ ។ ប៉ុន្តែទោះបីជាយ៉ាងណា បើយើងមើលឃើញសាកសព នៅលើផ្លូវដែលយើងបានបើកបរនោះ ប្រតិកម្មភា្លមៗរបស់យើងគឺរន្ធត់ ប្តូរទៅជាការស្អប់ខ្ពើមយ៉ាងខ្លាំង ។ ការរំជួលចិត្ត បានចូលទៅក្នុងរូបភាព បន្ទាប់ពីពីព្រឹត្តិការណ៍មួយបានបញ្ចប់ទៅ ។ ណៅក្នុងជីវិតពិត បទពិសោធន៍គឺមានអត្ថន័យ ជាមួយនឹងការជះត្រឡប់នៃពេលវេលា ។ នៅក្នុងជីវិតពិត អត្ថន័យរបស់ពួកគេគឺ ស្ថិតនៅលើអ្វីដែលកើតឡើង ។ គម្រោងនៃការសរសេរ កុន គឺជាឧបករណ៍ ដែលអាចឲ្យអ្នក បង្កើតនូវភាពរំជើបរំជួល និង អវសាន្តនៃជីវិត ។ នោះគឺជាហេតុផលមួយដែល អ្នកទិតៀនស្ទើរតែទាំងអស់តបមកអ្នករៀបចំ ផលិតកុន ។ គម្រោងគឺ ជាទូទៅមានការវាយតម្លៃទាប នៃដំណើរការឯកសារ ។ មតិជាច្រើន ដែលបានផ្តល់យោបល់មក ថា ដំណើរការនៃការបង្កើតឯកសារ រៀបចំទៅតាមបទពិសោធន៍របស់អ្នកដែលបានផលិតវា ។ អ្នកផលិតកុនជាច្រើននាក់ បានសរសេរពី ការកាត់ ក្រដាស ”paper edit” ។ បន្ទាប់ពីជ្រើសរើសពេលវេលា ក្នុងការសរសេរគម្រោង ។ ដំណើរការនេះត្រូវបានយកទៅប្រើនៅក្នុង ការថតកុនជាច្រើនបែបបទ ។ ជាពិសេសនៅពេលដែលអ្នកផលិតកុន កំពុងតែថត នៅព្រឹតិ្តកាណ៍ ក្នុងការគ្រប់គ្រង របស់គាត់ដូចជា ការប្រជុំ នយោបាយ ព្រឹត្តិកាណ៍ គ្រោះធម្មជាតិ កុប្បកម្ម បាតុកម្ម ។ល។ ទោះបីជាយ៉ាងណា កុន ជាច្រើន ដែលអ្នកផលិតកុន បានស្វែងរក ឆ្លើយនូវសំនួរដោយខ្លួនឯង “តើខ្ញុំគួរធ្វើយ៉ាងណា?” នេះគឺជាអាជ្ញាបញ្ជា ដើម្បីបង្ហាញ នូវគម្រោងការសរសេរល្អ គ្មានការផ្លាស់ប្តូរ ក្នុងពេលដំណើរការផលិតនោះទេ ។ ជារឿយៗការរៀបចំគម្រោង មុនពេលថតកុនអាចធ្វើឲ្យមានភាព ខុសគ្នារវាងកុនមិនល្អ និង កុនល្អ ឬ កុនល្អ និងកុនដែលល្អជាង ។


មានពីរតំណាក់កាលនៃការសរសេរគម្រោងឯកសារ (ការសរសេរស្គី្រប)

i.មុនពេលសរសេរគម្រោង

ii.ពេលសរសេរគម្រោង

វិធីសរសេរស្គ្រីប

អត្ថបទសរសេរព្រាង ជាអត្ថបទសរសេររៀបរាប់សង្ខេបៗ មិនកំណត់នូវសេចក្តីលំអិត តែកំណត់ចំពោះក្បាលរឿងសំខាន់ៗ ដូចជាក្បាលរឿង សេចក្តីខ្លឺមសារសំខាន់ៗ ទីកន្លែង ចំនួនអ្នកចូលរូមសន្ទនាក្នុងកម្មវិធី ប្រវែងកម្មវិធី និងចំណុចសំខាន់ៗដែលចាំបាច់ ។

អត្ថបទដែលជិតចប់បរិបូរណ៍ គឺជាអត្ថបទដែលមានសេចក្តីលំអិតច្រើនជាងអត្ថបទព្រាង តែក៏មិនទាន់បានចប់បរិបូណ៍ យើងត្រូវកំណត់ទុកអោយទូលាយដូចជា រឿងអ្វី? ចំនួនមនុស្សដែលអញ្ជើញមកចូលរួមក្នុងកម្មវិធីមានប៉ុន្មាននាក់? តើនរណាខ្លះ? ខ្លឺមសារដែលត្រូវសន្ទនាមានរបៀបជាសំនួរនិងចំលើយទុកអោយ លក្ខណៈរបស់ឆាកដូចម្តេច? វត្ថុ រឺឧបករណ៍ដែលត្រូវមករៀបចំក្នុងឆាក តើត្រូវមានអ្វីខ្លះ? ពន្លឺ សម្លេង រឺ បិទនិងបើកកម្មវិធីត្រូវធ្វើដូចម្តេច?

អត្ថបទដែលចប់បរិបូរណ៍ ជាអត្ថបទដែលបានកំណត់ក្តីអំហិតទាំងអស់ ទាំងផ្នែករូបភាព សម្លេង លក្ខណៈ ខ្នាតនិងប្លង់កាមេរ៉ា ។ យើងត្រូវកំណត់ក្តីលំអិតអោយបានល្អិតល្អន់ ដែលអានទៅឆាប់យល់ អាចសម្លឹងឃើញជារូបភាព រឺសរសេរជារូបភាពដែលងាយស្រួលយល់ ៕

ពេលសរសេរគម្រោង (តួស្គ្រីប)

តួគម្រោងនៃ ការសរសេរអត្ថបទ( តួស្គ្រីប) គឺជាផ្នែកបញ្ចប់នៃ ការសរសេរស្គ្រីប ។ វាគឺ ជាការកែប្រែ ឬការសរសេរឡើងវិញនៃ ការសរសេរស្គ្រីប ហើយវាជា ការបង្កើតនៃ ការសរសេរ និងការបន្ថែមទៅលើឯកសារ ។ តួស្គ្រីបគឺ បញ្ចូលនិង ធាតុផ្សំនៃគំនិត ព័ត៌មានដែលប្រសើរជាង វគ្គនៃផលិតកម្ម ហើយប្រហែលជា អាចរាប់បញ្ចូលទាំងគំនិតថ្មីៗ ស្របទៅតាមវិធីសាស្ត្រ របស់យើង ។ វាជាការប្រឌិត ដែលរួមផ្សំភាពយន្ត ដែលផលិតករ កែវាទៅក្នុងឯកសារ ។ តួនៃស្គី្រប គឺ រាប់បញ្ចូលទាំង ការពិពណ៌នា សកម្មភាព និងការយល់ ឲ្យកាន់តែស៊ីជម្រៅ ។

ជាថ្មីម្តងទៀត តួ ស្គី្របមិនគួរច្រឡំ នឹងក្រដាសកាត់តទេ ដែលផ្ទុកនូវព័ត៌មានលម្អិត និង ព័ត៌មានផលិតកម្ម ។ ទោះបីជាមាន ការរួមបញ្ចូល ទាំងពីរនេះ របស់ ម្ចាស់ផលិតកម្ម និង អ្នកសរសេរស្គី្រប វាត្រូវតែបំបែក ។ ក្រដាសកាត់តគឺជា ឧបករណ៍ម្យ៉ាង សម្រាប់កាត់ត ប្រវែង ហើយរាប់បញ្ចូលទាំង ធាតុផ្សំដូចជា ការរាប់ពេលវេលា ចំនួន និង ចំនុចក្នុង និងចំនុចក្រៅ ។ រីឯ ស្គី្រប គឺជាគំនិត និងការពិពណ៌នា នៃសកម្មភាព ប៉ុន្តែគួរតែ រក្សាទុកនូវ កន្លែងទំនេរមួយ សម្រាប់ទុកនូវ ការកែប្រែនៃផ្នែកចុងបញ្ចប់ នៃអត្ថបទ ។ ទាំងមុនសរសេរស្គី្រប និង តួស្គី្រប គឺត្រូវតែ បញ្ជាក់ពីពេលវេលា ច្បាស់លាស់ ។ ធាតុផ្សំ​ និង វិធីសាស្ត្រ គឺ អាចយកទៅប្រើប្រាស់ទាំងពីរ តែអាស្រ័យទៅលើ ព័ត៌មានដែលមាន រយៈពេលពិតប្រាកដ ។ .

សរសេររឿង និង ឯកសារ មានភាពខុសគ្នា

ការសរសេររឿង ប្រឌិតឬ មិនប្រឌិត គឺមានលក្ខណៈខុសគ្នាពី ការសរសេរ ដើម្បីបោះពុម្ព ។ ទាំងនេះ គឺជា ទម្រង់តែមួយ ដើម្បីសរសេររឿងដែល អ្នកនិពន្ធ ត្រូវតែគិតដល់៖

រឿងជា សោតទស្សន៍៖ ពាក្យពេចន៍ ដែលអ្នកនិពន្ធសរសេរ គឺ មិនត្រូវបានគេអាន ទាំងអស់នោះទេ ។ ពួកគេគ្រាន់តែ បានឃើញ និងបានឮ ដូចជា រូបភាពនៅលើអេក្រង់ ។ ជំនាញ ដែលសំខាន់បំផុត នៃអ្នកសរសេរ គឺសរសេរនូវ អ្វីដែលគេបានឮ ។ ទ្រឹស្ដី និង ការពន្យល់ គឺជា ផ្នែកដ៏តូចមួយនៃ ការសរសេរស្គី្រប ។ ប្រសិនបើ ប្រិយមិត្តមិនបានរកឃើញ នូវទ្រឹស្ដី វាមិនមែនជា ការសរសេរដែល អាក្រក់នោះទេ ។ អ្នកនិពន្ធ គួរតែគិតថា “តើអ្វីដែល ខ្ញុំត្រូវតែសរសេរនៅក្នុងការយល់ឃើញពី ធម្មជាតិ” ប្រសិនបើ វាមិនមែនទេ តើខ្ញុំគួរធ្វើរបៀបណា ដើម្បីរកឃើញសោតទស្សន៍?

រឿងដែលបង្ហាញពីចលនា៖ រូបភាពភាគច្រើន ដែលអ្នកបានឃើញ តែងមានចលនា ។ វាជា ការបំបែកចលនា រូបភាពពីរូបថត ។ រឿងជាច្រើនត្រូវបាន បកប្រែដោយអ្នកនិពន្ធ ក្នុងចលនានៃរូបភាព ។

រឿងដែល មានបរិហារ ដែលមិនអាចមើលឃើញ ដោយភ្នែកទទេ៖ កោសិការតូចៗ នៅក្នុងរាង្គកាយរបស់យើង ប្រទេសណាមួយ ដែលយើងធ្លាប់ទៅ ព័ត៌មាន ដែលពេលខ្លះយើងភ្លេច ។ អ្នកនិពន្ធគួរតែ ប្រមូលនូវរឿងរ៉ាវ ដែលកើតមាននៅក្នុងជីវិត ទៅកាន់ប្រិយមិត្តរបស់គេ ដែលពួកគេគ្មាន បទពិសោធន៍នៅ អ្វីដែលពួកគេបានឃើញ នៅលើអេក្រង់ ។

References

Tags:

របៀបសរសេរស្រ្កីបដើម្បីផលិតរឿង ទ្រង់ទ្រាយស្រ្កីប (Format and style)របៀបសរសេរស្រ្កីបដើម្បីផលិតរឿង លំណែនាំរបៀបសរសេរស្រ្កីបដើម្បីផលិតរឿង វិធីសរសេរស្គ្រីបរបៀបសរសេរស្រ្កីបដើម្បីផលិតរឿង ពេលសរសេរគម្រោង (តួស្គ្រីប)របៀបសរសេរស្រ្កីបដើម្បីផលិតរឿង សរសេររឿង និង ឯកសារ មានភាពខុសគ្នារបៀបសរសេរស្រ្កីបដើម្បីផលិតរឿង

🔥 Trending searches on Wiki ភាសាខ្មែរ:

វត្តនៅក្នុងខេត្តកំពង់ចាមប្រវត្តិកំនាព្យខ្មែរសង្គ្រាមឥណ្ឌូចិនលើកទី១ព្រះនិព្វាន៤ថ្នាក់ព្រហ្មញ្ញ សាសនាស្រុកស្ទឹងត្រង់និកាយនៃព្រះពុទ្ធសាសនាធុរកិច្ចរាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃខ្មែររៀល (រូបិយវត្ថុ)ភាសាបាលីគោលនយោបាយរូបិយវត្ថុសង្គមវិទ្យាបុណ្យកឋិនកម្ពុជាកេង វ៉ាន់សាក់ប្រវត្តិសាស្ត្រខ្មែរដំបូងបារ៉ែនស្រុកក្រឡាញ់រដ្ឋសភាកម្ពុជាន័រវែសធម៌នមស្សការល្បែងស្វាដណ្ដើមស្លឹកឈើព្រះរាជាណាចក្រឡាវអាស៊ីអាគ្នេយ៍សមីការដឺក្រេទី២ធនាគារពាណិជ្ជកម្មបរមរាជាទី១ល្បែងលាក់កន្សែងសាស្ត្រាចារ្យសីល១០លីសា (រ៉េប)ក្រុងប៉ោយប៉ែតស្រុកកោះសូទិនពិធីបុណ្យមាឃបូជាព្រះរាជសម្ភារចិនចិត្តសាស្រ្តសារៈប្រយោេជន៍នៃដើមត្នោតគ្រូបង្រៀនឃុំ សង្កាត់នៃកម្ពុជាលក្ខណៈ​នៃ​ភាសាខ្មែរពណ៌ស្វាយប្រាសាទស្ដុកកក់ធំចេនឡាឧទ្យានជាតិនៅកម្ពុជាឥន្ទ្រទេវី (សតវត្សទី១៣)រោគ​ស្វាយព្រះត្រៃបិដកគណៈអភិបាលក្រុង-ស្រុកប្រាសាទសំបូរព្រៃគុកប្រាសាទបាណន់គណៈសង្ឃព្រះពុទ្ធសាសនាកម្ពុជាកោះត្រល់គណៈអភិបាលខេត្តនយោបាយសង្កាត់អូរបែកក្អមអក្សរខ្មែររឿង ភូមិតិរច្ឆានភ្នំជីសូរច្បាប់បទឧក្រិដ្ឋខេត្តសៀមរាបការដោះស្រាយទំនាស់ក្នុងប្រព័ន្ធតុលាការខេត្តកំពង់ស្វាយនាងមេខលាសិក្ខាបទ៥សង្កាត់ព្រែកព្នៅវត្តធម៌សូត្រថ្វាយបង្គំព្រះវិស័យអប់រំនៅកម្ពុជានរោត្តមប្រាសាទបន្ទាយក្តីសង្កាត់ទួលសង្កែមុខងារប្រាសាទរមណីដ្ឋានភ្នំព្រះរាជទ្រព្យរដ្ឋប្រហារកម្ពុជាឆ្នាំ១៩៧០ប្រជុំភាសិតថ្មីៗរឿងអាខ្វាក់អាខ្វិន🡆 More