ប្រវត្តិសាស្រ្តភ្នំពេញ

ការបង្កើតរាជធានីភ្នំនៃប្រទេសកម្ពុជាគឺជាការនិយាយអំពីប្រវត្តិសាស្រ្តទាក់ទងនិងព្រឹត្តិការណ៍របស់ព្រះបាទពញាយ៉ាត។ រាជធានីភ្នំពេញនេះត្រូវបានសាងសង់ឡើងលើក ដំបូងនៅក្នុងសតវត្សទី ១៥ក្នុងអំឡុងរជ្ជកាលព្រះបាទស្រីសុរិយោព័រ(ពញាយ៉ាត) ដែលព្រះអង្គបានបោះបង់ចោលរាជធានីអង្គរ ហើយបានមកសាងសង់រាជធានីថ្មីមួយ ទៀតនៅទួលបាសានក្នុងខេត្តស្រីសឈរ ដែលសព្វថ្ងៃត្រូវបានគេហៅថាជាស្រុក ស្រីសន្ធរ ខេត្តកំពង់ចាម។ ព្រះអង្គរគង់នៅទីនោះបានតែមួយឆ្នាំគត់ ដោយសារ តែមានទឹកជំនន់រាល់រដូវវស្សាទើបព្រះអង្គរធ្វើការ ប្ដូររាជធានីនេះមកសាងសង់រាជធានីថ្មីមួយទៀតតាមបណ្តោយមាត់ទន្លេចតុមុខ (ទន្លេមុខបួន) នៅក្នុងឆ្នាំ ១៤៣៤ ដែលសព្វថ្ងៃគេហៅថា រាជ ធានីភ្នំពេញ។ ការសាងសង់ព្រះរាជវាំងនៅទីក្រុងភ្នំពេញមានពីរលើកគឺ ៖ • លើកទី១ នៅគ្រិស្តសតវត្សទី១៥ រជ្ជកាលព្រះបាទពញាយ៉ាត តែមិនស្ថិតស្ថេរ ។ • លើកទី២ នៅគ្រិស្តសតវង្សទី១៩ រជ្ជកាលព្រះបាទនរោត្តមទើបស្ថិតស្ថេរ។ ការសាសង់រាជធានីពីរលើកដោយសារតែក្រោយពីការស្ថាបនាលើកទី១ គឺ គស ១៤៣៤ ដល់ ១៤៩៧ នោះព្រះរាជវាំងបានទៅសាសង់នៅស្រីសន្ធរវិញ ក្រោយពីស្រីសន្ធរ ទៅពោធិ៍សាត់ ទៅបរិបូណ៌ (អម្រាគិរិនបូរណ៌) ទៅលង្វែក ទៅឧត្តុង្គ ហើយក្រោយពីឧត្តុង្គ ព្រះរាជវាំងត្រឡប់មកសាសង់នៅក្រុងភ្នំពេញវិញ ជាលើកទី២ នៅ គ.ស.

ប្រវត្តិភ្នំពេញ

ប្រវត្តិសាស្រ្តភ្នំពេញ 
វត្តភ្នំដូនពេញកាលពីឆ្នាំ ១៩៦០ មុនខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ

១៨៦៥ ទើបបានស្ថិតស្ថេររហូតដល់សព្វថ្ងៃនេះ។

ប្រវត្តិសាស្រ្តភ្នំពេញ 
វត្តភ្នំ កាលពីឆ្នាំ២០១៦

រឿងព្រេងរបស់ភ្នំពេញ

កាលពីរយូរលង់(គ.ស ១៣៧២)មកហើយណាស់មានដូនចាស់ម្នាក់ឈ្មោះ ”ពេញ” គាត់ជាស្រ្តីមេម៉ាយម្នាក់ជាអ្នកមានទ្រព្យស្តុកស្តម្ភគាត់មានលំនៅក្បែរច្រាំង ទន្លេបួនមុខ។ផ្ទះគាត់តាំងនៅលើត្រើយខាងលិចនៃ ទន្លេច្រាបឈាម (ទន្លេចតុមុខសព្វថ្ងៃ)។ ថ្ងៃមួយមានភ្លៀងយ៉ាងខ្លាំងក្នុងរដូវវស្សាមានទឹកជំនន់នៅប្រទេសលាវ យ៉ាងធំបណ្ដាលអោយបាក់ច្រាំងរលំដើមគគីរជាច្រើនហើយអណ្តែតបណ្តោយទឹកតាមទន្លេមេគង្គរហូតមកដល់ទន្លេចតុមុខ។ ជួនជាពេលនោះដូនពេញបានចុះទៅកំពង់ ទឹក ស្រាប់តែឃើញ ដើមគគីរមួយធំអណ្តែតមកក្បែរច្រាំង ហើយដោយអំណាចទឹកហូរសងចុះឡើង ដើមគគីរនោះចេះតែអណ្តែតវិលវល់នៅក្បែរច្រាំងនោះ។លុះដូនពេញ ឃើញដូច្នេះ ក៏ប្រញាប់ទៅអំពាវនាវហៅអ្នកជិតខាង ឲ្យមកជួយទាញយកដើមគគីរនោះ។អ្នកជិតខាងក៏ នាំគ្នាយកពួរទៅចងហើយអូសរំកិលបន្តិចម្តងៗទាល់តែមកដល់ មាត់ច្រាំង។ ដូនពេញ និងអ្នកស្រុកបានយកកំណាត់ឈើទៅ កោសកៀរសំអាតភក់ចេញ គាត់់ក៏បានឃើញក្នុងប្រហោងឈើគគីរដែលក្នុងនោះមានព្រះពុទ្ធរូប ៤អង្គ តូចៗធ្វើអំពីសំរឹទ្ធិ និងរូបបដិមាថ្មមួយទៀត មានលក្ខណៈជាព្រាហ្មណ៍នៅក្នុងប្រហោងឈើនោះ។ ទេវរូបនោះ ទ្រង់ឈរ ព្រះហស្ថម្ខាងទ្រង់ដំបង ព្រះហស្ថ ម្ខាងទៀតទ្រង់ស័ង្ខព្រះកេសាបួង។ ដូនពេញ និង អ្នកជិតខាងដែលទៅជួយបានឃើញដូចច្នេះក៏មានសេចក្តីត្រេកអរណាស់ ដោយរើសបានរបស់ជាទីគោរពក៏នាំគ្នាដង្ហែព្រះបដិមាករទាំងនោះមកដល់ផ្ទះ ដូនពេញ ហើយដូនពេញសាងសង់ខ្ទមមួយតូចតម្កល់ ជាបណ្ដោះអាសន្ន។លុះក្រោយមក ដូនពេញបានអំពាវនាវឲ្យអ្នកជិតខាងជួយលើកដីពូនភ្នំដែលនៅខាងលិចផ្ទះ របស់គាត់នោះ ឲ្យទៅជាភ្នំមែនទែន។ បន្ទាប់ពីនោះគាត់អោយគេអារឈើគគីរនោះធ្វើជាសសរវិហារដែលគាត់បំរុងសង់លើភ្នំនោះ។ ក្នុងគ.ស ១៣៧២ ដូនពេញ និង អ្នកស្រុកជាច្រើននាក់ ស្រុះស្រួលបបួលគ្នាសាងសង់ព្រះវិហារ មួយខ្នងប្រក់ ស្បូវភ្លាំងនៅលើកំពូលភ្នំនោះ ហើយគាត់នាំគ្នាដង្ហែ ព្រះពុទ្ធរូបសំរឹទ្ធិទាំង៤អង្គ ទៅតំកល់ទុកក្នុងវិហារនោះ។ចំណែកទេវរូបថ្ម មួយអង្គគាត់ដង្ហែទៅតំកល់ទុកលើអសនៈមួយនៅជើងភ្នំខាងកើតហើយដោយគាត់យល់ថា

ទេវរូបនោះ អណ្តែតទឹក មកពីស្រុកលាវ និងមានភាពដូចជាលាវ គាត់ក៏បានសន្មតនាមថា"អ្នកតាព្រះចៅ” នាមនោះជាប់ តរហូតមកដល់សព្វថ្ងៃនេះ។ កាលសាង សង់វិហាររួចហើយ គាត់និមន្តព្រះសង្ឃមកគង់នៅលើជើងភ្នំនោះ នៅទិសខាងលិចទើបមានឈ្មោះថា"វត្តភ្នំដូនពេញ" ដែលសព្វថ្ងៃហៅកាត់ថា "វត្តភ្នំ” ។ តាំងពីពេលនោះមកពិធីបុណ្យសម្ពោធក៏ត្រូវបានប្រារឰឡើង ដើម្បីសម្ពោធពុទ្ធសេនាសនៈ យ៉ាងអធិកអធម។ ដោយអាស្រ័យហេតុនេះ ភ្នំនេះក៏មានឈ្មោះហៅថាភ្នំដូនពេញ ហើយដែលយូរៗទៅក្លាយនៅត្រឹមតែ ”ភ្នំពេញ” ដូចយើងហៅសព្វថ្ងៃនេះ៕

ភ្នំពេញនៅរបបពលពត

ពេលដែលរបបខ្មែរក្រហមបានធ្វើឡើងនៅថ្ងៃទី 17 មេសាឆ្នាំ 1975 ប្រជាជនត្រូវបានបង្ខំឱ្យចាកចេញពីទីក្រុង។ហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញ យ៉ាងធ្ងន់ធ្ងរក្នុងរយៈ​ពេល 3 ឆ្នាំ 8 ខែនិង 20 ថ្ងៃរាជធានីភ្នំពេញគឺមានសភាពស្ងាត់ជ្រងំដូចជាទីក្រុងខ្មោច។ បន្ទាប់ពីថ្ងៃរំដោះ 7 មករា 1979 ប្រជាជនបានវិលត្រឡប់មកជីវិតធម្មតារបស់ពួកគេ។ ហើយដើម្បីអភិវឌ្ឍ និងស្ដារប្រទេសជាតិអោយរីកចំរើននិង មិនឲ្យធ្លាក់ទៅក្នុងរបបប្រល័យពូជសាសន៍សារជាថ្មីម្ដងទៀតឡើយ អាជ្ញាធរនិងប្រជាជនទាំងអស់គ្នាបានខិតខំការពារប្រទេសជាតិយ៉ាងខ្លាំងក្លាជាងមុន ។

ទីតាំងភូមិសាស្រ្ត

ភ្នំពេញស្ថិតនៅតំបន់កណ្ដាលខាងត្បូងនៃកម្ពុជានិងព័ទ្ធជុំវិញដោយខេត្តកណ្ដាល។ ក្រុងបានតាំងនៅលើច្រាំងនៃទន្លេសាប មេគង្គ និង បាសាក់។ ទន្លេទាំងនេះផ្ដល់នូវទឹកសាប និង ធនធានធម្មជាតិដទៃទៀតដល់ទីក្រុង នេះ។ ភ្នំពេញ និង បណ្ដាតំបន់ព័ទ្ធជុំវិញប្រកបដោយផ្ទៃទំនាបទឹកលិចជាធម្មតារបស់កម្ពុជា។ទោះបីជាភ្នំពេញស្ថិតនៅ ១១,៨៩ មាត្រ រូបភាពាាាាាាធំ|ស្តាំ|ផែនទីនៃភ្នំពេញ (៣៩ភត)ខាងលើទន្លេទាំងនេះក៏ដោយ ក៏ជំនន់រដូវមូសុងគឺជាបញ្ហាមួយ ហើយទន្លេនោះជួនកាល ហូរលើច្រាំងរបស់វា។ ទីក្រុងនេះ បានតាំងនៅ11.55°N 104.91667°E (១១°៣៣' ជើង, ១០៤°៥៥' កើត,[១៤]) គ្របដណ្ដប់លើផ្ទៃដី ៦៧៨,៤៦ សហតិមាត្រការ៉េ (២៦២ ម៉ាយ ក.) ដែលមាន ១១៤០១ ហិកតា (២៨១៧២ អេកឺរ) ភាគខ្លះជាផ្ទៃក្រុង និង ផ្លូវ ២៦១០៦ ហិកតា(៦៤៥០៩ អេកឺរ)។ ដីកសិកម្មក្នុងក្រុងនេះមានចំនួន ៣៤,៦៨៥ សហតិមាត្រការ៉េ (១៣ ម៉ាយ ក.) ដែលមានភាគខ្លះ ១,៤៧៦ សហតិមាត្រការ៉េ (៣៦៥ អេកឺរ)ស្ថិតនៅក្រោមប្រព័ន្ធបញ្ចេញបញ្ចូលទឹក។ឯកសារយោង[១]

សេដ្ឋកិច្ច

ការជ្រើសរើសតំបន់នោះជាកន្លែងរាជធានីព្រោះវាគឺជាកន្លែងដ៏អស្ចារ្យដោយសារតែវាជាចំណុចប្រសព្វមុខដែលដែលមានទន្លេមុខបួនគឺមានទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់ និង ទន្លេសាប។បង្ហាញទិសដៅពីមួយទៅមួយដែលពឹងផ្អែកលើវិស័យកសិកម្ម ពាណិជ្ជកម្ម អនុស្ថាប័នសេដ្ឋកិច្ច។

Tags:

ប្រវត្តិសាស្រ្តភ្នំពេញ ប្រវត្តិភ្នំពេញប្រវត្តិសាស្រ្តភ្នំពេញ រឿងព្រេងរបស់ភ្នំពេញប្រវត្តិសាស្រ្តភ្នំពេញ ភ្នំពេញនៅរបបពលពតប្រវត្តិសាស្រ្តភ្នំពេញ ទីតាំងភូមិសាស្រ្តប្រវត្តិសាស្រ្តភ្នំពេញ សេដ្ឋកិច្ចប្រវត្តិសាស្រ្តភ្នំពេញ

🔥 Trending searches on Wiki ភាសាខ្មែរ:

ឥណ្ឌូណេស៊ីតូក្យូភាសាអារ៉ាប់សារមន្ទីរទួលស្លែងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានរោត្ដម សីហនុសិល្បៈខ្មែរសម័យបុរេអង្គរនិងអង្គរសិទ្ធិកុមារសាសនាឥស្លាមនៅប្រទេសកម្ពុជាសាកលវិទ្យាល័យជាតិគ្រប់គ្រងស្រុកថាឡាបរិវ៉ាត់អាស៊ីអាគ្នេយ៍សន្និសីទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤ខេត្តស្វាយរៀងពិធីបុណ្យចូលព្រះវស្សាស្រុកកោះអណ្ដែតព្រះឧទ័យរាជាអង្គចន្ទខុងជឺការត្រួតត្រារបស់ជប៉ុននៅកម្ពុជារឿងផ្កាស្រពោនជ័យជេដ្ឋាទី២ស្រុកអង្គស្នួលកូរ៉េខាងជើងភ្នំសុពណ៌កាលីខេត្តឧត្ដរមានជ័យក្រុងអង្គរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញGambirគង់ ប៊ុនឈឿនប៉ុលពតភ្នំបូកគោភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ខណ្ឌ ខេត្ត និង រាជធានីនៃកម្ពុជា (២០១៣)ឥន្ទ្រទេវី (សតវត្សទី១៣)ធនាគារអេស៊ីលីដាទីម័រខាងកើតធ្នាក់ភាសាហេប្រឺខេត្តក្រចេះសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចអរិយសច្ចៈទាំង៤ហិណ្ឌូសាសនាគោលការណ៍នីត្យានុកូលភាពប្រមូល​ភាសិត​ខ្មែរ​សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាខេត្តស្ទឹងត្រែងរឿងមាយាស្ត្រីអក្សរសិល្ប៍ពុទ្ធនិយមក្លាយលក្ខណៈសម្បត្តិនៃអ្នកដឹកនាំការបោះឆ្នោតនៅកម្ពុជាពិធីបុណ្យអុំទូកប្រវត្តិសាស្ត្រខេត្តកែបបារាំងនិមិត្តសញ្ញាគីមីក្រុងរាពណ៍រាមាយណៈស្រុកស្អាងផលប្រយោជន៍នៃរុក្ខជាតិសេដ្ឋកិច្ចគ្រប់គ្រងបទនគររាជសិក្ខាបទ១០ទ្រឹស្តីបទពីតាករស្រុកស្វាយជ្រំក្រុងសៀមរាបប្រដាប់របត់ឈាមវិគីភីឌាដូងកម្មបថ១០ព្រះពុទ្ធព្រឹទ្ធសភាកម្ពុជាស៊ីរីប្រ៊ុយណេល្បុក្កតោពិធីបុណ្យឯករាជ្យជាតិកម្ពុជាស្រីសុគន្ធបទឧដុង្គរបាំខ្មែរទសពិធរាជធម៌វណ្ណដាសិទ្ធិមនុស្ស🡆 More