របៀបធ្វើទឹកត្នោត

របៀបធ្វើទឹកត្នោតរបស់សាមឿន

ទឹកត្នោតមានប្រយោជន៍ណាស់សំរាប់មនុស្សយើងសព្វថ្ងៃសំរាប់យកទៅផលិតធ្វើជាគ្រឿងបរិភោគដូចជាស្ករត្នោត ទឹកខ្មេះ ទឹកត្នោតជូ​​​​ និងមានរសជាតិយ៉ាងឆ្ងាញ់ពេលដាក់មកពីលើដើមថ្មីៗ។ដូចនេះដើម្បីអោយកាន់តែយល់ច្បាស់នោះអស់លោកអ្នកអាចចូលអាននូវ របៀបធ្វើទឹកត្មោតដូចខាងក្រោម: →ជាដំបូងយើងត្រូវយកដើមឈើរឺក៍យក ​ឫស្សី(​ឫស្សីព្រៃក្រហម)ដែលមានប្រវែងល្មមតាមចិត្ដត្រូវការ​​ យកវាមកចង់ភ្ជាប់និងដើមត្នោត ហើយខ្សែចំនងដែលត្រូវយកមកចង់នោះភាគច្រើនជាខ្សែផ្ដៅខ្សែរពាក់..........មកចង់។នៅពេលចង់រួចរាល់ហើយយើង ឡើងទៅលើដើម របស់វារួចហើយលួស បន្លារដែលជាប់នឹងធាងរបស់វាចេញអោយអស់់ ដើម្បីងាយស្រួលធ្វើការនៅលើដើមរបស់វា។ បន្ទាប់មកយើងត្រូវជ្រើសរើសយកផ្កាត្នោតណាដែលមានចំនាស់ល្មម(ពាក់កណ្ដាល់ចាស់ពាក់កណ្ដាលខ្ចី)។នៅក្នុងប្រភេទត្នោតនីមួយគឺមាន ពីរប្រភេទ ដើមត្នោតញី និដើមត្នោតឈ្មោល)។ចំពោះផ្កាត្នោតឈ្មោលមានលក្ខណះចែកជាច្រើនទង ក្នុងមួយស្រពររបស់វាដូចនេះយើងត្រូវហែកវាចេញ ពីគ្នាដើម្បីងាយស្រួលគាប ក៍ប៉ុន្ដែនៅក្នុងមួយស្រពរយើងអាចយកផ្កាមកគាប បានត្រឹមតែ បីបួនប្រាំតែប៉ុនោះធ្វើកំរិតបែបនេះដើម្បីអោយវាមានកំលាំងបញ្ចេញទឹកមកបានច្រើន។ចំពោះផ្កាញីយើងត្រូវមើលផ្កាណាដែលមានក្ដឹប តូចល្មមសំរាប់គាប។ក៍ប៉ុន្ដែបើក្ដឹបមានលក្ខណះធំពេកនោះវាអាចប្រឹងរួច គឺវាពុំអាចបង្កើតទឹកបានទេ(ផ្កានៅប្រឹង)បន្ទាប់មកទៀតយើងយកឧបករណ៍សាមញ្ញម្យ៉ាងដែល គេនិយមហៅថាត្របៀតគាបត្នោត។ ត្របៀតនេះមានលក្ខណះខុសប្លែកពីគ្នាទៅតាមប្រភេទរបស់ត្នោត គឺចំពោះត្នោតឈ្មោលត្របៀតគាបរបស់វាមានលក្ខណះ សំប៉ែតប៉ុនបាតដៃត្រង់គល់គាប កន្លែងនោះមានប្រវែងប្រហែលពីរតឹក បន្ទាប់មកវាមានរាងស្រៀវមូលប៉ុនមេជើង កំពស់របស់វាប្រហែលជាមួយម៉ែត សរុបកមកកំពស់វាមួយម៉ែតពីរតឹក (ដោយលក្ខណះរបស់វាប្រៀបដូចចង្វាចែវទូកអញ្ចឹង)ចំពោះត្របៀតគាបផ្កាញីវិញមានលក្ខណះមូលប៉ុនមេជើង កំពស់វាមួយម៉ែតដូចគ្នា។♣♣ចំពោះការគាបវិញ យើងគាបថ្នមៗនៅលើកទីមួយ​ បន្ទាប់មកយើងថែមកំលាំងបន្តិចម្ដងៗរហូតដល់គំរប់ថ្ងៃរបស់វា កំរិតថ្ងៃគឺមាន ត្រឹម បីថ្ងៃ បួនថ្ងៃប៉ុនោះ រួចហើយយើងយកកាំបិតយ៉ាងមុតមួយមកកាត់រឺចិត​ ត្រង់ចុងផ្កា រួចយកទឹកមួយបំពង់មកត្រាំវាអោយបានពីរ ទៅបីយប់ ទើបដោះ ចេញពេលនោះយើងចិតត្រង់មុខនោះយើងនិងឃើញទឹកត្នោតយ៉ាងថ្លាត្រចង់ធ្លាក់មកតក់ៗតក់ៗ.................រហូត។ប៉ុន្តែបានទឹកជាលើកដំបូងវាពុំសូវច្រើនទេ ទាល់តែ បូនប្រាំយ​ប់​ឯនោះទើបបានទឹកច្រើនបន្តិចម្ដងៗរហូត។ជាចុងបញ្ចប់ ​ទឹកត្នោតដែលយើងបានមកនោះយើងអាចយកវាមករំងាស់ធ្វើជា ស្ករយ៉ាងស្ងុយឆ្ងាញ់ពិសារ វាមានឪជារស់លើសស្ករដទៃៗទៀតព្រោះវាជាប្រភេទស្ករដែលផលិតចេញពីធម្មជាតិពិតៗ។ហើយសព្វថ្ងៃប្រជាកសិករមួយចំនួនបានជ្រើសយករបរធ្វើត្នោតនេះជាមុខរបរ បន្ទាប់ពីការធ្វើស្រែចំការរបស់ពួកគេ។

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

អភិធម្មបិដកធនាគារពាណិជ្ជកម្មសូរ្យវរ្ម័នទី២ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់រុក្ខជាតិនូ ហាចសត្វឆ្អឹងកងព្រះបាទជ័យជេដ្ឋាទី៣ អង្គស៊ូ ឬចៅពញាសូរឃុំថ្លាតនីតិរដ្ឋស្ថានភាពប្រជាជនកម្ពុជាទំនាក់ទំនងស្រុកពញាឮនរោត្តម សីហមុនីអាល់បឺត អែងស្តែងរាមាកៀនសាសនា​សកលរឿងសព្វសិទ្ធិចន្ទរាជាបញ្ជីរាយប្រទេសតាមក្រឡាផ្ទៃសរុបរដ្ឋសភាកម្ពុជាទីក្រុងភ្នំដាទីក្រុងព្រៃនគរកម្ពុជាប្រជាធិបតេយ្យទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិកវិធីសាស្រ្តក្នុងការទំនាក់ទំនងការត្រួតត្រារបស់ជប៉ុននៅកម្ពុជាវណ្ណដានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានរោត្តម ជេនណាទង់ព្រះពុទ្ធសាសនាការរៀនសូត្រដែនអគ្គីសនីព្រះបរមមហារាជវាំងប្រពលវប្បកម្មសង្គ្រាមកម្ពុជា-វៀតណាមកោះត្រល់បុណ្យសាធារណរដ្ឋប្រជាមានិតកម្ពុជាក្សត្រីអង្គម៉ីបុណ្យចូលឆ្នាំចិនរបាំអប្សរារូបវិទ្យាជីកំប៉ុសខណ្ឌដង្កោក្រុងកំពតច្បាប់​ភូមិបាលកីឡានៅកម្ពុជាជំងឺកូរ៉ូណាវីរុស២០១៩ជម្ងឺ​ឆ្កែឆ្កួតច្បាប់​ស្តីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀនរឿងមហាភារតយុទ្ធ ភាគទី១៖សេចក្ដីឫស្យានៃញាតិរដ្ឋបាលក្រុង ស្រុក ខ័ណ្ឌព្រះបាទជ័យវរ្ម័នទី២ប្រព័ន្ធព័ត៌មាននាមស្រុកអង្គស្នួលបច្ចេកវិទ្យាទិវាពលកម្មអន្ដរជាតិគុណវិបត្តិនៃការជក់បារីឃុំព្រែកពោធិក្ដារចុចកុំព្យូទ័រជំងឺអុតស្វាការប្រើប្រាស់ថ្មអគ្គិសនីខេត្តព្រៃវែងគោលនយោបាយសេដ្ឋកិច្ចអាណាចក្រសុខោទ័យឆ្នាំ ២០២១ប្រាសាទកោះកេរ្តិ៍ទំព័រដើមស្រុករមាសហែកព្រះស្កន្ទព្រះបាទកៅណ្ឌិន្យទី២រូបិយវត្ថុកម្ពុជាស្រុកបវេល🡆 More