ប្រទេសខ្មែរក្រោមអាណាព្យាបាលភាពបារាំង

ក.

ប្រភពអត្ថបទ និងគោលបំនងអ្នកសរសេរ អត្ថបទនេះត្រុវបានដកស្រង់ទាំងស្រុងចេញពីសៀវភៅ"ប្រវត្តិសាស្រ្តខ្មែរ"ត្រឹង ងា ភាគ ១-២ ព.ស២៥១៧។ហើយសៀវភៅនេះបានចងក្រងឡើងដោយផ្អែកលើឯកសារយោង មួយចំនួនធំដែលភាគច្រើនជាឯកសារពីបរទេស។គោលបំណងក្នុងការសរសេរអត្ថបទនេះឡើង គឺដើម្បីផ្ដល់ការផ្សព្វផ្សាយនូវឯកាសារចំណេះដឹង និងជួយលើកស្តួយវិគីភេឌៀ ជាភាសាខ្មែរយើងឲ្យកាន់តែមានភាពរីកចម្រើនឡើង។

ខ. សេចក្ដីផ្ដើម ក្រោយពីសម័យអង្គរបានបញ្ចប់ទៅ ប្រទេសខ្មែរចាប់ផ្ដើមធ្លាក់ចូលក្នុងភាពច លាចល ប្រទេសជាតិបែកបាក់កាប់ចាក់គ្នាឯងធ្វើឲ្យប្រទេស ជិតខាងឆ្លៀតឱកាស ឈ្លានពានយកទឹកដី និងគ្រប់គ្រងលើអធិបតេយ្យភាពរបស់ខ្មែរ។ សម័យកាលដ៏ជូរចត់នេះបានអូសបន្លាយរហូតដល់ការគ្រប់គ្រងនៃពួកអាណានិគមនិយបារាំង។ ក្នុងរយៈកាលដែលខ្មែរនៅក្រោមការគ្រប់គ្រងរបស់ពួកបារាំនេះគឺជា សម័យកាលមួយដែលវប្វធ៌មអឺរ៉ុបបានជះឥទ្ធិពលយ៉ាងផ្កាប់មុខមកលើខ្មែរ។ អ្វីដែលខ្មែរចាំមិនភ្លេចនោះ គឺការកៀបសង្កត់សង្កិនមកលើខ្មែរ ធ្វើឲ្យសង្គមគ្រួសារខ្មែរជួបប្រទះនូវបញ្ហសេដ្ឋកិច្ចយ៉ាង ធ្ងន់ធ្ង(អ្នកដែលមានជីវភាពធូរធារតាមបែបខ្មែរបុរាណក្លាយជាក្រក្សត់ គ្រួសារដែលក្រល្មមបអាចរស់បានដោយសុខ ក្លាយជាក្រដុនដាប ឯអ្នកមានក៏ក្លាយជាអ្នកមាន បែបអឺរ៉ុបលែងចេះយោក យល់ជួយគ្នា)។ បារាំងមើលងាយខ្មែរ និងកៀបកខ្មែរ ធ្វើឲ្យខ្មែរមានការក្ដៅក្រហាយហើយស្អប់បារាំងកាន់តែខ្លាំង។ ការត្រួតត្រារបស់បារាំងមកលើខ្មែរជិតមួយសតវត្សរ៍នវក៏មិនបានធ្វើឲ្យ រាស្ដ្រ ខ្មែរដឹងដែរថា តើបារាំងចូលមកគ្រប់គ្រងប្រទេសខ្មែរបាននដោយរបៀបណានោះទេ។ រឿងនេះមានតែថ្នាក់ដឹកនាំជាតិទេទើបបានដឹងពីទំនាក់ទំនងរវាងខ្មែរ និងបារាំង។ តើខ្មែរចាប់ផ្ដើមមានទំនាក់ទំនងជាមួយបារាំងតាំងពីពេលណា?

១.ខ្មែរចាប់ផ្ដើមមានទំនាក់ទំនងជាមួយបារាំង

ព្រះហរិរក្សរាមាឥស្សារាធិបតីព្រះអង្គដួង ដោយទ្រង់អត់ទ្រាំពុំបាននឹងអំពើរំលោភបំពានទន្រ្ទានយកទឹកដីពីប្រទេសជិតខាង មានយួន និងសៀមនេះ ព្រះអង្គបានសម្រេចព្រះទ័យថាងាករកជំនួយពីមហាអំណាចអឺរ៉ុបណាមួយដើម្បីជួយប្រអង្គ។ នៅឆ្នាំ១៨៥៤ ទ្រង់បានបញ្ជូនមន្ត្រីខ្មែរកាន់សាសនាកាតូលិកម្នាក់ដោយសម្ងាត់ទៅ សិង្ហបុរីដើម្បី នាំយកព្រះសារលិខិតព្រះអង្គទៅឲ្យស្ដេចបារាំងណាប៉ូលេអុងទី៣(Napoléon III)តាមរយៈកុងស៊ុលបារាំង។ នៅឆ្នាំ១៨៥៥រាជទូតបារាំងម៉ុងទីញី(de Montigny) ត្រូវបានចាត់ឲ្យ បំពេញបេសកកម្មជាច្រើននៅឥណ្ឌូចិន និងប្រទេសចិន។ គាត់បានទទួលបញ្ចាពីស្ដេចបារាំងឲ្យធ្វើសន្ធិសញ្ញាមិត្តភាព និងជំនួញជាមួយខ្មែរ។ ប៉ុន្តែដោយសារ ការធ្វេសប្រហែស និងភាបក្រអឺត ក្រទមរបស់មន្រ្តីបារាំងរូបនេះ ក៏បានដឹងដល់ស្ដេចសៀមជាហេតុនាំឲ្យសន្ធិសញ្ញាបារាំង-ខ្មែរត្រូវចកចានមិនបានសម្រេច។ ព្រះអង្គដួងក៏លះបង់ ចោលនូវព្រះរាជបំណងរបសទ្រង់។ ព្រះអង្គបាន ព្យាយាមផ្ញើរព្រះសារលិខិតជាលើកទី២ ព្រះអង្គបានរំឭកដល់ស្ដេចណាប៉ូលេអុង(Napoléon III)ពីទឹកដីដែលនៅចន្លោះត្រើយ ខាងលិចនៃព្រែកព្រៃនគរ និងពាមគិតទាំងកោះត្រល់ និងកោះ ត្រឡាចពិតជាទឹកដីខ្មែរ។ ចំពោះព្រះសារលិខិតទី២នេះបារាំងមិនបានធ្វើការឆ្លើយតបឡើយ។ ឆ្នាំ១៨៥៦ដោយ ព្រះអង្គទ្រង់វ័យកាន់តែជរា ហើយព្រះតម្រេះពីអនាគតប្រទេសជាតិព្រះអង្គផង ទ្រង់បានសុំយាងព្រះញាតិវង្សានុវង្សចូលមាតុភីមិវិញ និងតែងតាំងព្រះរាជបុត្រាច្បងព្រះនាមអង្គវតី ជាឧបរាជ និងព្រះរាជបុត្រាបន្ទាប់ព្រះនាមស៊ីសុវត្ថិជាព្រះកែវហ្វា។ ហេតុអ្វីបានជាមានអាណាព្យាបាលភាពបារាំងលើទឹកដីខ្មែរ?

២.អាណាព្យាបាលភាពបារាំងលើទឹកដីខ្មែរ

ព្រះបាទនរោត្តម

ប្រទេសខ្មែរក្រោមអាណាព្យាបាលភាពបារាំង 

ព្រះអង្គគឺជាអ្នកបន្តទំនាក់ទំនងជាមួយបារាំង ពីព្រះបិតាទ្រង់។ នៅឆ្នាំ១៨៥៩ព្រះបាទហរិរក្សរាមាឥស្សរាធិបតីព្រះអង្គដួង សោយទិវង្គតទៅមន្ត្រីនិងព្រាហ្ម្តុបុរោហិតបានយាងព្រះរាជបុត្រាច្បងព្រះអង្គវតីឡើងគ្រងរាជស្នងព្រះបិតានៅរាជធានីឧដុង្គ។ កិច្ចការដំបូងដែលព្រះអង្គត្រូវបំពេញគឺឲ្យដំណឹងទៅស្ដេចសៀមពីការជ្រើសរើសព្រះអង្គឲ្យឡើងគ្រងរាជ។ ស្ដេចសៀមបាន បញ្ជូនមន្ត្រីម្នាក់មករាជធានីដើម្បីនញ្ជាក់ពីការយល់ព្រម និងចូលរួមក្នុងព្រះរាជពិធីបុណ្យព្រះសព។

សន្ធិសញ្ញាថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣

សន្ធិសញ្ញានេះបានបើកឲ្យបារាំងមកតាំងអាណាព្យាបាលភាពលើប្រទេសខ្មែរចាលើកដំបូងតំណាងអំណាចបារាំងនេះបានចោទជាចំណោទមួយចំពោះអ្នកប្រវត្តិសាស្ត្រ ដែលតែងតែចោទសួរថា តើព្រះរាជាខ្មែរព្រះបាទនរោត្តមទ្រង់បានហៅបារាំងឲ្យមកគ្រប់គ្រងស្រុកខ្មែរ ឫក៏បារាំងបានបង្ខំព្រះអង្គឲ្យទទួលយកអាណាព្យាបាលភាពរបស់ បារាំង?តាមឯកសារសៀមបានអះអាងថាបារាំងបានបង្ខំព្រះបាទនរោត្តមឲ្យធ្វើសន្ធិសញ្ញាដាក់ប្រទេសខ្មែរក្រោម អាណាព្យាបាលភាពរបស់បារាំងប៉ុន្តែបារាំងបានប្រកែកថាមិនបាន ធ្វើការកៀបសង្កត់អ្វីមមួយឡើយព្រោះថាប្រទេសខ្មែរជាប្រទេសឯករាជ ហើយមានសិទ្ធិធ្វើការចរចាតាមប្រយោជន៍របស់ខ្លួន។ តើរវាងចម្លើយទាំងពីរនេះមួយណាសមហេតុផលជាង? ដូច្នេះមានតែធ្វើការសាកល្បង វិនិច្ឆ័យដោយផ្អែកលើព្រឹត្តិការណ៍ដែលបានកើតឡើង។ យើងក៏បានដឹងថាព្រះបាទអង្គដួងទ្រងមានព្រះរាជបំណងចង់ចងស្ពានមេត្រីជាមួយមហាអំ ណាចអឺរ៉ុបណាមួយមានបារាំងជាដើម ដោយទ្រង់មានសង្ឃឹមថានឹងយកមហិទ្ធិឫទ្ធិមហាអំណាចនោះមករំដោះប្រទេសព្រះអង្គឲ្យរួចពីក្រញ៉ាំយួន និងសៀម ប៉ុន្តែកាលនោះបារាំង មិនបានធ្វើឲ្យព្រះអង្គបានសម្រេចព្រះរាជបំណងទេ។ ក្រោយមកដោយយកលេសថា ស្ដេចយួនធ្វើទុកបុកម្នេញលើរូបអ្នកផ្សាយ សាសនាជាតិបារាំង ៗបានវាយយកកំពង់ផែទួរ៉ាំង (Tourane)នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៨៥៨ រួចវាយយកបានបន្ទាយព្រៃនគរថ្ងៃទី១៧ ខែកម្ភៈ ឆ្នាំ១៨៥៩។ តាមសន្ធិសញ្ញាថ្ងៃទី៥ ខែកក្កដា ឆ្នាំ១៨៦២ស្ដេចយួនបានទទួលស្គាល់ ជាកម្មសិទ្ធិរបស់បារាំងនូវខេត្តមួយចំនួនភាគខាងត្បូង និងកោះត្រឡាចដែលយួនបានកេងប្រវញ្ចពីខ្មែរ។ លុះបានចូលមកនៅជាប្រទេស ជិតខាងខ្មែរហើយ ទើបបារាំងចាប់អារម្មណ៍ យ៉ាងខ្លាំងមកលើប្រទេសខ្មែរ។ រាជការអាណានិគមនិយមបារាំជឿថា ទន្លេមេគង្គជាផ្លូវទឹកមួយសំខាន់ដែលអាចឲ្យពួកគេជ្រៀត ចូលក្នុងប្រទេសចិនខាងត្បូងបាន ម្យ៉ាងទៀតគេ ត្រូវរកមធ្យោបាយកំចាត់ឲ្យអស់នូវគ្រោះថ្នាក់ទាំងឡាយដែលគម្រាមកំហហែងលើអាណានិគមនិយមថ្មីរបស់ពួកគេ ជាពិសេសពីសំណាក់ប្រទេសសៀមដែលមានចក្រព័ទ្ធ អង់គ្លេសនៅក្រោយខ្នង។ គេដឹងថានៅឆ្នាំ១៨៦១ក្រោយពីបែកបន្ទាយព្រៃនគរ ឧត្តមនាវីសាន័រ(Charner)បានបញ្ជូន នាយទាហានម្នាក់ឲ្យទៅក្រុងឧដុង្គ ចូលគាល់ព្រះរាជាខ្មែរ ដើម្បីក្រាបទូលពីជ័យជំនះ របស់បារាំ ពីបំណងបារាំចង់តាំងនៅកូសាំស៊ីន និងពីសេចក្ដីសង្ឃឹមថានឹងអាចទាក់ទង ជាមិត្តភាពជាមួយប្រតេសខ្មែរ។ ក្រោយមកនៅឆ្នាំ១៨៦២ឧត្តម នាវីត្រីបូណាដ(Bonnard)ទេសាភិបាលដែន ដីកូសាំងស៊ីនបានធ្វើដំណើរមកប្រទេសខ្មែរដោយចង់ដឹងពីស្ថានភាពប្រទេស ជាពិសេសអំពីក្រុមមន្ត្រីបរិវានៅក្រុងឧដុង្គ អពីកសិកម្ម ពាណិជ្ជកម្ម និងពីទំនាក់ទំនងជាមួយប្រទេសសៀម។ល។ គាត់ក៏បានចូ្ងលគាល់ព្រះនរោត្តម ទ្រង់បានទទួលគាត់យ៉ាងរាក់ទាក់ គាត់បានទៅមើលប្រាសាទអង្គរ និងបានធ្វើដំណើរ ហូតដល់ល្បាក់ទឹក។ ពេលត្រឡប់ទៅព្រៃនគរវិញបូណាដ(Bonnard) បានផ្ញើកំណត់ត្រាទៅរដ្ឋមន្ត្រីក្រសួងទ័ពជើងទឹក និងអណានិគម Chasse Loup Lou bat និយាយពី សិទ្ធិរបស់បារាំងមកលើប្រទេសខ្មែរ។ បើតាមគាត់បារាំងមានសិទ្ធិលូកដៃចូលក្នុងផ្ទក្នុងរបស់ ខ្មែរ ព្រោះប្រទេសនេះបានទទួលមរតកសិទ្ធិអធិរាជភាពប្រទេសអណ្ណាមមកលើខ្មែរ ដោយមធ្យោបាយវៀចវេរមួយ គឺបញ្ចូលដែនដីកូសាំងស៊ីនជាកម្មសិទ្ធិរបស់បារាំង។ ម្យ៉ាងទៀតគាត់បានរៀបរាប់ដល់ Chasse Loup Lou bat ពីការប្រថ្នារបស់សៀមមកលើ ប្រទេសខ្មែរ ហើយគាត់បានសង្កត់លើការចាំបាច់បារាំងត្រូវតែការពារឯករាជភាពនៃប្រទេសនេះដែលមានទាក់ទងនងសន្តិសុខនៃដែនដីកូ សាំងស៊ីន។ នៅឆ្នាំ១៨៦៣ក្រោយពីបាន តែងតាំងជាទេសាភិបាលដែនដីកូសាំងស៊ីនហើយ ឧត្តមនាវីDe la Grandièreបានវញ្ជាឲ្យអនុនាវីឯកDoudart de Lagrèeធ្វើដំណើរតាមកប៉ាល់ មកធ្វើការសង្កេត ការណ៍ផ្សេងៗនៅលើប្រទេសខ្មែរដើម្បីផ្ដល់ព៌តមានឲ្យបានជាក់លាក់។​ លទ្ធផលនៃបេសកកម្មចុងក្រោយនេះបានបង្ហាញឲ្យឃើញថា សម្ដេចនរោត្តមទ្រង់ចង់មានព្រះទ័យល្អទៅ លើបារាំង។ ហើយទោះបីមានបញ្ជាយ៉ាងស្ទាក់ស្ទើពី​ សាសលូបលូបាត(Chasse Loup Lou bat)ក្ដី ក៏ទេសាភិបាល ក្រង់ឌ្យេរ(De la Grandière)បានធ្វើដំណើរទៅក្រុង ឧដុង្គនៅខែ សីហាឆ្នាំ១៨៦៣។ បើតាមបារាំង មូលហេតុដែលទេសាភិបាលបារាំងចូលគាល់ព្រះរាជាខ្មែរ ព្រោះតែការជ្រៀតជ្រែករបស់សៀមក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្មែរ។ ដូច្នេះ គឺដើម្បីកម្ចាត់ឲ្យអស់់នូវឧបាយកលសម្ងាត់ទាំងឡាយរបស់សៀម ដែលអាចគម្រាមកមហែងដល់ជំហររបស់បារាំងលើទឹកដីឥណ្ឌូចិន​ ដើម្បីបង្កើតសន្តិសុខនៅព្រំដែននៃអាណា និគមថ្មី និងដើម្បីត្រួតពិនិត្យមើលនូវដែនដីខាងក្នុងមួយដែលផ្ដល់ប្រយោជន៍ច្រើន។​ ទេសាភិបាល ក្រង់ឌ្យេរ(De la Grandière)បានទូលហេតុផលទាំងនោះសព្វប្រការ ដល់ព្រះរាជាខ្មែរ ហើយទូលសូមព្រះអង្គព្រមដាក់ប្រទេសខ្មែរឲ្យបារាំងជួយការពារ។ សម្ដេចមិច(Miche)ទ្រង់បានដាក់គម្រោងសន្ធិសញ្ញាមួយ ហើយទ្រងបានធ្វើការពិភាក្សា ជាមួយព្រះរាជាខ្មែរ។ នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ១៨៦៣ ទេសាភិបាលក្រង់ឌ្យេរ(De la Grandière)បានចុះហត្ថលេខាក្នុងនាមគាត់ផ្ទាល់ លើសន្ធិសញ្ញាមិត្តភាព ការពារ និងពាណិជ្ជកម្មជាមួយសម្ដេច នរោត្តមដែលទ្រង់បានទទួលព្រមដោយញភាពញើតញញើមជាច្រើន។

កំណែរទម្រង់លើកដំបូង

នៅឆ្នាំ១៨៧០ ព្រះកែវហ្វាស៊ិសុវត្ថិព្រះអនុជព្រះបាទនរោត្តមបានយាងពីព្រៃនគរចូលព្រទេសខ្មែរវិញ​ ហើយត្រូវបានតែងតាំងជាឧបរាជ។ នៅឆ្នាំ១៨៧៦ព្រះអង្គស៊ីវត្ថាបានយាងចូលស្រុកវិញ ហើយបានបំបះបំបោរាស្ត្រនៅត្រង់បាភ្នំ រំដួល ព្រៃវែង។ ការបះបោរនេះត្រូវព្រះមហាឧបរាជស៊ីសុវត្ថិបង្ក្រាបឲ្យរាបទាបវិញដោយមានជំនួយពីទ័ពបារាំង។ លុះប្រទេសបានសន្តិភាព ហើយក្រោយពីបានធ្វើទស្សនកិច្ចនៅទីក្រុង ហុងកុង ម៉ាកាវ កង់តុង និងម៉ានីល(១៨៧២)ដើម្បីទ្រង់ជ្រាបពីវឌ្ឍនភាពក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ចនៅភូមិភាគអាស៊ីអាគ្នេយ៍ ដោយសារបច្ចេកទេសរបស់អ្នកគ្រប់គ្រង ពួកឈ្មួញ និងពួកជំនួញខាងហិរញ្ញវត្ថុជាតិអ៉ឺរ៉ុប និងក្រោយពីបានធ្វើការចរចាជាច្រើនលើកជាមួយអ្នកតំណាងបារាំង តើបព្រះបាទស៊ីសុវត្ថត្រងបានសម្រេច ព្រះទ័យតាត្រូវតែធ្វើកំណែរទម្រង់តាមព្រះរាជបញ្ញត្តិចុះថ្ងៃទី៥ខែមករាឆ្នាំ១៧៧ដើម្បីឲ្យប្រទេសជាតិបានរីកចម្រើនលូតលាស់ទាន់សម័យ។

បញ្ញត្តិទាក់ទងនឹងរាជវង្ស

បញ្ញត្តិនេះបានសម្រេចលុបចោលនូវឋានៈចាឧភយោរាជ ឧបរាជ និងវររាជនី ព្រមទាំងមន្ត្រីទាាំងបីសម្រាប់ក្សត្រទាំងបីនេះ ក្តោយពេលដែលក្សត្រក្នុងបីឋានៈនេះសោយទិវង្គតទៅ។ ប្រាក់បៀរវត្សនៃក្សត្រិយ៍ក្នុងរាជវង្សត្រូវបានតម្លើងដើម្បីឲ្យក្សត្រិយ៍ទាំងនោះមានជីវភាពរស់នៅសមរម្យ។ ឯប្រាក់ចំណូលមួយភាគធំត្រូវយកទៅចាយក្នុងកិច្ចការជាប្រយោជន៍រួម។ ព្រះមហាក្សត្រ ទ្រងគង់នៅជាម្ចាស់នៃដីទាំងឡាយក្នុងព្រះរាជាណាចក្រ ប៉ុន្តែទ្រង់បានសន្យាតានឹងពន្យាពេលនៃការជួលដីសម្រាប់ធ្វើស្រែចំការឲ្យបានវែងជាងមុន។

បញ្ញត្តិទាក់ទងនឹងរដ្ឋាភិបាល

មានការបង្កើតក្រុមព្រឹក្សាមួយមានមន្ត្រីជាន់ខ្ពស់ប្រាំនាក់ ដែលអាចពិភាក្សាកិច្ចការរដ្ឋបានដោយគ្មានវត្តមានព្រះរាជា។ ក្រុមព្រឹក្សានេះត្រូវទទួលភារៈត្រួតពិនិត្យមើលនូវការអនុវត្តច្បាប់ សិក្សាពីកំណែរទម្រង់ដែលត្រូវធ្វើ និងពិនិត្យមើលនូវរាលកិច្ចព្រមព្រៀងទាំងឡាយរវាងរដ្ឋាភិបាល និងជនទាំងឡាយណាដែលចង់ធ្វើអាជិវកម្មក្នុងព្រះរាជាណាចក្រ។

បញ្ញត្តិទាក់ទងនឹងរដ្ឋបាល

ទឹកដីខ្មែរទាំងមូលត្រូវបែងចែកជាមណ្ឌលរដ្ឋបាលធំៗប្រាំតាមចំនួននៃរដ្ឋមន្ត្រីទាំងប្រាំដែលត្រូវគ្រប់គ្រងមណ្ឌលនីមួយៗ។ ចំនួនខេត្តត្រូវពង្រួញពី៥៧ខេត្ត មក៥០ខេត្ត។ តពីនេះទៅពួកនាម៉ឺនមន្ត្រីត្រូវទទួលនូវប្រាកបៀរវត្សមានកម្រិតជាក់លាក់ ហើយត្រូវហាមឃាសត់មិនឲ្យធ្វើជំនួញ។ ពួកឧកញ៉ាហ្លួងមណភារៈទៅត្រួតមើលតាមខែត្តនានាត្រូវលុបចោល ព្រោះពួកនេះបានទាញយកប្រយោជន៍ពីព្រះរាជាផង និងពីរាស្ត្រផង។ ម្យ៉ាងទៀតរាស្ត្រមានសិទ្ធិជ្រើសរើសមេស្រុក មេឃុំ និងជំទប់របស់ខ្លួន។

បញ្ញត្តិទាក់ទងនឹងពន្ធដា

បានលុបចោលនូវរបបទារបន្ធតាមភាស៊ី លើកតែភាស៊ីខាងអាភៀន និងស្រាចេញ។ ពន្ធមួយចំនួនក៏ត្រូវបានគេលុបចោលដែរ ជាពិសេសពន្ធលើល្បែងស៊ីសងដែលត្រូវគេហាមឃាត់ក្នុងសម័យនោះ។ កំណែនធ្វើការជូនរដ្ឋត្រូវរក្សាទុកនៅដដែលប៉ុន្តែថេរវេលាត្រូវបន្ថយមកនៅត្រឹម៩០ថ្ងៃក្នុងមួយឆ្នាំ ហើយគេអាចយកប្រាក់ទៅលុះបាន។ ពន្ធលើផលិតផលខ្លះដូចជាម្លូ ស្លា ម្រេច ស្ករត្រូវបានបន្ធូបន្ថយ។

បញ្ញត្តិទាក់ទងនឹងតុលាការ

មានការគ្រោងបង្កើតនូវតុលាការជាន់ខ្ពស់មួយដែលមានមុខងារជាសាលាឧទ្ធរ។ ពួកមន្រីដែលទទួលសំណូកពីគូរក្ដីត្រូវដាក់ទណ្ឌកម្មជាទម្ងន់។ ប្រាក់ពិន័យលែងបានទៅចៅក្រមទៀតហើយ។ ប៉ុន្តែមន្រ្តីប្រភេទត្រូវទទួលប្រាក់បៀរវត្សដែលមានកម្រឹតជាក់លាក់ដូចមន្ត្រីឯទៀតដែរ។ រីឯជីវភាពរបស់ជនជាប់គុកត្រូវបានរៀបចំឲ្យប្រសើជាងមុន។

បញ្ញត្តិទាក់ទងនឹងទាសភាព

ពួកទាំសាទាសីដែលត្រូវនៅបម្រើម្ចាស់អស់មួយជីវិតនោះអាចលុះខ្លួនឲ្យពីខ្ញុំគេបាន។ ការលក់ដូរពួកមនុស្សព្រៃ និងកូនក្មេងត្រូវហាមឃាត់។
ក្រៅពីបញ្ញត្តិចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៨៧៧ នៅមានអនុសញ្ញាមួយចុះថ្ងៃទី២៨ ខែមករា ឆ្នាំ១៨៧៧ដដែល ធ្វើឡើងដោយព្រះបាទនរោត្តម និងទេសាភិបាលបារាំងប្រចាំកូសាំងស៊ីន។ អនុសញ្ញានេះបានបើកអណាចយ៉ាងទូលាយថែមទៀតដល់តំណាងបារាំងនៅអមព្រះរាជាខ្មែរ ដោយអនុញ្ញាតឲ្យគេចូលរួមក្នុងកិច្ចប្រជុំទាំងឡាយរបស់គណរដ្ឋមន្ត្រីដើម្បីផ្ដល់នូវយោបល់ផ្សេងៗ។ ក្នុងករណីណាដែលមានបញ្ហាសំខាន់ៗ ត្រូវដោះស្រាយនោះចាំបាច់ត្រូវតែមានវត្តមានរបស់បារាំង។

បញ្ហាដែនដីកូសាំងស៊ីន

នៅឆ្នាំ១៨៦៤ ព្រះបាទនរោត្តមអមដោយដឺឡាគ្រេ(Dudart de Lagre;e)ទ្រង់បានយាងទៅជួបទេសាភិបាលបារាំងដឺឡាក្រង់ឌ្យេរ៍(de Lagrandiere)នៅព្រៃនគរ ហើយបានធ្វើសំណូមពរចំពោះទេសាភិបាលរូបនោះ សូមឲ្យប្រទេសបារាំងប្រគល់សងខ្មែរវិញនូវខេត្តទាំងអស់មានដូចជា លង់ហោរ(លង់ហោរ ព្រះត្រពាំង ផ្សារដែក) មាត់ជ្រូក(មាត់ជ្រូក បារាជ ព្រែកឫស្សី ឃ្លាំង) និងពាម(ពាម ក្រមួនស ពលលាវ)ដេលស្ថិតនៅក្នុងការកាន់កាប់របស់យួននៅឡើយតាមសន្ធិសញ្ញាឆ្នាំ១៨៦២។ ព្រះទ្រង់ បានទទួលពាក្យសន្យាអំពីរឿងនោះ ហើយទ្រង់យាងចូលក្រុងឧដុង្គវិញដោយមានក្ដីសង្ឃឹមនៅក្នុងព្រះទ័យថាដីដែលបាត់បង់នឹងបានបញ្ចូលជាទឹកដីខ្មែរដូចដើមមិនខាន។ប៉ុន្តែ នៅឆ្នាំ១៨៦៧ខេត្តទាំងនោះជាកន្លែងដែលយួនធ្វើសកម្មភាពប្រឆាំងនឹង បារាំង ដឺឡាក្រង់ឌ្យេរ៍(de Lagrandiere)ក៏វាយយកបញ្ចូលជាអាណានិគម របស់បារាំងតរៀង ទៅដោយមិនបានគិតដល់ពាក្យសន្យាដែលបានថ្វាយព្រះនរោត្តម។

Tags:

ប្រទេសខ្មែរក្រោមអាណាព្យាបាលភាពបារាំង ១.ខ្មែរចាប់ផ្ដើមមានទំនាក់ទំនងជាមួយបារាំងប្រទេសខ្មែរក្រោមអាណាព្យាបាលភាពបារាំង ២.អាណាព្យាបាលភាពបារាំងលើទឹកដីខ្មែរប្រទេសខ្មែរក្រោមអាណាព្យាបាលភាពបារាំង

🔥 Trending searches on Wiki ភាសាខ្មែរ:

ខេត្តបាត់ដំបងព្រះនិព្វាន៤ថ្នាក់អ៊ីតាលីសារពាង្គកាយប្រទេសអភិវឌ្ឍស្រីជេដ្ឋាអាស៊ីអាគ្នេយ៍ដីគោកប្រាសាទបន្ទាយក្តីចំនួនបឋមប្រវត្តិសាស្ត្រប្រាសាទអង្គរវត្តផ្កាព្រឹទ្ធសភាកម្ពុជាសារៈប្រយោជន៍នៃទឹកអប្សរាបរិស្ថានរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញច្បាប់​ពាក្យ​ចាស់ដូងភូមិសាស្រ្តប្រទេសថៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់សណ្ឋានដីកម្ពុជាធម៌រោគគ្រុនចាញ់ប្រវត្តិសាស្ត្រចិនរុក្ខជាតិប្រវត្តិសាស្ត្រចូលឆ្នាំខ្មែរប្រាសាទបន្ទាយឆ្មារនរោត្តម ជេនណាស៊ីន ស៊ីសាមុតវប្បធម៌ភាសាបាលីស្រុកមេសាងរីម គីននមស្ការព្រះពុទ្ធរតនៈបញ្ជីរាយនាម សមាសភាព រាជរដ្ឋាភិបាល អាណត្តិទី៥ (២០១៣-២០១៨)រឿងមហាភារតយុទ្ធសម្ព័ន្ធកូវ៉ាឡង់ព្រះត្រៃបិដកការរស់នៅរបស់ខ្មែរបុរេប្រវត្តិឈានអ៊ីសាក់ ញូតុនទីក្រុងប្រាសាទកោះកេរក្រមង៉ុយមូលនិធិរូបិយវត្ថុអន្តរជាតិឥទ្ធិពល​នៃ​វប្បធម៌ឥណ្ឌា​លើ​ខឿន​វប្បធម៌​ខ្មែរល្បែងគ្របមាន់ឃុំ សង្កាត់នៃកម្ពុជាបញ្ជីរាយនាមខេត្ត ក្រុង នៅប្រទេសកម្ពុជាចិត្តសាស្រ្តឆ្នាំ ២០២៣ព្រះពុទ្ធសាសនាព្រះសិវៈសម័យឧដុង្គសហរដ្ឋអាមេរិករបាំគោះអង្រែព្រះរាជាណាចក្រកម្ពុជារឿងកុលាបប៉ៃលិនទិវានារីអន្តរជាតិខុងជឺអាណាចក្រអយុធ្យាអក្សរសិល្ប៍ពុទ្ធនិយមក្លាយក្រុងកំពង់ចាមឥស្លាមសាសនាជ័យវរ្ម័នទី៨ទីក្រុងរ៉ូមល្បែងលាក់កន្សែងបញ្ជីរាយនាម កោះនៅកម្ពុជាសហគមន៍កោះស្តេចប្រវត្តិសាស្ត្រភូមាអំពី​ភិក្ខុសង្ឃកីឡាអាសុីអាគ្នេយ៍ ២០២៣ផ្ការំដួលMicrosoft word 2007🡆 More