អ៊ុយក្រែន: រដ្ឋនៅអឺរ៉ុបកណ្តាល និងខាងកើត

ប្រទេសអ៊ុយក្រែន (ភាសាអ៊ុយក្រែន ៖ Україна, អ៊ុ-ក្រៃ-យី-ណា) គឺជាប្រទេសមួយស្ថិតនៅតំបន់អឺរ៉ុបខាងកើត។ អ៊ុយក្រែនគឺជាប្រទេសធំបំផុតទីពីរនៅទ្វីបអឺរ៉ុប ដោយនៅពីក្រោយតែរុស្ស៊ីប៉ុណ្ណោះ។ ប្រទេសនេះមានព្រំប្រទល់ជាប់ជាមួយរុស្ស៊ីនៅភាគខាងកើតនិងឦសាន្ត បេឡារុសនៅភាគខាងជើង ប៉ូឡូញ ស្លូវ៉ាគី និងហុងគ្រីនៅភាគខាងលិច រូម៉ានី និងម៉ុលដាវីនៅភាគខាងត្បូង និងមានបណ្ដោយឆ្នេរជាប់សមុទ្រអាសូវ និងសមុទ្រខ្មៅ។ កៀវគឺជារដ្ឋធានី និងជាទីក្រុងធំបំផុតនៃប្រទេសអ៊ុយក្រែន។ ភាសាអ៊ុយក្រែនគឺជាភាសាផ្លូវការ និងភាសាជាតិ ខណៈដែលភាសារុស្ស៊ីត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ ពិសេសនៅផ្នែកខាងកើត និងត្បូងនៃប្រទេស។

អ៊ុយក្រែន
Україна (ភាសាអ៊ុយក្រែន)
វរលញ្ឆករអ៊ុយក្រែន
វរលញ្ឆករ
ភ្លេងជាតិ
Державний Гімн України
"ភ្លេងជាតិអ៊ុយក្រែន"
ទីតាំងប្រទេសអ៊ុយក្រែន (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសអ៊ុយក្រែន (ក្រហម) នៅលើភូគោល
រដ្ឋធានី
និង ទីក្រុងធំបំផុត
កៀវ
49°N 32°E / 49°N 32°E / 49; 32 32°E / 49°N 32°E / 49; 32
ភាសាផ្លូវការ
និងភាសាជាតិ
ភាសាអ៊ុយក្រែន
ក្រុមជនជាតិ
(ឆ្នាំ ២០០១)
  • ៧៧.៨% អ៊ុយក្រែន
  • ១៧.៣% រុស្ស៊ី
  • ៤.៩% ជនជាតិផ្សេងៗទៀត
សាសនា
(ឆ្នាំ ២០១៨)
  • ៨៧.៣% គ្រិស្តសាសនា
  • ១១.០% គ្មានជំនឿសាសនា
  • ០.៨% សាសនាផ្សេងៗទៀត
  • ០.៩% គ្មានចម្លើយ
រដ្ឋាភិបាលសាធារណរដ្ឋពាក់កណ្ដាលប្រធានាធិបតីនិយមអាស្រ័យសភាឯកភូត
- ប្រធានាធិបតី
វ៉ូឡូឌីមៀរ ហ្សេឡេនស្គី
- នាយករដ្ឋមន្ត្រី
ដេនីស ស្មីហាល
- ប្រធានសភា
រូស្លង់ ស្តេហ្វានឈូគ
នីតិបញ្ញត្តិវែរឃូវណារ៉ាដា
និម្មិតកម្ម
- រូសកៀវ
៨៧៩
- ហ្កាលីស៊ី–វ៉ុលហ៊ីនី
១១៩៩
- ហេតម៉ាណាកខូសាក់
១៨ សីហា ១៦៤៩
- សាធារណរដ្ឋប្រជាមានិត
១០ មិថុនា ១៩១៧
- សូវៀតចូលត្រួតត្រា
១៩៣៩–១៩៤០
- បន្ទេរតំបន់គ្រីមៀ
២៦ មេសា ១៩៥៤
- ប្រកាសឯករាជ្យពីសហភាពសូវៀត
២៤ សីហា ១៩៩១
- រដ្ឋធម្មនុញ្ញបច្ចុប្បន្ន
២៨ មិថុនា ១៩៩៦
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៦០៣,៦២៨ គ.ម   (ទី៤៥)
- ផ្ទៃទឹក (%)
៣.៨
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២៣)
decrease ៣៦,៧៤៤,៦៣៦ (ទី៤១)
- ដង់ស៊ីតេ
៧៣.៨ នាក់/គ.ម   (ទី១១៥)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
decrease ៤៤១.០៧៥ ពាន់លានដុល្លារ
- ក្នុងម្នាក់
decrease ១២,៦៦០ ដុល្លារ (ទី១០៨)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
decrease ១៥១.១ ពាន់លានដុល្លារ
- ក្នុងម្នាក់
decrease ៤,៣៤៩ ដុល្លារ
ជីនី (២០២០)positive decrease ២៥.៦
ទាប
HDI (២០២១)increase ០.៧៧៣
ខ្ពស់ · ទី៧៧
រូបិយវត្ថុហរីវីញ្ញា (₴) (UAH)
ល្វែងម៉ោងUTC+២ (EET)
- រដូវក្តៅ (DST)
UTC+៣ (EEST)
ទិសបើកបរស្ដាំ
កូដហៅទូរស័ព្ទ+៣៨០
កូដ ISO 3166UA
ដែនកម្រិតខ្ពស់.ua
.укр

ក្នុងអំឡុងមជ្ឈិមសម័យ អ៊ុយក្រែនគឺជាទីកន្លែងនៃការពង្រីកឥទ្ធិពលរបស់ជនជាតិស្លាវដើម ហើយក្រោយមកបានក្លាយជាមជ្ឈមណ្ឌលវប្បធម៌ដ៏សំខាន់នៃជនជាតិស្លាវខាងកើតក្រោមមហារដ្ឋរូសកៀវ ដែលបានលេចឡើងនៅសតវត្សទី៩។ មហារដ្ឋនោះបានបន្ដដួលរលំ និងបែងចែកទៅជារដ្ឋអំណាចតូចៗក្នុងតំបន់ ហើយទីបំផុតត្រូវបានវាយឈ្លានពានដោយចក្រភពម៉ុងហ្គោលនៅសតវត្សទី១៣។ ក្រោយបានរំដោះពីឥទ្ធិពលម៉ុងហ្គោល ទឹកដីអ៊ុយក្រែនត្រូវបានបន្ដបែងចែក និងគ្រប់គ្រងដោយមហាអំណាចខាងក្រៅអស់រយៈពេលជាង ៦០០ ឆ្នាំ ដូចជា៖ សហធនរដ្ឋប៉ូឡូញ-លីទុយអានី ចក្រភពអូទ្រីស ចក្រភពអូតូម៉ង់ និងអាណាចក្រត្សាររុស្ស៊ី។ ហេតម៉ាណាកខូសាក់បានលេចរូបរាងឡើងនៅលើទឹកដីភាគកណ្តាលអ៊ុយក្រែនក្នុងសតវត្សទី១៧ ប៉ុន្តែត្រូវបានបែងចែករវាងរុស្ស៊ី និងប៉ូឡូញ ហើយចុងក្រោយត្រូវបានកាន់កាប់ដោយចក្រភពរុស្ស៊ីទាំងស្រុង។ ជាតិនិយមអ៊ុយក្រែនបានចាប់ផ្ដើមវិវត្ដ ហើយនៅក្រោយបដិវត្តន៍រុស្ស៊ីនៃឆ្នាំ១៩១៧ សាធារណរដ្ឋប្រជាមានិតអ៊ុយក្រែនក៏ត្រូវបានបង្កើតឡើង។ ចលនាបុលសេវិកបានបង្រួបបង្រួមអំណាចគ្រប់គ្រងរបស់ខ្លួនលើអតីតចក្រភពរុស្ស៊ី ហើយបានបង្កើតសាធារណរដ្ឋសង្គមនិយមសូវៀតអ៊ុយក្រែនឡើងដែលត្រូវជាសាធារណរដ្ឋធម្មនុញ្ញនៃសហភាពសូវៀតក្នុងឆ្នាំ១៩២២។ នៅដើមទសវត្សរ៍ឆ្នាំ១៩៣០ ប្រជាជនអ៊ុយក្រែនរាប់លាននាក់បានបាត់បង់ជីវិតនៅក្នុងគ្រោះហូឡូដូម័រ ដែលជាគ្រោះទុរ្ភិក្សបង្កឡើងដោយមនុស្ស។ នៅក្រោមការកាន់កាប់របស់អាល្លឺម៉ង់ក្នុងអំឡុងសង្គ្រាមលោកលើកទី២ អ៊ុយក្រែនត្រូវបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ហើយជនស៊ីវិលប្រមាណ ៧ លាននាក់ត្រូវបានសម្លាប់ រួមទាំងជនជាតិជ្វីហ្វអ៊ុយក្រែនមួយភាគធំផងដែរ។

អ៊ុយក្រែនបានទទួលឯករាជ្យពេញលេញនៅក្នុងឆ្នាំ១៩៩១ ក្រោយរំលាយសហភាពសូវៀត ហើយបានប្រកាសខ្លួនជារដ្ឋអព្យាក្រឹត។ រដ្ឋធម្មនុញ្ញថ្មីត្រូវបានអនុម័តនៅក្នុងឆ្នាំ១៩៩៦។ មហាបាតុកម្មដែលគេស្គាល់ថា អឺរ៉ូម៉ីដាន បាននាំឱ្យមានការបង្កើតរដ្ឋាភិបាលថ្មីនៅក្នុងឆ្នាំ២០១៤។ រុស្ស៊ីបានកាត់ផ្ដាច់ឧបទ្វីបគ្រីមៀរបស់អ៊ុយក្រែនដើម្បីបញ្ចូលជាទឹកដីរបស់ខ្លួន ខណៈកុបកម្ម​​គាំទ្រ​រុស្ស៊ី​បាន​នាំឱ្យកើត​សង្រ្គាម​នៅតំបន់ដុនបាស រវាង​ក្រុម​ផ្តាច់ខ្លួន​និយម​គាំទ្រ​ដោយ​រុស្ស៊ី និង​កងកម្លាំង​រដ្ឋាភិបាល​នៅ​ភាគ​ខាងកើតប្រទេស​អ៊ុយក្រែន។ នៅខែកុម្ភៈ ឆ្នាំ២០២២ រុស្ស៊ីបានប្រកាសបើកការឈ្លានពានទ្រង់ទ្រាយធំមកលើប្រជាជាតិអ៊ុយក្រែន។ ចាប់តាំងពីការផ្ទុះសង្រ្គាមជាមួយរុស្ស៊ីមក អ៊ុយក្រែនបានបន្តពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការណាតូ។

អ៊ុយក្រែន​ជាឯកត្ត​រដ្ឋ​​​ដែល​ប្រកាន់​ប្រព័ន្ធ​ពាក់កណ្តាល​ប្រធានាធិបតី។ ទោះជាមានឈ្មោះជាប្រទេសកំពុងអភិវឌ្ឍក្ដី ប៉ុន្តែវាមានចំណាត់ថ្នាក់ជាប្រទេសក្រីក្របំផុតនៅទ្វីបអឺរ៉ុបដោយគិតតាមផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗ ចំណែកអំពើពុករលួយនៅតែជាបញ្ហាដ៏សំខាន់។ ប្រទេសអ៊ុយក្រែនគឺជាសមាជិកស្ថាបនិកនៃអង្គការសហប្រជាជាតិ ក៏ដូចជាសមាជិកនៃក្រុមប្រឹក្សាអឺរ៉ុប អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការដើម្បីសន្តិសុខនិងកិច្ចសហប្រតិបត្តិការអឺរ៉ុបជាដើម។ សព្វថ្ងៃ អ៊ុយក្រែន​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​នៃ​ការ​បញ្ចូល​ជា​សមាជិកនៃ​សហភាពអឺរ៉ុប ហើយថែមទាំង​បាន​ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិកអង្គការ​ណាតូទៀតផង។

កំណត់សម្គាល់

ឯកសារយោង

Tags:

កៀវបេឡារុសប៉ូឡូញភាសារុស្ស៊ីភាសាអ៊ុយក្រែនរុស្ស៊ីរូម៉ានីហុងគ្រី

🔥 Trending searches on Wiki ភាសាខ្មែរ:

ពិធីបុណ្យចូលព្រះវស្សារាជេន្ទ្រវរ្ម័នទី២ពហុកោណនិយ័តរចនាបថនៃស្ថាបត្យកម្មខ្មែរមង្គល៣៨ប្រការពោធិបក្ខិយធម៌នរោត្តមនរាយណ៍រាមាអ៊ុងសានស៊ូជីភាពលំអៀងវប្បធម៌រឿង ភូមិតិរច្ឆានហែម ចៀវគ្រោះថា្នក់ចរាចរណ៍រឿងមហាចោរនៅទល់ដែនវគ្គទី២៖បងប្អូនពីរនាក់កូរ៉េខាងត្បូងភ្នំក្រាំងរមាសជាតកមង្គលសូត្រមេឌាវិគីមង្គលសូត្រពហូទេវាផ្លូវជាតិលេខ៥ (កម្ពុជា)អ៊ីនធើណេតព្រហ្មវិហារធម៌ប្រាសាទភ្នំបាខែងស្រុកអូរជ្រៅសិលាចារឹកផ្លូវជាតិលេខ៣ (កម្ពុជា)ប្រាសាទព្រៃគុកសេវាកម្មខណ្ឌចំការមនសុខ ពិសីភូមិសាស្ត្រនយោបាយចិនរបាំអប្សរាអាប្រាហាម លីនខូនស្រុកអង្គរជុំបញ្ជីរាយនាម ប្រាសាទខ្មែរនូវែលហ្សេឡង់វិគីមេឌា Commonsសម្លៀក​បំពាក់​ខ្មែរ​នា​សម័យ​បុរេ​ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យទ្វីបអាមេរិកហុល្លង់ខេត្តកំពង់ចាមប្រាសាទភ្នំដាកាល​បរិច្ឆេទ​ប្រវត្តិសាស្រ្ត​កម្ពុជាឧស្សាហកម្មនិងសិប្បកម្មខ្មែរអង្គរសង្គ្រាមលោកលើកទី១វណ្ណ មូលីវណ្ណវិគីភីឌាភាសាខ្មែរផលប្រយោជន៍នៃរុក្ខជាតិនយោបាយអង់គ្លេសហរិហរាល័យសហរាជាណាចក្ររដ្ឋភាពជោគជ័យសហភាពសូវៀតបឹងយក្សឡោមពិធីបុណ្យអុំទូកល្ខោនគែនវេស្សន្ដរជាតកបុណ្យកឋិនខ្មែរក្រហមប្រភព​អ្នកតា​ក្នុង​សង្គម​ខ្មែររឿងកុលាបប៉ៃលិនវគ្គទី១សង្គ្រាមសៀម-កម្ពុជា (១៥៩១-១៥៩៤)ផ្កាចម្ប៉ាតំបន់ទេសចរណ៍នៅកម្ពុជាព្រះគណេសសាកលវិទ្យាល័យភូមិន្ទភ្នំពេញខេត្តត្បូងឃ្មុំគោលនយោបាយសាធារណៈ (អសង្ស័យកម្ម)ប្រព័ន្ធសេដ្ឋកិច្ចព្រះ​បាទ​សម្តេច​ព្រះ ស៊ីសុវត្ថិរឿងរាមកេរ្តិ៍សិល្បៈ🡆 More