កំពង់ស្វាយ ប្រាសាទព្រះខ័ន

ប្រាសាទព្រះខ័នកំពង់ស្វាយ (អ្នកស្រុកហៅ ប្រាសាទបាកាន) មានចំងាយប្រមាណ ២៩០គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងមានចម្ងាយប្រហែល ១៧០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ ប្រាសាទបាកាន(ឬ ប្រាសាទព្រះខ័ន កំពង់ស្វាយ) មានទីតាំងស្ថិតនៅភូមិបាកាន ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ និងមានចម្ងាយ១០៥គីឡូម៉ែត្រ ពីក្រុងអង្គរ។ប្រាសាទស្ថិតនៅប៉ែកខាងត្បូងឆៀងខាងលិចស្រុកសង្គមថ្មី និងមានព្រំប្រទល់ខាងជើងជាប់ឃុំស្តៅ ខាងត្បូងជាប់នឹងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ហ ខេត្តកំពង់ធំ រីឯខាងលិចជាប់នឹងឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប និងខាងកើតជាប់នឹងឃុំរមទម្យ ស្រុករវៀង ខេត្តព្រះវិហារ។ ប្រាសាទនេះមានទីតាំងស្ថិតនៅលើដីទំហំ ២៥គីឡូម៉ែត្របួនជ្រុង។

ប្រាសាទព្រះខ័នកំពង់ស្វាយប្រាសាទបាកាន

ឈ្មោះ: ប្រាសាទព្រះខ័នកំពង់ស្វាយប្រាសាទបាកាន
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី៧ ព្រះបាទសូរ្យវរ្ម័នទី១ ព្រះបាទសូរ្យវរ្ម័នទី២
កាលបរិច្ឆេទកសាង: ចុងសតវត្សរ៍ទី១២ ស.វទី១១
ឧទ្ទិសថ្វាយ: ព្រះពុទ្ធសាសនា
ស្ថាបត្យកម្ម: រចនាបថអង្គរវត្ត
ទីតាំង: ខេត្តព្រះវិហារ

ទីតាំងភូមិសាស្រ្ត

ប្រវត្តិប្រាសាទ

រូបភាពតូច ប្រាសាទបាកាន ឬ ប្រាសាទព្រះខ័នកំពង់ស្វាយ កសាងឡើងនៅក្នុងសម័យអង្គរ ស្ថិតនៅរវាងពាក់កណ្តាលសតវត្សរ៍ទី១១ និងដើមសតវត្សរ៍ទី១២ ដែលស្ថិតក្នុងរចនាបថអង្គរវត្ត។ ចំណែកប្រាសាទរណបជុំវិញ កសាងឡើងនៅចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ស្ថិតក្នុងរចនាបថបាយ័ន និងមានប្រាសាទមួយទៀតកសាងឡើងនៅក្នុងសតវត្សរ៍ទី១១ សម្រាប់ឧទ្ទិសទៅព្រហ្មញ្ញសាសនា តែសាងសង់មិនទាន់រួចនៅឡើយទេ។ ក្រុមប្រាសាទបាកាន ភាគច្រើនកសាងឡើងសម្រាប់ឧទ្ទិសដល់ព្រះពុទ្ធសាសនា។ ព្រះបាទជ័យវរ្ម័នទី៧ បានសាងសង់ប្រាសាទព្រះខ័នកំពង់ស្វាយនេះឡើង ក្នុងគោលបំណងរម្លឹកជ័យជម្នះលើទ័ពចម្ប៉ា ឈ្លានពានអាណាចក្រអង្គរ។ តំបន់ប្រាសាទព្រះខ័ន កំពង់ស្វាយនេះ មានលក្ខណៈ ពិសេសខាងយុទ្ធសាស្ត្រទ័ព កាលពីសម័យព្រះបាទជ័យវរ្ម័ន ទី៧ ព្រោះ ពីមុន តំបន់នេះ មានព្រៃជ្រៅ ហ៊ុមព័ទ្ធដោយបារាយណ៍ ស្ទឹង និងអូរទឹក ប្រភពទឹកធ្លាក់ចុះពីភ្នំដងរែក។ ជាងនេះទៀត ប្រាសាទនេះ ស្ថិតនៅជាប់តំបន់រ៉ែដែកដែលអាចស្លធ្វើជាឧបករណ៍សឹក សម្រាប់កងទ័ព កាលសម័យអតីតកាល។ ព្រះបាទជ័យវរ្ម័នទី៧ បានជ្រើសយកភូមិសាស្ត្រ តំបន់ប្រាសាទ ព្រះខ័នកំពង់ស្វាយនេះ ធ្វើជាកន្លែងហ្វឹកហាត់កងទ័ពអស់រយៈពេលជាង ៤ឆ្នាំ គឺចាប់ពីឆ្នាំ ១១៧៧ ដល់ឆ្នាំ១១៨១ មុនពេលព្រះអង្គចេញទ័ពច្បាំងដេញទ័ពចម្ប៉ាចូល ឈ្លានពានទីក្រុងអង្គរ ដោយជ័យជម្នះ។ ក្រោយពីព្រះអង្គទទួលជ័យជំនះ ព្រះបាទជ័យវរ្ម័នទី៧ បានរៀបចំកសាងប្រាសាទជាច្រើនពាសពេញប្រទេស នាំឲ្យនគរកម្ពុជាខ្លាំងក្លា កាលពីសម័យបុរាណ។ ព្រះអង្គក៏បានសង់ប្រាសាទ និងស្ពានបុរាណ នៅតំបន់ព្រះខ័នកំពង់ស្វាយ ដើម្បីរម្លឹកដល់ជ័យជំនះរបស់ព្រះអង្គ កាលសម័យនោះ តែម្តង។

ឯកសារយោង

Tags:

ខេត្តកំពង់ធំខេត្តព្រះវិហារខេត្តសៀមរាបឃុំខ្វាវឃុំរណសិរ្សរាជធានីភ្នំពេញស្រុកជីក្រែងស្រុករវៀងស្រុកសង្គមថ្មី

🔥 Trending searches on Wiki ភាសាខ្មែរ:

សម្បត្តិវប្បធម៌ខ្មែរដែលបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកប្រាសាទតាកែវជ័យវរ្ម័នទី៤ស្រុកសណ្ដាន់សង្កាត់តាខ្មៅពិធីរៀបអាពាហ៍ពិពាហ៍របស់ប្រជាជនកម្ពុជាភ្នំសំពៅប្រជុំភាសិតថ្មីៗប្រទេសចម្ប៉ាកោសិកាជីវវិទ្យាអុករដ្ឋាភិបាលពិធីបុណ្យឯករាជ្យជាតិកម្ពុជាគណបក្សសង្គ្រោះជាតិព្រះបាទជ័យវរ្ម័នទី១ប្រវត្តិរបស់ក្រុងព្រះសីហនុច្បាប់គូឡុំមគ្គុទេសក៍ទេសចរណ៍ស៊ីសុវត្ថិ មុនីវង្សទំនាក់ទំនងអន្តរជាតិទន្លេសាបបារាយណ៍ខាងលិចអក្សរសិល្ប៍ពុទ្ធនិយមក្លាយភ្នំភ្លើងស្រុកស្ទោងសុត្តន្តបិដកមុខងារប្រាសាទអភិធម្មត្ថសង្គហរដ្ឋបាលរាជធានី ខេត្តអដ្ឋង្គិកមគ្គប្រវត្តិប្រាសាទព្រះវិហារការអនុវត្តគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិខណ្ឌទួលគោកភូមិសាស្ត្រម៉ាឡេស៊ីពុទ្ធសករាជស្រុកបរសេដ្ឋរឿងអាខ្វាក់អាខ្វិនភាសាអង់គ្លេសប្រទេសខ្មែរក្រោមអាណាព្យាបាលភាពបារាំងអាការៈ ៣២សហភាពឥណ្ឌូចិនប្រភេទចម្លាក់ព្រហ្មវិហារធម៌ថ្ងៃច័ន្ទព្រះរាជសម្ភារសេដ្ឋកិច្ចកម្ពុជាស្រុកមណ្ឌលសីមានាមជួរភ្នំដងរែកស្នេហាធរណីន្ទ្រវរ្ម័នទី២ធនាគារជាតិនៃកម្ពុជាវិស័យអប់រំនៅកម្ពុជាកម្មសិទ្ធិបញ្ញាខេត្តកំពង់ស្ពឺអ៊ីរ៉ាក់ទស្សនវិជ្ជាជំងឺលើសឈាមវៀតណាមភ្នំបូកគោរឿងកម្លោះពីរនាក់ចង់បានប្រពន្ធគេរដ្ឋបាលសាធារណៈអំពើហិង្សាស្រុកព្រៃកប្បាសសង្គ្រាមសៀម-កម្ពុជា (១៥៩១-១៥៩៤)មហាយានជំងឺរលាកទងសួតសង្រ្កាន្ត (ថៃ)រឿងផ្កាស្រពោនវគ្គទី១ខេត្តស្វាយរៀងប្រភព​អ្នកតា​ក្នុង​សង្គម​ខ្មែរសិទ្ធិមនុស្សជំងឺរបេងរឿង រ៉ូមេអូ និង ហ្ស៊ុយលីយេសេដ្ឋកិច្ចគ្រប់គ្រងប្រាសាទបក្សីចាំក្រុងបុណ្យឯករាជ្យជាតិកម្ពុជាបាល់ទាត់🡆 More