បទុមរាជាទី១: (គ.ស ១៦៤០-១៦៤២)

បទុមរាជាទី១ ឬ អង្គនន់ (អង់គ្លេស: Botum Reachea I) or (Ang Non) (ប្រ.ស|គ.ស ១៦១៩-១៦៤២) រជ្ជកាលគ្រងរាជ (គ.ស ១៦៤០-១៦៤២) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ នៅរាជធានីឧដុង្គ ព.សករាជ ២១៨៤ ត្រូវនិង គ.សករាជ ១៦៤០ ត្រូវនិង មហាសករាជ ១៥៦៣ ទ្រង់មានព្រះនាមហៅថា ព្រះបាទសម្ដេច ព្រះបទុមរាជា រាមារធិបតី ព្រះអង្គជាបុត្រាច្បង នៃសម្ដេចព្រះឧទ័យ ដែលបានធ្វើ រដ្ឋប្រហារយោធា ដណ្ដើមអំណាចពី ព្រះអង្គទងរាជា នៅរាជធានីឧដុង្គ ព្រះអង្គជាព្រះមហាក្សត្រ ដែលបានឡើងសោយរាជនៅព្រះជន្មក្មេងវ័យត្រឹមតែ ២១ ព្រះវស្សារប៉ុនណោះ នៅក្នុងរាជរបស់ព្រះអង្គ ព្រះអង្គបានប្ដូរសាសនា ដោយមានជំនឿទៅលើ សាសនាកាតុលិក (Catholic Religion) របស់ពួកអុឺរ៉ុបផងដែរ ។

បទុមរាជាទី១

បទុមរាជាទី១: រដ្ឋប្រហារយោធា, ចំណារពន្យល់, តំណភ្ជាប់ រជ្ជកាលគ្រងរាជ
រជ្ជកាល ១៦៤០-១៦៤២

រាជាណាចក្រកម្ពុជា

គ្រងរាជ ១៦៤០
រាជសម័យ សម័យកាលឧដុង្គ
ព្រះនាមពេញ ព្រះបាទសម្ដេច ព្រះបទុមរាជា រាមារធិបតី
មរណៈនាម មិនមានកំណត់ត្រា
ក្សត្រមុន អង្គទងរាជា
រាជបន្ត បរមរាជាទី៥
សន្តិវង្ស រាជវង្ស​ឧដុង្គ
ប្រសូត្រ ១៦១៩
បុត្រ ស្រីជ័យជេដ្ឋ
ចូលទីវង្គត់ ១៦៤២
ជំនឿសាសនា សាសនាកាតុលិក (Catholic Religion)

រដ្ឋប្រហារយោធា

Military coup d'état

ព្រះបទុមរាជា ដែលបានឡើងសោយរាជនៅរាជធានី ឧដុង្គ បានរយៈពេលខ្លីតែ ២ឆ្នាំ ប៉ុនណោះ ក៏ត្រូវបាន ចៅពញ្ញាចន្ទ ដែលត្រូវជាបុត្រទី៣ របស់ ព្រះជ័យជេស្ឋា បានធ្វើរដ្ឋប្រហារយោធាទម្លាក់ទ្រង់ចេញពីរាជបល្ល័ង ក្នុងឆ្នាំ ១៦៤២ នៃគ.សករាជ ដែលមានការជ្រោមជ្រែងពីសំណាក់ ឈ្មួញជប៉ុន និង ក្រុមចលនាបះបោលមកពីក្រុម ខ្មែរឥស្លាម ដែលមានន័យថា ប្រជាជនខ្មែរ ប៉ុន្តែពួកគេមានជំនឿទៅលើសាសនាឥស្លាម ។ ចៅពញ្ញាចន្ទដែលបានឡើងសោយរាជបន្តពី ព្រះបទុមរាជា នៅរាជធានីឧដុង្គ មានព្រះនាមក្នុងរាជថា "បរមរាជា រាមារធិបតី" ដែលត្រូវបានគេសម្គាល់ជាព្រះបរមរាជាទី៥ ។ ​

ចំណារពន្យល់

នេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូរជនជាតិហូឡង់ក្នុងឆ្នាំ (1871) អត្ថបទទាំងមូលសរសេរជាភាសាហូឡង់ផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារ មហាបុរសខ្មែរ ឆ្នាំ (1969) ដែលផ្ដិតយកតែឆ្នាំ ដែលមានភាពពាក់ព័ន្ធទៅនិង ព្រឹត្តិការណ៍ពិតប៉ុនណោះ រាល់ខ្លឹមសារដែលទាក់ទងនិងរឿងភាគនិទាន ដែលគេសរសេរច្របល់ក្នុង ឯកសារ មហាបុរសខ្មែរ មិនត្រូវបានយកមកសរសេរនោះទេ ។

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

បទុមរាជាទី១
(គ.ស ១៦១៩-១៦៤០)
មុនដោយ
អង្គទងរាជា
រាជាណាចក្រកម្ពុជា
១៦៤០-១៦៤២
តដោយ
បរមរាជាទី៥

ឯកសារយោង

Tags:

បទុមរាជាទី១ រដ្ឋប្រហារយោធាបទុមរាជាទី១ ចំណារពន្យល់បទុមរាជាទី១ តំណភ្ជាប់ រជ្ជកាលគ្រងរាជបទុមរាជាទី១ ឯកសារយោងបទុមរាជាទី១អង់គ្លេសអង្គទងរាជាអង្គនន់

🔥 Trending searches on Wiki ភាសាខ្មែរ:

ភាសាឡាវហ៊ុន ម៉ាណែតផែនដីស៊ីន ស៊ីសាមុតភ្នំបូកគោសករាជឥណ្ឌូណេស៊ីខេត្តសៀមរាបសិង្ហបុរីប្រមូល​ភាសិត​ខ្មែរ​លេខកូដប្រទេសនៅទ្វីបអាស៊ីបទកាកគតិប្រាសាទក្នុងខេត្តសៀមរាបប្រទេសចម្ប៉ាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកូដ QRទិកតុកស្លាកលេខយាន្តយន្ត ទោចក្រយាន្តយន្ត របស់រដ្ឋជ័យវរ្ម័នទី៧ជនជាតិតៃបរមរាជាទី២ត្រឹង ងាសម្តេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាណុប ណែមរៀល (រូបិយវត្ថុ)អំពើអនិត្យានុកូលស្រូវនរោត្តម មុនីនាថ សីហនុប្រវត្តិសាស្ត្រប្រាសាទអង្គរវត្តស្រុកកំចាយមាររឿងកែ្អក១ជាកែ្អក១០ដើមសម័យអង្គរកូរ៉េគោមហ្សកដានីអេស្ប៉ាញភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ខណ្ឌ ខេត្ត និង រាជធានីនៃកម្ពុជា (២០១៣)ក្រុងតាខ្មៅរដ្ឋប្រហារកម្ពុជាឆ្នាំ១៩៧០សាលាភូមិន្ទរដ្ឋបាលសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១អ៊ុយក្រែនសាកលវិទ្យាល័យន័រតុនភាសាខេត្តព្រះនគរស្រីអយុធ្យាស្រុកចំការលើដើមកំនើតនៃពិធីរៀបអាពាំហ៍ពិពាហ៍រដ្ឋាភិបាលបញ្ជីព្រះមហាក្សត្រកម្ពុជាការបោះឆ្នោតនៅកម្ពុជាបច្ចេកវិទ្យាការគ្រប់គ្រងរបស់ខ្មែរក្រហមនៅកម្ពុជាស្វីសក្រុងប៉ៃលិន​ព្រះធម្មចក្កប្បវត្តនសូត្រអង្គដួងវិធី​កម្លាយរបបកម្ពុជាប្រជាធិបតេយ្យខេត្តកំពង់ចាមខែសង្កាត់ទួលសង្កែបញ្ចក្ខន្ធបញ្ជីរាយនាម ភ្នំនៅកម្ពុជាអប្សរាទេវតា(ពុទ្ធសាសនា)រស់ សេរីសុទ្ធាព្រះកែវមរកតស្រីរាជាក្រុងព្រះវិហារឃុំឈើទាល(ស្រុកស្វាយជ្រំ)រដ្ឋសភាកម្ពុជាព្រហ្មញ្ញ សាសនាគណៈអភិបាលក្រុង-ស្រុកនយោបាយ🡆 More