ទំនាក់ទំនងរវាងអរិយធម៌ខ្មែរនិងបរទេស

គំរោងមេរៀន ៖ ​ ១-ទំនាក់ទំនងទូទៅនៃអរិយធម៌

២-ទំនាក់ទំនងអរិយធម៌ខ្មែរ និង បរទេស ៣-លក្ខណៈពិសេសនៃអរិយធម៌ខ្មែរ ៤-ទស្សនៈភាន់ច្រឡំ ៥-ទស្សនៈត្រឹមត្រូវ 
១-ទំនាក់ទំនងទូទៅនៃអរិយធម៌ ក្នុងសង្គមមនុស្សការប៉ះទង្គិចគ្នា ការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងជាតិសាសន៍មួយទៅនឹង 

ជាតិសាសន៍មួយផ្សេងទៀតតែងតែកើតមានឡើងជាធម្មតា ព្រមទាំងទទួលឥទ្ធិពលពីគ្នាទៅវិញទៅមក។ ដូចនេះគ្រប់ជាតិសាសន៍ពុំដែលមានអរិយធម៌សុទ្ធសាធតែឯងនោះឡើយ លើកលែងតែជាតិសាសន៍នោះ នៅឆ្ងាយពីគ្នា ហើយគ្មានការទំនាក់ទំនងគ្នា។

២-ទំនាក់ទំនងអរិយធម៌ខ្មែរ និង បរទេស ខ្មែរមានអរិយធម៌របស់ខ្លួន តាំងពីសម័យបុរេប្រវត្តិមកម្ល៉េះ។ ប៉ុន្ដែឆ្លងតាមទំនាក់ទំនងជាមួយជន 

បរទេសក្នុងដំណាក់កាលប្រវត្តិសាស្រ្ដជាបន្ដបន្ទាប់ អរិយធម៌ដ៏ចំណាស់នេះក៏ត្រូវបានទទួលឥទ្ធិពលពី អរិយធម៌បរទេសជាច្រើនណាស់ដែរ។ តើខ្មែរបានទទួលឥទ្ធិពលអ្វីខ្លះពីបរទេស​?

២-១-ឥទ្ធិពលឥណ្ឌាៈ ខ្មែរទទួលឥទ្ធិពលពីឥណ្ឌាយ៉ាងខ្លាំងក្លានៅស.វទី១ នៃគ.ស។  

ឥទ្ធិពលទាំងនេះមានៈ ​ -ផ្នែកសាសនា ព្រហ្មសាសនា

 -ទស្សនៈរាជាធិបតេយ្យ របបគ្រប់គ្រងប្រទេសតាមរាជាធិបតេយ្យឥណ្ឌា  -ភាសានិង អក្សរសិល្ប៍ ភាសាសំស្រ្កឹត  -សិល្បៈនិង ទំនៀមទំលាប់....។ ២-២-ឥទ្ធិពលចិន ទំនាក់ទំនងជិតស្និតរវាងចិននិងខ្មែរនៅស.វទី៣ បានធ្វើឲ្យខ្មែរទទួលឥទ្ធិពល 

ពីចិនយ៉ាងឆាប់រហ័ស។

ឧទាហរណ៍ៈ ការធ្វើជំនួញ ល្បាយជាតិសាសន៍។ ២-៣-ឥទ្ធិពលចាមជ្វា ខ្មែរមានទំនាក់ទំនងជាមួយចាម និងជ្វាតាំងពីស.វទី៥ មកម្ល៉េះ។ 

ទំនាក់ទំនងនេះបានធ្វើឲ្យខ្មែរទទួលឥទ្ធិពលពីសាសន៍នេះមួយចំនួន ពិសេសផ្នែកស្ថាបត្យកម្មដូចជា ប្រាសាតភ្នំ..និងក្បាច់លំអរូបរាហូចាប់ច័ន្ទ។ល។

២-៤-ឥទ្ធិពលថៃ-យួន ឥទ្ធិពលថៃ និងយួនមានរូបភាពច្បាស់លាស់ចាប់ពីស.វទី១៣ ដែលនៅពេលនោះ ឥទ្ធិពលនយោបាយរបស់ខ្មែរកំពុងជួបប្រទះវិបត្តិផ្ទៃក្នុង ដែលនាំឲ្យជាតិថៃ និងយួនចូលធ្វើអន្ដរាគមន៍ 

ឥតឈប់ឈរ។ ឥទ្ធិពលទាំងនេះមាន​ ពាក្យសំដូ សំលៀកបំពាក់ទំនៀមទំលាប់ខ្លះៗ...។

២-៥-ឥទ្ធិពលអឺរ៉ុប​ ស.វទី១៦ ក្នុងពេលដែលប្រទេសកំពុងជួបប្រទះវិបត្តិផ្ទែក្នុង និងការឈ្លានពានរបស់បរទេសជិតខាង ពួកអឺរ៉ុបមួយ 

ចំនួនក៏បានចូលមក ក្នុងប្រទេសកម្ពុជាហើយក៏បានសាបព្រោះអរិយធម៌របស់គេ ពិសេសផ្នែកៈ វិទ្យាសាស្រ្ដ បច្ចេកទេស ទំនៀមទំលាប់ របៀបស្លៀកពាក់ ចាប់ដៃ...លទ្ធិប្រជាធិបតេយ្យ ពិសេសកិច្ចការរដ្ឋបាល។

៣-លក្ខណៈពិសេសនៃអរិយធម៌ខ្មែរ ជាការពិតអរិយធម៌ខ្មែរបានទទួលឥទ្ធិពលពីបរទេសច្រើន តែខ្មែរពុំនិយមទទួលយកមកអនុវត្តតាម  

ឬចំលងតាមទាំងស្រុងឡើយ។ ខ្មែរតែងយកអរិយធម៌បរទេសទាំងនោះមកកែច្នៃផ្សែផ្សំឲ្យមានលក្ខណៈសម ស្របតាមចំណង់ចំណូលចិត្តរបស់ជាតិខ្មែរដែលធ្លាប់មានពីមុនពោលគឺ ខ្មែរបានធ្វើ "ជាតូបនីយកម្ម" ដើម្បី តំរូវទៅតាមទស្សនៈខ្មែរជានិច្ច។ ចំពោះទស្សនៈបរទេសណាដែលមិនសមស្របតាមទស្សនៈទំនៀមទំលាប់ ប្រពៃណីខ្មែរទេ ខ្មែរនឹងច្រានចោល ហើយទីបំផុតទស្សនៈនោះនឹងសាបរលាបខ្លួនឯង។ ​ អាស្រ័យដោយខ្មែរចេះសំរបសំរួលកែច្នៃអ្វីដែលជាលក្ខណៈបរទេសឲ្យមកជាលក្ខណៈជាតិបែបនេះ ហើយទើបអរិយធម៌ខ្មែរមានការរីកចំរើនលូតលាស់កាន់តែប្រសើរឡើងជាលំដាប់។ ​​ តាមការរៀបរាប់ខាងលើយើងអាចសន្និដ្ឋានបានថាៈ អរិយធម៌ខ្មែរមានលក្ខណៈពិសេសពីរគឺ៖ ក-លក្ខណៈសំយោគៈ

-ខ្មែរមិនទទួលយកអរិយធម៌បរទេសទាំងស្រុងឡើយ។ -ខ្មែរយកឥទ្ធិពលបរទេសមកច្នៃប្រឌិតឲ្យមានលក្ខណៈជាតិ "ជាតូបនីកម្ម" 

ខ-លក្ខណៈជាតិៈ ឥទ្ធិពលដែលមិនសមស្របតាមប្រពៃណី និងទំនៀមទំលាប់ ខ្មែរត្រូវទាត់ចោលទាំងស្រុង។

៤-ទស្សនៈមួយចំនួនលើអរិយធម៌ខ្មែរ ៤-១-ទស្សនៈភាន់ច្រឡំ មានមតិមួយចំនួនយល់ដោយការភាន់ច្រឡំថាៈ -អរិយធម៌ខ្មែរមានប្រភពពីអរិយធម៌បរទេស ពិសេសគឺឥណ្ឌា -អក្សរសិល្បិ៍ខ្មែរជាកូននៃភាសាសំស្រ្កឹត "លោក តូបាំង"(J.TAUPIN) -ជនជាតិខ្មែរជាមែកធាងចេញមកពីអំបូរអារ្យ "ព្យែរឡួទី"(Pierre Loti) ៤-២-ទស្សនៈត្រឹមត្រូវៈ -ខ្មែរមានអរិយធម៌ផ្ទាល់ខ្លួនតាំងពីសម័យបុរេប្រវត្តិមកម្ល៉េះ គឺអរិយធម៌អូស្រ្កូអាស៊ី ឬអរិយធម៌ខ្យល់រដូវ។ -បើគ្មានអរិយធម៌ខ្យល់រដូវពីដើមមកទេ ប្រទេសឥណ្ឌាក្ដី ចិនក្ដី មិនអាចផ្សព្វផ្សាយអរិយធម៌របស់ខ្លួនមកលើខ្មែរបានឡើយ។ -ខ្មែរមិនមានដើមកំនើតពីឥណ្ឌាសុទ្ធសាធទេ តែខ្មែរជាអ្នកស្រុកដើមដែលគ្រាន់តែបានទទួលឥទ្ធិពលអរិយធម៌ឥណ្ឌាប៉ុននោះ។ 

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

សម័យអាណានិគមនិយមបារាំងដើមត្នោតទុង្សាទេវីទូរស័ព្ទប្រាសាទព្រះវិហារប្រព័ន្ធសេដ្ឋកិច្ចសម័យសង្គមរាស្ដ្រនិយមលន់ ណុនជ័យវរ្ម័នទី៧ប្រ៊ុយណេបុណ្យដើមកំនើតជាតិខ្មែរកញ្ឆាប្រាសាទភ្នំបាខែងជំងឺរលាកទងសួតការត្រួតត្រារបស់ជប៉ុននៅកម្ពុជារឿងរាមកេរ្តិ៍ទសវត្សពិធីរៀបមង្គលការស្រុកបវេលនរោត្តម សុរាម្រិតដើមកំនើតនៃពិធីរៀបអាពាំហ៍ពិពាហ៍ទសជាតកស្រីរាជាទីក្រុងញូវយ៉កជប៉ុនប្រាសាទភ្នំដាសង្គ្រាមកម្ពុជា-វៀតណាមគេហទំព័រច្បាប់​ស្ដី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​បុរេប្រវត្តិកម្ពុជាថៃកែវ សារ៉ាត់បញ្ជីរាយនាម ប្រាសាទខ្មែរសាលាក្ដីខ្មែរក្រហមព្រះព្រហ្មឃុំចាន់សស្រុករុក្ខគិរីប្រាសាទអង្គរប្រទេសចម្ប៉ាពិធីក្រុងពាលីឆ្នាំ ២០២៤គោរាគៈទេវីស្រុកស្ទឹងត្រង់ស្រុកកងមាសសទ្ធាក្នុងព្រះពុទ្ធសាសនាឃុំអង្កាញ់ចន្ទគតិទំនាក់ទំនងទិកតុកធម៌នមស្សការលោកុត្តរបដិច្ចសមុប្បាទ១១សីលធម៌ប្រវត្តិនៃរបបខ្មែរក្រហមច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារស្រុកវ៉ារិនភូមិស្រុកចន្រ្ទាជនជាតិថៃភាសាខ្មែរប្រេស៊ីលខ្មែរក្រោមអារ៉ាប៊ីសាអ៊ូឌីតពន្លឺនាវាត្រៃលក្ខណ៍ វគ្គទី៥បាងកកហោព្រះកែវព្រះពុទ្ធសាសនាសាធារណរដ្ឋប្រជាមានិតកម្ពុជាទេសចរណ៍ភូមិសាស្ត្រហ្វីលីពីនគង់ ប៊ុនឈឿនរមណីយដ្ឋានភ្នំបូកគោខណ្ឌដង្កោប្រវត្តិសាស្ត្រប្រាសាទអង្គរវត្តខ្មែរក្រហមពណ៌ស្វាយសង្គ្រាមសៀម-កម្ពុជា (១៥៩១-១៥៩៤)🡆 More