ថ្ងៃអរព្រះគុណ

សម្រាប់ពលរដ្ឋអាមេរិកាំង ភាគច្រើនហើយ ពួកអ្នកសែ្វងបុណ្យ ឬគេហៅថា ភិលហ្រ្គិម នៅស្រុក ភ្លីមុទ រដ្ឋម៉ាស្សាឈូសិត្ស៍ គឺជានិមិត្តរូបសំខាន់ នៃពិធីបុណ្យ Thanksgiving ឬ បុណ្យអរគុណព្រះជាម្ចាស់ សម័យសព្វថៃ្ងនេះ។ ក្រាយដែលរដូវរងា ឆ្នាំ 1620 បានសម្លាប់ពួកគាត់ អស់ប្រមាណពាក់កណ្តាល ទៅនោះ និគមជន ដែលជា ជនជាតិអង់គេ្លស ដែលជិះសំពៅ Mayflower មកកវែកកឆ្នាំង នៅអាមេរិក ម្តុំស្រុកភ្លីមុត ក៏បានចូលរួមសហការ ជាមួយនឹង ពួកកុលសម្ព័ន្ធ វាំប៉ាណាក ដែលរស់នៅកែ្បរគ្នានោះ ហើយជនជាតិដើម ម្ចាស់ស្រុកទាំងនេះ ក៏បានបងៀ្រន ពួកនិគមជនអង់គេ្លស ឲ្យចេះនេសាទត្រី ដាំពោត ដាំសណែ្តក និងបរបាញ់សត្វ។ លុះដល់រដូវស្លឹកឈើជ្រុះ ឆ្នាំ 1621 គឺ 1ឆ្នាំក្រោយមក ពួកនិគមជនទាំងនេះ ក៏ប្រមូល សេ្បងអាហារ បានគ្រប់គ្រាន់ សម្រាប់ចិញ្ចឹមជីវិត ឆ្លងកាត់រដូវរងា បានយ៉ាងស្រួល ។ ដូចេ្នះហើយ ទើបគេនាំគ្នា ធ្វើពិធីបុណ្យមួយ ជប់លៀង 3 ថៃ្ង 3 យប់ ដែលមាន ពួកកុលសម្ព័ន្ធ វាំប៉ាណាក ចូលរួមអបអរសាទរ ការប្រមូលផល បានសំបូរហូរហៀរនេះ ផងដែរ។ នៅក្នុងការជប់លៀងនេះ ប្រហែលជា ពុំមានមាន់បារាំង នៅក្នុងចំណោម ម្ហូបអាហារ ផងទេ។ តាមការស្រាវជ្រាវ ពួកគេប្រហែលជានាំគ្នា បរិភោគក្ងានព្រៃ ប្រើស ក្តាន់ ត្រី បង្កង និងពោត។ ការជប់លៀង កាលពីឆ្នាំ 1621 នេះ បានត្រូវគេចាត់ទុកថាជា ពិធីរួមគ្នា បរិភោគអាហារ សមែ្តងការអរគុណ ព្រះជាម្ចាស់ លើកដំបូង នៅអាមេរិក ។ ក៏ប៉ុនែ្ត សម្រាប់និគមជន ក្នុងតំបន់នេះ ជំនាន់ក្រោយៗមក ពិធីជប់លៀងនេះ មិននៅក្នុង សតិអារម្មណ៍ របស់គេឡើយ ព្រោះថា នៅពេលជាមួយគ្នានោះ ក៏មានពិធី អរគុណព្រះជាម្ចាស់ ដែលជាពិធីបុណ្យ ខាងសាសនា របស់និកាយ Puritanism ដែលគេ អរគុណព្រះជាម្ចាស់ បន្ទាបពីកាន់សីល អត់អាហារ មួយរយៈមក ។

នៅពេលជាមួយគ្នានោះដែរ នៅរាល់រដូវស្រុកឈើជ្រុះ លោកអភិបាល នៃនិគមនីមួយៗ តែងតែ ប្រកាសថៃ្ងបុណ្យ Thanksgiving ដើម្បីសម្គាល់ ការប្រមូលផល ដែលបានស្តុកស្តម្ភ ឬក៏ជ័យជម្នះ ដែលបានទទួល ពីការបះបោរ ប្រឆាំង ការគ្រប់គ្រង របស់អង់គេ្លស ។ ដូចជានៅឆ្នាំ 1777 និគមទាំង 13 នៅអាមេរិក ខណៈនោះ ក៏បាននាំគ្នា ប្រកាសបុណ្យ Thanksgiving ថ្នាក់ជាតិ នៅឆ្នាំនោះ ដើម្បីអបអរ ជ័យជម្នះ លើកងទ័ពអង់គេ្លស នៅសារ៉ាតូហ្កា។ ហើយ នៅពាក់កណ្តាលសតវត្សរ៍ ទី 19 រដ្ឋជាច្រើន បាននាំគ្នាធ្វើបុណ្យ Thanksgiving នេះរៀងៗខ្លួន គ្រាន់តែថៃ្ងធ្វើ អាចខុសែបេ្លកពីគ្នា ជាច្រើនសបា្តហ៍ ឬ ជួនកាល ខុសគ្នារាប់ខែក៏មាន ។ និពន្ធនាយកទស្សនាវដ្តីម្នាក់ ឈ្មោះ Sarah Josepha Hale បានធ្វើយុទ្ធនាការ ទាមទារ ឲ្យមាន ថៃ្ងបុណ្យជាតិមួយឡើង សម្រាប់បុណ្យ Thanksgiving នេះ ព្រោះអ្នកស្រីជឿថា នឹងអាចជួយប្រទេស បញ្ចប់សង្រ្គាមស៊ីវិល ក្នុងខណៈនោះបាន។

អ្នកស្រី Sarah Josepha Hale បានសរសេរលិខិតទៅកាន់ អ្នកនយោបាយ ជាច្រើន ជំរុញឲ្យជ្រើសយក ថៃ្ងណាមួយ ជាថៃ្ងបុណ្យ សម្រាប់ប្រជាជាតិ ទាំងមូល។ ហើយ សេចក្តីព្យាយាម របស់ Sarah Josepha Hale បានទទួលផល ពេលដែល លោកប្រធានាធិបតី អាប្រាហាំ លិងខឹន បានយល់ពី សក្តានុពល របស់ទិវានេះ ក្នុងការបង្រួបបង្រួមជាតិ ។ នៅឆ្នាំ 1863 គឺ 4 ខែ ក្រោយឈ្នះសង្រ្គាមនៅ Gettysberg លោក អាប្រាហាំ លិងខឹន ក៏បានប្រកាស យកថៃ្ងព្រហស្បតិ៍ ចុងខែវិច្ឆិកា ជាទិវាបុណ្យ Thanksgiving ។ លុះដល់សតវត្សទី 20 Thanksgiving គឺជាថៃ្ងបុណ្យសំខាន់ សម្រាប់អាមេរិក ដែលកាលណោះ គេធ្វើការ មួយសបា្តហ៍ 6 ថៃ្ង។ នៅឆ្នាំ 1920 មានបង្កើតសហព័ន្ធ កីឡាហ្វ៊ុតបល់ជាតិ របស់អាមេរិក ហើយក៏បានក្លាយជាកីឡា ដែលការប្រជែងណាត់ សំខាន់ បានត្រូវគេចាត់ឲ្យចំនឹង ថៃ្ងបុណ្យ Thanksgiving ហើយក៏បានក្លាយជា ទំនៀមទម្លាប់ របស់ជនជាតិអាមេរិកាំង ដែលតែងតែ នាំគ្នាមើលកំសាន្ត ការប្រកួត ហ្វ៊ុតបល់ អាមេរិកាំងផង ជប់លៀង ស៊ីផឹកក្នុងឱកាស ជួបជុំមិត្តភក្តិ ក្រុមគ្រួសារផង។ ក្រៅពីនេះ ហាងលក់ទំនិញធំៗ ក៏ឆ្លៀតឱកាសយកថៃ្ងបុណ្យ Thanksgiving នេះ ចាប់ផ្តើម ឃោសនាទំនិញ ថៃ្ងបុណ្យគ្រិស្តម៉ាស ឬបុណ្យណូអែល របស់ខ្លួន ផងដែរ។ ហាង មេស៊ី បានរៀបចំឲ្យមាន ការដើរហែក្បួនដ៏ធំ នៅលើមហាវិថី ក្រុងញិវយ៉ក ពីឆ្នាំ 1924 មក ហើយ ចាប់ពីនោះមក រៀងរាល់ឆ្នាំ ក៏បានក្លាយទៅជា ទំនៀមទម្លាប់ មួយទៀត ដែលរៀងរាល់ឆ្នាំ មនុស្សម្នា មហាជនក្រុងញិវយ៉ក រាប់លាននាក់ នាំគ្នាចេញមក ប្រឈមនឹង អាកាសត្រជាក់ ខែវិច្ឆិកា ដើម្បីឈរមើល ក្បួនដេហ្វ៊ីលេ របស់ហាងមេស៊ីនេះ ។ នៅក្នុងឆ្នាំ 1939 លោកប្រធានាធិបតី ហ្រែ្វងក្លីន ឌីរូសវ៉ូ ក៏បានប្រកាស កំណត់យក ថៃ្ងព្រហស្បតិ៍ សបា្តហ៍ទី4 នៃខែវិច្ឆិកា ជាថៃ្ងបុណ្យ Thanksgiving សម្រាប់ សហរដ្ឋអាមេរិក ។ ការសម្រេចនេះ បានត្រូវសភាកុងហ្រេ្កស អនុម័តទទួលយក នៅឆ្នាំ 1941 ។ ជាងអ្វីៗទាំងអស់ Thanksgiving គឺជាបុណ្យរបស់គ្រួសារ ជាឱកាស ដែលជនជាតិ អាមេរិក បានជួបជុំញាតិមិត្ត យ៉ាងហោចណាស់ ក៏មួយឆ្នាំម្តង នៅថៃ្ងបុណ្យនេះដែរ ហើយអ្វីដែលគេ ទទួលទានច្រើនជាងគេ គឺមាន់ដាំងដុង ឬមាន់បារាំង ឬដែលអាមេរិក ហៅថា Turkeys នោះ ។

ឯកសារយោង

Tags:

បារាំង

🔥 Trending searches on Wiki ភាសាខ្មែរ:

សុភាសិត​ខ្មែរបញ្ជីរាយនាម ខេត្ត ក្រុង និងកោះខ្មែរនៅកម្ពុជាក្រោមខេត្តបន្ទាយមានជ័យព្រះបរមមហារាជវាំងស្រុកពញាឮទំនាក់ទំនងបរទេសរបស់កម្ពុជាខណ្ឌកំបូលអាល្លឺម៉ង់រង្វាស់រង្វាល់របស់ខ្មែរវេស្សន្ដរជាតកប្រភេទសិលាស្រុកបាកានឃុំព្រែកពោធិប្រពលវប្បកម្មអរិយធម៌ខ្មែរនៅសម័យអាណាចក្រភ្នំល្ខោនខោលពាណិជ្ជកម្មអន្តរជាតិតំបន់អាកាសធាតុវប្បធម៌កម្ពុជាភាសាបាលីសំស្ក្រឹតមហាត្មះគន្ធីលន់ នល់អនុសញ្ញាអន្តរជាតិរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាអង្គដួងទេពពិទូរ ឈឹម ក្រសេមច្បាប់ប៉ាស្កាល់ទីក្រុងព្រៃនគររុស្ស៊ីក្បាច់ខ្មែររុក្ខជាតិរដ្ឋាភិបាលស្រីជេដ្ឋាពិភពលោកមហាយានប្រវត្តិវិទ្យាលក្ខណៈសម្បត្តិនៃអ្នកដឹកនាំវប្បធម៌ថៃភូមិសាស្ត្រនៅឡាវព្រះត្រៃបិដកការដោះស្រាយទំនាស់ក្នុងប្រព័ន្ធតុលាការខេត្តនៃវៀតណាមខេត្តកំពង់ធំខ្មែរក្រហមអាណាចក្រខ្មែរត្រីកោណកែងជីវប្រត្តរបស់សូក្រាតរាំវង់ចក្រភពរ៉ូមសុខភាពចក្រភពអង្គរ គ.ស (៨០២-១៤៣១)អាម៉ុកត្រីប្រាសាទព្រះវិហារអ៊ីនធឺណិតខេត្តស្ទឹងត្រែងរឿងមហាចោរនៅទល់ដែនវគ្គទី២៖បងប្អូនពីរនាក់ខេត្តកំពង់ចាមកោះត្រល់ខេត្តព្រះសីហនុលក្ខណៈពិសេសរបស់ប្រាសាទអង្គរវត្តស័កគមនាគមន៍កម្ពុជាស្រុកភ្នំស្រុកស្វីសភាពជោគជ័យនីតិរដ្ឋព្រះបរមរាជវាំងកម្ពុជាប្រាសាទបន្ទាយឆ្មារស្រុកអន្លង់វែងមហាសមុទ្រសាធារណរដ្ឋខ្មែរទិវាពលកម្មអន្ដរជាតិល្បែងស្ដេចចង់រឿងសូផាតនរោត្តមឃុំថ្លាត🡆 More