រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា

«រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដែលបច្ចុប្បន្នប្រែឈ្មោះជា «ក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ត្រូវបានបង្កើតដោយសមមិត្ត ហេង សំរិន សមមិត្ត ជា ស៊ីម សមមិត្ត ហ៊ុន សែន និងឥស្សរជនស្នេហាជាតិជាច្រើនទៀត នៅថ្ងៃ ០២ ធ្នូ ឆ្នាំ១៩៧៨ នៅក្នុងតំបន់រំដោះនាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ជាអង្គការចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា រួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បង្កើតឡើងក្នុងគោលបំណងធំៗមួយចំនួនរួមមាន៖ រំដោះប្រទេសជាតិចេញពីរបប ប៉ុល ពត, ជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋឱ្យចាកផុតពីមហន្ដរាយនៃរបបអាវខ្មៅ និងជួយស្ដារ កសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា មានការកែប្រែមុខមាត់ថ្មី។ ជាមួយគ្នានោះដែរ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក៏បានសម្រេច និងអនុម័តនូវកម្មវិធីនយោបាយរបស់ខ្លួនចំនួន៣ រួមជាមួយនឹងការប្រកាសនូវសេចក្តីថ្លែងការណ៍ចំនួន១១(ខ)ទៀតផង។នៅចុងខែធ្នូ ឆ្នាំ១៩៧៨ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ចាប់ផ្តើមវាយរំដោះបានបណ្តាខេត្តនានាពីការគ្រប់គ្រងរបស់ខ្មែរក្រហមជាបន្តបន្ទាប់ រហូតដល់រំដោះបានទូទាំងប្រទេសទាំងស្រុង នៅខែមករា ឆ្នាំ១៩៧៩៕

ឯកសារយោង

Tags:

ជា ស៊ីមប៉ុល ពតហេង សំរិនហ៊ុន សែន

🔥 Trending searches on Wiki ភាសាខ្មែរ:

ទឹកដីកម្ពុជាក្រោមឬវៀតណាមខាងត្បូងព្រះបាទជ័យវរ្ម័នទី១អ៊ីតាលីរឿង រ៉ូមេអូ និង ហ្ស៊ុយលីយេបណ្ដាំក្រមង៉ុយភ្លេងពិណពាទ្យសមីការដឺក្រេទី២ត្រៃលក្ខណ៍ប្រភពនៃផ្កាស្លាបីច្បាប់​ភូមិបាលស្រុកស្រែអំបិលសិលាចារឹកថ្ងៃច័ន្ទសង្គ្រាមវៀតណាមធនាគារពាណិជ្ជកម្មបទពង្សាវតារខ្មែរមហា​កំផែង​ចិនតេង សៀវពីងនរវរនគរក្រុងអង្គរភាសា និង​អក្សរ​ខ្មែរអាស៊ីតអាមីនេខេត្តកែបហេង សំរិនព្រះពុទ្ធជំងឺកូរ៉ូណាវីរុស២០១៩ស្រុកខ្សាច់កណ្ដាលយាយ ម៉ៅប្រព័ន្ធសេដ្ឋកិច្ចទ្វីបអឺរ៉ុបទីក្រុងព្រៃនគរស្ថាប័នអ៊ីរ៉ង់ជំងឺរលាកទងសួតវណ្ណ មូលីវណ្ណសេដ្ឋកិច្ចគ្រប់គ្រងសមភាព​រាត្រីប្រដាប់របត់ឈាមរឿងគ្រូ និង សិស្សភ្នំសំពៅភូមិវត្តនៅក្នុងខេត្តកំពង់ចាមការស្រាវជ្រាវបែបវិទ្យាសាស្ត្រវេស្សន្ដរជាតកដើមកំនើតជាតិខ្មែរអរិយធម៌ពិធីចូលម្លប់ខ្មែរឥស្សរៈសហរាជាណាចក្រប្រាសាទភ្នំបូកខេត្តស្វាយរៀងទឹកជ្រោះប៊ូស្រាពោធិសត្វប្រជុំរឿងព្រេងខ្មែរស្រុកបន្ទាយមាសខេត្តតាកែវហស៌វរ្ម័នទី៣សង្គ្រាមកម្ពុជា-វៀតណាមឧទ្យានជាតិនៅកម្ពុជាបារាំងសីល ៥ល្ខោនស្បែកធំស៊ីហ្គេមសិក្ខាបទ១០ព្រះរាជពិធីច្រត់ព្រះនង្គ័លភូមិសាស្រ្តឥណ្ឌូនេស៊ីគុនខ្មែរវិមានឯករាជ្យE-commerceព្រហ្មវិហារធម៌ហ៊ុន ម៉ាណែតគួច ម៉េងលីគ្រិស្តសាសនាខណ្ឌទួលគោកសម្លកកូរការ​ប្រកាស​ឯករាជ្យ​របស់​ឥណ្ឌូនេស៊ីជំងឺលើសឈាមខេត្តខ្មែរដែលបាត់បង់នៅប្រទេសថៃ🡆 More