ប្រភេទសិលា

សិលាដែលបានរលាយ គេហៅថា “ម៉ាក់ម៉ា” (Magma)។ ម៉ាក់ម៉ាភាគច្រើន កើតចេញពីការរលាយ ដោយផ្នែកនៃម៉ង់តូ។ សិលាម៉ាក់ម៉ា កកើតមាននៅពេលម៉ាក់ម៉ាកករឹង។ ប្រសិនបើម៉ាក់ម៉ា ផុសឡើងលើផ្ទៃផែន ដី នោះវាអាចរងរបិច (ការពុកផុយនៃសិលា) និងសំណឹក ហើយកម្ទេចកំទីដែលបានបង្កើតឡើងនោះ ត្រូវបាន ដឹកជញ្ចូន ហើយជាចុងក្រោយ ត្រូវបានចាក់បង្គរ (ជាធម្មតានៅលើបាតសមុទ្រ) ជាកម្ទេចកំណ។ ប្រសិនបើ កម្ទេចកំណធូរទាំងនេះ ត្រូវបានពង្រឹងទៅជាសិលា នោះវាក្លាយទៅជាសិលាកម្ទេចកំណ។ ខណៈពេលសិលានេះ ត្រូវបានកប់ដោយស្រទាប់បន្ថែមនៃកម្ទេចកំណ និងសិលាកម្ទេចកំណ នោះកម្ដៅ និងសម្ពាធ កើនឡើង។ កម្លាំង តិចតូនិច ក៏អាចធ្វើឱ្យកើនឡើងសីតុណ្ហភាព និងសម្ពាធផងដែរ។ ប្រសិនបើសីតុណ្ហភាព គឺខ្ពស់គ្រប់គ្រាន់ ជាធម្មតា នៅជម្រៅជ្រៅជាងពីរ-បីគីឡូម៉ែត្រខាងក្រោមផ្ទៃផែនដី នោះសិលាកម្ទេចកំណដើម លែងមានតុល្យភាពជាមួយ លក្ខខណ្ឌរូប និងគីមីថ្មីនោះហើយ ហើយវា ក៏កកជាក្រាមឡើងវិញម្ដងទៀត។ សិលាថ្មីដែលកកើតឡើងនោះ គេ ឱ្យឈ្មោះថា សិលាប្រែកំណើត។ ប្រសិនបើសីតុណ្ហភាព ទទួលបានខ្ពស់ខ្លាំង នោះសិលារលាយដោយផ្នែក ដោយ បង្កើតបានជាម៉ាក់ម៉ា និងបំពេញនូវវដ្ដសិលា។ វដ្ដនេះ អាចត្រូវបានធ្វើឡើងដដែលៗ។ យ៉ាងណាក៏ដោយ មិនមែនគ្រប់សិលាទាំងអស់ សម្រេចផលបាន តាមជំហាននីមួយៗនៅក្នុងវដ្ដនោះឡើយ។ ឧទាហរណ៍ ៖ សិលាកម្ទេចកំណ អាចត្រូវបានងើបឡើង ត្រូវរងរបិច និងត្រូវរងសំណឹក ដោយបង្កើតបានជាកមេ្ទចកំណថ្មីទៀត។ ដូច្នេះ វដ្ដនេះ រៀបរាប់អំពីការកកើត និងការខូចរូបរាងនៃសិលានៅក្នុងផែនដី។ នៅពេលណាមួយ កន្លែងណាដែលនៅក្នុង ឬនៅលើផ្ទៃផែនដី សិលាត្រូវបានបង្កើត ផ្លាស់ប្ដូរ បំផ្លាញ និងធ្វើវដ្ដ ៖ ប្រហែល ១៤-១៦ គ.ម៣ នៃសម្បកផែនដីដែលបានធ្វើវដ្ដជារៀងរាល់ឆ្នាំ។ ទីតាំងនៃដំណើរការទាំងនេះ ត្រូវបានកំណត់ជាចម្បង ដោយចលនានៃផ្លាកតិចតូនិច (គឺជាចលនានៃផ្លាកតាមរយៈចរន្ដរង្វល់ក្នុងម៉ង់តូ) ដែលធ្វើឱ្យមានការកកើតនៃ សម្បកផែនដីថ្មីនៅព្រំដែនផ្លាកសំណង់ និងការលិចចុះ (ការកប់) នៃសិលា និងការងើបឡើងនៃសម្បកផែនដី នៅឯព្រំដែនបំផ្លាញ។

ឯកសារ​យោង​

អត្ថបទនេះ ដកស្រង់ចេញពីសៀវភៅ "មូលដ្ឋានគ្រឹះនៃភូមិសណ្ឋានវិទ្យា" របស់ដេប៉ាតឺម៉ង់ភូមិវិទ្យា និងរៀបចំដែនដី នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ដោយ៖ យាំ សារដ្ឋ និស្សិតភូមិវិទ្យា ជំនាន់ទី២៥ (fb.me/Sarath.Khmer.Photographer/app_208195102528120)

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

សិលាចារឹកសុភាសិត​ខ្មែរគណៈអភិបាលខេត្តអាស៊ីអាគ្នេយ៍វត្តភ្នំដូនពេញបារីអេឡិចត្រូនិចក្រុងកំពតព្រែកជីក(ព្រែកយួន)ចតុកោណព្នាយប្រាសាទភ្នំបូកគណបក្សហ៊្វុនស៊ិនប៉ិចពិធីបុណ្យអុំទូកគោលនយោបាយសាធារណៈពីរ៉ាមីតល្បែងស្វាដណ្ដើមស្លឹកឈើប្រជាធិបតេយ្យតួនាទីអ្នកប្រវត្តិសាស្ត្រល្បែងលាក់កន្សែងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យភាសាបាលីសំស្ក្រឹតព្រះពុទ្ធសាសនា​នៅ​វៀតណាមសមភាព​រាត្រីសញ្ញាចរាចរណ៍នៃប្រទេសកម្ពុជារដ្ឋប្រហារកម្ពុជាឆ្នាំ១៩៧០ល្បែងបោះអង្គញ់ចំនួនបឋមហ៊ុន ម៉ាណែតសង្កាត់ស្វាយដង្គំរឿងស៊ឹមអ្នកបរឡានស្រុកអូរជ្រៅចន្ទគតិបញ្ជីរាយប្រទេសតាមចំនួនប្រជាជនទុំ (តួអង្គ)ទឹកផ្ទះខ្មោចទិញស្រុកក្រគរស្រុករតនមណ្ឌលខេត្តកំពង់ឆ្នាំងប្រធានាធិបតីនៃសហរដ្ឋអាមេរិកន័រវែសប្រាសាទបេងមាលាគណបក្សនយោបាយចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី១ ឆ្នាំ១៩៩៣ - ១៩៩៧ស្រុកកំពង់ត្រាចជ័យវរ្ម័នទី២សមីការដឺក្រេទី២មហាសមុទ្រប៉ាស៊ីហ្វិកឃុនឆាង ឃុនផែនប្រាសាទភិមានអាកាសស្រីជេដ្ឋាព្រះធម៌ស្រុកខ្សាច់កណ្ដាលរដ្ឋបាលរាជធានី ខេត្តសេដ្ឋកិច្ចនរោត្ដម សីហនុសណ្ឋានដីកម្ពុជាឆ្នាំ ២០២៣ប្រាសាទវត្តឯកភ្នំហ្វីលីពីនពុទ្ធសាសនា​ដូច​ម្តេចចុងសម័យអង្គរប្រវត្តិនៃរបបខ្មែរក្រហមរាំវង់ស្រុកកណ្ដាលស្ទឹងភពណិបទូនផ្ការឿងព្រេងនិទានទាក់ទងនិងទំនៀមទំលាប់ពិធីបំបួសនាគខេត្តត្បូងឃ្មុំព្រហ្មញ្ញ សាសនាជម្ងឺ​ឆ្កែឆ្កួតជ័យជេស្ឋាទី១ឡាំផូស៊ីតដើមត្នោតរឿង រ៉ូមេអូ និង ហ្ស៊ុយលីយេរចនាបថនៃស្ថាបត្យកម្មខ្មែរបាងកកចេនឡាទឹកលិចរោគ​ស្វាយទិវាមាតា🡆 More