ប្រាសាទ

ប្រាសាទ(បាលី/សំស្រ្តឹត)គឺជាគ្រឹហាទីនាំចិត្តនាំចិត្តឱ្យជ្រះថ្លា ឬជាទីស្រឡះភ្នែកគឺជាផ្ទះមានថ្នាក់ខ្ពស់ស្រឡះ។ ខ្មែរយើងហៅតាមទម្លាប់ហៅជំពោះរាជដំណាក់ឬគ្រឹហាដែលមានកំពូល សូម្បីសង់មួយជាន់ក៏ហៅប្រាសាទដែរ តែវិហារសាសនា ឬសាលា ទោះបីមានកំពូលក៏ពុំហៅប្រាសាទឡើយ។ ប្រាសាទនីមួយៗ តែងតែមានឈ្មោះបុរាណតាមសិលាចារឹកដោយតាមឈ្មោះព្រះសិវលិង្គ បដិមាករទីកន្លែងដូចជា ត្រីភុវនមហេស្វរៈ(អ្នកគ្រប់គ្រងឋានទាំងបី)គឺជាឈ្មោះប្រាសាទបន្ទាយស្រី តាមសិលាចារឹកK-៨៤២ ក្នុងសតវត្សរ៍ទី១០។

ការគ្រប់គ្រងប្រាសាទ និងអាស្រម

ប្រាសាទនានា ក៏ដូចជាវត្តអារាម ឬអាស្រមសុទ្ធសឹងតែជាបូជនីយដ្ឋាន។ គេបានដឹងពីរបៀបនៃការគ្រប់គ្រងតាមរយៈអត្តបទសិលាចារឹក។ នៅបូជនីយដ្ឋាននីមួយៗ ដែលជាទេវស្ថានតែងតែមានខ្ញុំបម្រើព្រះអាទិទេពយ៉ាងកោះករ។ ចំនួននៃពួកខ្ញុំបម្រើត្រូវបានកត់ត្រាក្នុងបញ្ជីពោលគឺគេមានសំបុត្រស្នាមត្រូវតែបញ្ជាក់ពីវត្តមាន និងតួនាទីរបស់ពួកគេជាខ្ញុំព្រះ។ ទិដ្ឋភាពមួយចំនួនដែលគួរឱ្យចាប់អារម្មណ៍នៅក្បែរប្រាសាទមួយចំនួនដូចជាប្រាសាទព្រះខ័នជាដើមមានការសាងសង់អាស្រមព្រមទាំងវត្តអារាមផងដែរ។ ម្យ៉ាងទៀត ការគោរពបូជានូវព្រះសិវលិង្គ និងព្រះពុទ្ធអង្គ ដែលការបូជានេះមានលក្ខណៈប្រចាំថ្ងៃក្នុងបូជនីយដ្ឋាននោះ។ ប្រភពសិលាចារឹកបានឱ្យដឹងទៀតថា ចំពោះប្រាង្គប្រាសាទដែលសាងឡើងនាសម័យនោះសម្រាប់ជាទីសក្ការបូជា។ ដើម្បីការពារបូជនីយដ្ឋានទាំងនោះឱ្យរួចផុតពីការបំផ្លិចបំផ្លាញ ព្រះរាជាខ្មែររមែងតែដាក់ទោសយ៉ាងធ្ងន់ធ្ងរតាមរយៈប្រទិស្ថា ដែលជាបទបញ្ជា ឬបម្រាមចំពោះជនណា ដែលបំពានការហាមឃាត់ដូចជាសម្លាប់អ្នកបួស គ្រូបាធ្យាយ ឬគ្រូអាចារ្យជាដើម ដើម្បីប្លន់យកទ្រព្យសម្បត្តិ ឬក៏ជនណាដែលបំផ្លិចបំផ្លាញព្រះទេវរូប ឬព្រះពុទ្ធរូប។ល។ ដែលគេបានតម្កល់ទុកនៅក្នុងបូជនីយដ្ឋានទាំងនោះ សម្រាប់ការគោរពបូជាពីសំណាក់សានិកជន។ អ្នកដែលប្រព្រឹត្តល្មើសច្បាប់ទាំងនោះមិនត្រឹមតែមានទោសចំពោះព្រះមហាក្សត្រតែប៉ុណ្ណោះទេ ប៉ុន្តែបន្ទាប់ពីធ្វើកាលកិរិយាទៅអ្នកនោះក៏ត្រូវធ្លាក់នរកផងដែរ។

មុខងារប្រាសាទ

ប្រជាជនខ្លះមិនបានយល់ដឹងច្បាស់អំពីមុខងារប្រាសាទបុរាណ ដែលបុព្វបុរសខ្មែរបានខិតខំកសាងទុកមកទេ។ ពួកគេបានយល់ច្រឡំថាប្រាសាទបុរាណជាព្រះបរមរាជវាំង ឬទីលំនៅរបស់ព្រះមហាក្សត្រគង់នៅ។ តាមពិតសំណង់ប្រាសាទបុរាណខ្មែរទាំងអស់កសាងឡើង ដើម្បីឧទ្ទិសថ្វាយដូចជា៖

  1. ព្រះអាទិទេព ឬព្រះទេវៈផ្សេងៗក្នុងព្រាហ្មណ៍សាសនាដូចជា ព្រះសិវៈ ឬព្រះឥសូរ ព្រះវិស្ណុ ឬព្រះនរាណ៍ និងព្រះព្រហ្មជាដើម
  2. ព្រះពោធិសត្វក្នុងព្រះពុទ្ធសាសនាមហាយានដូចជា លោកេស្វរៈ
  3. ទេវរាជ(គេដាក់តម្កល់លិង្គព្រះឥសូរក្នុងប្រាសាទជាតំណាងព្រះរាជា
  4. បុព្វបុរស ព្រះរាជាដូចជា ព្រះមាតា ព្រះបិតា និងវរជនស្នេហាជាតិ។

ឯកសារយោង

Tags:

ព្រះសិវលិង្គសិលាចារឹក

🔥 Trending searches on Wiki ភាសាខ្មែរ:

អុកវិស័យអប់រំនៅកម្ពុជាក្រុមប្រឹក្សាអាជ្ញាកណ្ដាលគុនខ្មែរអាស៊ីអាគ្នេយ៍ក្រុមប្រឹក្សាខេត្តខេត្តនៃកម្ពុជាក្រុងកំពង់ឆ្នាំងសុគតិភព៧សូរ្យវរ្ម័នទី២ព្រះយេស៊ូវេស្សន្ដរជាតកនាគស្រុកត្បូងឃ្មុំវិគីភីឌាឱក សុគន្ធកញ្ញាខេត្តកំពង់ស្វាយកុម៉ែរាជ (រឿងនិទាន)របាំអប្សរាបទពង្សាវតារខ្មែរសង្គមវិទ្យាស្រីសុគន្ធបទស្រុកមេសាងកម្មសិទ្ធិបញ្ញាសទ្ធាក្នុងព្រះពុទ្ធសាសនាចន្ទរាជាខ្មែរក្រហមសឺន គុយសិទ្ធនារីវារៈវ័នបតស្រុកអូរជ្រៅវេយ្យាករណ៍នៃភាសាខ្មែរទីម័រខាងកើតរឿងកូរសមុទ្រទឹកដោះគណៈសង្ឃព្រះពុទ្ធសាសនាកម្ពុជាផ្សារមូលបត្រកម្ពុជាវណ្ណ មូលីវណ្ណគម្រោងសេចក្ដីពុទ្ធសាសនាសញ្ញាចរាចរណ៍នៃប្រទេសកម្ពុជាសាលាភូមិន្ទរដ្ឋបាលក្រុងកំពង់ចាមជ័យវរ្ម័នទី៣ធនាគារពាណិជ្ជកម្មអាណាចក្រសុខោទ័យវិគីនានុក្រមភូមិសាស្ត្រក្រុងព្រះសីហនុ(ខេត្តព្រះសីហនុ)បុរេប្រវត្តិកម្ពុជាពិធីចូលម្លប់ភូមិអក្សរឡាតាំងបុណ្យចូលឆ្នាំចិនគេហទំព័រមហាសមុទ្រអាកទិកទំនាក់ទំនងបរទេសរបស់កម្ពុជាVlad&Nikiសិល្បៈខេត្តក្រចេះក្រុងបាត់ដំបងកងទ័ពជើងគោកនៃព្រះរាជាណាចក្រកម្ពុជាស្រុកអង្គរជុំវិទ្យាសាស្ត្រកំណត់ហេតុរបស់ ជីវ តាក្វាន់ហស៌វរ្ម័នទី១ស្រុកកំពង់ត្រាចស្រុកទ្រាំងប្លូកក្រុងប៉ោយប៉ែតបញ្ជីរាយប្រទេសពិធីបុណ្យមាឃបូជាសង្គ្រាមឆ័ត្រឃុំព្រះដាក់ព្រហ្មញ្ញ សាសនាសាធារណរដ្ឋខ្មែរប្រវត្តិសាស្ត្រខ្មែរដំបូងជយបរិត្តគាថាស្រុកចុងកាល់ការប្រើប្រាស់អ៊ីនធើណែតជំងឺរបេង🡆 More