ព្រះរាជសង្ហារកម្ពុជា

ព្រះរាជសង្ហារកម្ពុជា (Preah Reach Songhar Kampuchea) (អង់គ្លេស: Royal Coat of Arms of Cambodia) គឺជានិមិត្តសញ្ញាត្រាជាតិនៃ ព្រះរាជាណាចក្រកម្ពុជា (អង់គ្លេស: Royal Seal of Kingdom of Cambodia) ដែលតំណាងឲ្យនិមិត្តសញ្ញាជាតិនៃកម្ពុជា (អង់គ្លេស: Emblem of Cambodia) និងតំណាងឲ្យ រាជានិយមកម្ពុជា (អង់គ្លេស: Monarchy of Cambodia) ដែលមានរចនាដើម នៅឆ្នាំ ១៨៦០ តាំងពីរជ្ជកាល ព្រះបាទ នរោត្តម ហើយមានឃើញបន្តមកឆ្នាំ ១៩៣៥ ដែលបានយកមកប្រែសម្រួលប្រើប្រាស ក្រោយពេលកម្ពុជាទទួលឯករាជពីប្រទេសបារាំង ឆ្នាំ ១៩៥៣ និងមិនបានប្រើប្រាសនៅពេលដែលកម្ពុជាជួបនិងវិបត្តិសង្គ្រាមផ្ទៃក្នុង ទស្សវតន៍ឆ្នាំ៧០ នោះទេ ។ ព្រះរាជសង្ហារកម្ពុជា គឺជានិមិត្តសញ្ញាត្រាជាតិដែលមិនអាចខ្វះបាននៅក្នុងសង្គមពិភពលោកសព្វថ្ងៃវាចាំបាច់ត្រូវកំណត់សម្គាល់ និងកំណត់សម្គាល់ភាពមិនត្រឹមត្រូវនៃអត្តសញ្ញាណអ្វីមួយ មិនចំពោះតែនិមិត្តសញ្ញារបស់យើងប៉ុណ្ណោះទេ ប៉ុន្តែនិមិត្តសញ្ញាពីប្រទេសនិងទឹកដីដែលនៅឆ្ងាយពីផ្ទះក៏ដូចគ្នា។ និមិត្តសញ្ញាត្រាជាតិផ្តល់សិទ្ធិអំណាចដល់អ្នក ដើម្បីកំណត់អត្តសញ្ញាណនៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃ នៃកិច្ចការរដ្ឋបាលផ្សេងៗ នៅទូទាំងពិភពលោក ។ កូនសៀវភៅត្រាជាតិ ដែលយើងហៅថា លិខិតឆ្លងដែន ឬ ប៉ាសស្ព័រ (អង់គ្លេស: Passport) ដែលណែនាំពេញលេញសម្រាប់សម្គាល់និមិត្តសញ្ញាជាតិមានលក្ខណៈពិសេសនៃនិមិត្តសញ្ញាអន្តរជាតិនិង ជានិមិត្តសញ្ញាវប្បធម៌ដែលមិនធ្លាប់មានពីមុនមកដែលបានចងក្រងនៅក្នុងការងារសង្ខេបនិងងាយស្រួលប្រើប្រាសក្នុងការធ្វើដំណើរឆ្លងប្រទេសទៅណាមកណា វារួមបញ្ចូលទាំងរដ្ឋសមាជិក អង្គការសហប្រជាជាតិ ទាំងអស់និងប្រទេសដែលមិនទាន់ទទួលស្គាល់ពេញលេញជាផ្លូវការណ៍ផងដែរ ។ ការ​យល់ដឹង​ ការបង្កើត​ច្បាប់​មួយដែលថ្មី ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​ នាយក​រដ្ឋ​មន្ត្រី សមាជិក​ក្រុម​ប្រឹក្សា​ សេចក្តី​សុំសំណេី​រ​ និង​ ប្បញ្ញាតិបំរាមក្រសួងណាក៏មិនមានសិទ្ធិសសេរច្បាប់បង្កេីតថ្មីបានដែរ និង​ សមាជិក​ក្រុម​ប្រឹក្សា​ទី1 សមាជិក​ក្រុម​ទី2​ អនុម័ត​មតិឡេីងដៃ ព្រះ​មហាក្សត្រ​នៃ​កម្ពុជា​ក្នុងរដ្ឋសភាជាតិ ៕

ព្រះរាជសង្ហារកម្ពុជា
Royal Coat of Arms of Cambodia

ព្រះរាជសង្ហារកម្ពុជា
និមិត្តសញ្ញាត្រាជាតិ ឆ្នាំ១៩៥៣
ព្រះរាជសង្ហារកម្ពុជា ព្រះរាជសង្ហារកម្ពុជា
ម្ចាស់ត្រាបញ្ជារ នរោត្តម សីហមុនី
ប្រមុខកំពូល ពន្លឺឆព័ណ្ណរង្សី និង

ព្រះមកុដរាជ្យ

អជ្ញាសឹក សញ្ញាអូម ស្រដៀងលេខ ៩ និង

ព្រះខ័នរាជ្យ

ខែលការពារ គុជសីហ៍ និង រាជសីហ៍
ការជ្រោមជ្រែង បញ្ឈរឆ័ត្ររួតមាស៥ថ្នាក់ ១គូ
ទីតម្កល់ ជើងពានមាស និង និមិត្តសញ្ញា កួរស្លឹក
ឈ្មោះនៃត្រាបញ្ជារ ព្រះចៅ ក្រុង កម្ពុជា
ឥស្សរយស និមិត្តសញ្ញា មេដាយ កិត្តិយស

1.សេចក្តី​ច្បាប់​ថ្មី​ត្រូវ​សរសេរ​សំណេី​ ទី​ស្តី​ការ​គណៈរដ្ឋ​មន្រ្តី​ អ្នក​សសេរច្បាប់ 2.ព្រឹទ្ធសភាកម្ពុជា Senate of Cambodia ទទួល​យកសេចក្តីពិនិត្យពាក្យពេច ខុសរឺត្រូវ 3.រដ្ឋ​សភា​ជាតិ​នៃ​កម្ពុជា​ អនុម័ត​ច្បាប់​ថ្មី​

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនីព្រះចៅក្រុងកម្ពុជាធិបតី Samdech Thipadei Hun Manet, Prime Minister of Cambodia Hun Manet Bona Hun ocm.gov.kh/lawyer

អត្ថន័យ នៃព្រះរាជសង្ហារកម្ពុជា

ព្រះរាជសង្ហារកម្ពុជា ចែកចេញជា ៩ នៃនិមត្តសញ្ញាអត្ថន័យ ៖

ព្រះរាជសង្ហារកម្ពុជា 
Royal Coat of Arms of Cambodia - French Protectorate of Cambodia Coin 1860
ព្រះរាជសង្ហារកម្ពុជា 
ព្រះរាជសង្ហារកម្ពុជា ឆ្នាំ 1860 រជ្ជកាលព្រះបាទ នរោត្តម
  • ១. ពន្លឺឆព័ណ្ណរង្សី ៖ គឺជាពន្លឺចែងចាំងដែលនៅចុងកំពូលនៃនិមិត្តសញ្ញាត្រាជាតិ ដែលតំណាំងឲ្យភាពត្រចៈត្រចង់ នៃ ព្រះរាជាណាចក្រកម្ពុជា ព្រៀបបានដូចទៅនិងពន្លឺព្រះសូរិយាដែលបានចែងចាំងស្រោចស្របមកលើ ព្រះមហាក្សត្រនៃកម្ពុជា និងប្រជានុរាស្ត្រ ប្រកបដោយសេចក្ដីសុខ ភាពរីកលូតលាស់ និងភាពរីកចម្រើនរុងរឿង ។
  • ២.ព្រះមកុដរាជ្យ ៖ គឺជាព្រះមាលា (មួក) ដែលមានរាង្គជារាងកោណធ្វើពីមាស និងមានដាំគ្រាប់ពេជ្រ និងត្បូងមានតម្លៃ ដែលសន្មត់ថាជាមួកដ៏អស្ចារ្យបង្ហាញពីភាពជាម្ចាស់ដែនដី ដែលតំណាងឲ្យភ្នំព្រះសុម៉ែរុ (អង់គ្លេស : Mount Meru) ដែលជាភ្នំដ៏ពិសិដ្ឋនៃលំនៅឋាន របស់ពួកទេវៈ ឬពួកទេព្ដា និង ត្រូវបានផ្ទេរពីស្តេចមួយទៅស្តេចមួយតាមចំណារតាំងពី សម័យអង្គរ តរៀងមក ។
  • ៣.សញ្ញាអូម ដែលមានរាង្គស្រដៀងនិង លេខ៩ ខ្មែរ ៖ គឺជា និមិត្តរូបនិទានកថា តំណាងឱ្យរាងកាយមនុស្សជារូបវ័ន្ត ដែលបង្កើតបានជាព្យាង្ដដពិសដ្ឋ នៃឬសគល់ អក្សរសិល្ប៍មន្តអាគមន៍ខ្មែរ ដូចជា សាក់យ័ន្ត ដែលមានប្រភពមកតាំងពីសម័យចក្រភពខ្មែរ មកម្ល៉េះ ។
  • ៤.ព្រះខ័នរាជ្យ ៖ គឺជាដាវដ៏ពិសិដ្ឋ រាប់ជា​គ្រឿង​រាជ្យកុធភ័ណ្ឌ របស់ ព្រះមហាក្សត្រនៃកម្ពុជា សម្រាប់យកមប្រហារជីវិតមន្ត្រីជាន់ខ្ពស់ ក្នុងស្ថាប័ននិតិរដ្ឋ ក្រោមការគ្រប់គ្រង់របស់អង្គព្រះមហាក្សត្រ មិនត្រឹមតែប៉ុនណោះ ព្រះខ័នរាជ្យ ជានិមិត្តរូបតំណាង ឲ្យ ព្រះមហាក្សត្រកម្ពុជា ជាច្បាប់អជ្ញាសឹក នៃតុលាកំពូលដែលមានសិទ្ធ សម្រេចកាត់ទោសជាមុន ទើបវិនិច្ឆ័យជាក្រោយ ។
រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣

"ដោយសារតែច្បាប់រដ្ឌធម្មនុញ្ញឆ្នាំ១៩៩៣ បានរឹបអូសអំណាចព្រះរាជា ដូចនេះ ព្រះខ័នរាជ្យ ត្រូវចាត់ទុកជានិមិត្តរូបតំណាងឲ្យសុខសន្តិភាព ស្ថេរភាព និង ភាពយុត្តិធម៌" ។

  • ៥.គុជសីហ៍ និង រាជសីហ៍ គឺជាសត្វក្នុងព្រេងនិទាន ទេវកថា របស់ព្រហ្មញ្ញសាសនា ដែលជាសត្វមានអំណាច ប្រកបទៅដោយរាជានុភាព ខ្លាំងខ្លា ក្នុងចម្បាំងទេវកថា នៃចម្បាំងពួកទេវតា ឬ ពួកទេវៈ ដែលត្រូវបាន ព្រះមហាក្សត្រនៃកម្ពុជា ជ្រើសរើសពិសេសជា និមិត្តសញ្ញានៃកិច្ចការពារ ព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ ១៩៥៣ ដោយព្រះបាទ នរោត្តម សីហនុ
  • ៦.បញ្ឈរឆ័ត្ររួតមាស៥ថ្នាក់ ៖ គឺជាឆត្រតំណាងឲ្យស្ថានសួគ៌ាជាន់ទី ៥ និមន្តរតន៍ (Nirmāṇarati) (निर्माणरति) កិច្ចជាទីតម្កល់ តំណាងអោយទិសដៅមួយនៃទិសដៅទាំងប្រាំពីរនៃការចាប់កំណើតឡើងវិញ របស់ឪពុកម្ដាយ ដែលសម្ដៅលើ ជីដូន ឬ ជីតា ផងដែរ និមិត្តសញ្ញាបញ្ឈរឆត្ររួតមាស៥ថ្នាក់ ជាកានឹករលឹកដឹងគុណព្រះវរៈរាជមាតាបិតា របស់ព្រះមហាក្សត្រ ដែលឈរជាម្លប់ជួយជ្រោមជ្រែងគាំទ្រដល់ អង្គព្រះមហាក្សត្រនៃកម្ពុជា ។
  • ៧.ជើងពានមាស និង និមិត្តសញ្ញា កួរស្លឹក ៖
    • «ជើងពានមាស» តំណាងឲ្យព្រះរាជបល្ល័ងព្រះមហាក្សត្រនៃកម្ពុជាក្នុងការសោយរាជ្យសម្បត្តិ និងត្រួតត្រារតនៈសម្បត្តិជាតិ ទាំងអស់ក្នុងដែនដីព្រះរាជាណាចក្រកម្ពុជាទាំងមូល ដូចជា ភ្នំ សមុទ្រ និង រ៉ែធម្មជាតិផ្សេង ។
    • «និមិត្តសញ្ញា កួរស្លឹក» ដែលមានរាង្គក្រងជារង្វង់ស្នែងក្របី តំណាងឲ្យ ខឿនសេដ្ឋកិច្ចជាតិ ដែលគាំទ្រដល់អង្គព្រះមហាក្សត្រ ដែលជួយជាគ្រឹះនៃវិស័យកសិកម្ម នៃព្រះរាជាណាចក្រកម្ពុជា ។
  • ៨.ព្រះចៅក្រុងកម្ពុជា ៖ ដែលជាពាក្យស្លាកស្ថិតនៅខាងក្រោមនៃត្រារាជ្យ ពាក្យ «ព្រះចៅ» មានន័យស្មើ និងពាក្យ "ម្ចាស់រាជ" ។ ពាក្យ «ក្រុង» មានន័យស្មើ និងពាក្យ "នគរ" ។ ពាក្យ កម្ពុជា មានន័យថា ប្រទេស «កម្ពុជា» ដូចនេះពាក្យ ព្រះចៅ ក្រុង កម្ពុជា មានន័យថា (ម្ចាស់រាជនៃនគរកម្ពុជា) (អង់គ្លេស: Royal Owner of The Kingdom of Cambodia) ដែលតំណាងឲ្យ អធិបតេយ្យភាពជាតិនៃកម្ពុជា ។
  • ៩.និមិត្តសញ្ញា មេដាយ កិត្តយស ៖ គឺជានិមិត្តសញ្ញានៃការបំពាក់ឋារន្តនរៈស័ក្ដិ ទទួលស្គាល់តួនាទី ឬ មុខតំំណែង ផ្ដល់ជាកិត្តយស ដល់អង្គព្រះមាក្សត្រនៃកម្ពុជា ក្នុងសេរីភាព និង សេចក្ដីថ្លៃថ្នូរ ដែលទទួលបានពីស្ថាប័នអន្តរជាតិផ្សេងៗ ។

សេចក្ដីពន្យល់ពាក្យ ព្រះសង្ហារ

ព្រះសង្ហារ (ន.) ត្រាសម្រាប់ស្ដេចសោយរាជ្យ (Royal Seal) ជាត្រាសម្រាប់សំគាល់បាចវចនាប្រទេស ក្រុងជាដើម ឬ ហៅថា ត្រាជាតិ ឬ ត្រាសម្រាប់រាជ្យ ។​

  • ឧទាហរណ៍ទី១ ៖ គេបានប្រថាប់ព្រះសង្ហារលើព្រហស្ថលេខារបស់ព្រះមហាក្សត្រ ។
  • ឧទាហរណ៍ទី២ ៖ ព្រះរាជាបានឱ្យគេប្រថាប់ព្រះសង្ហារ លើសាលិខិតមួយច្បាប់ ។

បាវចនាព្រះមហាក្សត្រ ព្រះចៅក្រុងកម្ពុជា

ឯកសារយោង

Tags:

ព្រះរាជសង្ហារកម្ពុជា អត្ថន័យ នៃព្រះរាជសង្ហារកម្ពុជា សេចក្ដីពន្យល់ពាក្យ ព្រះសង្ហារព្រះរាជសង្ហារកម្ពុជា បាវចនាព្រះមហាក្សត្រ ព្រះចៅក្រុងកម្ពុជាព្រះរាជសង្ហារកម្ពុជា ឯកសារយោងព្រះរាជសង្ហារកម្ពុជានរោត្តមបារាំងព្រះរាជាណាចក្រកម្ពុជារាជានិយមកម្ពុជាអង់គ្លេសអង្គការសហប្រជាជាតិ

🔥 Trending searches on Wiki ភាសាខ្មែរ:

នរោត្ដម សីហនុអង្គដួងខេត្តកែបបញ្ជីរាយនាមខេត្ត ក្រុង នៅប្រទេសកម្ពុជាប្រាសាទភ្នំបាសិទ្ធឃុំប៉ោយប៉ែតត្រឹង ងារដ្ឋាភិបាលគោលនយោបាយសាធារណៈក្រុមហ៊ុនអ៊ែបផលព្រះពុទ្ធសាសនាប្រដាប់រំលាយអាហារគូលែនទាសភាពសម័យឧដុង្គព្រះបារមី៣០កម្មសិទ្ធិបញ្ញាព្រះឧទ័យរាជាអង្គចន្ទហ៊ុន សែនប្រាសាទបន្ទាយស្រីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ពិធីបញ្ជាប់ពាក្យរឿងរាមកេរ្តិ៍បច្ចេកវិទ្យាទង់ព្រះពុទ្ធសាសនាសត្វឆ្អឹងកងទំនៀមទំលាប់ខ្មែរខេត្តខ្មែរដែលបាត់បង់នៅប្រទេសថៃសុខ ពិសីស្រីជេដ្ឋាកាណាដាខេត្តកំពតរបាំតន្តី្ររាជធានីឧដុង្គតួនាទីអ្នកប្រវត្តិសាស្ត្ររឿងថៅកែចិត្តចោរក្រុងស្ទឹងត្រែងលិខិតឆ្លងដែនកម្ពុជាជយបរិត្តគាថានាមចេនឡាដីគោកជប៉ុនព្រះសិវៈល្ខោនយីកេប្រធានាធិបតីនៃសហរដ្ឋអាមេរិកស្ថាប័នខ្សែទឹកមហាសមុទ្រតោឆ្នេរអូរឈើទាលហូ ជីមិញប្រាសាទវត្តឯកភ្នំស្រុកចំការលើភាពជោគជ័យច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់តៃវ៉ាន់ការត្រួតត្រារបស់ជប៉ុននៅកម្ពុជាក្រុងព្រះសីហនុ(ខេត្តព្រះសីហនុ)ច្បាប់គូឡុំគណៈអភិបាលក្រុង-ស្រុកចាប៉ីដងវែងប្រាសាទបាពួនបរាសិតសាស្ត្រការអប់រំ​របស់​ពុទ្ធសាសនាVlad&Nikiបរមរាជាទី២ស្ពានអ្នកលឿងពហុកីឡដ្ឋានជាតិអូឡាំពិករោគ​ស្វាយទម្លាប់ទុំទាវ៧ មករាការរស់នៅរបស់ខ្មែរបុរេប្រវត្តិបុណ្យកឋិនរដ្ឋបាលថ្នាក់ក្រោមជាតិម៉ាឡេស៊ីចតុកោណព្នាយ🡆 More