ភិក្ខុសោម

ព្រះបទុវមត្ថេរ សោម (១៨៥៣-១៩៣២)

ជីវប្រវត្តិ

  • កវី សោម កើតឆ្នាំ ១៨៥២ នៅឃុំកំព្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
  • បិតានាម ងួន មាតានាម យិន ជាកសិករ។
  • អាយុ ១៥ ឆ្នាំ បានរៀនអក្សរ-លេខនព្វន្តនៅក្នុងស្រុកកំណើត ហើយបានបួសជាសាមណេរពីវស្សា ក៏សឹកមកជួយធ្វើការងាររកស៊ី។
  • អាយុ ២១ ឆ្នាំ បានឧបសម្បទាជាភិក្ខុ ក្នុងសំណាក់ឧបជ្ឈាយ៍នាម រស់ មាននាមបញ្ញត្តិថា បទុមត្ថេរ និងបានបន្តការសិក្សានៅក្នុងក្រុងភ្នំពេញអស់ជាច្រើនឆ្នាំ ហើយវិលទៅធ្វើជាចៅអធិការនៅវត្តកំព្រៅវិញ។
  • មាននិស្ស័យស្លូតបូត ចូលចិត្តអានសាស្ត្រាគម្ពីរ ស្ដាប់ចម្រៀង ចាប៉ី រហូតចេះតែងកាព្យដ៏ប៉ិនប្រសប់។
  • លោកសុគតនៅ គ.ស. ១៩៣២ ក្នុងកំណត់ជន្មាយុ ៨០ ឆ្នាំ។

ស្នាដៃ

អត្ថបទដកស្រង់

    ...កាលនោះនាងនោជាពិលៀង
    នាងទាវបានឆៀងចរយាត្រា
    កាន់ក្អមថ្និតថ្នមនឹកប្រាថ្នា
    ចូលទៅស្ដាប់ការណ៍ដឹងសេចក្ដី។
    ឈរទ្រឹងខ្លួនពួនចាំស្ដាប់
    ពីរឿងហាក់ផ្កាប់មុខដល់ដី។
    ស្រងាកស្រងោចស្រងល់ស្រី
    នោនឹងបេតីមិនស្ដីសោះ។
    ចាំទៅដល់ផ្ទះប្រាប់ទាវគ្រប់
    ទាវនៅក្នុងម្លប់សមស្រណោះ
    នាងជាម្ដាយទាវមានរបស់
    កូនស្រស់រូបស្រេចដាច់ស្រីផង។
    នោនឹងក្នុងចិត្តគិតស្រេចស្រាប់
    ដងទឹកងូតឆាប់ដើរផ្អៀងផ្អង
    ដល់ផ្ទះនោឡើងទៅជាម្ដង
    សាសងរ៉ាយរាប់ប្រាប់ទៅថា។
    ទាវអើយទាវស្រីសេចក្ដីនេះ
    នេនមួយនោះចេះមើលសាស្ត្រា។
    ពីរោះស្រួយស្រាប់សព្វភាសា
    ដូចសត្វសារិកាពិសាចេក។

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

សាសនាឥស្លាមនៅកម្ពុជាព្រះបារមី៣០ទសជាតកគម្ពីរវិមុត្តិមគ្គបាតចិត្ត៨៩សករាជរបាំត្រុដិខេត្តសៀមរាបសឺន គុយទូច ស៊ុននិចហ៊ុន សែនភ្នំសំពៅទិវាមាតាភាសាខ្មែរអង់គ្លេសសព្វេបុរត្ថិមាយពន្លឺនាវាត្រៃលក្ខណ៍ វគ្គទី១រដ្ឋសភាកម្ពុជារឿងកុលាបប៉ៃលិនវគ្គទី១ប្រទេសប៉ូឡូញភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ខណ្ឌ ខេត្ត និង រាជធានីនៃកម្ពុជា (២០១៣)វត្តភ្នំដូនពេញប្រាសាទបន្ទាយស្រីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​សតវត្សនៃភាពអាម៉ាស់ខេត្តតាកែវស្ពានប្រាប់ទិសកងទ័ពជើងគោកនៃព្រះរាជាណាចក្រកម្ពុជាវិមានឯករាជ្យស្រុកបវេលភ្នំក្រាំងរមាសក្បាច់ខ្មែរគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យសម្ដេចព្រះមហាឃោសានន្ទខេត្តកំពង់ចាមស្រុកសណ្ដាន់នាមអាពាហ៍ពិពាហ៍មាលាដួងចិត្តផលិតផលក្នុងស្រុកសរុបអាល់បឺត អែងស្តែងសង្គមរាស្រ្តនិយមម៉ែត្រការ៉េYouTubeល្បែងបោះអង្គញ់បរមរាជាទី៤ក្រុងសិរីសោភ័ណបទពង្សាវតារខ្មែរស្រីសុរិយោទ័យខេត្តកំពង់ធំគណបក្ស​ប្រជាជន​កម្ពុជាបឹងទន្លេសាបលោកិយបដិច្ចសមុប្បាទ១២លោកុត្តរបដិច្ចសមុប្បាទ១១តូក្យូសម្បត្តិវប្បធម៌ខ្មែរដែលបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកខ្មែរក្រោមសិក្ខាបទ១០ស្រុកក្រូចឆ្មារប្រាសាទភ្នំបូកទំនាក់ទំនងព្រះត្រៃបិដក ភាគ ១នេត សាវឿនប្រាសាទនាគព័ន្ធកិរិណីទេវីយក្សខេត្តស្វាយរៀងពិធីបុណ្យរឿង ភូមិតិរច្ឆានជំងឺទឹកនោមផ្អែមការបះបោរកម្ពុជា(១៨១១-១៨១២)រឿងគ្រូ និង សិស្សរីម គីន🡆 More