ព្រះសិវលិង្គ

ព្រះសិវលិង្គ ( អង់គ្លេស: Lingam , ហិណ្ឌី: शिवलिंगទមិឡ: இலிங்கம் ) គឺ​ធ្វើ​រូប​ លិង្គព្រះឥសូរ.

ព្រះសិវលិង្គ
ព្រះសិវលិង្គ
ព្រះសិវលិង្គ
ទេវរូបព្រះសិវលិង្គ .

ផ្នែកសំខាន់ៗ

តាមការស្រាវជ្រាវរបស់អ្នកបុរាណវិទ្យាបានបញ្ជាក់ថា ចម្លាក់ព្រះសិវលិង្គជានិមិត្តរូបនៃទ្រឹស្តីត្រីមូ៌តក្នុងលទ្ធិព្រាហ្មណ៍សាសនា ដែលមានព្រះអង្គជាប្រធានគឺព្រះសិវៈ ឬព្រះឥសូរ ព្រះវិស្ណុ ឬព្រះនរាយណ៍ និងព្រះព្រហ្ម។ ក្នុងបឋមបដិមាសាស្រ្តព្រះសិវលិង្គត្រូវបានបែងចែកជាបីផ្នែកដូចជា៖

  • ផ្នែកខាងលើ ឬមុខលិង្គមានរាងមូលតំណាងឱ្យព្រះសិវៈ ឬព្រះឥសូរជាអាទិទេពបំផ្លាញលោក។
  • ផ្នែកកណ្តាលមានរាងប្រាំបីជ្រុងតំណាងឱ្យព្រះវិស្ណុ ឬព្រះនរាយណ៍ ជាអាទិទេពថែរក្សាលោក។
  • ផ្នែកខាងក្រោមមានរាងបួងជ្រុងតំណាងឱ្យព្រះព្រហ្មជាអាទីទេពបង្កើតលោក។

រីឯស្នានទ្រោណិទម្រព្រះសិវលិង្គមានរាងជាយោនី តំណាងឱ្យព្រះនាងឧមា ដែលជាមហេសីរបស់ព្រះសិវ។ នាសម័យអង្គរ សិល្បករខ្មែរបុរាណឆ្លាក់រូបព្រះឥសូរ ឬព្រះសិវៈដែលតំណាងឱ្យទេវតាបំផ្លាញលោកក្រោមរូបភាពជាលិង្គ។ គេនិយមឆ្លាក់លិង្គព្រះសិវៈអំពីថ្មកែវ ឆ្អិង ឬភ្លុក ដីនិងលោហៈធាតុជាច្រើនទៀតដូចជាទង់ដែង មាស ប្រាក់ និងសំរឹទ្ធជាដើម ដើម្បីយកទៅគោរពបូជា។ ចម្លាក់មួយចំនួនធ្វើអំពីថ្ម និងដីដុតមានលាបពណ៌ក្រហមពីលើចុងលិង្គហាក់ដូចជារាងកាយពិតៗ។ តាមទស្សនៈមនោគមវិជ្ជាឥណ្ឌាស្តីពីព្រះសិវលិង្គ និងយោនីដែលតំណាងព្រះនាងឧមាពិតជាសមស្របទៅនិងជំនឿបាមេ ដែលជាកេរម៌តកខ្មែរ-មននាសម័យបុរេប្រវត្តិសាស្រ្ត។

រឿងទេវកថា

ព្រះសិវលិង្គ 
ទេវរូបព្រះសិវលិង្គ .

កាលសម័យជម្លោះរវាងព្រះវិស្ណុ ឬព្រះនរាយណ៍ ជាមួយនឹង ព្រះព្រហ្ម ដើម្បីយកនាមជា ទេពដែលបង្កើតលោកនោះ ក៏មានសសរធំមួយដែលគេហៅថា ព្រះសិវៈលិង្គផុសញែក ពាក់កណ្តាលរវាងទេពទាំងពីរ។ ព្រះវិស្ណុប្រែខ្លួនជាទេពជ្រូកព្រៃ ឆ្មុលចូលក្នុងដីរកទីបញ្ចប់គ្មានចំនែក ព្រះព្រហ្មបានក្រឡា ខ្លួនជា ហង្ស ហើរលើអាកាសរកទីបញ្ចប់នៃសសរលិង្គនេះគ្មាន។ ព្រះសិវៈបានចេញរូប ឡើងពាក់កណ្តាលនៃសសរ ហើយប្រាប់ទៅទេព ទាំងពីរថា យើងជាអទិទេព ដែលបង្កើតលោកនេះ ហើយក៏បញ្ចប់លោកនេះផងដែរ។

ឯកសារយោង

កំណត់

Tags:

ព្រះសិវលិង្គ ផ្នែកសំខាន់ៗព្រះសិវលិង្គ រឿងទេវកថាព្រះសិវលិង្គ ឯកសារយោងព្រះសិវលិង្គ កំណត់ព្រះសិវលិង្គព្រះសិវៈភាសាអង់គ្លេស

🔥 Trending searches on Wiki ភាសាខ្មែរ:

រដ្ឋសភាកម្ពុជាម៉ាក្រូសេដ្ឋកិច្ចវារៈវ័នបតវិធីសាស្រ្តក្នុងការទំនាក់ទំនងក្រុងព្រះសីហនុ(ខេត្តព្រះសីហនុ)ស្រាច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់រាជធានីនៃប្រទេសកម្ពុជារឿងសូផាតព្រះយេស៊ូអំពី​បាលី​ស្នេហ៍ស្ពានអ្នកលឿងការអប់រំស្រុកខេត្តព្រះនគរស្រីអយុធ្យាឡាវវប្បធម៌កម្ពុជាល្ខោនខោលក្រុងបាត់ដំបងអ៊ីស្រាអែលស័កមីក្រូទស្សន៍អរិយសច្ចៈទាំង៤សុភាសិត​ខ្មែរឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យទីផ្សារមូលធនប្រាសាទបន្ទាយស្រីសមាគម​យុវជន​ខ្មែរស្លាកលេខយាន្តយន្ត ទោចក្រយាន្តយន្ត របស់រដ្ឋភាសាខ្មែរច្បាប់នៃកម្មបរិយាកាសពន្ធលើប្រាក់បៀវត្សរបាំឆៃយ៉ាំអក្សរសិល្ប៍ពុទ្ធនិយមក្លាយមេកានិចខណ្ឌបឹងកេងកងចន្ទគតិរដ្ឋតួនាទីអ្នកប្រវត្តិសាស្ត្រសមុទ្រចិត្តវិទ្យាតួអង្គនៅក្នុងរឿងរាមកេរ្តិ៍ខ្មែរប្រេស៊ីលស្រុកក្រគរបរមរាជាទី១សង្កាត់តាខ្មៅសង្រ្កាន្ត (ថៃ)ភាសាអង់គ្លេសឋានន្តរសក្ដិរបស់កងយោធពលខេមរភូមិន្ទល្បឿនចិត្តសាស្រ្តភ្នំបូកគោអាពាហ៍ពិពាហ៍វត្តភ្នំដូនពេញប្រាសាទពិមាឃល្បុក្កតោតក្កវិជ្ជាឈ្នាប់ខេត្តកែបបញ្ជីស្រុក ក្រុង និង ខណ្ឌកម្ពុជាកសិកម្មនៅប្រទេសកម្ពុជាបញ្ជីរាយនាម កោះនៅកម្ពុជាអំពី​ភិក្ខុសង្ឃប្រវត្តិកុំព្យូទ័ររូបមន្តគីមីប្រវត្តិសាស្ត្រដំបូងរបស់សិង្ហបុរីប្រព័ន្ធកុំព្យូទ័រសុខភាពសន្និសីទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤ខណ្ឌពោធិ៍សែនជ័យជម្ងឺ​ឆ្កែឆ្កួតប្រាសាទភ្នំបាខែងច្បាប់​ស្តីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀនខេត្តកំពង់ធំ🡆 More