លោក ញ៉ុក ថែម កើតនៅថ្ងៃទី ២១ខែ មិថុនា ឆ្នាំ ១៩០៣ នៅឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។ បិតាលោក ឈ្មោះ ញុំ រីឯមាតា ឈ្មោះ ហៀក ជាជាតិខ្មែរ ហើយជាកសិករនៅភូមិអូតាគី ឃុំជ្រៃស្រុក ខេត្តបាត់ដំបង។ គាត់មានប្អូនប្រុសម្នាក់នាម ញ៉ុក ញាំ (brother)។
ញ៉ុក ថែម | ||
---|---|---|
ជីវប្រវត្តិសង្ខេប | ||
នាមពេញ | ញ៉ុក ថែម | |
រហស្សនាម | ||
សញ្ជាតិ | កម្ពុជា | |
អាជីព |
| |
ជំនាញ | និពន្ធ | |
ស្នាដៃ | កុលាបប៉ៃលិន | |
ថ្ងៃខែឆ្នាំកំណើត | 22 June 1903 គិតមកដល់បច្ចុប្បន្ន | |
ថ្ងៃទទួលមរណភាព | ||
ទទួលមរណភាពដោយសារ | ||
ស្រុកកំណើត | ឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង | |
ឪពុក | ||
ម្តាយ | ||
ភរិយា | ងួន ណៃស៊ីម | |
បុត្រ | មានកូនប្រុស ៧ នាក់ និង កូនស្រី ៤ នាក់ |
កាលពីកុមារភាព គឺក្នុងឆ្នាំ១៩១៣ លោកបានទៅរៀននៅវត្តពោធិវង្ស ស្រុកសង្កែ ខេត្តបាត់ដំបង។ លោកបានសិក្សាអក្សរជាតិ ក្នុងសំណាក់លោកគ្រូអាចារ្យសន ហើយបានសិក្សាធម៌វិន័យ ក្នុងសំណាក់លោកគ្រូសូត្រ អ៊ីវ ទូច នៅវត្តពោធិវង្ស។
នៅឆ្នាំ ១៩១៨ លោកមានបព្វជ្ជា (បួស) ជាសាមណេរ ។ ក្នុងឋានៈជាសាមណេរនេះ លោកបានសិក្សាធម៌វិន័យ និងភាសាបាលី ក្នុងសំណាក់លោកគ្រូអាចារ្យផ្សេងៗ នៅខេត្តបាត់ដំបង ។ លោកក៏បានទៅសិក្សានៅបរទេសដែរ គឺក្នុងឆ្នាំ ១៩១៩ លោកបានបន្តវិជ្ជានៅក្រុងបាងកក ប្រទេសថៃ ។ លោកបានជាប់សសញ្ញាប័ត្រធម្មសិក្សាជាន់ត្រី នៅកំឡុងឆ្នាំ ១៩២១ និងជាប់សញ្ញាប័ត្រធម្មសិក្សាជាន់ទោ ក្នុងឆ្នាំ ១៩២៣ ។ នៅឆ្នាំ ១៩២៤ លោកបានឧបសម្ប័ទជាភិក្ខុ ហើយនៅក្នុងឆ្នាំដដែលនេះ លោកបានជាប់សញ្ញាប័ត្របរិយត្តិភាសាបាលី ទីមហា ៣ ប្រយោគ ។ ពីរឆ្នាំក្រោយមក គឺឆ្នាំ ១៩២៦ លោកបានជាប់ ទីមហា ៤ ប្រយោគ ហើយពីរឆ្នាំតមកទៀត(១៩២៨) លោកជាប់ទីមហា ៥ ប្រយោគ និងជាទីបញ្ចប់ លោកបានជាប់ទីមហា ៦ ប្រយោគ នៅក្នុងឆ្នាំ១៩២៩ ។ សូមបញ្ជាក់ថា នៅប្រទេសថៃ ការសិក្សាភាសាបាលី មានសរុបទាំងអស់ ៩ ប្រយោគ (ជាន់ ឬ កម្រិត) ដែលប្រយោគទី ៩ ជាប្រយោគខ្ពស់បំផុត (ថ្នាក់បណ្ឌិត) ។ លោកបាន លាចាកសិក្ខាបទមកជាគ្រហស្ថ នៅឆ្នាំ ១៩៣៦ ។
ពេលលោកទៅសិក្សានៅប្រទេសថៃ លោកក៏បានធ្វើការនៅទីនោះដែរ ។ លោកធ្វើជាគ្រូបង្រៀនភាសាបាលី នៅទីក្រុងបាងកក ចាប់ពីគ.ស.១៩២៧ ទៅទល់នឹង គ.ស.១៩៣០ ទើបត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញ ដោយចូលធ្វើជាសមាជិកគណៈកម្មាការប្រព្រះត្រៃបិដក នៅពុទ្ធសាសនបណ្ឌិត្យ ។ នៅឆ្នាំ ១៩៣៨ លោកធ្វើការនៅព្រះរាជបណ្ណាល័យកម្ពុជា មានមុខងារជាអ្នកចាត់ចែង បោះពុម្ពផ្សាយសៀវភៅផ្សេងៗ និងទស្សនាវដ្ដីកម្ពុជសុរិយា។ នៅឆ្នាំបន្ទាប់មក(១៩៣៩) លោកបានធ្វើជាតំណាងសម្ដេចព្រះនរោត្ដមសុធារស និងជាអធិបតីពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ ជាមួយតំណាងផ្សេងៗទៀត លោកបានទៅរៀបចំកម្មវិធីសិក្សា និងពិធីសម្ពោធន៍ពុទ្ធសាសនបណ្ឌិត្យនៅក្រុងហ្លួងព្រះបាង និងក្រុងវៀងច័ន្ទ នាប្រទេសលាវ ។ ឆ្នាំ ១៩៤២ លោកបានទៅសម្ពោធមន្ទីរសាសនបណ្ឌិត្យខេត្តឃ្លាំង ប្រទេសវៀតណាមភាគខាងត្បូង និងឆ្នាំ ១៩៤៣ លោកជាតំណាងរៀបចំកម្មវិធីសិក្សា សម្រាប់ពុទ្ធសាសនបណ្ឌិត្យ នៅខេត្តប៉ាក់សេ ប្រទេសលាវ ។
លោកញ៉ុក ថែម បានធ្វើជាសាស្ត្រាចារ្យខ្មែរនៅថ្នាក់ទី ៥ នៃសាលាគរុវិជ្ជានៅឆ្នាំ ១៩៤៥ ។ នៅឆ្នាំ ១៩៤៦ លោកធ្វើការនៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ព្រមទាំងជាសាស្ត្រាចារ្យ នៅវិទ្យាល័យស៊ីសុវត្ថិទៀតផង ។ ប៉ុន្តែនៅឆ្នាំ ១៩៥០ លោកលាឈប់ពីពុទ្ធសាសនបណ្ឌិត្យ ចូលមកបម្រើក្រសួងសិក្សាធិការជាតិ ក្រោយពេលដែលបារាំងផ្ទេរវិទ្យាល័យស៊ីសុវត្ថិ មកជាសម្បត្តិជាតិ ហើយលោកធ្វើជាសាស្ត្រាចារ្យ ជាប់សន្យារហូតមក ។ ប្រាំមួយឆ្នាំក្រោយមក គឺនៅឆ្នាំ ១៩៥៦ លោកសុំផ្លាស់ទៅធ្វើជាសាស្ត្រាចារ្យខ្មែរ នៅវិទ្យាល័យមុនីវង្ស នាក្រុងបាត់ដំបង ។ ប៉ុន្តែក្នុងឆ្នាំ ១៩៥៨ លោកបានផ្លាស់ទៅធ្វើការនៅវិទ្យាស្ថានជាតិគរុកោសល្យ នាក្រុងភ្នំពេញវិញ ក្នុងឋានៈជាសាស្ត្រាចារ្យផង និងអ្នកស្រាវជ្រាវឯកសារអក្សរសាស្ត្រខ្មែរ នៅវិទ្យាស្ថាននោះផង ។ លោកជាសាស្ត្រាចារ្យខ្មែរ នៅសាលាភូមិន្ទរដ្ឋបាល ។
កាលលោកទៅសិក្សា និងធ្វើការនៅប្រទេសថៃ លោកបាននិពន្ធសៀវភៅជាភាសាថៃ ឬបាលីថៃ។ ស្នាដៃទាំងនោះ មានជាអាទិ៖ នមោកថា នានាជាតក វណ្ណនា ធម្មនិទ្ទេសភាគ១ ទេវតាភាសិត និងពុទ្ធភាសិត។
ក្រៅពីនេះ លោកមានស្នាដៃជាភាសាខ្មែរយ៉ាងច្រើនដូចជា៖
This article uses material from the Wikipedia ភាសាខ្មែរ article ញ៉ុក ថែម, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). ខ្លឹមសារអត្ថបទប្រើប្រាស់បានក្រោមអាជ្ញាបណ្ឌCC BY-SA 4.0 លើកលែងតែមានបញ្ជាក់ផ្សេងពីនោះ។ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki ភាសាខ្មែរ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.