ពិធីបញ្ជាប់ពាក្យ

នៅក្នុងសម័យដើម ពិធីភ្ជាប់ពាក្យត្រូវបានរៀបចំធ្វើឡើងច្រើនខែ ឬច្រើនឆ្នាំមុនពេលរៀបការ។ នៅពេលបច្ចុប្បន្នគេច្រើនរៀបចំពិធីភ្ជាប់ពាក្យនៅថ្ងៃរៀបការតែម្ដង។ តាមប្រពៃណីខ្មែរ ភ្ជាប់ពាក្យជាពិធីមួយមានអត្ថន័យជ្រាលជ្រៅ។ ពិធីនេះ រៀបចំឡើងដើម្បីជាចំណងអនុស្សាវរីយ៍សម្រាប់អនាគតស្វាមីភរិយា។ ពិធីភ្ជាប់ពាក្យ មានភាពអធិកអធមណាស់ មានផ្លែឈើគ្រប់មុខ នំចំណី ប្រាក់ មាស ពេជ្រ (ខាន់ស្លា) ទៅតាមលទ្ធភាពស្ថានភាពគ្រួសារ។ ញាតិមិត្តទាំងសងខាងជួយកាន់ជំនូនទាំងអស់ ដង្ហែយកទៅផ្ទះកូនស្រីដោយមានចាស់ទុំ អ្នកផ្លូវចៅមហានាំមុខ។ លុះទៅដល់ផ្ទះខាងស្រី ម្ដាយឪពុក បងប្អូនខាងស្រី អង្គុយក្នុងបន្ទប់កិត្តិយសមួយរង់ចាំទទួលពាក្យ និងជំនូនពីអ្នកផ្លូវចៅមហា។ បន្ទាប់ពីបានចែចូវត្រូវរូវគ្នារួចរាល់ហើយ កូនក្រមុំកម្លោះអញ្ជើញភ្ញៀវ និងបងប្អូនទាំងសងខាងពិសាស្លា។ ដូចនេះ ហើយទើបមានពាក្យទំនៀមថា ស៊ីស្លាភ្ជាប់ពាក្យ។

ការភ្ជាប់ពាក្យ

ការភ្ជាប់ពាក្យជាបែបបទដែលកើតចេញពីដំណាក់ស្វែងយល់ចិត្ត និងជាសកម្មភាពនៃការប្ដេជ្ញាចិត្ត ក្នុងនោះស្រី និងប្រុសយល់ព្រមរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា បន្ទាប់ពីអភិវឌ្ឍន៍ទំនាក់ទំនងរវាងបុគ្គលនិងបុគ្គលបានយ៉ាងជ្រាលជ្រៅ។ សកម្មភាពនេះ ត្រូវបានមិត្តទទួលដឹងឮ បន្ថែមលើនេះទៅទៀត មានការបំពាក់ចិញ្ចៀនភ្ជាប់ពាក្យរបស់សាមីខ្លួនទាំងពីរនៅក្នុងពិធីទៀតផង។

អត្ថន័យនៃការភ្ជាប់ពាក្យ

ការភ្ជាប់ពាក្យជាជំហានចុងក្រោយនៃការស្វែងយល់ចិត្ត។ តាមរយៈការភ្ជាប់ពាក្យនេះ សាមីខ្លួនទាំងពីរ នឹងទៅដល់ការរៀបអាពាហ៍ពិពាហ៍។ ការភ្ជាប់ពាក្យបានបំពេញបំណងមួយដល់សាមីខ្លួនទាំងពីរ និងសហគមន៍ ព្រោះការភ្ជាប់ពាក្យបង្ហាញថា ការរៀបការនឹងឈានមកដល់ហើយ។
ការភ្ជាប់ពាក្យគួរតែធ្វើឡើងឲ្យបានរយៈពេលវែងបន្តិចមុនពេលរៀបការ ដើម្បីផ្ដល់ឱកាសគ្រប់គ្រាន់ឲ្យសាមីខ្លួនទាំងពីរបានស្វែងយល់ សាកល្បង សិក្សា ដោះស្រាយភាពខុសគ្នាពីគ្នាទៅវិញទៅមក ធ្វើឲ្យការសម្រេចចិត្តរបស់គេលើការរើសគូស្រករ ប្រកបបានដោយជោគជ័យ។ ការភ្ជាប់ពាក្យគួររៀបចំឡើងក្នុងរយៈពេលច្រើនខែមុនរៀបអាពាហ៍ពិពាហ៍ ដើម្បីឲ្យភាគីទាំងសងខាងកែលំអខ្លួនឲ្យបានប្រសើរលើការរស់នៅ។

សារសំខាន់នៃការភ្ជាប់ពាក្យ

សាមីខ្លួនដែលបានភ្ជាប់ពាក្យហើយ ត្រូវប្រើពេលវេលាមុនរៀបការ ដើម្បីបង្ហាញពីសេចក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។ ដូចនេះពួកគេត្រូវតែ៖

  • មានចិត្តទូលំទូលាយចំពោះគ្នានិងគ្នា ដោយមិនចង្អៀតចង្អល់ បើនរណាម្នាក់រក្សាមិត្តភាពចាស់ និងបង្កើតមិត្តភាពថ្មី។
  • លាតត្រដាងពីប្រវត្តិអតីតកាលដែលគេធ្លាប់បានជួបប្រទះ ដូចជា៖
    • ធ្លាប់បានរៀបការម្ដងរួចហើយ (ប្រសិនបើមាន)
    • ប្រវត្តិការងារ និងកាតព្វកិច្ចទទួលខុសត្រូវចំពោះខ្លួនឯង និងគ្រួសារ
    • កត្តាលក្ខណៈតំណពូជ និងមិនតំណពូជដែលអាចផ្ដល់ផលអាក្រក់ដល់កូន
    • ប្រវត្តិជម្ងឺ ដូចជា ជម្ងឺរបេង ជម្ងឺគាំងបេះដូង ជម្ងឺកាមរោគ ជម្ងឺអេដស៍ ឬជម្ងឺសរសៃប្រសាទ -ល-។
  • បញ្ជីបំណុល ឬកាតព្វកិច្ចផ្សេងៗទៀតដែលអាចជះឥទ្ធិពលទៅលើការរៀបអាពាហ៍ពិពាហ៍។
  • បញ្ជាក់ឲ្យឃើញពីភាពកក់ក្ដៅ ឬការស្រឡាញ់យល់ចិត្តគ្នាទៅលើសកម្មភាពផ្សេងៗ ដោយមិនទាក់ទងនឹងការរួមភេទ។ ចំណង់ចំណូលចិត្តខាងភេទមុនពេលរៀបការ ត្រូវតែជំនះដាច់ខាត ដើម្បីចៀសវាងកំហុស ការខ្មាសអៀន និងការស្ដាយក្រោយ។
  • រកវិធីដោះស្រាយការយល់ច្រឡំ និងការខ្វែងគំនិតគ្នាដើម្បីជំនះរាល់ការមន្ទិលសង្ស័យ និងផ្សះផ្សាមនោសញ្ចេតនាគ្នាមុនពេលរៀបការ។
  • ជូនពាក្យទៅគេវិញបើអ្នកយល់ថា ភាគីម្ខាងមិនអាចធ្វើជាប្ដី ឬប្រពន្ធល្អបាន។

មុខងារដ៏សំខាន់នៃ ការភ្ជាប់ពាក្យគឺដើម្បីចៀសវាងពីការចាប់បង្ខំ ឲ្យរៀបការជាមួយមនុស្សណាដែលគេគិតថា គ្មានសុភមង្គល ក្រោយពីគេរៀបការរួច។ ការរៀបការរួចមិនទទួលបានសុភមង្គលមានមូលហេតុដូចខាងក្រោម៖

  • មានអារម្មណ៍មិនស្និទ្ធស្នាល ឬមិនចុះសម្រុងគ្នា
  • គ្មានចំណាប់អារម្មណ៍ ឬមិនស្រឡាញ់គ្នាទៅវិញទៅមក
  • ត្រូវម្ដាយឪពុក ឬអាណាព្យាបាល គ្របសង្កត់ផ្លូវចិត្តដោយគ្មានសមត្ថភាពប្រឈមមុខ នឹងទំនួលខុសត្រូវនៃជីវិតរៀបការ
  • មានមន្ទិលសង្ស័យជាញឹកញាប់ មិនប្រាកដប្រជា និងមានជម្លោះ។

គូស្វាមី ភរិយាគួរចេះពិភាក្សាគ្នា ដើម្បីកំណត់ពីចំនួនកូនតាមចិត្តប្រាថ្នា។
ពួកគេអាចអនុវត្តវិធីពន្យារកំណើតដោយសុំដំបូន្មានពីមណ្ឌលសុខភាព ឬសេវាពន្យារកំណើត។ ការពន្យារកំណើតនេះកាន់តែផ្ដល់ សារៈសំខាន់ចំពោះកូនក្រមុំមានអាយុ២០ឆ្នាំ ឬគ្រួសារមានស្ថានភាពសេដ្ឋកិច្ចទន់ខ្សោយ៕

ឯកសារវិភាគ

  • សៀវភៅសិក្សាសង្គមថ្នាក់ទី៩ ក្រសួងអប់រំឆ្នាំ១៩៩៩

មើលផងដែរ

Tags:

ពិធីបញ្ជាប់ពាក្យ ការភ្ជាប់ពាក្យពិធីបញ្ជាប់ពាក្យ អត្ថន័យនៃការភ្ជាប់ពាក្យពិធីបញ្ជាប់ពាក្យ សារសំខាន់នៃការភ្ជាប់ពាក្យពិធីបញ្ជាប់ពាក្យ ឯកសារវិភាគពិធីបញ្ជាប់ពាក្យ មើលផងដែរពិធីបញ្ជាប់ពាក្យ

🔥 Trending searches on Wiki ភាសាខ្មែរ:

ចេនឡាអនុគមន៍ត្រីកោណមាត្រសហភាពអឺរ៉ុបនូវែលហ្សេឡង់ជនជាតិជ្វីហ្វបញ្ជីរាយនាម ប្រាសាទខ្មែរឧទ្យានជាតិបុទុមសាគរស្រុកស្រីសន្ធរមហាជនកជាតករូបវិទ្យាល្បែងទាញព្រ័ត្រគោលនយោបាយរូបិយវត្ថុការប្រើប្រាស់អ៊ីនធើណែតប្រទេសប៉ូឡូញហ៊ុន សែនព្យញ្ជនៈខ្មែរទិវាមាតាទិវាពលកម្មអន្ដរជាតិប្រាសាទ អង្គរវត្តស្រុកអង្គស្នួលអាល់បឺត អែងស្តែងទីម័រខាងកើតមេត្តាស្ថាប័នកាល់ ម៉ាក្សច្បាប់​អរិយសត្ថាការសម្លាប់រង្គាលខេត្តមណ្ឌលគិរីពិធីបញ្ជាប់ពាក្យក្រមសីលធម៌រដ្ឋសភាជាតិវៀតណាមខ្សែអេក្វាទ័រល្បែងលាក់កន្សែងពិធីក្រុងពាលីបារាំងនរោត្តម សីហនុអ៊ីនធើណេតបញ្ជីស្រុក ក្រុង និង ខណ្ឌកម្ពុជាជនជាតិលាវចក្រភពអង្គរ គ.ស (៨០២-១៤៣១)រឿងផ្កាស្រពោនបដិវត្តន៍វប្បធម៌ខេត្តកោះកុងប្រវត្តិកុំព្យូទ័ររមណីយដ្ឋានភ្នំបូកគោទុំ (តួអង្គ)ដើមត្នោតអង្គរធំធម្មនុញ្ញនៃអង្គការសហប្រជាជាតិសមីការដឺក្រេទី១ការស្ដាប់តេឡេក្រាម (កម្មវិធី)គណៈសង្ឃព្រះពុទ្ធសាសនាកម្ពុជារឿង រ៉ូមេអូ និង ហ្ស៊ុយលីយេបកប្រែអស្សាមិករណ៏ជំនឿប្រពៃណីក្នុងពិធីបុណ្យកាន់ បិណ្ឌ-ភ្ជុំបិណ្ឌក្ដារចុចកុំព្យូទ័ររឿងសូផាតសិលាចារឹកហ្គូហ្គលប្រវត្តិសាស្ត្រកម្ពុជាល្ខោនស្បែកធំអរិយធម៌ខ្មែរនៅសម័យក្រោយអង្គរ (ចតុមុខ-លង្វែក)វៀតណាមប្រវត្តិសាស្ត្រវៀតណាមវត្តបទុមវតីគណៈរដ្ឋមន្ត្រីវារៈឡើងស័កប្រដាប់របត់ឈាមខេត្តរតនគិរីបរិស្ថានប្រព័ន្ធសេដ្ឋកិច្ចព្រះវិស្ណុហុងកុងសូរ្យវរ្ម័នទី២មហាសមុទ្រប៉ាស៊ីហ្វិករឿងភ្នំប្រុសភ្នំស្រី🡆 More