ទំនៀមទំលាប់ខ្មែរ

ទំនៀមទំលាប់ខ្មែរ ជាប្រពៃណីម៉្យាងដែលមានវ័យចំណាស់មួយក្នុងចំណោមប្រទេសក្នុងទ្វីបអាស៊ី ហើយទំនៀមទំលាប់ខ្មែរដូចជា ការធ្វើពិធី អាពាហ៍ពិពាហ៍តាមរបៀបខ្មែរ បុរាណ ​ ពិធីចែចូវ អាណាព្យាបាលកូនប្រុសកូនស្រីជ្រើសយកស្រីណាម្នាក់នៅក្នុងភូមិជាអ្នកមានគូស្រករត្រឹមត្រូវតាមប្រពៃណីដែលមានប្ដីរស់នៅសព្វថ្ងៃ(ចាស់ថា មិនបែកមែកបែកធាង)ជាអ្នកមានចិរិយាសម្បត្តិល្អនិយាយទៅរកនរណាក៍គេស្ដាប់ គេជឿទុកចិត្ត មានជីវភាពធូធារមានកាយសម្បទាគ្រប់គ្រាន់ អោយនាងចូលទៅនិយាយ ការជាមួយឪពុកម្ដាយឬ អាណាព្យាបាលខាងស្រីដោយពាក្យពេចន៍ផ្លែផ្កាជាមុនសិន ដូចពាក្យថា ទឹកដីភូមិនេះស្រស់បំព្រង ដំនាំដាំដុះគ្រប់បែបយ៉ាងដាក់ចុះដុះឡើងអញ្ចឹង បានជាគេមកចង់ផ្ញើរសាច់ផ្ញើរឈាមចង់រួមរស់នៅលើទឹកដីដ៍មានជីជាតិនេះ។ ខាងម្ចាស់ផ្ទះកូនស្រីឮសំដីនេះមិនទាន់តបថាមិចទេគ្រាន់តែសួរថាអីនាង (ឬអ្នកតាមដែលគេអាចហៅបាន) មានការអី?ទឹកដីជ័យភូមិអី?មកអង្គុយលេងសិន (រួចសួរសុខទុក្ខ)រួចបន្តថា​មានការអីដែរ។ នាងដែលយើងពឹងនិយាយត្រង់ថា សូមទោសបង (ឬអ្នកតាមស្និទស្នាល)មានគេពឹងពររកខ្ញុំអោយមកចូលចែចូវភ្ជាប់សាច់ភ្ជាប់ឈាមជាមួយ.....។ ម្ដាយឬ ឪពុកខាងស្រីសួរឈ្មោះកូនប្រុស ពូជពង្ស គ្រួសារ គេមានកូនប៉ុន្មាននាក់ ប្រុសប៉ុន្មាន ស្រីប៉ុន្មាន?ហើយត្រូវជាកូនទីប៉ុន្មាន?អាណាព្យាបាលខាងស្រីមិនថាអីទេ ចាំពីគ្រោះជាមួយឪវា ឬ ប៉ាវានិងសួរបងប្អូនសិន។ តាមពិតគេចង់ពិនិត្យលើពូជពង្ស និង ចិរិយាសម្បត្តិរបស់សមីខ្លួន។ នាងដែលគេត្រូវគេពឹងពរនោះត្រូវទៅពីរ បី បួនដង រហូតដល់បានដំណឹងជាវិជ្ជមាន។

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

ជំងឺរបេងព្រះពុទ្ធបឹងទន្លេសាបឃុំសុចិត្រសង្រ្កាន្ត (ថៃ)ជ័យវរ្ម័នទី៧គុណកិរិយាខេត្តខ្មែរដែលបាត់បង់នៅប្រទេសវៀតណាមភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ខណ្ឌ ខេត្ត និង រាជធានីនៃកម្ពុជា (២០១៣)ខណ្ឌដូនពេញព្រះរាជាណាចក្រកម្ពុជា (១៩៥៣-១៩៧០)ទិវានៃក្ដីស្រលាញ់ក្រុមប្រជាជនសញ្ញាចរាចរណ៍នៃប្រទេសកម្ពុជានយោបាយភូមិពលអតុល្យតេជអង្គការសហប្រជាជាតិច្បាប់ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះហ្វីលីពីនយសោវរ្ម័នទី១ទឹកដីកម្ពុជាក្រោមឬវៀតណាមខាងត្បូងយសោធរបុរះវិភាគចិត្តវិទ្យាសង្គមរាស្រ្តនិយមសម្បត្តិវប្បធម៌ខ្មែរដែលបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកបាងកកចក្រភពអង្គរ គ.ស (៨០២-១៤៣១)វៀតណាមក្រុងព្រះសីហនុ(ខេត្តព្រះសីហនុ)ស័ក (ហោរាសាស្ត្រ)ចន ឡុកកាតូលិករបៀបដាំត្រកួួនប្រព័ន្ធព្រះអាទិត្យឥណ្ឌាប្រធានាធិបតីនៃសហរដ្ឋអាមេរិកអំពើអនិត្យានុកូលសីលធម៌អាល្លឺម៉ង់រមណីយដ្ឋានភ្នំបូកគោបទកាកគតិសិទ្ធិមនុស្សស្រុកពញាឮមហាសង្ក្រាន្តអាស៊ីអាគ្នេយ៍បញ្ជីរាយប្រទេសតាមក្រឡាផ្ទៃសរុបខណ្ឌព្រែកព្នៅប្រទេសអភិវឌ្ឍកេង វ៉ាន់សាក់វិសាខបូជាប្រទេសជីវវិទ្យាកីឡាអាសុីអាគ្នេយ៍ ២០២៣សម័យកាលលង្វែកស្រុកបាទីរឿងធនញ្ជ័យនរោត្តម មុនីនាថ សីហនុល្បែងលាក់កន្សែងកូរ៉េព្រះពុទ្ធសាសនាកិរិយាស័ព្ទម៉ាយន៍ក្រាហ្វត៍កប្បស្ថានីយ៍បុរេប្រវត្តិខ្មែរនិយមន័យ​សាសនាខេត្តស្ទឹងត្រែងក្រសួងសុខាភិបាលធម្មជាតិធនាគារអេស៊ីលីដារឿងខ្លាចាញ់ប្រាជ្ញាគីង្គក់និងអណ្ដើកពិធីបុណ្យបារីអេឡិចត្រូនិចប្រាសាទប្រែរូបប្រាសាទភ្នំបាសិទ្ធមូលនិធិរូបិយវត្ថុអន្តរជាតិស្វីសព្យញ្ជនៈខ្មែរ🡆 More