ទំព័រគំរូ:Ficha de taxón
តោ ឬ សិង្ហ (អង់គ្លេស: Lion ) គឺ ចម្លាក់តោភាគច្រើននៅក្នុងរចនាបថកោះកេរ បដិមាត្រូវបានគេឆ្លាក់ពីថ្មភក់ យើងកម្រឃើញមានរូបធ្វើអំពីសំរឹទ្ធណាស់។ ចម្លាក់សត្វតោធ្វើអំពីសំរឹទ្ធឈរលើទម្ររាងមូលភ្ជាប់ជាមួយសត្វតោតែម្តង។ តោមានភ្នែកក្រឡោតមូល រោមចិញ្ជើមក្រាស់ បង្ហាញចង្កូមនិងធ្មេញយ៉ាងមុតស្រួច សក់រួញធ្លាក់ចុះដូចទឹករលកតាមថ្នាក់ៗ បង្កើតបាននូវគំរូមួយពីដងខ្លួនលោង ហើយចម្លាក់តោដើរតួនាទីយ៉ាងសំខាន់ជាឆ្មាំការពារប្រាសាទនៃលំនៅស្ថានរបស់អាទិទេព សត្វនេះជានិមិត្តរូបនៃភក្តីភាព ជំនឿដែលពាក់ព័ន្ធទេវកថាឥណ្ឌារវាងព្រះមហឹង្ស កើតឡើងដោយភ្លើងកំហឹងរបស់អាទិទេពទាំងអស់ ដើម្បីសម្លាប់អសុរៈក្បាលក្របី។ គេតែងតែឆ្លាក់សត្វគ្រប់ប្រភេទហាមាត់បញ្ចេញសូរសំឡេងគ្រហឹម បង្អើលសត្វនិងបណ្តាលឧបទ្រព្យទាំងឡាយ។ ជើងមុខទាំងពីរប្រកបដោយក្រចកយ៉ាងមុតលើឡើងខ្ពសើជាងកាយវិការហាក់ដូចជាសង្ក្រប់អ្វីមួយជាលក្ខណៈចាំវាយប្រហារសត្រូវ។ លក្ខណៈបែបនេះឆ្លុះបញ្ចាំងពីសត្វមានចលនា ដែលបង្ហាញពីរបាំខ្មែរហើយនៅតែជាវប្បធម៌សំខាន់រហូតដល់ពេលបច្ចុប្បន្ន។ ក្នុងរបាំងខ្មែរមានប្រវត្តិយូរលង់មុនសម័យអង្គរ(សតវត្សរ៍ទី៦-៨)មកម្ល៉េះ ការសម្តែងតាមរយៈកាយវិការនិងឥរិយាបថដងខ្លួន តែងតែបង្ហាញតាមចម្លាក់ខ្មែរ។ សិលាចារឹកខ្មែរជាអនេករៀបរាប់អំពីដង្វាយ ជាអ្នករាំ អ្នកច្រៀង និងតន្ត្រីថ្វាយដល់ទេពផ្សេងៗនៅតាមប្រាសាទ។
វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: តោ |
This article uses material from the Wikipedia ភាសាខ្មែរ article តោ, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). ខ្លឹមសារអត្ថបទប្រើប្រាស់បានក្រោមអាជ្ញាបណ្ឌCC BY-SA 4.0 លើកលែងតែមានបញ្ជាក់ផ្សេងពីនោះ។ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki ភាសាខ្មែរ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.