ប្រវត្តិសាស្ត្រដំបូងរបស់សិង្ហបុរី

ប្រវត្តិសាស្ត្រដំបូងរបស់សិង្ហបុរី សំដៅទៅលើប្រវត្តិសាស្ត្រសិង្ហបុរីនៅមុនឆ្នាំ១៨១៩ ដែលជាឆ្នាំដែលអង់គ្លេសបាន​ដាក់ទីតាំងជំនួញនៅលើកោះនេះ និងបានជួយអោយមានសិង្ហបុរីទំនើប។ យោងតាមឯកសារជាច្រើនដែលត្រូវបានកត់ត្រាទុក​តាំងពីសតវត្សរ៍ទី២នៃគ.ស នៅមុនឆ្នាំ១៩១៨ សិង្ហបុរីត្រូវបានស្គាល់​តាមឈ្មោះជាច្រើនថាជាកំពង់ផែដ៏មានសារសំខាន់។ កោះនេះត្រូវបានកាន់កាប់ដោយរាជាណាចក្រជាច្រើននៅ​អាស៊ីអាគ្នេយ៍ដូចជា៖ អាណាចក្រខ្មែរ ជ្វា និង រាជាណាចក្រស៊ុលតង់នៃម៉ាឡាកា (តាំងពីស.វ១៤) និងរាជាណាចក្រស៊ុលតង់នៃចូហរ (តាំងពីស.វ១៦)។

កំនត់ត្រាពីសិង្ហបុរីដំបូងនៅស.វទី២ បានសំគាល់កោះនេះថាជា​ទីតាំងជំនួញមួយក្នុងតំរុយផែនទីជាច្រើន។ អ្នកតារាវិទ្យាក្រិចម្នាក់បានកត់សំគាល់ឃើញវា​សិង្ហបុរីជាចំនុចកណ្ដាលនៃផ្លូវជំនួញ​រវាងអាស៊ីអាគ្នេយ៍​ជាមួយឥណ្ឌា​និងប្រទេសនៅមេឌីទែរ៉ានេ។ កំនត់ត្រានៅស.វទី៣​របស់ចិនមួយ បានហៅកោះសិង្ហបុរីថា ពូឡៅចុង (蒲羅中) ដែលប្រហែលជាហៅតាមភាសាម៉ាឡេថា Pulau Ujong ដែលមានន័យថា កោះនៅខាងចុង (ឧបទ្វីបម៉ាឡេ)។

នៅមានកំនត់ត្រាមួយទៀតនៅឆ្នាំ១៣២០ ស្ដីអំពី ម៉ុងហ្គោលដែលបានបញ្ជូនបេសសកម្មមកយកដំរីពីកន្លែងមួយដែលមាន​ឈ្មោះថា ឡុងយ៉ាមិន (龍牙門) (មានន័យថា ច្រកធ្មេញនាគរាជ) ដែលគេសង្ស័យថាប្រហែលជានៅត្រង់​កន្លែងចតនាវា កេបប៉ែលហារបឺរ បច្ចុប្បន្ន។ អ្នកធ្វើដំនើរជនជាតិចិនឈ្មោះ វ៉ាង ដាយួន (汪大渊) (ជីវ តាខ្វាន់?) ដែលបានមកដល់កោះនេះនៅឆ្នាំ១៣៣០ បានហៅកន្លែងតាំងទីលំនៅ​របស់ជនជាតិម៉ាឡេតូចមួយថា តានម៉ាស៊ី (淡馬錫៖ក្លាយពីភាសាម៉ាឡេថា តាម៉ាស៊ីក) និងបាននិយាយថាមានជនជាតិចិនច្រើនរស់នៅទីនោះផងដែរ។ កោះសិង្ហបុរីជាឋានសួគ៌សំរាប់​ចោរសមុទ្រដែលរង់ចាំឆ្មក់​នាវាទាំងឡាយដែលឆ្លងកាត់ទីនោះ។ កំណាព្យជ្វាបុរាណមួយដែលសរសេរនៅឆ្នាំ១៣៦៥ បានហៅកន្លែងមួយនៅលើកោះនោះថា តេម៉ាសេក (ទីក្រុងសមុទ្រ)។

នៅក្នុងរឿងនិទានមួយរបស់ម៉ាឡេ មានរៀបរាប់អំពីព្រះអង្គម្ចាស់មួយអង្គឈ្មោះ ស្រីវិចាយ៉ា ដែលបានរួចរានជីវិតមកដល់កោះនេះ ក្រោយពីនាវារបស់ទ្រង់បានលិច​ នៅស.វទី១៣។ នៅលើកោះនោះទ្រង់បានឃើញសត្វចំលែកមួយក្បាល​ដែលទ្រង់បានប្រាប់គេឯងថា​ជាសត្វតោ។ ដោយជឿថានេះជានិមិត្តរូបល្អ ទ្រង់បានបោះទីតាំងនៅទីនោះ ហើយដាក់ឈ្មោះកន្លែងនោះថា ស៊ីងហ្គាពូរ៉ា (Singapura ៖ បុរីនៃសត្វសិង្ហ)។ ប៉ុន្តែគេជឿថាគ្មានសត្វតោរស់នៅលើកោះនេះទេ។ សត្វដែលព្រះអង្គម្ចាស់នោះឃើញ ប្រហែលជាសត្វខ្លាម៉ាឡាយ៉ានទេ។

នៅក្រោយពេលដែលរាជាណាចក្រស្រីវិចាយ៉ាធ្លាក់ចុះខ្សោយ តេម៉ាសេកត្រូវបានគំរាមកំហែងយកដោយចក្រភពម៉ាចាប៉ាហ៊ីត និង សៀម។ ប្រវត្តិវិទូជាច្រើនជឿថានៅអំឡុងចុងស.វទី១៤ ព្រះអង្គម្ចាស់ចុងក្រោយនៃរាជាណាចក្រស្រីវិចាយ៉ា ឈ្មោះ ប៉ារ៉ាមេស្វារ៉ា បានភៀសខ្លួនពីប៉ាឡេមបាងមកតេម៉ាសេក បន្ទាប់ពីចក្រភពម៉ាចាប៉ាហ៊ីតបណ្ដេញចេញ។ ប៉ារ៉ាមេស្វារ៉ា​បានគ្រប់គ្រងកោះនេះ​បានប៉ុន្មានឆ្នាំ រហូតដល់មានការវាយប្រហារមួយទៀតរបស់ ចក្រភពម៉ាចាប៉ាហ៊ីត និងរាជាណាចក្រអយុធ្យា។ ប៉ារ៉ាមេស្វារ៉ាបានភៀសខ្លួនម្ដងទៀតទៅមេឡាកា ហើយបង្កើតរាជាណាចក្រស៊ុលតង់នៃម៉ាឡាកានៅទីនោះ។ សិង្ហបុរីបានធ្លាក់ជាផ្នែករបស់ចក្រភពម៉ាឡាកា។

នៅស.វទី១៦ និងទី១៧ កោះនេះក្លាយជាមជ្ឈមណ្ឌលជំនួញ​របស់រាជាណាចក្រស៊ុលតង់នៃចូហរ។ នៅឆ្នាំ១៦១៣ ពួកព័រទុយហ្គាល់បានមកដុតកំទេចទីប្រជុំជនមួយនៅ​ចុងស្ទឹងសិង្ហបុរី។ សិង្ហបុរីក៏ធ្លាក់ទៅក្នុងយុគងងឹត។ នៅឆ្នាំ១៨១៩ ​ជនជាតិអង់គ្លេសឈ្មោះ ស្តេមហ្វដ រ៉ាហ្វហ្វល បានបង្កើតទីតាំងជំនួញនៅលើកោះនេះ ហើយបានផ្ដល់កំនើតដល់សិង្ហបុរីទំនើប។

Tags:

អង់គ្លេសអាណាចក្រខ្មែរ

🔥 Trending searches on Wiki ភាសាខ្មែរ:

សិទ្ធិមនុស្សការបោះឆ្នោតសកល អាណត្តិទី១ ឆ្នាំ១៩៩៣បារាំងអំពី​បាលី​ស្នេហ៍ល្ខោនស្បែកធំរៀល (រូបិយវត្ថុ)វិគីភីឌាព្រះសិវៈខេត្តកំពង់ឆ្នាំងខ្មែរសុរិន្ទឋានន្តរសក្ដិរបស់កងយោធពលខេមរភូមិន្ទសម័យកាលលង្វែករឿង ភូមិតិរច្ឆានដើមសម័យអង្គរប្រាសាទបេងមាលាប្រាសាទអង្គរក្រសួងអប់រំ យុវជន និងកីឡាផ្ការំដួលទសជាតកប្រមូល​ភាសិត​ខ្មែរ​ល្បែងបោះអង្គញ់ឥស្លាមសាសនាចក្រភពអង្គរ(៨០២-១២១៨)សាធារណរដ្ឋប្រជាមានិតកម្ពុជាខេត្តនៃកម្ពុជាឥណ្ឌាក្រុងប៉ោយប៉ែតខេត្តស្វាយរៀងខណ្ឌមានជ័យសម្តេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាក្រសួងមហាផ្ទៃជនជាតិមនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ទិវានៃក្ដីស្រលាញ់ស្រុករមាសហែកស្រុកអូរជ្រៅក្រមង៉ុយរូបវិទ្យាអរិយធម៌ខ្មែរនៅសម័យអាណាចក្រភ្នំនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាស្ពានប្រាប់ទិសហ៊ុន សែនរាំវង់សម រង្ស៊ីព្រះបាទឥសានវរ្ម័នទី១វែបសាយប្រាសាទនាគព័ន្ធស័កគុណវិបត្តិនៃការជក់បារីចន្ទរាជាពន្លឺនាវាត្រៃលក្ខណ៍ វគ្គទី៥ឧស្សាហកម្មប្រ៊ុយណេនមស្ការព្រះពុទ្ធរតនៈរឿងបងថ្លៃនិងប្អូនថ្លៃសាកលវិទ្យាល័យន័រតុនខេត្តត្បូងឃ្មុំប្រាសាទតាព្រហ្មប្រវត្តិសាស្ត្រវៀតណាមសាធារណរដ្ឋខ្មែរគោរាគៈទេវីគេហទំព័រនិមិត្តសញ្ញាគីមីព្រះបាទជ័យវរ្ម័នទី២ឃុំសំឡូតសីលធម៌រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញរុស្ស៊ីគ្រិស្តសាសនាសិក្ខាបទ៥Microsoft word 2007ពិធីបុណ្យសូត្រមន្តច្បាប់​ស្ដី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​ភូមិសាស្រ្តនៃប្រទេសវៀតណាមទង់ព្រះពុទ្ធសាសនាសាសនានៅប្រទេសកម្ពុជាពិធីបុណ្យបច្ច័យបួន🡆 More