បទុមរាជាទី១: (គ.ស ១៦៤០-១៦៤២)

បទុមរាជាទី១ ឬ អង្គនន់ (អង់គ្លេស: Botum Reachea I) or (Ang Non) (ប្រ.ស|គ.ស ១៦១៩-១៦៤២) រជ្ជកាលគ្រងរាជ (គ.ស ១៦៤០-១៦៤២) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ នៅរាជធានីឧដុង្គ ព.សករាជ ២១៨៤ ត្រូវនិង គ.សករាជ ១៦៤០ ត្រូវនិង មហាសករាជ ១៥៦៣ ទ្រង់មានព្រះនាមហៅថា ព្រះបាទសម្ដេច ព្រះបទុមរាជា រាមារធិបតី ព្រះអង្គជាបុត្រាច្បង នៃសម្ដេចព្រះឧទ័យ ដែលបានធ្វើ រដ្ឋប្រហារយោធា ដណ្ដើមអំណាចពី ព្រះអង្គទងរាជា នៅរាជធានីឧដុង្គ ព្រះអង្គជាព្រះមហាក្សត្រ ដែលបានឡើងសោយរាជនៅព្រះជន្មក្មេងវ័យត្រឹមតែ ២១ ព្រះវស្សារប៉ុនណោះ នៅក្នុងរាជរបស់ព្រះអង្គ ព្រះអង្គបានប្ដូរសាសនា ដោយមានជំនឿទៅលើ សាសនាកាតុលិក (Catholic Religion) របស់ពួកអុឺរ៉ុបផងដែរ ។

បទុមរាជាទី១

បទុមរាជាទី១: រដ្ឋប្រហារយោធា, ចំណារពន្យល់, តំណភ្ជាប់ រជ្ជកាលគ្រងរាជ
រជ្ជកាល ១៦៤០-១៦៤២

រាជាណាចក្រកម្ពុជា

គ្រងរាជ ១៦៤០
រាជសម័យ សម័យកាលឧដុង្គ
ព្រះនាមពេញ ព្រះបាទសម្ដេច ព្រះបទុមរាជា រាមារធិបតី
មរណៈនាម មិនមានកំណត់ត្រា
ក្សត្រមុន អង្គទងរាជា
រាជបន្ត បរមរាជាទី៥
សន្តិវង្ស រាជវង្ស​ឧដុង្គ
ប្រសូត្រ ១៦១៩
បុត្រ ស្រីជ័យជេដ្ឋ
ចូលទីវង្គត់ ១៦៤២
ជំនឿសាសនា សាសនាកាតុលិក (Catholic Religion)

រដ្ឋប្រហារយោធា

Military coup d'état

ព្រះបទុមរាជា ដែលបានឡើងសោយរាជនៅរាជធានី ឧដុង្គ បានរយៈពេលខ្លីតែ ២ឆ្នាំ ប៉ុនណោះ ក៏ត្រូវបាន ចៅពញ្ញាចន្ទ ដែលត្រូវជាបុត្រទី៣ របស់ ព្រះជ័យជេស្ឋា បានធ្វើរដ្ឋប្រហារយោធាទម្លាក់ទ្រង់ចេញពីរាជបល្ល័ង ក្នុងឆ្នាំ ១៦៤២ នៃគ.សករាជ ដែលមានការជ្រោមជ្រែងពីសំណាក់ ឈ្មួញជប៉ុន និង ក្រុមចលនាបះបោលមកពីក្រុម ខ្មែរឥស្លាម ដែលមានន័យថា ប្រជាជនខ្មែរ ប៉ុន្តែពួកគេមានជំនឿទៅលើសាសនាឥស្លាម ។ ចៅពញ្ញាចន្ទដែលបានឡើងសោយរាជបន្តពី ព្រះបទុមរាជា នៅរាជធានីឧដុង្គ មានព្រះនាមក្នុងរាជថា "បរមរាជា រាមារធិបតី" ដែលត្រូវបានគេសម្គាល់ជាព្រះបរមរាជាទី៥ ។ ​

ចំណារពន្យល់

នេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូរជនជាតិហូឡង់ក្នុងឆ្នាំ (1871) អត្ថបទទាំងមូលសរសេរជាភាសាហូឡង់ផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារ មហាបុរសខ្មែរ ឆ្នាំ (1969) ដែលផ្ដិតយកតែឆ្នាំ ដែលមានភាពពាក់ព័ន្ធទៅនិង ព្រឹត្តិការណ៍ពិតប៉ុនណោះ រាល់ខ្លឹមសារដែលទាក់ទងនិងរឿងភាគនិទាន ដែលគេសរសេរច្របល់ក្នុង ឯកសារ មហាបុរសខ្មែរ មិនត្រូវបានយកមកសរសេរនោះទេ ។

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

បទុមរាជាទី១
(គ.ស ១៦១៩-១៦៤០)
មុនដោយ
អង្គទងរាជា
រាជាណាចក្រកម្ពុជា
១៦៤០-១៦៤២
តដោយ
បរមរាជាទី៥

ឯកសារយោង

Tags:

បទុមរាជាទី១ រដ្ឋប្រហារយោធាបទុមរាជាទី១ ចំណារពន្យល់បទុមរាជាទី១ តំណភ្ជាប់ រជ្ជកាលគ្រងរាជបទុមរាជាទី១ ឯកសារយោងបទុមរាជាទី១អង់គ្លេសអង្គទងរាជាអង្គនន់

🔥 Trending searches on Wiki ភាសាខ្មែរ:

ចុងសម័យអង្គរសេវាសាធារណៈបុណ្យ វិសាខ បូជាភ្នំឧដុង្គព្រឹទ្ធសភាកម្ពុជាបទពង្សាវតារខ្មែរភ្នំពេញប្រវត្តិសាស្ត្រលាវព្រហ្មញ្ញ សាសនាការធ្វើសំភាសន៍ទឹកវិជ្ជាជីវៈខាងសារព័ត៌មានស្រុកបារាយណ៍សភាតំណាងរាស្ត្រនៃព្រះរាជាណាចក្រកម្ពុជាប្រវត្តិសាស្ត្រចិនល្បុក្កតោហិណ្ឌូសាសនាការបោះឆ្នោតសកល អាណត្តិទី១ ឆ្នាំ១៩៩៣រដ្ឋបាលរាជធានី ខេត្តខេត្តរតនគិរីឥន្ទ្រទេវី (សតវត្សទី១៣)ក្រមសីលធម៌នយោបាយឡាវម៉ុង ឫទ្ធីកងទ័ពជើងគោកនៃព្រះរាជាណាចក្រកម្ពុជាកុំព្យូទ័រក្រុងព្រះសីហនុ(ខេត្តព្រះសីហនុ)ស្រុកសៀមរាបប្រាសាទបាយ័នសាលាភូមិន្ទរដ្ឋបាលសារមន្ទីរទួលស្លែងលក្ខណៈ​នៃ​ភាសាខ្មែរស្រុកអង្គរបូរីអេស្ប៉ាញបណ្ណាល័យប្លាតុងរីម គីនសិល្បៈតែងកំនាព្យខ្មែររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាផែនដីជួរភ្នំដងរែកកម្មបថ១០គំរោងអាជីវកម្មជ័យវរ្ម័នទី៨អាកាសយានដ្ឋានអន្តរជាតិភ្នំពេញស្គរធំរៀល (រូបិយវត្ថុ)បញ្ជីស្រុក ក្រុង និង ខណ្ឌកម្ពុជាប្រដាប់រំលាយអាហារគ្រីស្តុប កូឡុំពិធីបុណ្យអុំទូកលេខសៀវភៅស្តង់ដារអន្តរជាតិចក្រភពអង្គរ(៨០២-១២១៨)ពោធិសត្វធុរកិច្ចប្រជុំរឿងព្រេងខ្មែរកេង វ៉ាន់សាក់ព្រះពុទ្ធសាសនាហ៊្វូណនគណៈអភិបាលក្រុង-ស្រុកសង្គ្រាមសៀម-កម្ពុជា (១៥៩១-១៥៩៤)រុស្ស៊ីសហភាពឥណ្ឌូចិនបញ្ជីរាយប្រទេសខេត្តខ្មែរដែលបាត់បង់នៅប្រទេសថៃការផ្សាយពាណិជ្ជកម្មប្រាសាទតាព្រហ្ម (ខេត្តតាកែវ)ផ្លូវទឹកកម្ពុជាជ័យវរ្ម័នទី៤ទស្សនវិជ្ជាយូណេស្កូនាគព្រហ្មវិហារធម៌វត្តសម្តេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាតុល្យភាពស្រុកសំរោងទងសង្គមធម៌🡆 More