ពិធីបុណ្យសូត្រមន្ត

ពិធីបុណ្យសូត្រមន្តមានពីរបែបគឺ សូត្រមន្តចំណាប់ផ្ដើមពិធីបុណ្យប្រពៃណីជាតិផ្សេងៗ និងសូត្រមន្តបណ្ដេញឧបទ្រពចង្រៃ ឬរំដោះគ្រោះ យោងគ្រោះ ប្រទាក់ស្មាព្រាហ្ម រួចរៀបចំលើករាសី។ ពិធីសូត្រមន្តធ្វើឡើងដើម្បី៖

អត្ថន័យ

  • ចម្រើនសិរីសួស្ដី និងជាការបើកកម្មវិធីបុណ្យដើម្បីជាការគោរពបូជាចំពោះព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រមទាំងប្រកាសចំពោះទេវតា ម្ចាស់ទឹកម្ចាស់ដី ថែរក្សានៅទីកន្លែងនោះ ដូចជា៖ បុណ្យកឋិន បុណ្យផ្កា បុណ្យបច្ច័យបួន បុណ្យបញ្ចុះសីមា ... ។
  • ដើម្បីជម្រះឧបទ្រពចង្រៃ លើករាសីឲ្យមានសិរីមង្គលដូចជា៖ ពិធីឡើងផ្ទះ បុណ្យចូលឆ្នាំថ្មី មង្គលការ ពិធីរំដោះគ្រោះ ពិធីយោងគ្រោះ ពិធីប្រទាក់ស្មាព្រាហ្ម ពិធីលើករាសី។


អត្ថន័យចុងក្រោយនេះមានសារៈសំខាន់មួយដែរ ព្រោះនាំឲ្យសាមីជនទទួលបានកម្លាំងចិត្ត មានជំនឿថា ខ្លួនពិតជាបានសុខសប្បាយចៀសផុតពីគ្រោះថ្នាក់ទាំងពួង។ ដូចនេះ ការប្រកបការងារចិញ្ចឹមជីវិតមានលំនឹង រីកចម្រើនទៅមុខជាដរាប។

កាលបរិច្ឆេទ

  • ពិធីទី១ គេចាប់ផ្ដើមនៅថ្ងៃទីមួយនៃពិធីបុណ្យ។
  • ពិធីទី២ កំណត់ដោយលោកអាចារ្យគន់គូរលេខអត្តៈយកថ្ងៃណា ដែលជាថ្ងៃជ័យមង្គល។

ការរៀបចំពិធី

ក. ពិធីសូត្រមន្តជាចំណាប់ផ្ដើមបុណ្យផ្សេងៗ

គេរៀបចំលើរានធំល្មម ចាក់ក្បាច់ដើមចេកលំអ ក្នុងនោះគេរៀប៖

  • រូបព្រះពុទ្ធ ឬព្រះបត់
  • ទៀន៥ ធូប៥ ផ្កា៥
  • ម្លូ៥ ស្លា៥ ថ្នាំជក់បារី៥
  • បាយសីបាយឆោម១គូ
  • ស្លាធម៌ដៃ១គូ
  • ស្លាធម៌ដើមចេកមួយ
  • ទឹក១កែវ ឬកូនផ្តិល
  • ផ្កា ទៀនធូប១គូ
  • ផ្តិលទឹកមន្តស៊ង

ខ. ពិធីសូត្រមន្តរំដោះគ្រោះ លើករាសី

របៀបរៀបចំធ្វើដូចពិធីសូត្រចំណាប់ផ្ដើមពិធីបុណ្យផ្សេងៗដែរ តែមានទម្រង់តូចជាង ដោយមិនបាច់ចាក់ចេក។ គេច្រើនរៀបនៅលើតុទាបល្មម។
ដោយឡែក បើរំដោះគ្រោះ គេរៀបរណ្ដាប់ទៅតាមក្បួនខ្នាតដែលលោកអាចារ្យតម្រូវ។ ពិធីសូត្រមន្តគេច្រើនប្រារព្ធធ្វើនៅពេលរសៀល៕

ឯកសារពិគ្រោះ

  • សៀវភៅសិក្សាសង្គមថ្នាក់ទី៧ ក្រសួងអប់រំឆ្នាំ១៩៩៧

Tags:

ពិធីបុណ្យសូត្រមន្ត អត្ថន័យពិធីបុណ្យសូត្រមន្ត កាលបរិច្ឆេទពិធីបុណ្យសូត្រមន្ត ការរៀបចំពិធីពិធីបុណ្យសូត្រមន្ត ឯកសារពិគ្រោះពិធីបុណ្យសូត្រមន្ត

🔥 Trending searches on Wiki ភាសាខ្មែរ:

ទម្លាប់ថៃសង្គ្រាមលោកលើកទី២ស្រីសុគន្ធបទគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសមភាព​រាត្រីប្រាសាទភ្នំបាណន់ពាក្យកម្ចីខេត្តព្រះសីហនុពិធីបុណ្យការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ប្រាសាទកោះកេរ្តិ៍ទីក្រុងឌូបៃយូណេស្កូសង្គ្រាមផ្ទៃក្នុងកម្ពុជាម៉ូនីទ័រកុំព្យូទ័រច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ព្រះអាទិត្យច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ខណ្ឌដូនពេញទស្សនវិជ្ជាស៊ីន ស៊ីសាមុតប្រវត្តិសាស្ត្របុណ្យអក្សរសិល្ប៍ពុទ្ធនិយមក្លាយមហាសករាជរឿងផ្កាស្រពោនប្រវត្តិសាស្ត្រអ៊ីស្រាអែលច្បាប់គូឡុំហ្សក សឺដែស្តស្រុករលាប្អៀររាជធានីឧដុង្គរឿងព្រះសិរិធរស្រុកថ្ពងតេឡេក្រាម (កម្មវិធី)ប្រដាប់របត់ឈាមនិមិត្តសញ្ញានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមហាសមុទ្រអាត្លង់ទិករបាំត្រុដិរឿងឳពុកក្មេករើសកូនប្រសារទន្លេបាសាក់រដ្ឋបាលរាជធានី ខេត្តពិធីរៀបអាពាហ៍ពិពាហ៍របស់ប្រជាជនកម្ពុជាមីតូកុងទ្រីរឿង រ៉ូមេអូ និង ហ្ស៊ុយលីយេអ៊ីដ្រូសែនខេត្តសៀមរាបចន ឡុកប្រាសាទអង្គរធនាគារជាតិនៃកម្ពុជាខណ្ឌដង្កោរឿងរាមកេរ្តិ៍តួអង្គនៅក្នុងរឿងរាមកេរ្តិ៍ខ្មែរភពណិបទូនអាហ្វ្រិកគមនាគមន៍កម្ពុជាធនាគារអេស៊ីលីដាបក្សីប្រាសាទភ្នំបាខែងរឿងតាដុងយាយជ័យព្រះបាទជ័យវរ្ម័នទី២ប្រដាប់រំលាយអាហារភ្នំតាម៉ៅស្រីសុរិយោទ័យស៊ីសុវត្ថិ មុនីវង្សអុកស្រុកព្រៃកប្បាសរឿង ភូមិតិរច្ឆានលោកុត្តរបដិច្ចសមុប្បាទ១១បញ្ជីរាយនាម នាយករដ្ឋមន្ត្រីកម្ពុជាស្រុកស្រីសន្ធរស្រុកគីរីវង់ទុំ (តួអង្គ)ច្បាប់​អរិយសត្ថារមណីយដ្ឋានភ្នំសន្ទូចអាការៈ ៣២🡆 More