ប្រដាប់របត់ឈាម

ប្រដាប់របត់ឈាម គឺជាសំណុំសរីរាង្គ ដែលរ៉ាប់រង របត់ឈាម និងទឹករងៃ ឲ្យឆ្លងកាត់កោសិកា។ វាគឺជាប្រព័ន្ធដែលដឹកនាំ៖

  • អុកស៊ីសែន និងអាហារទៅឲ្យកោសិកា
  • ឧស្ម័នកាបូនិច និងសំណល់ពីកោសិកាមកវិញ។
ប្រដាប់របត់ឈាម
ប្រដាប់របត់ឈាម

ប្រដាប់នេះរួមមានបេះដូង និងសរសៃឈាម។

បេះដូង

បេះដូងជាសរីរាង្គដែលសំខាន់ជាងគេ។ វាកន្ត្រាក់ពីអាយុ១ខែរហូតដល់ស្លាប់។

ទីតាំង និងរូបរាងនៃបេះដូង

  • បេះដូងស្ថិតនៅចន្លោះសួតទាំងពីរ
  • ទ្រដោយសន្ទះទ្រូង
  • វាមានរាងកោន ចុងស្រួចបែរទៅក្រោយ ប៉ែកខាងឆ្វេង
  • មានទំហំប៉ុនក្តាប់ដៃ។

ទម្រង់ក្នុងនៃបេះដូង

ប្រដាប់របត់ឈាម 
ពំនុះបណ្ដោយនៃបេះដូង

ព្នុះបណ្ដោយបេះដូងឃើញ៖

  • ពណ៌ក្រហម
  • ប្រហោងក្នុង
  • មានពីរចំហៀង ចែកចេញជាបួនថត៖ ថតលើខាងស្តាំ និងថតក្រោមខាងស្តាំផ្ទុកឈាមខ្មៅ ថតលើខាងឆ្វេង និងថតក្រោមខាងឆ្វេង ផ្ទុកឈាមក្រហម
  • សន្ទះខ័ណ្ឌបេះដូងជាពីរចំហៀង
  • ប្រឹសមានពីរ មួយស្ថិតនៅថតលើ និងក្រោមខាងស្តាំ ឯមួយទៀតស្ថិតនៅថតលើ និងក្រោមខាងឆ្វេង។ វាជាសន្ទះទប់ឲ្យឈាមហូរតាមទិសដៅតែមួយ។

ចលនានៃការកន្ត្រាក់បេះដូង

ក្នុងលក្ខខណ្ឌធម្មតា បេះដូងកន្ត្រាក់ ៧៥ដង ក្នុងមួយនាទី។ ការកន្ត្រាក់ម្តងៗហៅថា ចង្វាក់បេះដូង។ នៅពេលកន្ត្រាក់ បេះដូងរួមតូច ឈាមត្រូវបញ្ជូនចេញ៖

  • ឈាមសម្បូរអុកស៊ីសែន ទៅក្នុងអាអក
  • ឈាមសម្បូរកាបូនឌីអុកស៊ីត ទៅក្នុងអាទែសួត

នៅពេលសម្រាក ឈាម មកបំពេញថតលើស្តាំ (ឈាមខ្មៅ) និងថតលើឆ្វេង (ឈាមក្រហម)។

ថតក្រោមស្តាំ បញ្ជូនឈាមចេញពីបេះដូងទៅកាន់សួត។ ថតក្រោមឆ្វេង បញ្ជូនឈាមចេញពីបេះដូងទៅកាន់កោសិកា។ ការកន្ត្រាក់ម្ដងមានបីដំណាក់កាល៖

  • ការសម្រាកទូទៅ ឈាមមកបំពេញថតលើទាំងពីរ
  • ការកន្ត្រាក់ថតលើទាំងពីរ ឈាមមកកាន់ថតក្រោម
  • ការកន្ត្រាក់ថតក្រោមទាំងពីរ ឈាម ចេញពីបេះដូងទៅកាន់ក្នុងសរសៃឈាម។

នៅពេលថតលើសម្រាកឈាមមកបំពេញតាមវ៉ែន។ ថតលើកន្ត្រាក់ ឈាមមកបំពេញថតក្រោមតាមប្រឹស។ ថតក្រោមកន្ត្រាក់ ឈាមបញ្ជូនចេញតាមអាកទែ។

      • សម្លេងកន្ត្រាក់

សម្លេងទឹប បញ្ជាក់ថាឈាមចូល។ សម្លេងឌឹប បញ្ជាក់ថាឈាមចេញ។

សរសៃឈាម

សរសៃឈាមគឺជាបំពង់សម្រាប់នាំឈាម។

  • អាកទែ ជាសរសៃនាំឈាមចេញ។
  • វ៉ែន ជាសរសៃនាំឈាមចូល។
  • អាកទែសួត សម្រាប់នាំឈាមខ្មៅចេញ។
  • អាកទែអាអក សម្រាប់នាំឈាមក្រហមចេញ។
  • វ៉ែនសួត សម្រាប់នាំឈាមក្រហមចូល។
  • វ៉ែនកាវ សម្រាប់នាំឈាមខ្មៅចូល។

សរសៃឈាមប្តូរ គឺជាសរសៃប្រសព្វគ្នារវាងកូនវ៉ែន និងកូនអាកទែ មាននាទីសម្រាប់ធ្វើបណ្តូរ អុកស៊ីសែន កាបូនឌីអុកស៊ីត អាហារ និងសំណល់។

  • ក្នុងអាកទែ៖
    • សម្ពាធឈាមខ្លាំងជិតបេះដូង
    • សម្ពាធឈាមខ្សោយក្នុងកោសិកា។
  • ក្នុងវ៉ែន៖
    • សម្ពាធឈាមខ្សោយឆ្ងាយពីបេះដូង
    • សម្ពាធឈាមខ្លាំងជិតបេះដូង។

លក្ខណៈ

អាទែ៖

  • ផ្ទៃវាហាប់
  • សម្ពាធឈាមខ្លាំង

វ៉ែន៖

  • ផ្ទៃរយាក
  • សម្ពាធឈាមខ្សោយ
  • មានប្រឹស

សរសៃឈាមប្តូរ៖

  • ផ្ទៃស្ដើង
  • សម្ពាធឈាមស្ទើរស្មើសូន្យ

ដំណើរឈាមរត់

ដំណើរឈាមរត់មានពីរយ៉ាង គឺ ដំណើរឈាមរត់ខ្លី ឬឈាមឆ្លងកាត់សួត និងដំណើរឈាមរត់វែង ឬឈាមរត់ទូទៅ៖

ដំណើរឈាមរត់វែង ឬឈាមរត់ទូទៅ

ឈាមសម្បូរអុកស៊ីសែន និងអាហារចេញពីថតក្រោមឆ្វេង តាមអាអកអាទែ កូនអាទែ សរសៃឈាម ប្តូរចូលក្នុងកោសិកា។ ក្នុងកោសិកាឈាមបាត់បង់ អុកស៊ីសែន និងអាហារ រួចផ្ទុកកាបូនឌីអុកស៊ីត និងសំណល់ ប្រែជាពណ៌ក្រហមក្រមៅ ចេញពីកោសិកាតាម កូនវ៉ែន វ៉ែន វ៉ែនកាវ មកកាន់ថតលើស្តាំនៃបេះដូង។

តំហែរក្សាប្រដាប់របត់ឈាម

ជម្ងឺប្រដាប់របត់ឈាម

ជម្ងឺប្រដាប់របត់ឈាមបណ្តាលមកពីខ្លាញ់ក្នុងសរសៃអាកទែលូតលាស់ខ្លាំង នាំឲ្យអាកទែបាត់ភាពយឺតនៃចលនា ហើយបេះដូងនៅដដែល នាំឲ្យសម្ពាធឈាមកើនឡើង (ជម្ងឺលើសឈាម)។
មូលហេតុនៃជម្ងឺប្រដាប់របត់ឈាមមាន៖

  • ការបរិភោគប្រៃ
  • ការជក់បារី
  • ការផឹកស្រា
  • ខ្វះលំហាត់ប្រាណ
  • ភាពធាត់ហួស
  • ការប្រើប្រាស់គ្រឿងញៀន។

តំហែរក្សា

  • កុំបរិភោគប្រៃហួស
  • កុំជក់បារី និងផឹកស្រា
  • កុំប្រើគ្រឿងញៀន
  • ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់
  • ត្រូវជម្រើសអាហារឲ្យបានត្រឹមត្រូវ៕

Tags:

ប្រដាប់របត់ឈាម បេះដូងប្រដាប់របត់ឈាម សរសៃឈាមប្រដាប់របត់ឈាម ដំណើរឈាមរត់ប្រដាប់របត់ឈាម តំហែរក្សាប្រដាប់របត់ឈាម

🔥 Trending searches on Wiki ភាសាខ្មែរ:

ពិធីបុណ្យបច្ច័យបួនសង្កាត់ចាក់អង្រែក្រោមបរមរាជាទី២សូរ្យគ្រាសខេត្តកំពង់ឆ្នាំងខណ្ឌដង្កោវិមានឯករាជ្យព្រះព្រហ្មក្រុងបាត់ដំបងបញ្ជីរាយនាមខេត្ត ក្រុង នៅប្រទេសកម្ពុជាសម័យឧដុង្គកញ្ឆារាជវង្សហានរឿងគ្រូ និង សិស្សខណ្ឌបឹងកេងកងជំងឺអេដស៍រឿងមហាចោរនៅទល់ដែនវគ្គទី២៖បងប្អូនពីរនាក់រង្វាស់រង្វាល់របស់ខ្មែរប្រាសាទភ្នំខ្យងសម្បត្តិវប្បធម៌ខ្មែរដែលបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្រុមប្រឹក្សាក្រុង-ស្រុកប្រាសាទព្រះខ័នហែម ចៀវប្រាសាទតាព្រហ្មរឿងបងថ្លៃនិងប្អូនថ្លៃទសវត្សព្រះចន្ទល្បែងចាប់កូនខ្លែងធម៌នមស្សការខ្មែរខេត្តកោះកុងស្រុកត្បូងឃ្មុំស្រីលង្កាជប៉ុនស្រុកកំពង់លែងរឿង ដើមកំណើតក្រុងភ្នំពេញអ៊ីនធើណេតតៃវ៉ាន់ឃុំក្រាំងលាវ(ស្រុករលាប្អៀរ)ច្បាប់​ព្រះ​រាជសម្ភារជួរភ្នំដងរែកប្រជាធិបតេយ្យកម្ពុជាក្លឹបបាល់ទាត់រៀលម៉ាឌ្រីដព្រហ្មវិហារធម៌ចេតិយគេហទំព័រឥស្លាមសាសនាស្រុកបូរីជលសារខណ្ឌឫស្សីកែវស្នេហាស្រុកមេមត់អាស៊ីអាគ្នេយ៍ស៊ីន ស៊ីសាមុតព្រះពុទ្ធសាសនាសង្កាត់ស្ទឹងមានជ័យបញ្ជីរាយប្រទេសតាមចំនួនប្រជាជនហោព្រះកែវវចនានុក្រមខ្មែរសាធារណរដ្ឋប្រជាមានិតកម្ពុជាប្រជុំរឿងព្រេងខ្មែរបឹងទន្លេសាបចេនឡាប្រាសាទបាពួនព្យញ្ជនៈខ្មែរខណ្ឌច្បារអំពៅបញ្ជីរាយនាម នាយករដ្ឋមន្ត្រីកម្ពុជាប្រទេសរឿងកែ្អក១ជាកែ្អក១០អ៊ីស្រាអែលប្រាសាទក្នុងខេត្តសៀមរាបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ🡆 More