ភ្នំតាម៉ៅ

ភ្នំតាម៉ៅមានទីតាំងស្ថិតនៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មានចំងាយ ៤០គ.ម តាមផ្លូវជាតិលេខ ២ពីរាជធានីភ្នំពេញ បត់ស្តាំ ៥គ.ម តាមផ្លូវលំ ដោយប្រើរយៈពេលធ្វើដំណើរតាមរថយន្តអស់ ៤៥នាទី។ ភ្នំនេះជារម្មណីយដ្ឋានចំរុះមានប្រាង្គប្រាសាទ ព្រៃភ្នំ ធម្មជាតិ និងជា​សួនសត្វដ៏ធំក្នុងប្រទេសកម្ពុជា។ តំបន់នេះមានផ្ទៃដី ១២០០ ហិចតា ដែលគេអោយឈ្មោះថា តំបន់ផ្ទៃដីការពារព្រៃឈើ។ ក្នុងចំនោមផ្ទៃដី ១២០០ហិចតានេះ ផ្ទៃដីចំនួន ១២០០ហិចតា ត្រូវបាននាយកដ្ឋានរុក្ខាប្រមាញ់ រៀបចំដាំដើមឈើ និងរៀបចំសួនសត្វ ដែលមានផ្ទៃដី ៧០ហិចតា។ ផ្ទៃដី ៧០ហិចតានេះ រួមមាន ភ្នំចំនួន៥ គឺ ភ្នំតាម៉ៅ ភ្នំថ្មដុះ ភ្នំផ្តៅពន្ធ ភ្នំឆយ និងភ្នំបាំង។ ក្នុងចំណោមភ្នំទាំង ៥ នេះមានភ្នំពីរ មានប្រាសាទបុរាណ គឺប្រាសាទតាម៉ៅ (ភ្នំតាម៉ៅ) ប្រាសាទថ្មដុះ (ភ្នំថ្មដុះ) ។ភ្ញៀវជាតិនិងអន្តរជាតិដែលមកលេងឧទ្យាន​សួនសត្វ​ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ មិន​​ដែល​រំលង​ទស្សនា​សត្វ​កម្រ ៦​ ប្រភេទ​មាន​ដូច​ជា ពោះ​ថ្លាន់ ក្រពើ ខ្លា តោ ដំរី និង ខ្លា​ឃ្មុំ​។ សត្វ​ទាំង​នេះ​មាន​ប្រជាប្រិយភាព​ខ្លាំង និង​ស្ថិត​នៅ​ក្នុង​បញ្ជី​លើ​គេ ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ច្រើន​បំផុត​ទស្សនា ពេល​មក​កម្សាន្ត​នៅ​សួន​ឧទ្យាន​ភ្នំ​តាម៉ៅ។

មូលហេតុ​ដែល​​នាំ​ឲ្យ​សត្វ​ទាំង​នោះ ក្លាយ​ជា​​សត្វ​​ពេញ​និយម​ជាង​គេ ត្រូវ​បាន​លោក គុយ តុង អនុប្រធាន​គ្រប់គ្រង​ឧទ្យាន​សួនសត្វ​ភ្នំ ​តា​ម៉ៅ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ប្រាប់​ថា ដោយសារ​​សត្វ​ទាំង​នោះ​ពពួក​សត្វ​កម្រ ហើយ​សត្វ​មួយ​ចំនួន​ក៏​មាន​ភាព​ឈ្លាសវៃ អាច​សំដែង​សមត្ថភាព​ពិសេស​សម្រាប់​ភ្ញៀវ​ទស្សនា​ផង​ដែរ៕

Tags:

ខេត្តតាកែវប្រទេសកម្ពុជាប្រាសាទតាម៉ៅប្រាសាទថ្មដុះភ្នំពេញស្រុកបាទី

🔥 Trending searches on Wiki ភាសាខ្មែរ:

កម្លាំងព្រះសត្ថាទី១បរមរាមាទី២សីល១០គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពព្រះ​ពុទ្ធសាសនា​នៅ​កម្ពុជាក្រុងប៉ោយប៉ែតភាសា និង​អក្សរ​ខ្មែរបុណ្យវិសាខបូជាស្រុកអង្គរជុំបាងកកស្រុកមោងឫស្សីកូរ៉េខាងត្បូងគួច ម៉េងលីគ្រោះថា្នក់ចរាចរណ៍នូវែលហ្សេឡង់ពិធីបុណ្យប្រតិកម្មគីមីខេត្តស្ទឹងត្រែងស្រុកបាទីនយោបាយនៅកម្ពុជាសំស្ក្រឹតរបាំព្រះរាជទ្រព្យខណ្ឌជ្រោយចង្វាមហាសមុទ្រអនុគមន៍ត្រីកោណមាត្រច្បាប់​ភូមិបាលសង្គមរាស្រ្តនិយមស្រុកស្រីសន្ធរហិណ្ឌូសាសនាប្រ៊ុយណេសុវណ្ណសាមជាតកនរោត្តម មុនីនាថ សីហនុវិធី​កម្លាយបញ្ជីរាយនាមប្រាសាទខ្មែរខណ្ឌពោធិ៍សែនជ័យសិក្ខាបទ៥កញ្ឆាប្រវត្តិសាស្ត្រចិនក្សត្រីអង្គម៉ីសេដ្ឋកិច្ចនៃប្រទេសថៃបឹងទន្លេសាបដែនជម្រកសត្វព្រៃព្រះរកាប្លុក(វែបសាយ៍)គោលនយោបាយសាធារណៈស្រុកទ្រាំងនរោត្ដម សីហនុអេឡិចត្រុងវ៉ាឡង់និកាយនៃព្រះពុទ្ធសាសនារបាំឆៃយ៉ាំបញ្ជីរាយប្រទេសរង្វាស់រង្វាល់របស់ខ្មែរការថែរក្សាបរិស្ថានធម្មជាតិសន្និសីទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤បុណ្យលិខិតឆ្លងដែនកម្ពុជាចិត្តវិទ្យាទំនាក់ទំនងខ្សែទឹកមហាសមុទ្រការធ្វើពាណិជ្ជកម្មទុំទាវខេត្តស្វាយរៀងអរិយសច្ច៤តួអង្គនៅក្នុងរឿងរាមកេរ្តិ៍ខ្មែរដើមកំនើតជាតិខ្មែរប្លូកស្រុកមេមត់ប្រភេទចម្លាក់ខេត្តកំពង់ធំយសោវរ្ម័នទី១កោសិកាជីវវិទ្យាអំពើហិង្សាសត្វឆ្អឹងកងក្រុងកំពង់ចាមនរោត្តម បុប្ផាទេវីដែនជម្រកសត្វព្រៃនៅកម្ពុជាសម្លៀកបំពាក់ប្រពៃណីខ្មែរ🡆 More