បណ្ណារក្ស

បណ្ណារក្ស គឺជាអ្នកទទួលបន្ទុកធ្វើចំណាតថ្នាក់ ឯកសារ ធ្វើការងារអភិរក្ស បង្កើននូវធនធានឯកសារ និងផ្សពផ្សាយឯកសារ នៃបណ្ណាល័យមួយ។ តាមវចនានុក្រមសម្ដេចសង្ឃរាជ ជូន ណាត គឺជា អ្នកថែរក្សាទាំ រក្សាទុកនូវ សៀវភៅ ឯកសារ សាស្រ្តា គម្ពី ក្បួនខ្នាតផ្សេងៗ។

ប្រភេទមុខងារនៃបណ្ណារក្ស

នៅកម្ពុជា ជាទូទៅបណ្ណារក្សត្រូវបានចែកតួនាទីដាច់ៗពីគ្នាទៅតាមមុខងាររបស់បណ្ណារក្ស មានរៀបរាប់ដូចខាងក្រោម៖

  • ប្រធានបណ្ណាល័យ៖ ទទួលបន្ទុកការងាររដ្ឋបាលច្រើនជាង ផ្នែកបច្ចេកទេស ជាអ្នកដេកនាំ គ្រប់គ្រងចាត់ចែងការងារឲ្យបុគ្គលិកទាំងអស់ ព្រមទាំងទទួលបន្ទុកទំនាក់ទំនងខាងក្រៅ។ ទទួលខុសត្រូវសកម្មភាពទាំងអស់និងមានបន្ទុកអំពីគោលការណ៍ នៃការងារឯកសាររបស់បណ្ណាល័យ។
  • អនុប្រធាន៖ ជាជំនួយការរបស់ប្រធាន និងជំនួសមុខប្រធាន ពេលប្រធានអវត្តមាន។ ទទួលបន្ទុកលើផ្នែកណាមួយនៃបណ្ណាល័យ ព្រមទាំងមានសិទ្ធិសម្រេចនូវការងារមួយចំនួនជំនួសមុខឲ្យប្រធាន។
  • បុគ្គលិករដ្ឋបាល៖ នៅបណ្ណាល័យធំៗ មានរបុគ្គលិកដ្ឋបាលទទួលខុសត្រូវធ្វើលិខិតស្នាមរដ្ឋបាលផ្សេងៗ រៀបចំទុកដាក់ ថែរក្សាឯកសារទុកជាកាលប្បវត្ត។ ឬអាចមានតួនាទីជាអ្នកតាន់ឃ្លាំង និងទទួលខុសត្រូវផ្គត់ផ្គង់សម្ភារបរិក្ខា ដល់ផ្នែកនានារបស់បណ្ណាល័យទាំងមូល។
  • បុគ្គលិកទទួលបន្ទុកកាតាឡុក៖ ទទួលខុសត្រូវផ្ទៀងផ្ទាត់ និងត្រួតពិនិត្យឯកសារ ដែលបានចូលមកបណ្ណាល័យ។ បន្ទាប់មកវិភាគខ្លឹមសារ ហើយចុះកូដ ចុះបញ្ជី និងធ្វើកាតាឡុក រៀបចំឡើងធ្នើរ។
  • បុគ្គលិកទទួលបន្ទុកខ្ចី-សង៖ ទទួលខុសត្រូវ រ៉ាប់រងចុះឈ្មោះអ្នកអានដែលមចង់ខ្ចីសៀវភៅ និងផ្តល់ព័ត៌មានផ្សេងៗដល់សាធារណជន។ ទទួលខុសត្រូវ ការធ្វើកាតខ្ចី-សងសៀវភៅ និងត្រួតពិនិត្យសៀវភៅដែលត្រឡប់មកវិញ។
  • បុគ្គលិកទទួលបន្ទុកវប្បធម៌៖ ទទួលខុសត្រូវ រៀបចំសកម្មភាពវប្បធម៌ផ្សេងៗដូចជា ការតាំងពិព័រណ៍ ជំនួបផ្សេងៗ សន្និសិទ សិក្ខាសាលា ការបណ្ដុះបណ្ដាល ព្រមទាំងទំនាក់ទំនងជាមួយដៃគូរបណ្ណាល័យ និងស្ថាប័ណនានា។
  • បុគ្គលិកព័ត៌មានវិទ្យា៖ នៅតាមបណ្ណាល័យធំៗ ដែលមានកុំព្យូទ័រច្រើន ដែលអាចមានបន្ទប់កុំព្យូទ័រច្រើន គេតែងតែមានបុគ្គលិក ផ្នែកព័ត៌មានវិទ្យា ដើម្បីគ្រាប់គ្រង និងទទួលខុសត្រូវ រៀបចំបណ្ដាញកុំព្យូទ័រ ជួសជុល ។ ត្រួតពិនិត្យ និងទទួលខុសត្រូវថែរក្សាណែនាំអ្នកអានឲ្យចេះប្រើប្រាស់ អ៊ីនធឺណិត។ល។
  • បុគ្គលិកអ្នកជួសជុលសៀវភៅ៖ បណ្ណាការក្សប្រភេទនេះ ទទួលរ៉ាបរងជួសជុលសៀវភៅ ឯកសារចាស់ៗ ដែលមានអាយុកាលរាប់សិបឆ្នាំ។ បណ្ណរក្ស ឬអ្នកបណ្ណរក្សបន្ទុកជួសជុល ត្រូវតែត្រួតពិនិត្យសៀវភៅជាប្រចាំព្រោះថាមានអ្នកស្រាវជ្រាវមួយចំនួន មិនបានសូវជួយថែរក្សាសៀវភៅ ដូចនេះអាចធ្វើឲ្យសៀវភៅងាយនិងខូច។
  • បុគ្គលិកអ្នកយាម សន្ដិសុខ/សម្អាត៖ នៅតាមបណ្ណាល័យធំៗ គេតែងមាន អ្នកយាម ឬសន្ដិសុខ ត្រូវទទួលរាប់រងយាម ឆ្មាំកន្លែង ត្រូតពិនិត្យ លើកដាក់សៀវភៅចូលចេញ ត្រួតពិនិ្យសកម្មភាព អ្នកចូលបណ្ណាល័យ ក្រែង មានអ្នកបន្លំ ឬលួច សម្ភារបណ្ណាល័យ។ អ្នកសម្អាត មានតួនាទីអនាម័យ ក្នុងបណ្ណាល័យ ទាំងក្នុងក្រៅ និងពិសេស សៀវភៅក្នុងបណ្ណាល័យ ជៀសវាងករណីមានសត្វចង្រៃ លូចស៊ី កាត់ នាំឲ្យខូចខាត សម្ភារបណ្ណាល័យ។

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

តំបន់ទេសចរណ៍នៅកម្ពុជា​ក្លឹប​បាល់ទាត់ឆេលស៊ីឱក សុគន្ធកញ្ញាស្រុករមាសហែកស្រីជេដ្ឋាមាលាដួងចិត្តដើមត្នោតប្រាសាទកន្សែងមហោទរាទេវីតំបន់ទេសចរណ៏ខេត្តព្រះសីហនុប្រាសាទភ្នំបាណន់រុក្ខជាតិស៊ីន ស៊ីសាមុតព្រះព្រហ្មរបាំអប្សរារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញស្រុកព្រះស្ដេចប្រាសាទតាមាន់ធំវៀតណាមខាងជើងព្រះនិព្វាន៤ថ្នាក់អក្សរខ្មែរHTMLពណ៌តាមថ្ងៃអាណាចក្រខ្មែរស្រុកស្វាយជ្រំការវិត្តន៏របស់មនុស្សលោកម៉ៅ សេទុងឦសានវរ្ម័នទី១ការគ្រប់គ្រងរបស់ខ្មែរក្រហមនៅកម្ពុជាព្រះរាជាណាចក្រកម្ពុជាឧទ័យទិត្យវរ្ម័នទី២តារាងខួបនៃធាតុគីមីការបោះឆ្នោតនៅកម្ពុជាព្រះស្កន្ទស្រុកស្អាងបញ្ជីស្រុក ក្រុង និង ខណ្ឌកម្ពុជាសីល១០វិស័យអប់រំនៅកម្ពុជារឿងមហាចោរនៅទល់ដែនវគ្គទី២៖បងប្អូនពីរនាក់សមភាព​រាត្រីសម រង្ស៊ីសង្ក្រាន្តគមនាគមន៍កម្ពុជាស្រុកអូរជ្រៅប្រាសាទស្ដុកកក់ធំស្ពានអ្នកលឿងហិរញ្ញវត្ថុភូមិសាស្ត្រជនជាតិជប៉ុនព្រែកជីក(ព្រែកយួន)ក្រុងពោធិ៍សាត់ទំនាក់ទំនងរវាងអរិយធម៌ខ្មែរនិងបរទេសរូបិយវត្ថុប្រាសាទព្រៃគុកស្ថានទូត និងស្ថានកុងស៊ុលនៅកម្ពុជាអំពីប្រទេសកម្ពុជាឧស្សាហកម្មគណៈសង្ឃព្រះពុទ្ធសាសនាកម្ពុជាច្បាប់​ស្តីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀនស្ពានព្រែកតាមាក់វិធី​កម្លាយភ្នំសំពៅបញ្ជីព្រះមហាក្សត្រកម្ពុជារឿង រ៉ូមេអូ និង ហ្ស៊ុយលីយេសំស្ក្រឹតអក្សរឡាតាំងពិធីបញ្ជាប់ពាក្យស្រះស្រង់ការបោះឆ្នោតសកល អាណត្តិទី១ ឆ្នាំ១៩៩៣ផ្លូវជាតិនៅកម្ពុជាកម្ពុជាសម័យអាណានិគមបារាំងឥន្ទ្រទេវី (សតវត្សទី១៣)កុំព្យូទ័រព្រះច័ន្ទសុវណ្ណសាមជាតកបញ្ជីឈ្មោះធនាគារនៅកម្ពុជាទេវតា(ពុទ្ធសាសនា)សង្គ្រាមកម្ពុជា-វៀតណាម🡆 More