ប្រព័ន្ធសេដ្ឋកិច្ច

ប្រព័ន្ធសេដ្ឋកិច្ច (Economic systems)


ប្រព័ន្ធសេដ្ឋកិច្ចពិភពលោកចែកចេញជា 4 :

± ប្រព័ន្ធសេដ្ឋកិច្ចបុរាណ (Traditional economic system)

> សេដ្ឋកិច្ចបុរាណ ជាប្រព័ន្ធសេដ្ឋកិច្ចដែលពឹងផ្អែកលើមូលដ្ឋានប្រពៃណី ទំនៀមទំលាប់ សហគមន៍ គ្រួសារ ឬ សាសនា។

> ប្រព័ន្ធសេដ្ឋកិច្ចបុរាណមានភាពពេញនិយមជាសេដ្ឋកិច្ចដើម ឬ មិនអភិវឌ្ឍន៍នោះឡើយ ដែលមានឧបករណ៍និងបច្ចេកទេសហួសសម័យ ។

> ប្រព័ន្ធសេដ្ឋកិច្ចបុរាណ គឺពាក់ព័ ន្ធនិងការពង្រីកការផលិតក្នុងវិស័យ កសិកម្មដើម្បីផ្គត់ផ្គង់ជីវភាព ។

± ប្រព័ន្ធសេដ្ឋកិច្ចផែនការ (Planned economic system)

> ក្នុងប្រព័ន្ធសេដ្ឋកិច្ចផែនការឬសេដ្ឋកិច្ចបញ្ជា អាជ្ញាធរកណ្តាល(រដ្ឋាភិបាល) គឺជាអ្នកកំណត់ដំណើរការប្រព្រឹត្តិទៅនៃសេដ្ឋកិច្ច និង ជាអ្នកធ្វើ សេចក្តីសំរេចចិត្ត ថាតើត្រូវផលិតអី្វ ?​ ផលិតយ៉ាងដូចម្តេច ? បែងចែក យ៉ាងដូចម្តេច ? នរណាជាអ្នកទទួលយក ?

> ក្នុងប្រព័ន្ធសេដ្ឋកិច្ចបញ្ជា អាជ្ញាធរកណ្តាលតែងតែដាក់ចេញនូវគំរោង ផែនការស្មុគ្រស្មាញ និង មានលក្ខណៈល្អិតល្អន់ក្នុងការប្រព្រឹត្តិទៅនៃខឿនសេដ្ឋកិច្ចជាតិ ។

> ប្រព័ន្ធសេដ្ឋកិច្ចផែនការ ត្រូវបានអនុវត្តន៍ច្រើនកាលពីជាងមួយទស្ស វត្សមុន តែបច្ចុប្បន្ននេះប្រទេសដែលអនុវត្តន៍ប្រព័ន្ធសេដ្ឋកិច្ចផែនការនេះ ដូចជាប្រទេសចិន គូបា . . . . . បានងាកចេញមកអនុវត្តន៍ប្រព័ន្ធសេដ្ឋកិច្ច​ទីផ្សារវិញ ។

± ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ (Market economic system)

> ក្នងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ជាប្រព័ន្ធសេដ្ឋកិច្ចដែលពឹងផ្អែកលើសិទ្ធិនៃ ទ្រព្យសម្បត្តិឯកជន និង ទីផ្សារ ដែលនៅក្នុងនោះនីតិបុគ្គលទាំងឡាយជាអ្នកធ្វើសេចក្តីសម្រេចចិត្ត ថាតើត្រូវផលិតអី្វ ?​ ផលិតយ៉ាងដូចម្តេច ? ផលិតប៉ុន្មាន ? ផលិតពេលណា ?

> ក្នុងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ បុគ្គលទាំងអស់ត្រូវបានលើកទឹកចិត្តអោយ ធ្វើតាមចំណង់ចំណូលចិត្តរបស់ពួកគេ និង អាស្រ័យលើទីផ្សារ(តម្រូវការ និង ការផ្គត់ផ្គង់) ។

> ការពឹងផ្អែកលើកំលាំងទីផ្សារ មិនមែនមានន័យថា រដ្ឋាភិបាលគ្មានតួនាទីក្នុងការសហការឬធ្វើសេចក្តីសម្រេចចិត្តនៃសេដ្ឋកិច្ចនោះទេ ។ កំលាំង នេះមានឥទ្ធិពលទៅលើរបៀបដែលទីផ្សារដំណើរការយ៉ាងដូចម្តេច ?


± ប្រព័ន្ធសេដ្ឋកិច្ចចំរុះ (Mixed economic system)

> ជាប្រព័ន្ធសេដ្ឋកិច្ចមួយដែលរដ្ឋនិងឯកជនជាអ្នកដឹកនាំសេដ្ឋកិច្ចដែលបង្ហាញពីចរិតលក្ខណៈ នៃសេដ្ឋកិច្ចទីផ្សារនិងសេដ្ឋកិច្ចផែនការ ។

> សេដ្ឋកិច្ចចំរុះ ភាគច្រើនអាចនិយាយបានថា ជាសេដ្ឋកិច្ចទីផ្សារដែលមានការកែតម្រូវនៅលើទីផ្សារ ព្រមទាំងមានការគាំទ្រពីរដ្ឋាភិបាល ដែលត្រូវបានការពារបរិស្ថាន បទដ្ឋាន សុខុមាលភាពសង្គម និង ការពារការប្រកួតប្រជែង ។

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

ការផ្សាយពាណិជ្ជកម្មទូច ស៊ុននិចល្បែងទាញព្រ័ត្ររាក្យៈសាទេវីបន្លែផ្លែឈើអភិប្រាយ​មង្គលសូត្រ ៣៨ ប្រការខេត្តសៀមរាបវិគីភីឌាកាមេរ៉ាក្រុងកំពតហេដ្ឋារចនាសម្ព័ន្ធប្រាសាទវត្តនគរបាជ័យកម្ពុជាក្រោមសទ្ធាក្នុងព្រះពុទ្ធសាសនាកុំព្យូទ័ររមណីយដ្ឋានខេត្តបាត់ដំបងស៊ីរីប្រវត្តិសាស្ត្រនៃសាធារណរដ្ឋចិនហ៊ុន ម៉ាណែតសង្គ្រាមលោកលើកទី១វណ្ណ មូលីវណ្ណរឿងកុលាបប៉ៃលិនវគ្គទី១មាតាបិតាមានឈ្មោះ៤យ៉ាងកិមិរាទេវីសិក្ខាបទ១០ប្រាសាទ បន្ទាយស្រីភាពជោគជ័យហ្គូហ្គលភ្នំសំពៅឆ្នាំ ២០២៤រមណីយដ្ឋានភ្នំសន្ទូចបុណ្យភ្ជុំបិណ្ឌត្រឹង ងាអក្សរខ្មែរជ័យវរ្ម័នទី៧វិធី​កម្លាយវេស្សន្ដរជាតកទេវតា(ពុទ្ធសាសនា)កម្ពុជាប្រជាធិបតេយ្យហូ ជីមិញមហាសង្ក្រាន្តសិទ្ធិមនុស្សឥស្លាមសាសនាប្រវត្តិសាស្រ្តភ្នំពេញភ្នំប្រុសភ្នំស្រីខ្មែរក្រោមខេត្តមណ្ឌលគិរីនមស្ការព្រះពុទ្ធរតនៈបញ្ជីអ្នកចម្រៀងកម្ពុជាគងវង់ធំPleng Music Awardsឃុំរលាប្អៀរឆ្នាំ ២០២៣រឿងផ្កាស្រពោនក្រុងព្រះសីហនុ(ខេត្តព្រះសីហនុ)ខេត្តព្រះវិហារគម្រោងសេចក្ដីពុទ្ធសាសនាបារាំងស្រុកភ្នំស្រុកសាសនសុភាសិតឥន្ទធនូសារមន្ទីរទួលស្លែងតេឡេក្រាម (កម្មវិធី)ប្រាសាទកោះកេររាជេន្ទ្រវម៌្មទី២ភាសាបាលីបឹងយក្សឡោមស្រុកប្រាសាទបាគងអាពាហ៍ពិពាហ៍បែបគ្រិស្តសាសនាប្រាសាទតានៃជនជាតិខ្មែរសុភាសិត​ខ្មែរពិធីរៀបអាពាហ៍ពិពាហ៍របស់ប្រជាជនកម្ពុជាធម្មបទគាថាព្រែកជីក(ព្រែកយួន)🡆 More