ព្រះ​ពុទ្ធសាសនា​នៅ​កម្ពុជា

ព្រះពុទ្ធសាសនានៅកម្ពុជា (អង់គ្លេស: Buddhism in Cambodia) ដែលសំដៅលើសាសនា របស់ព្រះពុទ្ធ ដែលមានដើមកំណើតដំបូងនៅ ប្រទេសឥណ្ឌា ហើយសាសនាមួយនេះបានហូរចូលមកក្នុងប្រទេសកម្ពុជា នាអំឡុង ស.វទី៥ នៃគ.សករាជ ដែលកម្ពុជាពេលនោះស្ថិតក្នុងសម័យកាល នៃអាណាចក្រនគរភ្នំ ។ ត្បិតពុទ្ធសាសនាបែងចែកជាច្រើននិកាយ និង បានចែកជាច្រើនពួកច្រើនប្រភេទយ៉ាងណាក្ដី និកាយពុទ្ធសាសនាដំបូងដែលចូលមកកម្ពុជា គឺជា ពុទ្ធសាសនា និកាយមហាយាន ហើយក្រោយមកបានប្រែលប្រួលបែកចេញជា និកាយថេរវាទថែមទៀត ។ សព្វ​ថ្ងៃ​នេះ ទម្រង់​ព្រះពុទ្ធ​សាសនា​ដ៏​សំខាន់​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ការគោរព ព្រះពុទ្ធអង្គជាគោល ហើយនិកាយទាំងពីរត្រូវបានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ជាសាសនាផ្លូវការណ៍របស់ប្រទេសផងដែរ ។

ព្រះពុទ្ធសាសនានៅកម្ពុជា

ព្រះ​ពុទ្ធសាសនា​នៅ​កម្ពុជា
និមិត្តសញ្ញា សាសនា ព្រះ​ពុទ្ធសាសនា​នៅ​កម្ពុជា
ផ្លូវការណ៍ ពុទ្ធសាសនា ជាសាសនារបស់រដ្ឋ
ប្រទេស ​​ ព្រះរាជាណាចក្រកម្ពុជា
ចំនួនគោរព 95%
ដើមកំណើត ​ អាណាចក្រនគរភ្នំ
ឆ្នាំមកដល់ ស.វទី៥
និកាយគោរពដំបូង ពុទ្ធសាសនា មហាយាន
និកាយគោរពបច្ចុប្បន្ន
  • ពុទ្ធសាសនា មហាយាន
  • ពុទ្ធសាសនា ថេរវាទ
បាវចនា ព្រះ​ពុទ្ធសាសនា​នៅ​កម្ពុជា ទង់ពុទ្ធសាសនា
ការគោរពជាគោល ​ ព្រះពុទ្ធអង្គ
រជ្ជកាល ព្រះបាទនរោត្តមសីហមុនី
ពុទ្ធមហានិកាយ គ្រប់គ្រងព្រះសង្ឃទូទាំងប្រទេស
ធម្មយុត្តិកនិកាយ គ្រប់គ្រងព្រះសង្ឃរាជាគណៈ

ដើមកំណើតពុទ្ធសាសនានៅកម្ពុជា

Origins of Buddhism in Cambodia

ពុទ្ធសាសនា បានចាប់កំណើតដំបូងក្នុងប្រទេសកម្ពុជា នាអំឡុង ស.វទី៥ ក្នុងសម័យកាល នៃអាណាចក្រនគរភ្នំ ឬ អាណាចក្រហ្វូណន ដោយកម្ពុជាពេលនោះបានទទួលរងឥទ្ធិពលនៃអរិយធម៌មកពី ប្រទេសឥណ្ឌា តាមរយៈក្រុមឈ្មួញសំពៅ មុនការមកដល់របស់ពុទ្ធសាសនា ប្រទេសកម្ពុជា ពីបុរាណកាល មានសាសនារបស់ខ្លួនរួចជាស្រេចទៅហើយ គឺសាសនាអ្នកតា ឬ សាសនាវិចល (Animisium) ដែលមានជំនឿទៅលើដួងព្រលឹង ដួងវិញាណ និង ធម្មជាតិ ដែលតាងជាព្រះ ។ នៅដើមស.វទី៦ ក្នុងឆ្នាំ ៥១៤ នៃគ.សករាជ ក្នុង​រជ្ជកាល​ព្រះបាទ​កៅ​ឌិ​ណ្ឌ​ន្យ​វរ្ម័ន សិលាចារឹកនៅ វ៉ូកាញ់ បានពិពណ៌នាថា មានការ​បញ្ជូន​ព្រះសង្ឃ​ខ្មែរ និង ព្រះសង្ឃជាតិ​ឥណ្ឌា​ទៅកាន់​ប្រទេស​ចិន​ដើម្បី​យក​ឯកសារ និង​ពុទ្ធរូប​ទៅ​ថ្វាយ​ដល់​ស្ដេច​ក្រុង​ចិន ហើយ​ព្រមទាំង​បាន​ជួយ​បកប្រែ​គម្ពីរ​រ​ពី​សំស្ក្រឹត​ទៅ​ភាសា​ចិន​ទៀតផង ព្រះសង្ឃ​នោះ មាននាម​ថា "សង្ឃ​បាល​" បាន​គង់នៅ ស្រុក​ចិនអស់រយៈពេល ១៦ឆ្នាំ​ព្រមទាំង​បានទទួល​ងារ​ជា​ព្រះរាជ​គ្រូ​របស់​ចិន​ទៀតផង នេះ​ក៏​ព្រោះតែ​ចំណេះដឹង​ផ្នែក​សាសនា​របស់​ព្រះអង្គ ។ សាសនាព្រហ្មញ្ញក្ដី និង ពុទ្ធសាសនាក្ដី ដែលមកប្រតិស្ឋាននៅលើដែនដីកម្ពុជា ហើយក៏បានក្លាយជាអរិយធម៌សម្រាប់ប្រទេស ដែលប្រជាជនកម្ពុជាបានរក្សាមរតកប្រពៃណីសាសនា និងប្រតិបត្តិកិច្ចទំនៀមទម្លាប់សាសនាទាំងអស់នេះពីមួយជំនាន់ទៅមួយជំនាន់រហូតមកដល់បច្ចុប្បន្ននេះ ។

មហានិកាយនៅកម្ពុជា

Mahanikaya in Cambodia

ព្រះ​ពុទ្ធសាសនា​នៅ​កម្ពុជា 
Gandhara, tribute of a kushana king to the bodhisattva, 2-3 century

ដើមកំណើតនៃពុទ្ធសាសនាមហាយាន ដែលមានភស្តុតាងនៅលើសិលាចារិក​ដំបូងៗ​ ដែល​បាន​រៀបរាប់​ អំពី​ការស្ថាបនា​​គោលលទ្ធិ​​ របស់​ពុទ្ធសាសនា និកាយ​មហាយាន និង ការ​ពិពណ៌នា​អំពី​តួអង្គ​ព្រះពុទ្ធ​ អមិតាភៈ​ (Buddha Amitabha) ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ឧបទ្វីប​ឥណ្ឌា នៅ​ក្រុង​មៈធុរ៉ា (Mathura) រដ្ឋ​ឧត្តរប្រទេស នៃ​ប្រទេស​ឥណ្ឌា​បច្ចុប្បន្ន ដែល​​បាន​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ ១៨០ នៃ​គ.សករាជ ។ នៅ​ឯ​សារមន្ទីរ​ក្រុង​មៈធុរ៉ា (Mathura Museum) សំណល់​​នៃ​បំណែក​រូបសំណាក​ព្រះពុទ្ធ​ មាន​សិលាចារិក​អក្សរ ព្រហ្មី (Brahmi) ដែល​សរសេរ​ថា ៖ "បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២៨ នៃ​ការ​គ្រង​រាជ្យ​របស់​ស្តេច​ "ហ៊ុវិស្កា" (Huvishka) ដើម្បី​បូជា​ដល់​ព្រះពុទ្ធ​អមិតាភៈ ។

ពាក្យ​ថា ​មហាយាន​ បាន​ចាប់​កំណើត​ឡើង​នៅ​ក្រោយ​​​ទំនាស់​​រវាង​ក្រុម​ភិក្ខុ​​​ជា​សាវ័ក​របស់​ព្រះ​ពុទ្ធ​​ ដែល​មាន​ការ​បកស្រាយ​ ​ជជែក​វែកញែក​​ខុសគ្នា​ ទៅ​លើ​​ធម្មវិន័យ​​របស់​ព្រះពុទ្ធ​សមណៈគោតម ​ដោយ​ចោទ​សួរ​ថា​ តើ​អ្វី​គឺ​ជា​ពុទ្ធវចនៈ​ពិត ? អ្វី​មិន​មែន​ជា​ពុទ្ធវចនៈ​ពិត ? អ្វី​ជា​វិន័យ​ ឬ បញ្ញត្តិពិត ? អ្វី​មិន​មែន​ជា​វិន័យ ឬ បញ្ញត្តិ​ពិត ? ពុទ្ធសាសនិកជន​​នៃ​ពុទ្ធសាសនា​​​និកាយ​មហាយាន​ក៏​​បាន​អះអាង​​ដែរ​ថា ទស្សន:វិជ្ជា​នៃ​ពុទ្ធ​សាសនា​និកាយ​មហាយាន គឺ​ជា​សេចក្តី​បង្រៀន​ពិត​ ដែល​​​ព្រះ​សម្មាសម្ពុទ្ធ​​​បាន​សំដែង​ទុក ។ ពុទ្ធសាសនា​​និកាយ​មហាយាន​ (Mahāyāna Buddhism) ប្រើប្រាស់​សេចក្តី​បង្រៀន​ជា​មូលដ្ឋាន​ (Basic teachings) របស់​ព្រះពុទ្ធ​សមណគោតម ដែល​​ត្រូវ​បាន​​កត់ត្រា​ទុក​តាំង​ពី​សម័យ​ដើម ធ្វើ​ជា​ចំណុច​ចាប់​ផ្តើម​​នៃ​សេចក្តី​បង្រៀន​របស់​ពួក​គេ ដូច​ជា​សេចក្តី​បង្រៀន​អំពី ទ្រឹស្តី​​កម្មផល (Kamma) និង ការត្រឡប់​មក​ចាប់​កំណើត​វិញ (Rebirth), ចតុរារិយសច្ចៈ (Four Noble Truths), មជ្ឈិមបដិបទា (Middle Way) និង អដ្ឋង្គិកមគ្គ (Eightfold Path) ។ ទោះ​បី​សេចក្តី​បង្រៀន​ជា​មូលដ្ឋាន​របស់​ព្រះ​ពុទ្ធ​សមណគោតម​​ ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​គម្ពីរ​ជា​ភាសា​បាលី និង ផ្សព្វផ្សាយ​បន្ត​ដោយ​​មនុស្ស​កាន់​តាម​និកាយ​ថេរវាទ​ក៏​ដោយ ក៏​ពុទ្ធសាសនិកជន​នៃ​និកាយ​មហាយាន​ បាន​កែប្រែ​សេចក្តី​បង្រៀន​ទាំង​នោះ​ជា​ច្រើន​អន្លើ​ ដែល​គេ​ស្គាល់​ថា "អាគម" (Agama) (អានថា៖​ អាគុំ ប្រែ​ថា គម្ពីរ ឬ សេចក្តី​បង្រៀន) ដែល​​មាន​សេចក្តី​បង្រៀន​មួយ​ចំនួន​ធំ​ជាន់​គ្នា​ ជា​មួយ​នឹង​សេចក្តី​បង្រៀន​នៅ​ក្នុង​គម្ពីរ​ភាសា​បាលី ។ គម្ពីរអាគម ដែល​ត្រូវ​បាន​បក​ប្រែ​ជា​ភាសា​ចិន និងមានសេស​សល់​ដល់​បច្ចុប្បន្ន​នេះ គឺ​ជា​គម្ពីរ​ដែល​ពុទ្ធសាសនិក​និកាយ​មហាយាន​ពីរ​ក្រុម​យក​ទៅ​សិក្សា ចំណែក​ឯ​គម្ពីរ​អាគមមួយ​ចំនួន​ធំ​​ មិន​ធ្លាប់​ត្រូវ​បាន​​បក​ប្រែ​ទៅ​ជា​ភាសា​ទីបីទេ ។​ ក្រៅ​ពី​ទទួល​យក​គម្ពីរ​ជាច្រើន​របស់​ពុទ្ធសាសនា​និកាយ​ថេរវាទ​ ធ្វើ​ជា​គម្ពីរ​សម្រាប់​សិក្សា​ប្រចាំ​និកាយ​របស់​ខ្លួន ពុទ្ធសាសនិកជន​នៃ​​ពុទ្ធសាសនា​និកាយ​មហាយាន ក៏​​រក្សា​ទុក​កម្រង​សូត្រ នៃគម្ពីរ​ជា​ច្រើន​ទៀត​ដែរ ដែល​​ពុទ្ធសាសនិកជន​នៃ​ពុទ្ធសាសនា​និកាយ​ថេរវាទ​ មិន​​ធ្លាប់ជួប​ប្រទះ ឬ មិន​ទទួល​ស្គាល់ ។ នៅ​ក្នុង​ពុទ្ធសាសនា​និកាយ​មហាយាន គម្ពីរសូត្រ (Sutra) នៃ​មហាយាន ដើរ​តួ​សំខាន់​ជាង​​គម្ពីរ​អាគម ។

ការបែងចែកលទ្ធិមហាយាន

Division of Mahayana

ពុទ្ធសាសនា បានបែកចែកជា ៧និកាយ ឬ ៧យាន ១.មហាយាន (Mahayana), ២.ហិនយាន (Hinayana), ៣.វជ្រៈយាន (Vajrayana), ៤.ថេរវាទ (Theravada), ៥.ឯកយាន (Ekayana), ៦.មន្ត្រយាន (Mantrayana) ៧.ណាវ៉ាយាន (Navayana) ។ ពុទ្ធសាសនិកជន​នៃ​​ពុទ្ធសាសនា​និកាយ​មហាយាន បានបែងចែកការគោរពប្រតិបត្តិពុទ្ធសាសនាមហាយានជា ១៦លទ្ធិ តាមទស្សនៈវិជ្ជាដែលព្រះពិក្ខុសង្ឃទាំងនោះបានចងក្រងដូចជា៖

តើពុទ្ធសាសនាមហាយាន មានជាលទ្ធិនៅកម្ពុជា ដែរ ឬ ទេ ?

Does Mahayana Buddhism Has Doctrine in Cambodia ?

ព្រះពុទ្ធសាសនាមហាយាន មិនមានការបែកចែកលទ្ធិនៅកម្ពុជានោះទេ ចាប់តាំងពីមាន វត្តមានពុទ្ធសាសនាជាលើកដំបូងនា ស.វទី៥ រហូតមកដល់សម័យកាលនៃចក្រភពអង្គរ ព្រះពុទ្ធសាសនាមហាយាននៅកម្ពុជាមិនមានកំណត់ត្រាពីការបែងចែកលទ្ធិនោះទេ ដោយកម្ពុជាគោរពនូវមាគ៌ារបស់ព្រះពុទ្ធជាគោល ដោយរាប់តាំងពីព្រះពុទ្ធទី១ រហូតដល់ ព្រះពុទ្ធទី២៥ ក្នុងចំណោមព្រះពុទ្ធ ២៨អង្គ ដោយមានន័យថា ព្រះពុទ្ធដែលបានត្រាសដឹងកន្លងមក ដូចនេះហើយរូបចម្លាក់ព្រះពុទ្ធអង្គជាច្រើនដែលបានបន្សល់ទុកពី សម័យអាណាចក្រនគរភ្នំ មកដល់សម័យចក្រភពអង្គរ មិនមែនជារូបព្រះពុទ្ធ សមណៈគោត្តម នោះទេ ។ ព្រះមហាក្សត្រកម្ពុជា ដែលនាំឱ្យមានការដាក់បញ្ចូលនូវការគោរព ពុទ្ធសាសនាមហយាន គឺព្រះបាទ សូរ្យវរ្ម័នទី១ (Suryavarman I) ក្នុងអំឡុងឆ្នាំ ១០០២ នៃគ.សករាជ ហើយពុទ្ធសាសនា មហាយានត្រូវបានប្រតិបត្តិក្នុងស្ថានប័នព្រះមហាក្សត្រ ចំណែកឯក្រុមបុរោហិត (ព្រាហ្មណ៍បាគូ) មានតួនាទី ជាអ្នកចាត់ចែងក្នុងការចម្លងព្រះគម្ពីរសូត្រ (Sutra) របស់ពុទ្ធសាសនា មហាយាន និង បង្កើតឱ្យមានកិច្ចបំបួសព្រះពិក្ខុសង្ឃផងដែរ ។

ព្រះសង្ឃមហាយាននៅកម្ពុជា

Mahayana monks in Cambodia

ព្រះសង្ឃមហាយាននៅកម្ពុជា មានភាពខុសប្លែកទាំងស្រុង ជាមួយនិង ព្រះសង្ឃមហាយាន នៃបណ្ដាលប្រទេសផ្សេងៗ ក៏ព្រោះតែបញ្ញត្តិមហាយាននៅកម្ពុជាមានភាពតឹងរឹងជាងបណ្ដាលប្រទេសទាំងអស់នោះ ពីព្រោះតែកម្ពុជាប្រតិបត្តិទៅតាមលំអានព្រះគម្ពីរសូត្រ (Sutra) និងមិនគោរពទៅតាមគម្ពីរផ្សេងៗដែលប្រាសចាក ពីព្រះវិន័យឡើយដោយកុំឱ្យមានការភ័នច្រឡំ ពុទ្ធមហាយាននៅកម្ពុជាបានប្រែសម្រួលឱ្យទៅជា ពុទ្ធមហានិកាយ (Mahanikaya) ការប្រតិបត្តិពុទ្ធមហានិកាយរបស់ពិក្ខុសង្ឃនៅកម្ពុជាធ្វើតាមការបញ្ញត្តិ ដែលមានចងក្រងក្នុងព្រះត្រៃបិដក ដែលមានន័យថាការសំយោគច្បាប់វិន័យសង្ឃ ដែលស្រង់យកទ្រឹស្ដីសំខាន់ៗរបស់ព្រះពុទ្ធគ្រប់អង្គយកមកបញ្ចូលជាគម្ពីរតែមួយដែលយើងហៅថា "គម្ពីរបិដក" ។ នៅពេលបច្ចុប្បន្ននេះ ព្រះសង្ឃមហាយាន នៅកម្ពុជាគឺមានចំនួនតិចតួចនៅឡើយ ក៏ព្រោះតែ និកាយថេរវាទ ដែលប្រែសម្រួលជា ធម្មយុត្តិកនិកាយ ដែលមានឥទ្ធិពលគ្របដណ្ដប់លើសង្គមសាសនាកម្ពុជាបច្ចុប្បន្ន មានពិក្ខុសង្ឃធ្វើការប្រតិបត្តិក្នុងចំនួនច្រើនជាង នេះក៏ព្រោះតែការប្រែលប្រួលនៃសម័យកាល ដែលមានន័យថា ពុទ្ធមហាយាន នៅកម្ពុជាត្រូវបានដាក់បញ្ចូលទៅក្នុងការគោរពរបស់ព្រះមហាក្សត្រកម្ពុជា ក្នុងរជ្ជកាលព្រះបាទ សូរ្យវរ្ម័នទី១ ក្នុងស.វទី១១ រហូតដល់ ការប្រកាសរំលាយ ពុទ្ធសាសនាមហាយាន ក្នុងរជ្ជកាលព្រះបាទ ជ័យជេស្ឋាទី១ ដែលប្រកាសឡើងក្នុងឆ្នាំ ១៥៩០ នៃគ.សករាជ ក្នុងអំឡុងស.វទី១៦ ក្រោយមកពុទ្ធសាសនាមហាយាន មិនត្រូវបានយកចិត្តទុកដាក់ពីសំណាក់ព្រះមហាក្សត្រកម្ពុជា ជាបន្តបន្ទាប់ទៀតនោះទេ រហូតដល់រជ្ជកាលព្រះបាទ សុីសុវត្ថិ ក្នុងអំឡុង ស.វទី២០ ទើបទ្រង់រៀបចំឱ្យមានការសិក្សាស្រាវជ្រាវចងក្រងទៅលើពុទ្ធសាសនាមហាយានឡើងវិញ ។

ការប្រតិបត្តិ

Execution

ពុទ្ធមហាយាននៅកម្ពុជា ត្រូវបានគេសម្គាល់ហៅថា "ពុទ្ធអរិយៈវាទ" ព្រះសង្ឃត្រូវបដិបត្តិតទៅតាមលំអាននៃព្រះគម្ពីរ ព្រះសង្ឃមហាយាន មិនឆាន់សាច់ឡើយ ពីព្រោះក្លិនចង្អាបនិងគ្របដណ្ដប់លើព្រះធម៌ ហើយសាធុជនទាំងឡាយនិងមិនញាំងកុសលចិត្តក្នុងការទទួលបាននូវសេចក្ដីជ្រះថ្លានោះទេ ។ ព្រះសង្ឃមហាយាន នៃពុទ្ធអរិយៈវាទ របស់ខ្មែរបុរាណ មិនត្រាច់ចរក្នុងការនិមន្តបិណ្ឌបាត្រនោះទេ ព្រះសង្ឃមហាយាន ត្រូវរៀនមន្តវិជ្ជាការផ្សេងៗក្នុងការសង្គ្រោះដល់សត្វលោក តាមការបង្ហាញរបស់ព្រះពោធិសត្វ ហើយសាធុជនជាអ្នកមានជំនឿជ្រះថ្លាដោយខ្លួនពួកគេផ្ទាល់ក្នុងការមកធ្វើតេយ្យទានចំពោះពិក្ខុសង្ឃអង្គនោះផ្ទាល់ ។ ព្រះសង្ឃមហាយាន នៃពុទ្ធអរិយៈវាទ អាចត្រាច់ចរនិមន្តបិណ្ឌបាត្រទៅបានលុះត្រាតែមានវិធីកម្មបែបសាសនាដែលត្រូវបានអញ្ចើញប៉ុនណោះ ។ ព្រះសង្ឃពុទ្ធសាសនាមហាយាននៅកម្ពុជា ដែលកាន់ ពុទ្ធអរិយៈវាទ អាចរៀនមន្តវិជ្ជាផ្សេងៗដើម្បីផ្ដល់ជាទីពឹង ដល់សាធុជនទាំងពួង ដូចជា៖ ការរៀនសីលវិធី ក្នុងការសង្គ្រោះមនុស្ស ព្យាបាលជំងឺ ស្រោចទឹក ចារយ័ន្ត ដោះអំពើខ្មៅងងឹតផ្សេងៗ ដែលសាសនាដ៏ទៃធ្វើមន្តវិជ្ជាទាំងនេះយាយីប៉ងមកលើពួកគេ ព្រះសង្ឃមហាយានជាសាវ័កដែលមានតួនាទីជាអ្នកសង្គ្រោះ និង ជាទីពឹងសម្រាប់សាធុជនទាំងពួង ហើយក៏លោកមានតួនាទី ជាអ្នកដោះស្រាយវិវាទក្នុងសហគម និង មានតួនាទីសម្របសម្រួលរឿងទាំងឡាយណាដែលសាធុជនមិនចុះសម្រុងនិងគ្នា ហើយមកសុំឱ្យព្រះសង្ឃជួយ ទើបវត្តអារាមមាននៅស្គរ ឬ ឃ្មោះ សម្រាប់សាធុជនទាំងពួង ទូងស្គរ ឬ គោះឃ្មោះសុំឱ្យព្រះសង្ឃជួយ ។ ព្រះសង្ឃមហាយាននៅកម្ពុជា តែងតែអប់រំសាធុជនទាំងពួងដោយការគិតល្អ ធ្វើល្អ និង ជាអ្នកដឹកនាំពុទ្ធបរិស័ថឱ្យមកធ្វើកិច្ចពិធីសាសនាផង និង ធ្វើកិច្ចពិធីដែលទាក់ទងនិងទំនៀមទម្លាប់ដូនតាផង ។

ការបន់ស្រន់ ក្នុងពុទ្ធសាសនា

Prayers in Buddhism

មើលផងដែរ

See also

ឯកសារយោង

Tags:

ព្រះ​ពុទ្ធសាសនា​នៅ​កម្ពុជា ដើមកំណើតពុទ្ធសាសនានៅកម្ពុជាព្រះ​ពុទ្ធសាសនា​នៅ​កម្ពុជា មហានិកាយនៅកម្ពុជាព្រះ​ពុទ្ធសាសនា​នៅ​កម្ពុជា ព្រះសង្ឃមហាយាននៅកម្ពុជាព្រះ​ពុទ្ធសាសនា​នៅ​កម្ពុជា ការបន់ស្រន់ ក្នុងពុទ្ធសាសនាព្រះ​ពុទ្ធសាសនា​នៅ​កម្ពុជា មើលផងដែរព្រះ​ពុទ្ធសាសនា​នៅ​កម្ពុជា ឯកសារយោងព្រះ​ពុទ្ធសាសនា​នៅ​កម្ពុជាប្រទេសឥណ្ឌាអង់គ្លេស

🔥 Trending searches on Wiki ភាសាខ្មែរ:

អរិយធម៌អង្គរអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជាបារាំងព្រះរាជាណាចក្រកម្ពុជាប្លូកបញ្ជីនៃទសវត្សរ៍ សតវត្ស និងសហស្សវត្សរ៍ទីក្រុងញូវយ៉កខុងជឺពូនភ្នំខ្សាច់ល្ខោនស្បែកធំភ្នំសុពណ៌កាលីការកើនឡើងនៃចំនួនប្រជាជននៅលើពិភពលោកការប្រើប្រាស់អ៊ីនធើណែតបញ្ចក្ខន្ធចក្រភពអាល្លឺម៉ង់ព្រហ្មវិហារធម៌ព្រះនិព្វាន៤ថ្នាក់បញ្ជីរាយនាម ប្រាសាទខ្មែរប៊ីវ ឆៃលាងចក្រភពអង្គរ(៨០២-១២១៨)ផែនដីស្រុកបាកាននយោបាយឡាវប្រាសាទព្រះខ័ននាងគង្ហីងមហោរីកម្ពុជាប្រជាធិបតេយ្យប្រាសាទបន្ទាយស្រីបព្វជិតតំបន់ទេសចរណ៍នៅកម្ពុជាទំព័រដើមអេហ្ស៊ីបល្ខោនបាសាក់ប្រព័ន្ធព្រះអាទិត្យនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជារបាំប្រជាប្រិយធនាគារជាតិនៃកម្ពុជាស្រុកឯកភ្នំអំពើអនិត្យានុកូលម៉ាក្រូសេដ្ឋកិច្ចភាសាបាលីប្រភពនៃផ្កាស្លាបីប្រវត្តិកុំព្យូទ័រព្រះសិវៈចន្ទគតិច្បាប់​ស្តីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀនញ៉ុក ថែមប្រទេសខ្មែរក្រោមអាណាព្យាបាលភាពបារាំងមហាសមុទ្រប៉ាស៊ីហ្វិកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពការរស់នៅរបស់ខ្មែរបុរេប្រវត្តិរបបកម្ពុជាប្រជាធិបតេយ្យមហាសមុទ្រអាត្លង់ទិកស៊ីសុវត្ថិ មុនីវង្សអាហារ ១០ ប្រភេទ ប្រកប ដោយ សុខភាព និង ឆ្ងាញ់ ពិសាតំបន់ទេសចរណ៍ឆ្នេរសមុទ្រភ្នំសំពៅសង្ឃស័ព្ទរឿងថៅកែចិត្តចោរស្រុកក្រូចឆ្មារមហាយានក្រុងអង្គរវិថីក្រមួនសច្បាប់បទឧក្រិដ្ឋទិកតុកកិមិរាទេវីសេរីនិយមអរិយសច្ច៤ប្រាសាទបាយ័នស្រីរាជាខេត្តរតនគិរីអក្សរទេវនាគរីសិក្ខាបទ៨មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតឥណ្ឌូណេស៊ី🡆 More