ប្រាសាទភ្នំក្រោម

រូបភាពតូច|ប្លង់ប្រាសាទភ្នំក្រោម ភ្នំក្រោមជាកូនភ្នំមួយមានកំពស់១៤០ម៉ែត្រ មានចំងាយប្រហែល១២គីឡូម៉ែត្រ ពីក្រុងសៀមរាប។ ប្រាសាទភ្នំក្រោមស្ថិតនៅលើភ្នំនេះ ត្រូវបានស្ថាបនាឡើងនៅចុងសតវត្សទី៩ និង ដើមសតវត្សទី១០ ដោយព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១៥) ឧទ្ទិសដល់អាទិទេពទាំងបីក្នុងព្រហ្មញ្ញសាសនាគឺ ព្រះឥសូរ ព្រះវិស្ណុ និង ព្រះព្រហ្ម។ ប្រាសាទនេះមានប្រាង្គបីធ្វើអំពីថ្មភក់ ស្ថិតនៅជាជួរលើខៀនមួយពីខាងជើងទៅត្បូង។ ប្រាង្គកណ្តាលឧទ្ទិសដល់ព្រះឥសូរ ខាងជើងឧទ្ទិសថ្វាយដល់ព្រះវិស្ណុ និង ខាងត្បូងឧទ្ទិសថ្វាយព្រះព្រហ្ម។ កំពូលនៃប្រាង្គទាំងនេះបានដួលរលំអស់ហើយ។ ប្រាសាទនេះមានកំពែងធ្វើអំពីថ្មបាយក្រៀម និង មានគោបុរៈនៅទិសខាងកើត។ មានអាគារវែងបីទៀតដែលទំនងជាកន្លែងសំរាក គឺពីរនៅខាងត្បូង និង មួយនៅខាងជើង។ អាគារទាំងនោះនៅសល់តែគ្រឹះប៉ុណ្នោះ។ មានសំនង់រាងការ៉េបួនទៀតនៅពីមុខប្រាង្គកណ្តាលបែរមុខទៅទិសខាងលិច ដែលទំនងជាឈាបនដ្ឋាន។ ប្រាសាទនេះមានបណ្ណាល័យ ឬហោត្រ័យចំនួនបួននៅទិសខាងកើត និងមានបណ្ណាល័យចំនួនពីរធ្វើអំពីឥដ្ឋនៅសងខាង ចំណែកបណ្ណាល័យចំហៀងខាងក្នុងធ្វើអំពីថ្មភក់ និងមានកំពែងព័ន្ធជុំវិញ ដែលមានទំហំប្រវែង៥០ម៉ែត្រគុណ៥០ម៉ែត្រ។

ប្រាសាទភ្នំក្រោម
ប្រាសាទភ្នំក្រោម
ឈ្មោះ: ប្រាសាទភ្នំក្រោម
អ្នកកសាង: ព្រះបាទយសោវរ្ម័នទី១
កាលបរិច្ឆេទកសាង: ចុងសតវត្សរ៍ទី៩
ឧទ្ទិសថ្វាយ: ព្រហ្មញ្ញសាសនា
ស្ថាបត្យកម្ម: រចនាបថបាខែង
ទីតាំង: ខេត្តសៀមរាប

ប្រវត្តិប្រាសាទ

រូបភាព

ឯកសារយោង

Tags:

ក្រុងសៀមរាបព្រហ្មញ្ញសាសនាព្រះបាទយសោវរ្ម័នទី១ព្រះព្រហ្មព្រះវិស្ណុព្រះឥសូរ

🔥 Trending searches on Wiki ភាសាខ្មែរ:

ប្រព័ន្ធខ្នាតអន្តរជាតិរឿងកុលាបប៉ៃលិនអុកប្រាសាទភ្នំបាណន់ទស្សនវិជ្ជាចលនាអក្សរសិល្ប៍ខ្មែរធម្មរាជាទី២ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​បញ្ជីព្រះមហាក្សត្រកម្ពុជាសូរ្យវរ្ម័នទី២លក្ខណៈសម្បត្តិនៃអ្នកដឹកនាំយូណេស្កូវត្តភ្នំដូនពេញប្រមូល​ភាសិត​ខ្មែរ​ជម្លោះព្រំដែនកម្ពុជា-ថៃភូមិពលអតុល្យតេជធុរកិច្ចឋានន្តរសក្ដិរបស់កងយោធពលខេមរភូមិន្ទមីតូកុងទ្រីសីលធម៌បារាំងគុណកិរិយាទ្រឹស្តីបទវ្យែតការិយាល័យឃុំប៉ោយចារក្រមង៉ុយបទកាកគតិវប្បធម៌ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទឹកជ្រោះប៊ូស្រាប្រដាប់របត់ឈាមភ្នំបូកគោថ្លើមតំបន់ពាណិជ្ជកម្មសេរីអាស៊ានទុំទាវប្រាសាទភ្នំបាខែងជំងឺលើសឈាមប្លូកល្បែងចោលឈូងអាល្លឺម៉ង់ប្រវត្តិសាស្ត្រអ៊ីស្រាអែលអេមីរ៉ាតអារ៉ាប់រួមសង្គមតោព្រះបារមី៣០មហាយានវីថិចិត្តសង្គមរាស្រ្តនិយមរឿងបងថ្លៃនិងប្អូនថ្លៃស្រុកមោងឫស្សីប្រវត្តិដើមនៃទេសចរណ៍ការរស់នៅរបស់ខ្មែរបុរេប្រវត្តិសម្លៀកបំពាក់ប្រពៃណីខ្មែររបាំស្នែងទន្សោងល្បែងទាញព្រ័ត្រប៉ុលពតចេនឡាដីគោកស្រុក ទាំង ១១ នៃខេត្តកណ្តាលគណៈរដ្ឋមន្ត្រីគង្គ ប៊ុនឈឿនមង្គលសូត្រពហូទេវាខណ្ឌទួលគោកនរោត្តមរបបកម្ពុជាប្រជាធិបតេយ្យសីល ៥សង្គ្រាមឥណ្ឌូចិនលើកទី១សង្ឃស័ព្ទប្រទេសឧបករណ៏ភ្លេងខ្មែរបុណ្យពិធីបុណ្យចូលព្រះវស្សារមណីយដ្ឋានភ្នំសន្ទូចខណ្ឌច្បារអំពៅគុណនាមពហុកីឡដ្ឋានជាតិអូឡាំពិកHTMLសាធារណរដ្ឋខ្មែរស្រុករលាប្អៀរប្រាសាទភ្នំបូក🡆 More