ជំងឺអ៊ីបូឡា (អង់គ្លេស: Ebola virus disease) ជាជំងឺមួយប្រភេទដែលកើតមានលើមនុស្ស និងសត្វពានរមួយចំនួន បង្កឡើងដោយវីរុសអ៊ីបូឡា។ ជំងឺនេះតែងកើតមាននៅទ្វីបអាហ្វ្រិកប៉ែកខាងលិច និងប៉ែកកណ្តាល ហើយត្រូវបានរកឃើញជាលើកដំបូងនៅឆ្នាំ ១៩៧៦ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
ជំងឺអ៊ីបូឡា Ebola virus disease | |
---|---|
Classification and external resources | |
គិលានុបដ្ឋាកពីរនាក់កំពុងឈរនៅជិត គិលានុបដ្ឋាកម្នាក់ទៀតឈ្មោះ ម៉ីង៉ងអិនសៀ, ដែលមានជំងឺអ៊ីបូលាក្នុងឆ្នាំ ឆ្នាំ ១៩៧៦ មានការផ្ទុះឡើងនៅហ្សេរៀ. អិនសៀ បានស្លាប់នៅពីរបីថ្ងៃក្រោយ. | |
ICD-10 | A98.4 |
ICD-9 | 065.8 |
DiseasesDB | 18043 |
MedlinePlus | 001339 |
eMedicine | med/626 |
MeSH | D019142 |
អ៊ីបូឡាត្រូវបានបញ្ជូនទៅមនុស្សតាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយនឹងឈាម , វត្ថុរាវ, សារធាតុរាវនៃសរីរាង្គ និងរាងកាយនៃសត្វដែលបានឆ្លងជម្ងឺ។ នៅអាហ្វ្រិក ការឆ្លងត្រូវបានកត់ត្រាទុកតាមរយៈការចាត់ចែងសាកសពនៃសត្វដែលមានដូចជា ស្វាឳ ប្រចៀវស៊ីផ្លែឈើ ស្វា ថនិកសត្វម្យ៉ាងស្រដៀងឈ្លូស និងកាំប្រមា ដែលសត្វទាំងនេះបានឈឺ និងស្លាប់នៅព្រៃ។
ក្រោយមក អ៊ីបូឡាបានរីករាលដាលទៅក្នុងសហគមន៍តាមរយៈការចម្លងពីមនុស្សទៅមនុស្ស ជាមួយនឹងការចម្លងដែលបណ្ដាលមកពីការប៉ះពាល់ផ្ទាល់ (ស្នាមរបួស) ដែលមានឈាម សារធាតុរាវនៃសរីរាង្គរបស់អ្នកជម្ងឺ និងប៉ះពាល់ដោយប្រយោលជាមួយបរិស្ថានដែលឆ្លងជាមួយសារធាតុរាវទាំងនោះ។
ពិធីបញ្ចុះសពរបស់សាច់ញាតិដែលបានប៉ះពាល់ដោយផ្ទាល់នៃសាកសពនៃបុគ្គលដែលស្លាប់ ក៏អាចដើរតួនាទីសំខាន់ជាមួយការចម្លងវីរុសអ៊ីបូឡា។ បុរសដែលបានជាសះស្បើយពីជម្ងឺ ក៏នៅតែអាចចម្លងវីរុសតាមរយៈស្ពែមរបស់បុរសចាប់ពី ៧ សបា្ដហ៍ ក្រោយជាសះស្បើយ។
អ្នកជំងឺចាប់ផ្តើមចេញរោគសញ្ញាបន្ទាប់ពីបានឆ្លងមេរោគអស់រយៈពេលចន្លោះពី២ថ្ងៃ ទៅ២១ថ្ងៃ។ រោគសញ្ញាដែលកើតមានមុនដំបូងស្រដៀងទៅនឹងជំងឺគ្រុនឈាម គ្រុនចាញ់ រឺគ្រុនប្រភេទផ្សេងទៀត ដែលមានដូចជាអស់កម្លាំងខ្លាំង ក្តៅខ្លួន ឈឺក្បាល ឈឺសន្លាក់ សាច់ដុំ និងពោះ។ អ្នកជំងឺក៏អាចក្អួត រាក និងបាត់បង់របបអាហារផងដែរ។ ក្នុងករណីខ្លះ អ្នកជំងឺមានស្បែកឡើងជាំ ហើយអាចហូរឈាមក្នុងទម្រង់ដូចជា ក្អួតឈាម ក្អកចេញឈាម រឺបន្ទោរបង់ចេញឈាម។ ជាធម្មតា ការហូរឈាមបញ្ជាក់ជំងឺឋិតក្នុងដំណាក់កាលធ្ងន់ធ្ងរ។
មនុស្សអាចចម្លងជំងឺបាន កាលណាក្នុងឈាម និងសារធាតុរាវក្នុងខ្លួនរបស់គេផ្ទុកវីរុស។ វីរុសអ៊ីបូឡានៅដាច់ដោយឡែកពីទឹកស្ពែមរយៈ ៦១ ថ្ងៃ ក្រោយពេលលេចឡើងនូវជំងឺនៅក្នុងខ្លួនបុរសដែលបានឆ្លងវីរុស។
គ្មានវ៉ាក់សាំងជាផ្លូវការណាកំពុងមាន និងអាចប្រើប្រាស់បានក្នុងពេលបច្ចុប្បន្នទេ។ វ៉ាក់សាំងមួយចំនួនត្រូវបានពិសោធន៍ ប៉ុន្ដែគ្នាមួយណាអាចយកមកប្រើបាននៅឡើយទេ។ អ្នកជម្ងឺធ្ងន់ធ្ងរត្រូវការការថែទាំងយ៉ាងយកចិត្ដទុកដាក់ជាទីបំផុត។ អ្នកជម្ងឺជាញឹកញាប់បាត់បង់ជាតិទឹកក្នុងខ្លួន និងត្រូវការផ្ដល់ទឹកផឹកដែលមានផ្ទុកសារធាតុ អេលីតត្រូលីត ឬ សារធាតុដែលជ្រាបចូលតាមសរសៃវ៉ែន។
ត្រូវថែទាំ និងសម្អាតអនាម័យជាប្រចាំសម្រាប់កសិដ្ឋានចិញ្ចឹមជ្រូក ស្វាដែលមិនមានជម្ងឺ។ ប្រសិនបើការចាប់ផ្ដើមនៃជម្ងឺត្រូវបានសង្ស័យ តំបន់នោះគួរត្រូវបានពិសោធន៍ភ្លាមៗ
ក្នុងអំឡុងពេលដែលវាក់សាំង និងការព្យាបាលមិនទាន់រកឃើញ ការលើកកម្ពស់ការយល់ដឹងនៃវីរុសអ៊ីបូឡា ជាវិធីតែមួយគត់ដើម្បីកាត់បន្ថយការឆ្លងទៅមនុស្ស។
This article uses material from the Wikipedia ភាសាខ្មែរ article ជំងឺអ៊ីបូឡា, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). ខ្លឹមសារអត្ថបទប្រើប្រាស់បានក្រោមអាជ្ញាបណ្ឌCC BY-SA 4.0 លើកលែងតែមានបញ្ជាក់ផ្សេងពីនោះ។ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki ភាសាខ្មែរ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.