ភ្នំប្រុសភ្នំស្រី

ភ្នំប្រុសភ្នំស្រីជារមណីដ្ឋានមួយស្ថិតនៅក្នុងត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានចំងាយ៧គ.ម ពីទីរួមខេត្តកំពង់ចាម និងចំងាយ ១១៤គ.មពីរាជធានីភ្នំពេញ បត់ធ្វេង ៥០០ម៉ែត្រ និងមានចំងាយប្រមាណ៧គ.ម ខាងលិចទីរួមខេត្តកំពង់ចាម។ វត្តភ្នំប្រុសមានឈ្មោះជាផ្លូវការហៅថា វត្តសុវណ្ណគិរីរតនៈភ្នំប្រុស។ នៅចំទិសខាងជើងមានចំងាយ ១០០០ម៉ែត្រ គេអាចមើលឃើញភ្នំមួយទៀតដែលមានកំពូលស្រួចឈ្មោះថាភ្នំស្រី។ ចំណែកនៅផ្នែកខាងជើងភ្នំស្រីមានជួរភ្នំរកេតរកូដជាច្រើនទៀតដែលមានឈ្មោះថា ភ្នំដងរែក ភ្នំលី ភ្នំឈូក។ រមណីយដ្ឋាន ភ្នំប្រុស-ភ្នំស្រី មានប្រវត្តិ ទាក់ទងទៅនឹងទំនៀមទំលាប់ប្រពៃណី ខ្មែរយើង អំពីពិធីចូល ស្តីដណ្តឹងកូនចៅ។ ដោយកាលពីដើមឡើយនៅលើទឹកដីខ្មែរយើង គឺស្តេចស្រីជាអ្នក សោយរាជ្យ ហើយស្តេចស្រីនោះក៏បានចូលស្តីដណ្តឹងបុរសម្នាក់ ដែលមានរូបឆោមល្អ មករៀបអភិសេកជាស្វាមីដូច្នេះហើយទើបបង្កើតជាទំនៀមទំលាប់ប្រពៃណី ដោយអោយខាងនារី ជាអ្នកចូលស្តីដណ្តឹងបុរសធ្វើជាស្វាមី ប្រសិនបើនារីចាប់ចិត្តស្រឡាញ់បុរសម្នាក់នោះ។ បើនារីមានរូបសម្បិត្តិអាក្រក់វិញនោះគឺបុរសប្រកែកមិនព្រមយក។ ដូចច្នោះហើយ ទើបពួកស្រីៗ ប្រជុំគ្នាដើម្បីរកវិធីកែប្រែ ទំនៀមទំលាប់នោះចោល ដោយពួកគេចង់អោយខាង បុរសជាអ្នក ចូលស្តីដណ្តឹងខាងនារីវិញម្តង។ គិតដូចនេះ ហើយ ទើបពួកស្រីៗក៏ រកមធ្យោបាយទៅបបួលពួក បុរសៗ ភ្នាល់គ្នាលើកដីពូនធ្វើ ជាភ្នំ ដោយសន្យាថា បើ ខាងបុរសលើកដីធ្វើភ្នំទាបជាងនារី គឺបុរសត្រូវតែចូលស្តី ដណ្តឹងខាងនារីវិញម្តង។ ដោយសារការភ្នាល់គ្នា គឺភាគី ខាងនារីមានប្រាជ្ញា ហើយទទួលបានជ័យជំនះ ទើបខាង បុរសជាអ្នកចូលស្តីដណ្តឹងខាងនារីវិញម្តង ហើយទំនៀម ទំលាប់នេះក៏បានបន្តមកដល់ សព្វថ្ងៃនេះ។ ប៉ុន្តែ ក្នុងរបប ប្រល័យពូជសាសន៍ប៉ុលពតទីតាំង ភ្នំប្រុស-ភ្នំស្រី ជាកន្លែង ឧក្រិដ្ឋកម្មសំលាប់ប្រជាជនខ្មែរ អស់រាប់ពាន់នាក់។ ភ្នំប្រុសជាភ្នំមួយដែលមានរាងទួល និងមានកំពស់៣០ម៉ែត្រ ហើយមានផ្លូវឡើងទៅដល់ទីតាំងនៃកំពូលភ្នំ។ នៅលើភ្នំនេះមានព្រះវិហារខ្ពស់មួយ ដែលមានកំពូលប្រាំ យកគំរូតាមប្រាសាទបន្ទាយស្រី។ វិហារនៅលើភ្នំប្រុសមានពីរនៅទន្ទឹមគ្នាជាមួយវិហារចាស់សង់នៅសម័យសង្គមរាស្រ្តនិយម ដែលមានកំពូលពីរ ។នៅក្រោមព្រះវិហារមានគំនរចេតិយ៍មួយដ៏ធំដែលមានកំពស់ប្រមាណ ១៥ម៉ែត្រ ដែលបានកសាងដោយព្រះគ្រូចៅអធិការទី១ ព្រះនាម កែវ សូរ។ ចំនែកនៅជើងភ្នំមានកុដិរបស់ព្រះសង្ឃ។ ក្រៅពីនេះនៅលើភ្នំប្រុស យើងអាចមើលឃើញទេសភាពដ៏ល្អនៃខេត្តកំពង់ចាម។ ភ្នំស្រីជាប្រភេទភ្នំដែលមានកំពស់ខ្ពស់ ហើយមានជណ្តើរ ៣០៨កាំ។ នៅលើកំពូលភ្នំស្រី មានទីតាំងតូចល្មម និងឃើញមានសល់ព្រះវិហារបាក់បែក ដែលពុំទាន់ជួសជុលនៅឡើយ។

ឯកសារយោង

Tags:

ខេត្តកំពង់ចាមប្រាសាទបន្ទាយស្រីរាជធានីភ្នំពេញស្រុកកំពង់សៀម

🔥 Trending searches on Wiki ភាសាខ្មែរ:

ឈ្នាប់លំពង្សរាជាថៃរាំវង់រឿងស័ង្ខសិល្បជ័យពុទ្ធជ័យមង្គលប្រាសាទបាយ័នមីយ៉ាន់ម៉ាបញ្ជីរាយនាមប្រាសាទខ្មែរនៅខេត្តសៀមរាបអាល់បឺត អែងស្តែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ឡាវលន់ នល់ខេត្តក្រមួនសឆ្នេរសមុទ្រក្រុងព្រះសីហនុសិលាចារឹកគណៈអភិបាលក្រុង-ស្រុកជ័យវរ្ម័នទី២ធម្មបទស្រុកព្រៃកប្បាសភ្នំសុពណ៌កាលីស្រុកបរសេដ្ឋម៉ាក ហ្សុកឃឺបឺករឿងភ្នំនាងកង្រីត្រៃលក្ខណ៍សណ្ឋានដីកម្ពុជារចនាបថបាយ័នខេត្តកណ្ដាលផលិតផលក្នុងស្រុកសរុបសេវាកម្មស្រុកភ្នំក្រវាញស្រុកបន្ទាយមាសគណបក្សខ្មែររួបរួមជាតិបរមរាជាទី២អំពើហិង្សាព្រះរាជពិធីច្រត់ព្រះនង្គ័លឋានន្តរសក្ដិរបស់កងយោធពលខេមរភូមិន្ទលោកិយបដិច្ចសមុប្បាទ១២ប្រវត្តិសាស្ត្រកម្ពុជាស្រីសុគន្ធបទនគរគោកធ្លកស្រុកស្ទោងសារៈប្រយោជន៍ដើមត្នោតរឿង ពិតរបស់ខ្ញុំ ភាគ២បញ្ញត្តិទំនាក់ទំនងកម្ពុជា-ចិនរោគ​ស្វាយម៉ៅ សេទុងប្រាសាទបន្ទាយក្តីប្រាសាទកោះកេរ្តិ៍ស្ថានភាពប្រជាជនកម្ពុជាសារៈប្រយោជន៍នៃទឹករឿង ភូមិតិរច្ឆានរឿងផ្កាស្រពោនវគ្គទី១សិល្បៈកម្ពុជាប្រជាធិបតេយ្យវេស្សន្ដរជាតកស្រុកក្រឡាញ់បន្ទាយលង្វែកច្បាប់​ស្ដី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​ល្បែងលាក់កន្សែងពាណិជ្ជកម្មអន្តរជាតិសង្ក្រាន្តហ៊្វូណនប្លាតុងគុណកិរិយាសិទ្ទិអ្នកនិពន្ទជនជាតិជប៉ុនឃុំកោះសូទិនអភិធម្មត្ថសង្គហរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាការិយាល័យគោលនយោបាយរូបិយវត្ថុបកប្រែអក្សរខ្មែរបទពង្សាវតារខ្មែររឿងស្រីក្ងោកមាស🡆 More