ខេត្តតាកែវ ប្រាសាទតាព្រហ្ម

ប្រាសាទតាព្រហ្មស្ថិតនៅរមណីយដ្ឋានទនេ្លបាទីក្នុងភូមិសាស្រ្ត ភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មានចម្ងាយ ៣៤គីឡូម៉ែត្រពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ ២។ ប្រាសាទនេះសង់ឡើងនៅសតវត្សរ៍ទី ១២ និង ដើមសតវត្សរ៍ទី ១៣ ពីឆ្នាំ ១១៨១ ដល់ឆ្នាំ ១២០១ ធ្វើពីថ្មភក់ប្រកបដោយក្បូរក្បាច់រចនាដ៏វិចិត្រ ប្រហាក់ប្រហែលនឹងប្រាសាទតាព្រហ្មនៅខេត្តសៀមរាបដែរព្រោះស្ថាបត្យកម្មនេះស្ថិត នៅក្នុងរចនាបថបាយ័ន នារជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលជាអធិរាជនៃចក្រភពកម្ពុជទេស។ ប្រាសាទនេះមានបរិវេណទំហំបណ្តោយ ១៥០ម៉ែត្រ និងទទឹងប្រវែង ៩៥ម៉ែត្រ និងប្រាសាទមានកម្ពស់ ១២ម៉ែត្រ។ នៅប្រាង្គកណ្តាលមានផ្តែរជារូបព្រះពុទ្ធចូលនិពាន ដែលរូបចម្លាក់នេះឆ្លាក់នៅសម័យក្រោយគឺនៅសតវត្សរ៍ទី១៦ ក្នុងរជ្យព្រះបាទចន្ទរាជាទី១។បន្ទាប់ពីបញ្ចប់សឹកសង្រ្គាមជាមួយដែនដីចម្ប៉ារំដោះបានរាជធានីអង្គរ និងមាតុភូមិ ជាស្ថាពរមកព្រះបាទជ័យវរ្ម័នទី៧ ចាប់ផ្តើមធ្វើការបង្រួបបង្រួមជាតិតាមមាគ៌ាសន្តិភាពនូវភាវូបនីយកម្មដោយបន្ស៊ីភ្ជាប់គ្នារវាងព្រះពុទ្ធសាសនាមហាយាន និងព្រហ្មញ្ញសាសនាគោរពអាទិទេពទាំង៣ ឬត្រីម៌ូតិ។ ការបង្រួបបង្រួមនេះ សែ្តងចេញតាមរយៈសំណង់ប្រាសាទធំៗមានជាអាទិ៍ប្រាសាទបាយ័ន ប្រាសាទបន្ទាយក្តី ប្រាសាទព្រះខ័ន ប្រាសាទបន្ទាយឆ្មារ ស្រះស្រង់ ប្រាសាទនាគព័ន្ធ ប្រាសាទតាសោម ប្រាសាទក្រោលគោ មហាកំពែងព័ទ្ធជុំវិញក្រុងអង្គរធំជាដើម។ ដោយឡែកប្រាសាទតាព្រហ្មទាំងពីរ នៅខេត្តសៀមរាប និងខេត្តតាកែវ ត្រូវបានស្ថាបនាឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះលោកេស្វរៈ និងយកធ្វើជាអារាមសម្រាប់ព្រះសង្ឃគង់នៅរហូតដល់ប្រាសាទតាព្រហ្ម នៅតំបន់អង្គរមានឈ្មោះដើមថារាជវិហារសម្រាប់ប្រាសាទតាព្រហ្មនៅទនេ្លបាទី ទោះបីជាវិសាលភាពតូចជាងប្រាសាទទី១ នៅតំបន់អង្គរក្តី ក៏តឹកតាងបង្អាញថាវាមានលក្ខណៈជាអារាម ឬជាបូជនីយដ្ឋានដ៏ពិសិដ្ឋ។ នៅទនេ្លបាទីគ្មានភ្នំនៅជិតទេ តើដូនតាខែ្មរយកថ្មពីណាមកកសាងប្រាសាទ ? សំណួរនេះ ត្រូវបានអ្នកប្រវត្តិសាស្រ្តបកស្រាយថាគេត្រូវដឹកតាមរទេះ ដាក់ខ្នងដំរី ដាក់សំពៅ នាំយកផ្ទាំងថ្មទាំងនោះ ដែលរួមមានថ្មបាយកៀ្រម និងថ្មភក់ ពីភ្នំឆ្ងាយៗ មកកសាងឲ្យកើតជាប្រាសាទនេះឡើង ដែលកំពូលប្រាសាទកណ្តាលមានកម្ពស់ដល់ទៅ១១ម៉ែត្រ ចំណែកបរិវេណកំពែង មានបណ្តោយ៤២ម៉ែត្រ ទទឹង៣៦ម៉ែត្រ។ នៅអមសង់ខាងផ្លូវចូលកាន់ប៉ម កណ្តាលមានស្រះទឹកពីរ សម្រាប់រក្សាទឹកសម្រាប់ប្រើប្រាស់ ពេលមានប្រារព្ធពិធីបុណ្យសាសនាផ្សេងៗ ហើយក៏ជានិមិត្តរូបតំណាងឱ្យស្រះបោក្ខរណីតាមបែបព្រះពុទ្ធសាសនា ចំណែងឯព្រហ្មសាសនាវិញគូរទឹកតំណាងឱ្យមហាសមុទ្រលោកធាតុទាំងប្រាំពីរ។ នៅខាងឆ្វេងដៃនៃផ្លូវចូលកាន់គោបុរៈនៃកំពែងទី១ ឃើងមានផ្ទាំងថ្មមួយសន្លឹកដែលកប់នៅក្នុងដីមានកម្ពស់១ម៉ែត្រ។ នៅលើផ្ទាំងថ្មមានរូបព្រះឥន្ទ្រជាស្តេចនៃទេវតាតំណាងឱ្យទឹកភ្លៀង និងផ្គររន្ទះ ដែលគង់នៅលើដំរីក្បាលបីឈ្មោះឥរ៉ាវន្ត ដែលមានកំណើតចេញពីការកូរសមុទ្រទឹកដោះ។

ប្រាសាទតាព្រហ្មទន្លេបាទី

ឈ្មោះ: ប្រាសាទតាព្រហ្មទន្លេបាទី
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី៧
កាលបរិច្ឆេទកសាង: សតវត្សរ៍ទី១២
ឧទ្ទិសថ្វាយ: ពុទ្ធសាសនាមហាយានលោកេស្វរៈ
ស្ថាបត្យកម្ម: រចនាបថបាយ័ន
ទីតាំង: ភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ

សិលាចារឹក

សិលាចារឹកនេះនៅប្រាសាទតាព្រហ្មទន្លេបាទី សរសេរនៅសតវត្សរ៍ទី៦ និយាយថាព្រះបាទរុទ្រវរ្ម័ន ជាព្រះរាជបុត្ររបស់ព្រះបាទកៅណ្ឌិន្យជ័យវរ្ម័នទ្រង់កាន់ព្រះពុទ្ធសាសនា ហើយគោរពព្រះបរមសិរីរិកធាតុនៃព្រះសម្មាសម្ពុទ្ធ។ នៅក្នុងរជ្ជកាលនៃព្រះបាទរុទ្រវរ្ម័ន យើងមានព្រះបរមសិរីរិកធាតុព្រះកេសមួយសរសៃសម្រប់ជាទីសក្ការៈបូជា តែព្រះចៅចិនរាជវង្សត្សីខាងត្បូងមកយកបាត់ទៅ។ សិលាចារឹកប្រាសាទតាព្រហ្មទន្លេបាទីលេខ K.៤០ (ប្រហែលមុនសតវត្សរ៍ទី៦)ជាភាសាសំស្រ្កឹត នៅពីរឃ្លាដំបូងជាឃ្លាឧទ្ទិសដល់ព្រះជិនស្រី(ព្រះពុទ្ធ) និងមានប្រើពាក្យនិព្វាន(និវ៌ាណ)។ សិលាចារឹកនេះក៏និយាយអំពី ព្រះបាទរុន្ទ្រវរ្ម័ន ដែលត្រូវជាព្រះរាជបុត្រព្រះបាទជ័យវរ្ម័ន ដែលមាននិយាយក្នុងក្នុងកំណត់ត្រាចិន។ នៅឆ្នាំ៥៣៩នៃគ.ស ព្រះបាទរុទ្រវរ្ម័នបានជូនទៅស្តេចចិននូវព្រះសារីរិកធាតុជាព្រះកេសា(សក់)មួយសសៃដ៏វែងបីម៉ែត្រ។

មើលផងដែរ

ឯកសារយោង

Tags:

ខេត្តតាកែវខេត្តសៀមរាបឃុំក្រាំងធ្នង់ទនេ្លបាទីប្រាសាទក្រោលគោប្រាសាទតាព្រហ្មប្រាសាទតាសោមប្រាសាទនាគព័ន្ធប្រាសាទបន្ទាយក្តីប្រាសាទបន្ទាយឆ្មារប្រាសាទបាយ័នប្រាសាទព្រះខ័នព្រហ្មញ្ញសាសនាព្រះបាទជ័យវរ្ម័នទី៧ព្រះពុទ្ធសាសនាមហាយានភ្នំពេញរចនាបថបាយ័នស្រុកបាទីស្រះស្រង់

🔥 Trending searches on Wiki ភាសាខ្មែរ:

សាធារណរដ្ឋប្រជាមានិតកម្ពុជាពណ៌ស្វាយកថាវត្ថុស្រុកសម្បូរកសិកម្មនៅប្រទេសកម្ពុជាកម្ពុជាក្រោមខេត្តឧត្ដរមានជ័យខេត្តកោះកុងសណ្ឋានដីកម្ពុជាទង់ជាតិកម្ពុជាក្រោមទំព័រដើមរឿងព្រះគោព្រះកែវសហរាជាណាចក្របាងកកសិក្ខាបទ១០ស្រុកជាំក្សាន្តហ្គូហ្គលបុណ្យចូលឆ្នាំចិនឃុំមានជ័យ (ស្រុកសំឡូត)ភាសាឡាវស្រុកសណ្ដាន់រឿងព្រេងនិទានទាក់ទងនិងទំនៀមទំលាប់ពិធីបំបួសនាគណុប ណែមសាលាភូមិន្ទរដ្ឋបាលអាស៊ីអាគ្នេយ៍វិមានឯករាជ្យរបាំត្រុដិល្ខោនខោលហ៊ុន សែនសទ្ធាក្នុងព្រះពុទ្ធសាសនាអ៊ីនធើណេតការផ្សាយពាណិជ្ជកម្មព្រះយេស៊ូទន្លេមេគង្គពិធីបុណ្យចូលឆ្នាំខ្មែរខណ្ឌទួលគោកក្រុងប៉ោយប៉ែតសប្ដាហ៍មេត្តាឃុំសំឡូតជួរភ្នំដងរែករឿង ដើមកំណើតក្រុងភ្នំពេញអភិបាលកិច្ចល្អពិធីបញ្ជាប់ពាក្យកែវ សារ៉ាត់ភាសាបារាំងឃុំឈើទាលតំបន់ទេសចរណ៍នៅកម្ពុជាឃុំកំពង់ថ្មឧបករណ៏ភ្លេងខ្មែរគម្ពីរវិមុត្តិមគ្គហិណ្ឌូសាសនាសង្កាត់ស្ទឹងមានជ័យជយបរិត្តគាថាវត្តភ្នំដូនពេញស្រុកបរសេដ្ឋមហោទរាទេវីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចទ្វីបអឺរ៉ុបឃុំតាក្រីហុក ឡងឌីជប៉ុនភាសាខ្មែរទន្លេនៅកម្ពុជាខណ្ឌជ្រោយចង្វាបញ្ជីរាយនាមប្រាសាទខ្មែរនៅខេត្តសៀមរាបស្រូវក្រុងព្រះវិហាររឿងមនុស្សលោភបញ្ជីព្រះមហាក្សត្រកម្ពុជាភ្នំបូកគោព្រះរាជាណាចក្រកម្ពុជាចង្វាក់នៃរបាំប្រពៃណីខ្មែរពិធីបុណ្យឯករាជ្យជាតិកម្ពុជាសង្កាត់ក្របីរៀលរឿងភ្នំនាងកង្រីក្រុងសៀមរាបកម្ពុជា🡆 More