ផ្លូវទឹកកម្ពុជា

លក្ខណៈអាកាសធាតុ និងសណ្ឋានដីនៃប្រទេសកម្ពុជា នាំឲ្យប្រទេសកម្ពុជាសម្បូរផ្លូវទឹក ដែលផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ផ្លូវទឹកប្រទេសកម្ពុជាចែកចេញជាបីក្រុម៖

ប្រព័ន្ធទន្លេមេគង្គ

ប្រព័ន្ធទន្លេមេគង្គជាផ្លូវនាវាចរណ៍ដ៏សំខាន់។ ទឹកហូរពីតំបន់ខ្ពង់រាបទីបេប្រទេសចិនតែងនាំមកនូវដីល្បាប់ដ៏មានជីជាតិ សម្រាប់ដាំដំណាំនានា ហើយពេលទឹកស្រកវាជាកន្លែងនេសាទដ៏សកម្ម។ ប្រព័ន្ធនេះជាប្រភពផ្ដល់ទឹកសម្រាប់បញ្ចូលស្រែចំការ និងអាចទាញយកថាមពលវារីអគ្គិសនីបានថែមទៀត ដូចជានៅល្បាក់ខោន និងស្ទឹងព្រែកត្នោតជាដើម។
ប្រព័ន្ធទន្លេមេគង្គ មានតួទន្លេមេគង្គ ទន្លេបាសាក់ ទន្លេតូច និងដៃរបស់វា។

ទន្លេមេគង្គ

ទន្លេមេគង្គ មានប្រភពនៅខ្ពង់រាបទីបេ ហើយហូរចាក់ទៅក្នុងសមុទ្រចិនខាងត្បូង (ប្រវែងសរុប៤២០០គីឡូម៉ែត)។ នៅលើទឹកដីកម្ពុជា ទន្លេនេះមានប្រវែង៥០០គីឡូម៉ែត ដោយហូរកាត់ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម កណ្ដាល និងព្រៃវែង
ទន្លេនេះមានរបបទឹកទៀងទាត់ណាស់ គឺរដូវទឹកតម្លើងផ្ដើមពីខែមិថុនា ដល់តុលា ហើយរដូវទឹកសម្រកផ្ដើមពីខែវិច្ឆិកា ដល់ឧសភា។

ទន្លេតូច

បែកចេញពីទន្លេមេគង្គលើ ត្រង់ពាមប្រធ្នស់(កំពង់ចាម) រួចមកភ្ជាប់ ទន្លេមេគង្គក្រោម វិញត្រង់ពាមរក៍(ព្រៃវែង)។ ទន្លេនេះមានបណ្ដោយ១០០គីឡូម៉ែត។

ទន្លេបាសាក់

ទន្លេបាសាក់ហូរកាត់ទីក្រុងតាខ្មៅ មានបណ្ដោយ១០០គីឡូម៉ែត គិតពីភ្នំពេញ ដល់ព្រំដែនវៀតណាម។ ដៃសំខាន់ៗរបស់វា ស្ទឹងព្រែកត្នោត និងស្ទឹងតាកែវ។

ប្រព័ន្ធទន្លេសាប

ប្រព័ន្ធទន្លេសាបមាន ទន្លេសាប បឹងទន្លេសាប និងដៃរបស់វា។
ទន្លេសាបមានប្រវែងប្រហែល១០០គីឡូម៉ែត គិតពីភ្នំពេញដល់ទីរួមខេត្តកំពង់ឆ្នាំង។ វាប្រៀបបានជាព្រែកមួយដ៏ធំសម្រាប់នាំទឹកទន្លេមេគង្គទៅចាក់ក្នុងបឹងទន្លេសាប(រដូវវស្សា) និងហូរនាំទឹកត្រឡប់មកកាន់ទន្លេមេគង្គវិញ(រដូវប្រាំង)។
នៅរដូវប្រាំងបឹងទន្លេសាបមានរាងដូចជាវីយ៉ូឡុង និងមានបណ្ដោយប្រហែល១៥០គីឡូម៉ែត ទទឹងមធ្យម៣២គីឡូម៉ែត និងផ្ទៃ៣០០០គីឡូម៉ែតការេ ហើយនៅរដូវវស្សា វាមានទិដ្ឋភាពដូចជាកូនសមុទ្រមួយដែលមានផ្ទៃប្រមាណ១០០០០គីឡូម៉ែតការេ។
ប្រព័ន្ធនេះបង្កើតបានជាផ្លូវនាវាចរណ៍ដ៏សំខាន់។ បឹងទន្លេសាប ជាអាងស្រូបយកទឹកទន្លេមេគង្គ មិនឲ្យទំនាបកណ្ដាលទទួលការលិចលង់ខ្លាំង និងជាជង្រុកត្រីដ៏ធំបំផុតរបស់ប្រទេសយើង។

ក្រុមផ្លូវទឹកតាមមាត់សមុទ្រ

ក្រុមផ្លូវទឹកតាមមាត់សមុទ្រមានលក្ខណៈជារបបទឹកជ្រោះ ព្រោះវាមានប្រភពនៅតាមភ្នំខ្ពស់ៗ នៃជួរភ្នំក្រវាញ ហើយបណ្ដោយខ្លីថែមទៀត។
ផ្លូវទឹកទាំងអស់នេះពុំសូវមានសារៈសំខាន់ប៉ុន្មានទេ ចំពោះវិស័យនាវាចរណ៍។ ប៉ុន្ដែវាជាប្រភពផ្ដល់ទឹកសាបដល់អ្នករស់នៅតំបន់ឆ្នេរ ផ្ដល់ទឹកសម្រាប់ស្រោចដំណាំ និងជាកន្លែងសម្រាប់ងូតទឹកកំសាន្ដ(ទឹកឈូ)។ គេអាចទាញយកថាមពលវារីអគ្គិសនីពីផ្លូវទឹកទាំងនោះ៕

ស្ថានីយជលសាស្ត្រ

  • ស្ថានីយ​ជល​សាស្ត្រ​ខេត្តស្ទឹងត្រែង
  • ​ស្ថានីយ​ជល​សាស្ត្រ​ខេត្តក្រចេះ​
  • ​ស្ថានីយ​ជល​សាស្ត្រ​ខេត្តកំពង់ចាម
  • ស្ថានីយ​ជល​សាស្ត្រ​ទន្លេបាសាក់​-​ចតុមុខ   
  • ស្ថានីយ​ជល​សាស្ត្រ​អ្នក​លឿង​
  • ​ស្ថានីយ​កោះ​ខែល​ទឹក​
  • ស្ថានីយ​ជល​សាស្ត្រ​ព្រែក​ក្តាម
  • ​ស្ថានីយជលសាស្ត្រកំពង់ហ្លួង

ឯកសារពិគ្រោះ

  • សៀវភៅសិក្សាសង្គមថ្នាក់ទី៩ ក្រសួងអប់រំឆ្នាំ១៩៩៩

Tags:

ផ្លូវទឹកកម្ពុជា ប្រព័ន្ធទន្លេមេគង្គផ្លូវទឹកកម្ពុជា ប្រព័ន្ធទន្លេសាបផ្លូវទឹកកម្ពុជា ក្រុមផ្លូវទឹកតាមមាត់សមុទ្រផ្លូវទឹកកម្ពុជា ស្ថានីយជលសាស្ត្រផ្លូវទឹកកម្ពុជា ឯកសារពិគ្រោះផ្លូវទឹកកម្ពុជា

🔥 Trending searches on Wiki ភាសាខ្មែរ:

អំពើអនិត្យានុកូលខែមេសាធម៌ផ្សាយមេត្តាបញ្ជីរាយប្រទេសតៃវ៉ាន់ខេត្តកណ្ដាលប្រវត្តិសាស្ត្រលាវសម័យអាណានិគមនិយមបារាំងល្បែងចោលឈូងស្រុកសូទ្រនិគមរឿង ដើមកំណើតក្រុងភ្នំពេញរាមាយណៈអារ៉ាប៊ីសាអ៊ូឌីតទំនាក់ទំនងកម្ពុជា-ចិនបរិយាកាសក្រុងសិរីសោភ័ណតំបន់ទេសចរណ៍នៅកម្ពុជារាំវង់HTMLលទ្ធិ វេទនិយមនរោត្តម មុនីនាថ សីហនុគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពចិត្តវិទ្យាប្រាសាទភិមានអាកាសជយបរិត្តគាថាហ៊ុន សែនរឿងអាឡេវសំលៀកបំពាក់ខ្មែរ តំណាងថ្ងៃសារៈប្រយោជន៍ដើមត្នោតផលិតផលក្នុងស្រុកសរុបប្រាសាទភ្នំបាណន់ប្រជុំរឿងព្រេងខ្មែរធនាគារកាណាឌីយ៉ាផ្កាម្លិះសហភាពសូវៀតល្បែងទាញព្រ័ត្រសិក្ខាបទ៥ពិធីបុណ្យបច្ច័យបួនព្រះរាជសម្ភារបញ្ជីរាយនាមខេត្ត ក្រុង នៅប្រទេសកម្ពុជាជនជាតិខ្មែររូបវិទ្យាសង្កាត់វាលវង់(ក្រុងកំពង់ចាម)ខេត្តកំពង់ចាមអង់គ្លេសប្រាសាទតាព្រហ្ម (ខេត្តតាកែវ)បរាសិតសាស្ត្រសារមន្ទីរជាតិបទនគររាជស៊ីសុវត្ថិ មុនីវង្សការរស់នៅរបស់ខ្មែរបុរេប្រវត្តិក្រុមហ៊ុនអ៊ែបផលសណ្ឋានដីកម្ពុជាប្រទេសអភិវឌ្ឍបុណ្យជាតិរីម គីនសង្កាត់ស្វាយដង្គំរឿងកុលាបប៉ៃលិនរឿងរាមកេរ្តិ៍ខណ្ឌឫស្សីកែវឃុំនូ ហាចគណៈអភិបាលក្រុង-ស្រុកគោលនយោបាយសារពើពន្ធប្រាសាទភ្នំដាខេត្តកែបចក្រភពរ៉ូមទឹកជ្រោះប៊ូស្រាសង្ឃពិធីបុណ្យឯករាជ្យជាតិកម្ពុជាស្រុកបាកានជីវវិទ្យាបទពាក្យ៨ទ្រឹស្តី ទំនាក់ទំនងមហានិកាយគណបក្ស​ប្រជាជន​កម្ពុជាស្រុករលាប្អៀរមហាសករាជ🡆 More