តេជោយ៉ត

​​ នៅដែនដីកំពង់ស្វាយមានបុរសម្នាក់ឈ្មោះ មាស មានងារជា ឧកញ៉ាតេជោបរមរាជដែលគេហៅថាតេជោមាស។ លោកមានភរិយា ឈ្មោះស្រែន មានងារជាជំទាវ និងមានសិស្សជំនិតម្នាក់ឈ្មោះយ៉តដែលតែងតែទៅសមរភូមិប្រយុទ្ធជាមួយនឹងលោកគ្រប់កន្លែង។ ស្វាមីភរិយាទាំងពីរនេះមានទឹកចិត្តស្រលាញ់រាប់អាន យ៉ត ជាពន់ពេក។ ស្តេចសំរែបានតាំងខ្លួនឯងថា ស្តេចរាជាធិរាជ បានតាំងទីកងទ័ពនៅកំពង់ ហៅ(កំពង់ឆ្នាំង)ដោយបានរៀបចំបន្ទាយមួយឈ្មោះថាបន្ទាយនគរ។ ស្តេចសំរែជាមេក្រុមបះបោរប្រឆាំងនឹងស្តេចព្រះជ័យចេស្តា ដើម្បីដណ្តើមអំណាចគ្រប់គ្រងផែនដី។ តេជោមាស​ និងយ៉ត​ បានព្យាយាមលើកទ័ពទៅបង្រ្កាបក្រុមបះបោរនេះខ្លាំងណាស់ដែរតែត្រូវបរាជ័យ។ជំទាវស្រែន​បានរៀបចំល្បិចបញ្ឆោតស្តេច សំរែធ្លាក់ក្នុងអន្លង់ ស្នេហាលើរូបនាង ហើយបង្អកស្រារហូតដល់ស្រវឹង។ស្តេចសំរែ និងបក្សពួកត្រូវបានតេជោមាស​ យ៉ត​ និងកងទ័ពចាប់ទៅថ្វាយព្រះចៅជ័យចេស្តា កាត់ទោសតាមច្បាប់នគរ។ ក្រោយពីបានទទួលជោគជ័យលើស្តេចសំរែរួចមក តេជោមាសបានទទួលអនិច្ចកម្មទៅតេជោយ៉តបំពេញនាទីដឹកនាំកងទព័ជំនួស។ តេជោយ៉តបានទទួលរាជបញ្ជា និងដាវអាជ្ញាសឹកទៅបង្រ្កាបពួកឈ្លើយសឹកបះបោរ នៅខេត្តពោធិ៍សាត់។ ឆ្លងតាមបទពិសោធរបស់ឧកញ៉ាចក្រី និងក្រឡាហោម ទទួលបរាជ័យក្នុងការបង្រ្កាបឈ្លើយសឹកនៅទីនោះ តេជោយ៉តបានរកឃើញថា ការចាញ់សង្រ្គាមនេះបណ្តាលមកពីខ្មាំងនៅក្រោយខ្នង។ តេជោយ៉តបានបញ្ជាកេណ្ឌទ័ពទៅលង្វែក កំពង់ស្វាយ ក្នុងនោះមានម៉ឺនចៃចុងរ៉ាក់ដែលជាប្អូនថ្លៃមហាក្សត្រផងដែរ។ ដើម្បីរកខ្មាំងខាងក្រោយខ្នងតេជោយ៉ត បានបញ្ជាអោយកងទព័កំណែនទាំងអស់អូសឬស្សីបញ្ច្រាសចុងដើម្បីកសាងបន្ទាយ បើនរណាប្រឆាំងនឹងសម្លាប់ចោល។បក្សពួកម៉ឺនចៃចុងរ៉ាក់ មិនបានធ្វើតាមបញ្ជានេះឡើយ ហើយថែមទាំងធ្វើតាមទំនើងចិត្តរបស់ខ្លួន ព្រោះសំអាងទៅលើបងស្រីដែលធ្លាប់ទទួលសំណូក និងជាអ្នកម្នាងនៃព្រះមហាក្សត្រនឹងជួយឱ្យរួចពីកំនែននេះ។ ទង្វើនោះត្រូវតេជោយ៉តរកឃើញថាម៉ឺនចៃចុងរ៉ាក់នេះឯងជាខ្មាំងក្រោយខ្នងហើយក៏ចាប់យកទៅសម្លាប់ទៅ។ ក្រោយពីបានទទួលដំណឹងថាប្អូនប្រុសស្លាប់ អ្នកម្នានូបានទូលថ្វាយព្រះរាជាអោយចាប់ តេជោយ៉តមកបានកាត់ទោសប្រហារជីវិត។ ព្រះរាជាបានធ្វើតាមការសុំរបស់អ្នកម្នាង តែតេជោយ៉តមិនបានមកតាមការបញ្ជានោះឡើយដោយសំអាងថា​ ខ្លួនជាប់ដៃបង្រ្កាបសត្រូវបះបោរ ចាំរួចការនេះខ្លួននឹងមកទទួលទោសដោយខ្លួនឯង។ដោយសារអ្នកម្នាងទទូចខ្លាំងពេក ព្រះរាជាបានបង្ខំអោយតេជោយ៉ត មកជួបតទល់ជាមួយនឹងអ្នកម្នាងនូ។ពេលកំពុងតែជជែកគ្នានោះតេជោយ៉តបានចោទប្រកាន់ថាអ្នកម្នាងនូជាខ្មាំងពីក្រោយខ្នង ព្រោះបានរំខានខ្លួនធ្វើសឹកបើកឱកាសអោយសត្រូវវាយលុក និងទទួលសំណូកដើម្បីការពារបក្សពួកម៉ឺនចៃចុងរ៉ាក់ធ្វើឱ្យបាក់ស្មារតី ហើយក៏គប់កូនដាវសម្លាប់អ្នកម្នាងនូនាពេលនោះទៅ។ តេជោយ៉ត ប្រកាសជម្រាបមន្រ្តីទាំងនោះថា ចាំបង្រ្កាបសត្រូវរួច នឹងចូលមកទទួលទោសពីព្រះអង្គដោយខ្លួនឯង។ ការបង្រ្កាបឈ្លើយសៀមបះបោរបានសម្រេចជោគជ័យ តេជោយ៉តឱ្យគេធ្វើឃ្នាង​ ហើយដាក់ខ្លួនឯងដើរចូលទៅទទួលទោសពីព្រះរាជា ពីបទដែលខ្លួនបានសម្លាប់អ្នកម្នាងនូ។ ព្រះរាជាមិនឱ្យចូលជួប​ រួចបញ្ជាអោយមន្រ្តី ដោះលែង និងឱ្យទៅត្រួតត្រាការឯខេត្តកំពង់ស្វាយ។តេជោយ៉តបានកួចចិត្តប៉ងប្រាថ្នាយកជំទាវស្រែន​ មកធ្វើជាភរិយាតែមិនបានសម្រេចទេ ព្រោះជំទាវស្រែនគិតថាយ៉តជាជនជាតិភាគតិចហើយជាសិស្សរបស់ប្តីនាងពីមុនផងដែរ។ ដោយសង្កេតឃើញ ជំទាវរើសអើងស្នេហាប្រកាន់វណ្ណៈបែបនេះ តេជោយ៉ត បានប្រើល្បិចលួចយក កាំជណ្តើរផ្ទះជំទាវស្រែន មកឱ្យជាងដាប់ឆ្លាក់ជារូបព្រះពុទ្ធបដិមា និងរូបតេជោមាស ហើយប្រកាសធ្វើបុណ្យយ៉ាងធំបញ្ជូនកុសលទៅគ្រូរបស់ខ្លួន។ គ្រានោះជំទាវស្រែនយល់ន័យទង្វើរបស់តេជោយ៉ត​ ហើយក៏ព្រមព្រៀងរៀបការជាមួយ តេជោយ៉តនាពេលនោះទៅ។ [[ចំណាត់ថ្នាក់ក្រុម:រឿងប្រវត្តិសាស្រ្តខ្

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

ស្រុកកំពង់លែងសុជីវធម៌គ្រោងឆ្អឹងមនុស្សរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាកូរ៉េខាងជើងរឿងកុលាបប៉ៃលិនប្រទេសចម្ប៉ាកម្ពុជាប្រជាធិបតេយ្យព្រះច័ន្ទពិធីចូលម្លប់មីយ៉ាន់ម៉ានរោត្តម ជេនណាស្រុកកំចាយមារផ្កាម្លិះសិក្ខាបទ៥អរិយធម៌ធាតុគីមីរឿងភ្នំប្រុសភ្នំស្រីចៅពញាអភ័យភូបេស្ស (កថាថនឈុំ)ស្រុក ទាំង ១១ នៃខេត្តកណ្តាលលទ្ធិកុម្មុយនីស្តទឹកវចនានុក្រមខ្មែរកប្បសមភាព​រាត្រីច្បាប់បុណ្យចូលឆ្នាំចិនបកប្រែស៊ីន ស៊ីសាមុតទិវាពលកម្មអន្ដរជាតិមាលាដួងចិត្តអង់រីកូ ហ្វែរមីព្រះត្រៃបិដក ភាសាខ្មែរក្រសួងអប់រំ យុវជន និងកីឡាខេត្តកណ្ដាលឃុំឈើទាល(ស្រុកស្វាយជ្រំ)សប្ដាហ៍ព្រះភូមិ(ទេវតា)ជ័យជេស្ឋាទី២ច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារសូរ្យវរ្ម័នទី២ទិវាមាតាស្រីរាជារបាំខ្មែរសិង្ហបុរីវិស័យអប់រំនៅកម្ពុជាហ្សកដានីកិមិរាទេវីខេត្តត្បូងឃ្មុំដើមសម័យអង្គរល្បុក្កតោអរិយធម៌អង្គរទង់ព្រះពុទ្ធសាសនាស្រុកព្រៃឈរវត្តព្រះកែវក្រុងតាខ្មៅប្រធានាធិបតីនៃសហរដ្ឋអាមេរិកប្ឫថិវេន្ទ្រវម៌្មប្រាសាទសំបូរព្រៃគុកខ្មែរឥស្សរៈដេស៊ីបញ្ជីរាយនាមប្រាសាទខ្មែរនៅខេត្តសៀមរាបការប្រើប្រាស់ អ៊ីម៉ែលគោរាគៈទេវីភ្នំពេញសាកលវិទ្យាល័យអន្តរជាតិប្រាសាទបន្ទាយក្តីចេតិយស្រុកក្រចេះធនាគារអេស៊ីលីដាសម័យសង្គមរាស្ដ្រនិយមហ្វីលីពីនស្រុកមេមត់ម៉ាឡេស៊ីស្រុកសូទ្រនិគមខេត្តសុរិន្ទ🡆 More