ជីវវិទ្យា

ជីវវិទ្យា ជាមុខវិជ្ជាវិទ្យាសាស្ត្រធម្មជាតិមួយដែលសិក្សាអំពីជីវិត ។ វាជាមុខវិជ្ជាដ៏ធំមួយដែលរួមបញ្ចូលនូវមុខវិជ្ជារងជាច្រើន។ មានគោលការណ៍ចំនួនប្រាំដែលគេសន្មត់ថាជាមូលដ្ឋានគ្រឹះនៃជីវវិទ្យា៖

  • កោសិកា ជាឯកតាគ្រឹះនៃជីវិត
  • សែន ជាឯកតាគ្រឹះនៃតំណពូជ
  • ការវិវត្តន៍​ជាយន្តការដែលនាំឲ្យកើតមាននូវប្រភេទថ្មី
  • ភាវៈរស់ត្រូវការប្រើប្រាស់ថាមពល
  • សារពាង្គកាយរស់ត្រូវការថេរលំនឹងក្នុងខ្លួន
Escherichia coli Tree fern
Goliath beetle Gazelle
ជីវវិទ្យាទាក់ទងជាមួយការសិក្សាពីសារពាង្គកាយមានជីវិត (ទ្រនិចនាឡិកាពីលើខាងឆ្វេង) ឯ. ពោះវៀនធំ, បណ្ណង្គជាតិដើមឈើ, ចិង្ការា, កញ្ចុកបត្តសត្វហ៊្គោលីអាថ

មុខវិជ្ជារង​ទាំងឡាយត្រូវបានបែងចែកផ្អែកទៅលើប្រភេទជីវិត ប្រភេទសារពាង្គកាយ និងវិធីសាស្ត្រសិក្សា៖ គីមីជីវៈ សិក្សាពីធាតុបង្កគីមីនៃជីវិត ជីវៈម៉ូលេគុល សិក្សាពីទំនាក់ទំនងស៊ាំញាំក្នុងចំណោមម៉ូលេគុលដែលទ្រទ្រង់ជីវិត កោសិកាវិទ្យា សិក្សាមូលដ្ឋានគ្រឹះនៃជីវិត ឬពីកោសិកា សរីរវិទ្យាសិក្សាពីមុខងាររូបនិងគីមីនៃជាលិកា សរីរាង្គ និង ប្រព័ន្ធសរីរាង្គ អេកូឡូស៊ីសិក្សាពីអន្តរកម្មរបស់សារពាង្គកាយក្នុងបរិស្ថានដែលវារស់នៅ និងជីវវិវត្តន៍សិក្សាពីដំណើរការដែលធ្វើឲ្យមាននានាភាពនៃជីវិត។

ប្រវត្តិ

ជីវវិទ្យា 
ដើមឈើនៃជីវិតរបស់ អឺនស្ត ហ៊ែខខេល (១៨៧៩)

ពាក្យ ជីវវិទ្យា (biology) គឺត្រូវបានក្លាយពីពាក្យក្រិកβίος, bios, "ជីវិត" និង ផ្នត់ចុង -λογία, -logia, "សិក្សាអំពី" ។ ខ្មែរប្រែចេញពីពាក្យនេះ គឺមកពីពាក្យបាលីសំស្ក្រឹត ជីវ (រស់នៅ, ជីវិត) + វិទ្យា (ចំណេះ,សិក្សា) > ជីវវិទ្យា ដែលមានន័យថាចំណេះអំពីជីវិត ឬ ការសិក្សាពីជីវិត ។ វាលេចឡើងក្នុងភាសាអាល្លឺម៉ង (ជា biologie) ជាពេលដំណាលគ្នានៅឆ្នាំ១៧៩១ ហើយប្រហែលជាការផ្គុំពាក្យថ្មីនេះមកពីពាក្យដែលចាស់ជាងនេះគឺ amphibiology (ខ្មែរគឺ ថលជលជីវវិទ្យា) (មានន័យថាការសិក្សាអំពី amphibians (ពួកថលជលិកសត្វ) ដោយរំលុប amphi- (ទាំងសងខាង ឬ ទាំងពីរ ឬ ពីរ) នៅខាងដើម ។ ថ្វីបើជីវវិទ្យាក្នុងទម្រង់ទំនើបរបស់ខ្លួនគឺជាការអភិវឌ្ឍថ្មីៗប្រែប្រួល ក៏វិទ្យាសាស្ត្រមួយចំនួនទាក់ទងនឹងវា និង រួមបញ្ចូលក្នុងមុខវិជ្ជានេះវាធ្លាប់បានសិក្សាតាំងពីសម័យបុរាណរួចមកហើយ ។ ធម្មជាតិទស្សនវិជ្ជា គឺត្រូវបានសិក្សានៅពេលដើមដំបូងដូចគ្នានៅក្នុងអរិយធម៌ចំណាស់ៗ មេសូប៉ូតាមី អេហ៊្សីប ឧបទ្វីបឥណ្ឌា និង ចិន ។ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ ដើមកំណើតនៃជីវវិទ្យាទំនើប និង ការមកដល់របស់វាចំពោះការសិក្សាអំពីធម្មជាតិ គឺជាញឹកញយបំផុតត្រូវបានតាមដានត្រលប់ទៅក្រោយទៅកាន់ ក្រិកចំណាស់ វិញ ។ ខណៈនោះ ការសិក្សាជាផ្លូវការនៃវិជ្ជាពេទ្យដែលចុះកាលបរិច្ឆេទត្រឡប់ទៅ អ៊ីប៉ូក្រាតទីស (Hippocrates) (រ.៤៦០ម.គ.-រ.៣៧០ម.គ.) គឺអារីស្តូត (៣៨៤ម.គ.-៣២២ម.គ.) ដែលជាអ្នកបានរួមចំណែកយ៉ាងសន្ធឹកសន្ធាប់បំផុតចំពោះការអភិវឌ្ឍនៃជីវវិទ្យា ។ សំខាន់ជាពិសេសគឺប្រវត្តិសត្វរបស់លោក និង ស្នាដៃដទៃទៀត ដែលជាកន្លែងដែលលោកបានបង្ហាញភាពល្អៀងនៃធម្មជាតិ និង ក្រោយមកទៀតស្នាដៃពិសោធបន្ថែមមួយចំនួន ដែលផ្ដោតលើសហេតុកម្មជីវសាស្ត្រ និង នានាភាពនៃជីវិត ។ អ្នកស្នងអារីស្តូត(Aristotle) នៅឯសាមាគមបញ្ញវន្ត គឺលោកធីអឺហ្វ្រែសថឹស (Theophrastus) បានសរសេរបន្តបន្ទាប់នូវសៀវភៅជាច្រើនអំពីរុក្ខសាស្ត្រ ដែលបន្សល់ទុកជាការរួមចំណែកដ៏សំខាន់បំផុត នៃអតីតកាលដ៏យូរលង់ចំពោះវិទ្យាសាស្ត្ររុក្ខជាតិជាច្រើន ទោះបីជាពេលនោះនៅក្នុងមជ្ឈិមសម័យក៏ដោយ ។

ពួកអ្នកប្រាជ្ញនៃពិភពឥស្លាមមជ្ឈិមសម័យ ដែលជាអ្នកបានសរសេរអំពីជីវវិទ្យារួមមាន អាល់-ចាហ៊ីស (al-Jahiz) (៧៨១-៨៦៩), អាល់-ឌីណាវ៉ារិ (Al-Dinawari) (៨២៨-៨៩៦) ជាអ្នកបានសរសេរអំពីរុក្ខសាស្ត្រ និង រ៉ាហ៊្សិស (Rhazes) (៨៦៥-៩២៥) ជាអ្នកបានសរសេរអំពីកាយវិភាគសាស្ត្រ និង សរីរវិទ្យា ។ វេជ្ជសាស្ត្រត្រូវបានសិក្សាយ៉ាងល្អពិសេស ដោយពួកអ្នកប្រាជ្ញឥស្លាមធ្វើការតាមបែបប្រពៃណីទស្សនវិទូក្រិក ដែលកាលណោះប្រវត្តិធម្មជាតិបានទាញយកយ៉ាងច្រើនតាមគំនិតរបស់អារីស្តូត ជាពិសេសក្នុងការលើកកំពស់នូវឋានុក្រមនៃជីវិតនឹងនរ ។

ជីវវិទ្យាបានចាប់ផ្ដើមអភិវឌ្ឍយ៉ាងលឿន និង លូតលាស់ ជាមួយការបន្សើរគួរឲ្យរំភើបនៃអតិសុខុមទស្សន៍របស់លោក អ័នតូនី វ៉ាន់ ឡេអឹនហ៊ុក (Antony van Leeuwenhoek) ។ ក្រោយមកទៀតវាបានធ្វើឲ្យពួកអ្នកប្រាជ្ញរកឃើញសុក្កាណូ (spermatozoa), វេត្រាណូ (bacteria), ជីរកបាណី (infusoria) ហើយ និង ភាពចម្លែក និង នានាភាពនៃជីវិតអតិសុខុមទស្សន៍ពិតៗ ។ ការស្រាវជ្រាវដោយលោក យ៉ាន ស្វាំម័រដាម (Jan Swammerdam) បានដឹកនាំទៅដល់ចំណាប់អារម្មណ៍ថ្មីនៅក្នុងបាណកវិទ្យា និង បានសាងនូវបច្ចេកទេសគ្រឹះនៃការវះកាត់ពិនិត្យ និង បណ្ដាក់ព៌ណ (staining) តាមរយៈអតិសុខុមទស្សន៍ ។

ការវិវត្តខាងអតិសុខុមទស្សន៍វិជ្ជា ក៏មានឥទ្ធិពលយ៉ាងជ្រៅលើគំនិតជីវសាស្ត្រខ្លួនឯងផងដែរ ។ នៅដើមសតវត្សទី ១៩ ជីវវិទូមួយចំនួនបានចង្អុលបង្ហាញភាពសំខាន់កណ្ដាលនៃកោសិកា ។ នៅក្នុងឆ្នាំ ១៨៣៨ និង ១៨៣៩ ស្លាយដិន (Schleiden) និង ស្វ័ន (Schwann) បានចាប់ផ្ដើមលើកឡើងនូវគំនិតយោបល់ជាច្រើនដែលថា (១) អង្គគ្រឹះនៃសារពាង្គកាយគឺកោសិកា និង (២) ថាកោសិកានីមួយៗមានគ្រប់លក្ខណៈទាំងអស់នៃជីវិត ទោះបីជាពួកគេប្រឆាំងនឹងគំនិតថា (៣) គ្រប់កោសិកាទាំងអស់មកពីចំណែកនៃកោសិកាដទៃៗក៏ដោយ ។ ដោយសារស្នាដៃរបស់លោក រ៉ូបឺត រីមែខ (Robert Remak) និង លោក រ៉ាដ់ដផ្វ វ៉ឺឆូវ (Rudolf Virchow) នៅទសវត្សឆ្នាំ ១៨៦០ ជីវវិទូភាគច្រើនបានទទួលយកគោលការណ៍ទាំង ៣ នូវអ្វីដែលគេស្គាល់ថាជាទ្រឹស្ដីកោសិកា ។

ខណៈពេលនោះ វត្តិករសាស្ត្រ និង ការចែកចំណាត់ថ្នាក់បានក្លាយជាការផ្ដោតយកចិត្តទុកដាក់មួយ ក្នុងការសិក្សាប្រវត្តិធម្មជាតិ ។ លោក ខាល វ៉័ន លីនណេ () ឬការ៉ូលុស លីនណេអុស (Carolus Linnaeus) ជាឈ្មោះដែលពិភពលោកស្គាល់គាត់តាមឈ្មោះជាភាសាឡាតាំងបានបោះពុម្ពផ្សាយវត្តិករសាស្ត្រគ្រឹះសម្រាប់ពិភពធម្មជាតិនៅឆ្នាំ ១៧៣៥ (វិបរណាមដែលត្រូវបានប្រើប្រាស់តាំងពីពេលនោះមក) និង នៅទស្សវត្សឆ្នាំ ១៧៥០បានបញ្ចូល ឈ្មោះវិទ្យាសាស្ត្រ សម្រាប់ប្រភេទរបស់លោកទាំងអស់ ។ ហ្សក-ល្វី ឡឺខ្លឹក, កុង ដឺ ប៊ូហ្វុង(Georges-Louis Leclerc, Comte de Buffon) បានចាត់ទុកថាប្រភេទមួយចំនួនជាចំណាត់ថ្នាក់ក្រុមសប្បនិមិត្ត និង ភាវៈរស់មួយចំនួនជាគូរងឥទ្ធិពលគ្នាទៅវិញទៅមកដោយផ្ដល់លទ្ធភាពនៃដើមកំណើតទូទៅ ។ ទោះបីជាលោកបានប្រឆាំងចំពោះការវិវត្តក៏ដោយ ក៏លោក ប៊ូហ្វុង () គឺជាតួអង្គគន្លឹះក្នុងប្រវត្តិនៃគំនិតវិវត្ត ស្នាដៃរបស់លោកបានជះឥទ្ធិពលលើទ្រឹស្ដីវិវត្តទាំងរបស់លោកឡាម៉ាក (Lamarck) និង លោកដាវីន (Darwin) ផងដែរ ។

គំនិតវិវត្តដ៏ខ្លាំងក្លាបានកកើតជាមួយស្នាដៃជាច្រើនរបស់លោក ហ្សង់-បាប់ទីស្តិ ឡាម៉ាក (Jean-Baptiste Lamarck) ។ យ៉ាងណាមិញ ធម្មជាតិវិទូជនជាតិអង់គ្លេសគឺលោក ឆាលស៍ ដាវីន (Charles Darwin) ដោយផ្សំវិធីជីវភូមិសាស្ត្ររបស់លោកហាំបល់ (Humboldt) ភូគព្ភវិទ្យាឯកសណ្ឋាននិយមរបស់លោកឡាយអឹល (Lyell) សំណេររបស់លោកថូមឹស ម៉័លថឹស (Thomas Malthus) ស្ដីពីកំណើនប្រជាជន និង ជំនាញការខាងរូបសព្ទផ្ទាល់របស់លោក ដែលបានបង្កើតទ្រឹស្ដីវិវត្តដ៏ជោគជ័យមួយទៀតផ្អែកទៅលើជម្រើសធម្មជាតិ ការពិចារណា និង ភស្តុតាងស្រដៀងគ្នាបាននាំឲ្យលោកវ៉័លលឹស (Wallace) ឈានទៅដល់ការសន្និដ្ឋានជាច្រើនដូចគ្នាដោយឯករាជ្យ ។

របកគំហើញនៃការតំណាងខាងរូបសាស្ត្រនៃតំណពូជបានចូលធ្លុងជាមួយនឹងគោលការណ៍វិវត្ត និង ពន្ធុវិទ្យាប្រជាជន ។ នៅទសវត្សឆ្នាំ ១៩៤០ និង ដើមទសវត្សឆ្នាំ ១៩៥០ ការពិសោធន៍ជាច្រើនបានបង្ហាញថា ជ.ស.ដ. (DNA) ជាសមាសភាពនៃវណ្ណាង្គ (ក្រូម៉ូសូម) ដែលបានផ្ទុកពន្ធុជាច្រើន ។ ការយកចិត្តទុកដាក់លើសារពាង្គកាយគំរូថ្មីដូចជា វិសាណូ និង វេត្រាណូ ស៊ីគ្នាជាមួយនឹងរបកគំហើញនៃរចនាសម្ព័ន្ធរាងដូចជណ្តើរវិលនៃជ.ស.ដ.(DNA) នៅឆ្នាំ ១៩៥៣ បានកត់សំគាល់ស្ពាននៃយុគ អណូពន្ធុវិទ្យា ។ ចាប់ពីទសវត្ស ១៩៥០ មកដល់ពេលបច្ចុប្បន្ន ជីវវិទ្យាត្រូវបានពង្រីកការត្រួតពិនិត្យអណូយ៉ាងទូលំទូលាយ ។ ក្រមពន្ធុត្រូវបានបំបែកដោយលោក ហា ហ្គោបិនដ៍ ខូរ៉ាណា (Har Gobind Khorana) រ៉ូបឺត ហូលី (Robert W. Holley) និង លោក ម៉ាស្ហឹល វ័ររ៉ិន ណារ៉ិនបឺក (Marshall Warren Nirenberg) បន្ទាប់ពី ជ.ស.ដ.(DNA)ត្រូវបានយល់ថាមានក្រុមក្រមាង្គ (ក្រមពន្ធុ) ។ ជាចុងក្រោយ គម្រោងបណ្ដុំពន្ធុមនុស្ស ត្រូវបានចាប់ផ្ដើមនៅឆ្នាំ ១៩៩០ ជាមួយគោលដៅនៃរាប់បណ្ដុំពន្ធុមនុស្សជាទូទៅ ។ គម្រោងនេះត្រូវបានសម្រេចជាសារវន្តនៅឆ្នាំ ២០០៣ ជាមួយនឹងការវិភាគវែកញែកល្អិតល្អន់នៅតែនឹងបោះពុម្ពផ្សាយទេ ។ គម្រោងបណ្ដុំពន្ធុមនុស្ស(Human Genome Project) គឺជាជំហានទីមួយក្នុងកិច្ចប្រឹងប្រែងជាសកល ដើម្បីបញ្ចូលចំណេះដឹងដែលបានប្រមូលបាននៃជីវវិទ្យាក្នុងការកំណត់អត្ថន័យ អណូ មុខងារ នៃខ្លួនប្រាណមនុស្ស និង ខ្លួនប្រាណនៃភាវៈរស់ដទៃៗទៀត ។

មូលដ្ឋានគ្រឹះនៃជីវវិទ្យាទំនើប

ភាគច្រើននៃជីវវិទ្យាទំនើបត្រូវបានចូលរួមផ្សំក្នុងគោលការណ៍រួមប្រាំយ៉ាង៖ ទ្រឹស្ដីកោសិកា វិវត្តន៍ ពន្ធុវិទ្យា លំនឹងសទិសភាព និង ថាមពល ។

ទ្រឹស្ដីកោសិកា

ជីវវិទ្យា 
កោសិកាក្នុងវប្បកម្ម ដាក់ពណ៌ឲ្យ ជាតិស្នែង (ក្រហម) និង ជ.ស.ដ. (បៃតង)

ទ្រឹស្ដីបទកោសិកា ថ្លែងថាកោសិកា គឺជាអង្គមូលដ្ឋានគ្រឹះនៃជីវិត ហើយថាគ្រប់អ្វីៗទាំងអស់ដែលមានជីវិតគឺត្រូវផ្សំគ្នាពីកោសិកាមួយ ឬ ច្រើនកោសិកា ឬ ផលលាក់កំបាំងនៃកោសិកាទាំងនោះ (ឧ. ពួកសំបក) ។ កោសិកាទាំងអស់កើនឡើងពីកោសិកាដ៏ទៃៗទៀតតាមរយៈចំណែកកោសិកា ។ នៅក្នុងសារពាង្គកាយពហុកោសិកា គ្រប់កោសិកាក្នុងខ្លួនរបស់សារពាង្គកាយនោះមានកំណើតបំផុតមកពីកោសិកាតែមួយនៅក្នុងស៊ុតដែលអំណោយផល ។ កោសិកាក៏ត្រូវបានចាត់ទុកផងដែរ ជាអង្គសំខាន់ក្នុងដំណើរការខាងរោគសាស្ត្រ ។ ដោយបន្ថែម បាតុភូតនៃលំហូរថាមពលកើតឡើងក្នុងកោសិកាជាច្រើន ក្នុងដំណាក់កាលដែលគឺជាផ្នែកមួយនៃមុខងារដែលគេស្គាល់ថាជាការរំលាយអាហារ ។ ជាចុងក្រោយ កោសិកាទាំងអស់មានពត៌មានតំណពូជ (ជ.ស.ដ.) ដែលត្រូវបានផ្ទេរពីកោសិកាទៅកោសិកាកំឡុងពេលចំណែកកោសិកា ។

វិវត្តន៍

ជីវវិទ្យា 
ជម្រើសធម្មជាតិនៃប្រជាជនដោយការដាក់ពណ៌ខ្មៅ ។

គំនិតដែលកំពុងតែរៀបចំជាស្នូលក្នុងជីវវិទ្យា គឺថាជីវិតផ្លាស់ប្ដូរ និង អភិវឌ្ឍតាមរយៈការវិវត្ត ហើយថាទម្រង់ជីវិតទាំងអស់ត្រូវបានដឹងថាមានដើមកំណើតទូទៅសាមញ្ញ ។ ដោយបានបញ្ចូលក្នុងសទ្ទានុក្រមវិទ្យាសាស្ត្រដោយ ហ្សង់-បាប់ទីសតឺ ដឺ ឡាម៉ាក (Jean-Baptiste de Lamarck) នៅឆ្នាំ១៨០៩ ហើយវិវត្តន៍ត្រូវបានបង្កើតឡើងដោយ ឆាលឡិស ដាវីន (Charles Darwin) ហាបសិបឆ្នាំក្រោយមកទៀតក្លាយជាទ្រឹស្ដីស្ថិតស្ថេរមួយ នៅពេលដែលលោកបានធ្វើឲ្យច្បាស់ឡើងនូវកម្លាំងដែលកំពុងដំណើរការរបស់វា: ជម្រើសធម្មជាតិ ។ (អាល់ផ្វ្រេដ រូសសេល វលឡេនស៍ (Alfred Russel Wallace) ត្រូវបានគេទទួលស្គាល់តាមរបកគំហើញរួមគ្នា នៃគំនិតនេះពេលនោះលោកបានជួយស្រាវជ្រាវ និង ពិសោធន៍ជាមួយគំនិតនៃវិវត្តន៍ ។) វិវត្តន៍ឥឡូវត្រូវបានប្រើដើម្បីពន្យល់ការផ្លាស់ប្ដូរដ៏ធំនៃជីវិត ដែលបានរកឃើញលើផែនដី ។

លោកដាវីនបានចេញទ្រឹស្ដីថាប្រភេទ និង ការបង្កាត់បានរីកចម្រើនតាមរយៈដំណើរការនៃជម្រើសធម្មជាតិ និង ជម្រើសសប្បនិមិត្ត ឬ ការបង្កាត់ជ្រើសរើស ។ សំណាត់ពន្ធុ ត្រូវបានក្រសោបជាយន្តការនៃការអភិវឌ្ឍន៍វិវត្តក្នុងសំយោគទំនើបនៃទ្រឹស្ដីបទនេះ ។

ប្រវត្តិការវិវត្តនៃប្រភេទ ដែលក្នុងនោះពិពណ៌នាលក្ខណៈនៃប្រភេទផ្សេងៗ មកពីក្នុងនោះវាបានជាប់ពូជរួមគ្នាជាមួយទំនាក់ទំនង ពង្សាវលីទៅគ្រប់ប្រភេទផ្សេងៗដែលត្រូវបានគេស្គាល់ថាជាសាខាពន្ធុ របស់វា ។ មធ្យោបាយផ្សេងៗដ៏ទូលំទូលាយជាច្រើន សម្រាប់ជីវវិទ្យាបង្កើតពត៌មានអំពីសាខាពន្ធុ ។ ទាំងនេះរួមមានការប្រៀបធៀបនៃលទ្ធផលជ.ស.ដ.ដែលបានប្រព្រឹត្តិជាមួយអណូជីវវិទ្យា ឬ បណ្ដុំពន្ធុវិទ្យា និង ការប្រៀបធៀបនៃបាសាណីភូត ឬ កំណត់ត្រាផ្សេងនៃភាវៈរស់ចំណាស់ៗក្នុងបាសាណីភូតវិទ្យា ។ ពួកអ្នកជីវវិទូរៀបចំ និង វិភាគទំនាក់ទំនងវិវត្ត តាមរយៈក្បួនវិធីសាស្ត្រផ្សេងៗ រួមមានសាខាពន្ធុវិទ្យា លក្ខណវិទ្យា និង មែកវិទ្យា ។ (ចំពោះការសង្ខេបនៃព្រឹត្តិការណ៍សំខាន់ៗក្នុងវិវត្តន៍ នៃជីវិតតាមដែលបានយល់ដឹងថ្មីៗដោយពួកអ្នកជីវវិទូ សូមមើល កាលប្បវត្តិវិវត្ត ។)

ទ្រឹស្ដីបទវិវត្តសន្មតថាគ្រប់សារពាង្គកាយទាំងអស់នៅលើផែនដី ទាំងមានជីវិត និង ផុតពូជ បានជាប់ខ្សែពីបុព្វបុរសទូទៅសាមញ្ញមួយ ឬ អាងពន្ធុនៃបុព្វបុរស ។ បុព្វបុរសនៃគ្រប់សារពាង្គកាយជាទូទៅ នៃចក្រវាឡចុងក្រោយនេះត្រូវបានគេជឿថាបានលេចរូបរាងឡើងប្រហែល៣.៥ដប់កោដិ (ទ្វេរលាន)ឆ្នាំកន្លងទៅហើយ ។ ពួកអ្នកជីវវិទូជាទូទៅចាត់ទុកចក្រវាឡភាព និង សព្វដ្ឋភាពនៃក្រមពន្ធុជាភស្តុតាង ដែលអនុគ្រោះដល់ទ្រឹស្ដីនៃខ្សែស្រឡាយទូទៅក្នុងចក្រវាឡគ្រប់វេត្រាណូ បោរាណាណូ និង ពួកសុធញ្ញទាំងអស់ (សូមមើល: ដើមកំណើតនៃជីវិត) ។

ពន្ធុវិទ្យា

ជីវវិទ្យា 
ក្រឡាពុនណេត ដែលរៀបរាប់ការប្រសព្វរវាងដើមសណ្ដែក បារាំងពីរ ដែលវិសទិសណ្ឌសម្រាប់ផ្កា ពណ៌ ស្វាយ (ខ) និង ពណ៌ស (ឃ)

ពន្ធុ[ប្រភព?]គឺជាអង្គសំខាន់ៗនៃទាយាទភាពក្នុងគ្រប់សារពាង្គកាយទាំងអស់ ។ ពន្ធុមួយគឺជាអង្គមួយនៃតំណពូជ ហើយស៊ីគ្នាទៅនឹងតំបន់មួយនៃជ.ស.ដ.[ប្រភព?] (ADN) ដែលជះឥទ្ធិពលទម្រង់ ឬក៏ មុខងារនៃសរីរាង្គមួយនៅក្នុងរបៀបជាក់លាក់ជាច្រើន ។ គ្រប់សារពាង្គកាយទាំងអស់ ចាប់ពីវេត្រាណូរហូតដល់ពួកសត្វ ចែករំលែកនូវយន្តម័យ(ឬយន្តការ)គ្រឹះដែលចម្លង និង បកប្រែជ.ស.ដ. (ADN) ទៅជា ពួកមូលជាតិ (ប្រូតេអ៊ីន) ។ កោសិកាជាច្រើន កត់ក្រមពន្ធុជ.ស.ដ. (ADN) ទៅជាកំណែជ.ស.ស. (ARN) មួយ នៃពន្ធុ និង អង្គស្ករនយស្តិ (រីបូសូម) មួយក្រោយមកបកប្រែ ជ.ស.ស. (ARN) ទៅជាមូលជាតិ (ប្រូតេអ៊ីន) មួយ បន្តដោយពួកជំនូរអាមីន (អាស៊ីតអាមីណូ)។ ក្រមបំណកប្រែ ពីក្រមាណូ ជ.ស.ស.(ARN)ទៅជាជំនូរអាមីន (អាស៊ីតអាមីន) គឺដូចគ្នាចំពោះសារពាង្គកាយភាគច្រើន ប៉ុន្តែផ្សេងគ្នាតិចតួចចំពោះភាគខ្លះ ។ ជាឧទាហរណ៍ លទ្ធផលនៃជ.ស.ដ.(ADN)ដែលសរសេរក្រមសម្រាប់ទីបជាតិ (អាំងសូលីន) ក្នុងមនុស្សជាច្រើនក៏សរសេរក្រមសម្រាប់ទីបធាតុ នៅពេលបានបញ្ចូលទៅក្នុងសារពាង្គកាយផ្សេងៗ ដូចជារុក្ខជាតិជាច្រើន ។

ជ.ស.ដ.(ADN) កើតឡើងជាធម្មតាជាពួកវណ្ណាង្គ (ក្រូម៉ូសូម)ជាខ្សែបន្ទាត់នៅក្នុងសុធញ្ញ (អឺការីយ៉ូត) និង វណ្ណាង្គជារង្វង់មូលក្នុងពួកបុរេធញ្ញ (ប្រូការីយ៉ូត) ។ វណ្ណាង្គមួយគឺជារចនាសម្ព័ន្ធមួយដែលប្រកបដោយជ.ស.ដ. (ADN) និង ពួកហ៊ីស្តូន (histone) ។ ការកំណត់នៃពួកវណ្ណាង្គក្នុងកោសិកាមួយ និង ពត៌មានតំណពូជដទៃផ្សេងទៀតបានរកឃើញនៅក្នុង សូត្រគុលិកា (mitochondria) ខ្មហរិត (chloroplasts) ឬទីតាំងផ្សេងៗទៀតដែលគេស្គាល់ជាសំនុំថាបណ្ដុំពន្ធុរបស់វា ។ នៅក្នុងពួកសុធញ្ញ ជ.ស.ដ. (ADN)នៃបណ្ដុំពន្ធុត្រូវតាំងនៅក្នុងស្នូលកោសិកា រួមគ្នាជាមួយនឹងចំនួនជាច្រើនតូចៗក្នុង ពួកសូត្រគុលិកា (មីតូកុងទ្រី) និង ពួកខ្មហរិត (ក្លរ៉ូប្លាស) ។ នៅក្នុងពួកបុរេធញ្ញ ជ.ស.ដ. (ADN) ត្រូវបានចាប់យកក្នុងអង្គដែលមានរាងទៀងទាត់មួយនៅក្នុងកោសិកាបោ (ស៊ីតូប្លាស) ហៅថាស្នូលដូច (នុយក្លេអ៊ីត) ។ ពត៌មានពន្ធុក្នុងបណ្ដុំពន្ធុត្រូវចាប់បាននៅខាងក្នុងពួកពន្ធុ និង បង្គុំពេញលេញនៃពត៌មាននេះក្នុងសារពាង្គកាយមួយត្រូវបានគេហៅថាគំរូពន្ធុ (សែនណូទីប) ។

លំនឹងសទិសភាព

ជីវវិទ្យា 
អធោវរក លាក់កំបាំងនូវ វ.ន.រ. ដែលដឹកនាំក្រពេញសេម្ហៈទៅលាក់វ.ន.ស.ជ. ។ ជាលំដាប់ វ.ន.ស.ជ. ដឹកនាំ ក្រសោមជិតវក្កំទៅលាក់ ស្តេរ៉ូលដូចស្រោបស្ករមធុរ ដូចជា តចមជ្ជៈ ។ ស.ស.ស. ក្រោយមកបានកាត់ បន្ថយអត្រានៃកំបាំងដោយ អធោវរក និង ក្រពេញសេម្ហៈ ភ្លាមនោះចំនួនសមល្មមនៃស.ស.ស. ត្រូវបានពន្លែង ។

លំនឹងសទិសភាព គឺជាសមត្ថភាពនៃប្រព័ន្ធចំហមួយដើម្បីបន្ទៀងទាត់បរិស្ថានខាង ក្នុងរបស់ខ្លួនដើម្បីថែរក្សាលក្ខ័ណ្ឌនឹងនរដោយមធ្យោបាយខ្លះនៃការសម្របសម្រួលពហុថាមវន្តសមតាគ្រប់គ្រងដោយយន្តកម្មទៀងទាត់មួយចំនួនដែលប្រទាក់ទងគ្នា ។ គ្រប់ភាវៈរស់មានជីវិតទាំងអស់ មិនថាតែ ឯកកោសិកា ឬ ពហុកោសិកា បង្ហាញឲ្យឃើញនូវលំនឹងសទិសភាព ។

ដើម្បីថែរក្សាថាមវន្តសមតា និង បន្តមុខងារខ្លះឲ្យមានប្រសិទ្ធភាព ប្រព័ន្ធមួយត្រូវតែលុប និង ឆ្លើយតបទៅនឹងវិបរិតជាច្រើន ។ បន្ទាប់ពីការរកឃើញនៃវិបរិតមួយ ប្រព័ន្ធជីវវិទ្យាមួយឆ្លើយតបជាធម្មតាតាមរយៈតំនបអវិជ្ជមាន ។ នេះមានន័យថាលក្ខ័ណ្ឌដែលកំពុងតែបំនឹងតាមរយៈការកាត់បន្ថយ ឬ ការបង្កើននូវសកម្មភាពនៃសរីរាង្គឬប្រព័ន្ធមួយ ។ ឧទាហរណ៍មួយគឺជាការលែងនៃ មធុរធាតុ (glucagon)នៅពេលដែលកម្រិតស្ករមួយចំនួនទាបពេក ។

ថាមពល

[[ឯកសា|thumb|240px|left|ទិដ្ឋភាពជាមូលដ្ឋានគ្រឹះនៃ ថាមពល និង ជីវិតមនុស្ស ។]] ការរស់រាននៃភាវៈរស់មួយពឹងផ្អែកលើចំណូលបន្តនៃថាមពល ។ ប្រតិកម្មរសាយនៈ (គីមី)ដែលទទួលខុសត្រូវលើរចនាសម្ព័ន្ធ និង មុខងាររបស់វាត្រូវបានប្រគុំដើម្បីទាញយក ថាមពល ពីសារធាតុមួយចំនួនដែលដើរតួជាអាហាររបស់វា និង ប្រែរូបដើម្បីទៅជួយបង្កើតកោសិកាថ្មីៗ និង ទ្រទ្រង់កោសិកាទាំងនោះ ។ នៅក្នងដំណើរការនេះ ពួកអណូនៃក្រុមសារធាតុរសាយនៈ (គីមី) ដែលបង្កបង្កើតអាហារដើរតួពីរយ៉ាង ទីមួយ អាហារទាំងនោះប្រកបដោយថាមពល ដែលអាចត្រូវប្រែខ្លួនសម្រាប់ប្រតិកម្មរសាយនៈជាច្រើន ទីពីរ អាហារទាំងនោះចម្រើននូវរចនាសម្ព័ន្ធអណូថ្មីៗ ដែលបានបង្កើតឡើងនូវពួកជីវាណូ ។

សារពាង្គកាយជាច្រើនដែលទទួលខុសត្រូវចំពោះការបញ្ចូលនៃថាមពលទៅក្នុងនិវេសនប្រព័ន្ធមួយត្រូវបានគេស្គាល់ថាជាពួកអ្នកផលិត ឬ ពួកស្វ័យជីព ។ ស្ទើរតែទាំងអស់នៃសារពាង្គកាយទាំងនេះទាញថាមពលពីព្រះអាទិត្យតាំងពីដើមរៀងមក ។ ពួករុក្ខជាតិ និង ពួករស្មីជីពដ៏ទៃទៀតប្រើថាមពលពន្លឺថ្ងៃឆ្លងកាត់ដំណើរការមួយ ដែលគេស្គាល់ថារស្មីសំយោគដើម្បីប្រែវត្ថុធាតុកម្រទៅជាពួកអណូសរីរាង្គ ដូចជា ជ.ត.រ. (ATP) ដែលចំណងរបស់សារធាតុនោះអាចត្រូវបែកខ្ញែកដើម្បីពន្លែងថាមពល ។ និវេសនប្រព័ន្ធ (បរិស្ថានប្រព័ន្ធ) ភាគតិចមួយ យ៉ាងណាក៏ដោយ ពឹងផ្អែកទាំងស្រុងលើថាមពលដែលបានទាញយកដោយពួក រសាយនជីពមកពីមេតាន ស្ពាន់ធ័រផ្គុំ ឬក៏ពួកប្រភពថាមពលគ្មានពន្លឺ ។

ភាគខ្លះនៃថាមពលដែលចាប់បានត្រូវបានប្រើដើម្បីផលិតជីវៈដុលដើម្បីទ្រទ្រង់ជីវិត និង ផ្ដល់ថាមពលដើម្បីការលូតលាស់ និង ការអភិវឌ្ឍ ។ ភាគច្រើននៃថាមពលទាំងអស់នេះត្រូវបានបាត់បង់តាមកំដៅ និង អណូកាកសំណល់ជាច្រើន ។ ដំណើរការដ៏សំខាន់បំផុតសម្រាប់ការផ្ទេរថាមពលបានជាប់គាំង នៅក្នុងសារធាតុរសាយនៈជាច្រើនទៅជាថាមពលមានប្រយោជន៍ ដើម្បីទ្រទ្រង់ជីវិតគឺការរំលាយអាហារ និង ដំណកដង្ហើមកោសិកា ។

ការស្រាវជ្រាវ

រចនាសម្ព័ន្ធ

ជីវវិទ្យា 
គំនូរបំព្រួញនៃកោសិកាសត្វគំរូដែលបរិយាយសរីរាណូ និង រចនាសម្ព័ន្ធផ្សេងៗ ។

អណូជីវវិទ្យា គឺជាការសិក្សាអំពីជីវវិទ្យានៅកម្រិតអណូ ។ មុខវិជ្ជានេះស៊ីគ្នាជាមួយនឹងវិស័យផ្សេងៗនៃជីវវិទ្យា ជាពិសេសជាមួយពន្ធុវិទ្យា និង ជីវរសាយនវិទ្យា ។ អណូជីវវិទ្យាផ្ដោតជាពិសេសខ្លួនឯងជាមួយការយល់ដឹងនូវអន្តរកម្មរវាងប្រព័ន្ធផ្សេងៗនៃកោសិកាមួយ រួមមានភាពប្រទាក់ទងនៃជ.ស.ដ. (ADN) ជ.ស.ស. (ARN) និង សំយោគមូលជាតិ (ប្រូតេអ៊ីន) និង ការរៀនរបៀបដែលអន្តរកម្មទាំងនេះត្រូវបានបន្ទៀងទាត់ ។

កោសិកាជីវវិទ្យា សិក្សាគុណភាពខាងសរីរសាស្ត្រ និង រចនាសម្ព័ន្ធនៃពួកកោសិកា រួមមានការប្រព្រឹត្ត អន្តរកម្ម និង បរិស្ថាន របស់ពួកវា ។ នេះគឺត្រូវប្រព្រឹត្តទៅទាំងពីរ កម្រិតអណូ និង អតិសុខុមទស្សន៍ សម្រាប់សារពាង្គកាយកោសិកាតែមួយដូចជាវេត្រាណូ ដូចគ្នាដែរ ពួកកោសិកាពិសេសនៅក្នុងសារពាង្គកាយពហុកោសិកាដូចជាពួកមនុស្ស ។ ការយល់ដឹងរចនាសម្ព័ន្ធ និង មុខងារនៃពួកកោសិកាជាមូលដ្ឋានគ្រឹះចំពោះវិទ្យាសាស្ត្រជីវវិទ្យាទាំងអស់ ។ ភាពស្រដៀងគ្នា និង ផ្សេងគ្នារវាងគំរូកោសិកាមួយចំនួនគឺជាប់ទាក់ទងពិសេសទៅនឹងជីវវិទ្យាអណូ ។

កាយវិភាគសាស្ត្រ ពិចារណានូវទម្រង់ជាច្រើននៃរចនាសម្ព័ន្ធតាមអតិសុខុមទស្សន៍ដូចជា សរីរាង្គច្រើន និង ប្រព័ន្ធសរីរាង្គមួយចំនួន ។

ពន្ធុវិទ្យា គឺជាវិទ្យាសាស្ត្រនៃពន្ធុច្រើន តំណពូជ និង បម្រែបម្រួលនៃក្រុមសារពាង្គកាយ ។ ពួកពន្ធុសរសេរក្រមពត៌មានចាំបាច់ដើម្បីការសំយោគពួកមូលជាតិ (ប្រូតេអ៊ីន) ដែលក្នុងពេលនោះដើរតួនាទីដ៏ធំក្នុងការបញ្ចេញឥទ្ធិពលលើ (ទោះបីជា នៅក្នុងឧទាហរណ៍ជាច្រើនក៏ដោយ ក៏មិនមែនជាការប៉ាន់ប្រមាណទាំងស្រុងនោះទេ) គំរូទិដ្ឋភាពចុងក្រោយនៃសារពាង្គកាយ ។ នៅក្នុងការស្រាវជ្រាវទំនើប ពន្ធុវិទ្យាផ្ដល់ជាឧបករណ៍សំខាន់ នៅក្នុងការអង្កតនៃមុខងារនៃពន្ធុជាពិសេស ឬក៏ការវិភាគនៃអន្តរកម្មពន្ធុខ្លះដែរ ។ នៅខាងក្នុងសារពាង្គកាយជាច្រើន ពត៌មានពន្ធុត្រូវបានដឹកនាំទៅក្នុងពួកវណ្ណាង្គ (ក្រូម៉ូសូម) ដែលវាត្រូវបានតំណាងក្នុងរចនាសម្ព័ន្ធរសាយនៈនៃពួកអណូជ.ស.ដ. (ADN) ផ្សេងៗ ។

អភិវឌ្ឍនជីវវិទ្យា សិក្សាដំណើរការក្នុងសារពាង្គកាយជាច្រើនដែលធំធាត់ និង រីកចម្រើន ។ ការបង្កកំណើតនៅក្នុងភ្រូណាវិទ្យា អភិវឌ្ឍនជីវវិទ្យាទំនើបសិក្សាការគ្រប់គ្រងពន្ធុនៃការលូតលាស់កោសិកា បន្សេងកម្ម និង កំណរូបរាង (morphogenesis) ដែលគឺជាដំណើរការដែលផ្ដល់នូវកំណើនឆ្ពោះទៅមុខពួកជាលិកា ពួកសរីរៈ និង កាយវិភាគសាស្ត្រ ។ សារពាង្គកាយគំរូជាច្រើនផ្ដល់ដល់អភិវឌ្ឍនជីវវិទ្យារួមមានដង្កូវមូល ឃែនណហ៊ែបឌីទីស អេឡេហ្កង់ស៍ (Caenorhabditis elegans) រុយផ្លែឈើដ្រូសូភីលឡា មេឡាណូហ្កាស្តឺរ (Drosophila melanogaster) ត្រីឆ្នូត ដានីអូ រ៉ឺរ្យ៉ូ (Danio rerio) កណ្ដុរ មុស មុសស្គូលុស (Mus musculus) និង តិណជាតិ អារ៉ាប់ប៊ីដូផស៊ីស ថាលីអាណា (Arabidopsis thaliana) ។ (សារពាង្គកាយគំរូមួយគឺជាប្រភេទមួយដែលត្រូវបានសិក្សាយ៉ាងសន្ធឹកសន្ធាប់ ដើម្បីឲ្យយល់ បាតុភូតជីវវិទ្យាប្លែកៗ ជាមួយនឹងការរំពឹងថារបកគំហើញជាច្រើនបានបង្កើតក្នុងសារពាង្គកាយនោះ ដែលផ្ដល់ការយល់ច្បាស់លាស់ទៅក្នុងទង្វើមួយចំនួននៃសារពាង្គកាយដ៏ទៃៗទៀត ។)

សរីរវិទ្យា

សរីរវិទ្យាសិក្សាដំណើរការយន្តកម្ម សរីរវិទ្យា និង ជីវរសាយនសាស្ត្រនៃភាវៈរស់ទាំងឡាយដោយការប្រឹងប្រែង ដើម្បីស្វែងយល់របៀបដែលរចនាសម្ព័ន្ធទាំងអស់ដើរទាំងមូល ។ និក្ខេបបទនៃរចនាសម្ព័ន្ធដើរតួជាចំណុចកណ្ដាលនៃជីវវិទ្យា ។ ការសិក្សាខាងសរីរវិទ្យាជាច្រើនត្រូវបានបែងចែកជាប្រពៃណីទៅជាសរីរវិទ្យារុក្ខជាតិ និង សរីរវិទ្យាសត្វ ប៉ុន្តែគោលការជាច្រើននៃសរីរវិទ្យាគឺជាសកល គ្មានបញ្ហាអ្វីពិសេសដែលសារពាង្គកាយត្រូវបានកំពុងតែសិក្សាទេ ។ ជាឧទាហរណ៍ អ្វីទៅដែលត្រូវរៀនអំពីសរីរវិទ្យានៃកោសិកាមេ ជាច្រើនក៏អាចដាក់បញ្ចូលទៅក្នុងកោសិកាមនុស្ស ។ វិស័យនៃសរីរវិទ្យាសត្វបានពន្លាតឧបករណ៍ និង វិធីសាស្ត្រជាច្រើននៃសរីរវិទ្យាមនុស្សចំពោះប្រភេទមិនមែនមនុស្ស ។ សរីរវិទ្យារុក្ខជាតិខ្ចីបច្ចេកទេសជាច្រើនពីវិស័យស្រាវជ្រាវទាំងពីរ ។

សរីរវិទ្យាសិក្សាសម្រាប់ឧទាហរណ៍យ៉ាងម៉េច ដែលប្រព័ន្ធប្រសាទ ស៊ាំ អន្តោមញ្ច័ន ដកដង្ហើម របត់ឈាម ដើរតួ និង ធ្វើអន្តរកម្ម ។ ការសិក្សានៃប្រព័ន្ធទាំងនេះបានចែករំលែក ជាមួយក្បួនតម្រាខ្លះដែលបានតម្រង់ទិសដៅខាងវេជ្ជសាស្ត្រ ដូចជា ប្រសាទវិទ្យា និង ស៊ាំវិទ្យា ។

វិវត្តន

ការស្រាវជ្រាវខាងវិវត្តន៍ត្រូវបានផ្ដោតជាមួយដើមកំណើត និង ខ្សែស្រឡាយនៃប្រភេទ ដូចគ្នាដែរនឹងបំលាស់ប្ដូរពួកវាលើពេលវេលា និង រួមបញ្ចូលពួកអ្នកវិទ្យាសាស្ត្រ មកពីអន្តេវាសិកជាច្រើនដែលតម្រង់ទិសដោយវត្តិករសាស្ត្រ ។ ជាឧទាហរណ៍ វាជាទូទៅពាក់ព័ន្ធនឹងពួកអ្នកវិទ្យាសាស្ត្រ ដែលជាអ្នកមានការហ្វឹកហាត់ពិសេសខាងសារពាង្គកាយប្លែកៗដូចជា ថនិកវិទ្យា បក្សីវិទ្យា រុក្ខសាស្ត្រ ឬ ឧរង្គវិទ្យា ក៏ប៉ុន្តែប្រើប្រាស់សារពាង្គកាយទាំងនោះជាប្រព័ន្ធដើម្បីឆ្លើយតបសំនួរ ជាទូទៅអំពីវិវត្តន៍ ។

ជីវវិទ្យាវិវត្តន៍គឺជាផ្នែកៗពឹងផ្អែកលើបាសាណីភូតវិទ្យា ដែលក្នុងនោះប្រើប្រាស់កំណត់ត្រាបាសាណីភូត ដើម្បីឆ្លើយសំនួរជាច្រើនអំពីគំរូ និង សង្វាក់នៃវិវត្តន៍ និង ក៏ជាផ្នែកៗលើការអភិវឌ្ឍនៅ ក្នុងវិស័យមួយចំនួនដូចជាពន្ធុវិទ្យាប្រជាជន និង ទ្រឹស្ដីវិវត្តន៍ ។ នៅទសវត្សឆ្នាំ១៩៨០ អភិវឌ្ឍនជីវវិទ្យា បានបញ្ចូលឡើងវិញជីវវិទ្យាវិវត្តន៍បន្ទាប់ ពីការដកចេញពីដំបូងរបស់ខ្លួនពីសំយោគទំនើបតាមរយៈការសិក្សានៃវិវត្តនាភិវឌ្ឍនជីវវិទ្យា ។ វិស័យដែលទាក់ទងជារឿយៗបានចាត់ទុកថាជាផ្នែកនៃវិវត្តនជីវវិទ្យា គឺ សាខាពន្ធុវិទ្យា ប្រព័ន្ធវិទ្យា និង វត្តិករសាស្ត្រ ។

ប្រព័ន្ធវិទ្យា

ជីវវិទ្យា វេត្រាណូបោរាណាណូសុធញ្ញខ្មទឹកបក្ខឧណ្ឌាវរណៈកោសិកាភក្សាកៈពួកវេត្រាណូសទិសវេត្រាណូសទិស-កោសិកាភក្សាកៈប្លង់តូកពកនិលវេត្រាណូបុរេវេត្រាណូពួកឆេតរមួលក្រាមវិជ្ជមានវេត្រាណូវេត្រាណូសរសៃឆ្មារបៃតងអគ្គីឌីកត្យូមឧណ្ឌបុរេឧណ្ឌធញ្ញ សមោចនាមេតាណូធញ្ញពួកមេតាណូវេត្រាណូមេតាណូថវិកាពួកលោណស្នេហាវិការប្រាណក្នុងផ្សិតផ្អួរស្អិតសត្វផ្សិតរុក្ខជាតិលោមប្រាណកសាប្រាណកេសេកាប្បអតិសុខុមពីជសាខាទ្វេកាប្ប
ដើមឈើសាខាពន្ធុមួយនៃវត្ថុមានជីវិតទាំងឡាយ ដែលបានពឹងផ្អែកលើទិន្នន័យពន្ធុជ.ស.ស.អ. កំពុងតែបង្ហាញនូវរំញែកនៃវិស័យបី ពួកវេត្រាណូ បោរាណាណូ និង ពួកសុធញ្ញដែលបានពណ៌នាដំបូងឡើយដោយ លោកខាល វ៉ូអិស (Carl Woese) ។ ដើមឈើបានសាងសង់ជាមួយពន្ធុផ្សេងៗដែលស្រដៀងគ្នាជាទូទៅ ទោះបីជាពួកវាអាចនឹងដាក់ជាក្រុមសាខាដើមផ្សេងគ្នាមែនទែន ដោយអាចសន្មតបានថាព្រោះតែការវិវត្តជ.ស.ស.អ. (ARNr)យ៉ាងលឿន ។ ទំនាក់ទំនងទៀងទាត់នៃវិស័យទាំងបីគឺកំពុងនៅតែត្រូវបានជជែកពិភាក្សា ។

ព្រឹត្តិការណ៍ពហុប្រភេទកម្មបង្កើតដើមឈើមួយ ដែលបានធ្វើរចនាសម្ព័ន្ធប្រព័ន្ធនៃទំនាក់ទំនងរវាងប្រភេទ ។ តួនាទីនៃប្រព័ន្ធវិទ្យាគឺដើម្បីសិក្សាទំនាក់ទំនងទាំងនេះ និង ដោយហេតុថាភាពផ្សេងគ្នា និង ភាពស្រដៀងៗគ្នារវាងប្រភេទ និង ពួកក្រុមនៃប្រភេទ ។ យ៉ាងណាក៏ដោយ ប្រព័ន្ធវិទ្យាគឺជាវិស័យដ៏សកម្មមួយ នៃការស្រាវជ្រាវយូរមុនគំនិតវិវត្តន៍ធម្មតាទូទៅ ។ ចំណែកថ្នាក់ វត្តិករសាស្ត្រ និង នាមវលីនៃសារពាង្គកាយជីវវិទ្យាត្រូវបានចាត់ការត្រួតពិនិត្យដោយក្រមនាមវលីសត្វវិទ្យាអន្តរជាតិ ក្រមនាមវលីរុក្ខសាស្ត្រអន្តរជាតិ និង ក្រមនាមវលីវេត្រាណូអន្តរជាតិសម្រាប់សត្វ រុក្ខជាតិ និង វេត្រាណូ រៀងគ្នា ។ ចំណែកថ្នាក់នៃវីសាណូ ពួកវីសាណូ ពួកវីសាណូធាតុ ពួកមូលជាតាណូឆ្លង (prion) និង ពួកភ្នាក់ងារមេរោគរងផ្សេងៗទៀត ដែលបង្ហាញចរិកលក្ខណៈជីវសាស្ត្រត្រូវបានតាក់តែងដោយក្រមចំណែកថ្នាក់ និង នាមវលីវីសាណូអន្តរជាតិ ។ ក៏ប៉ុន្តែ ប្រព័ន្ធចំណែកថ្នាក់មេរោគផ្សេងៗជាច្រើនធ្វើឲ្យកើតមានឡើង ។

តាមប្រពៃណី ភាវៈរស់ជាច្រើនត្រូវបានចែកទៅជាប្រាំរជ្ជៈ : ម៉ូណេរ៉ា ប្រូទីស្តា ផ្វាំងជី ផ្លានទែ អេនីម៉លលៀ ។

យ៉ាងណាមិញ ពួកអ្នកវិទ្យាសាស្ត្រមួយចំនួន ឥឡូវចាត់ទុកថាប្រព័ន្ធប្រាំរជ្ជៈហួសសម័យហើយ ។ ប្រព័ន្ធចំណែកថ្នាក់ឆ្លាស់ទំនើបជាទូទៅចាប់ផ្ដើមជាមួយ ប្រព័ន្ធបីវិស័យ : អាខឃែ (ដើមឡើយ បុរាណវេត្រាណូ) បាក់តេរៀ (ដើមឡើយ សុវេត្រាណូ) អឺការីយ៉ូតតា (រួមមាន ពួកបឋមត្ថិកសត្វ ពួកផ្សិត ពួករុក្ខជាតិ និង ពួកសត្វ) វិស័យទាំងនេះឆ្លុះបញ្ចាំងថាតើពួកកោសិកាមានស្នូល ឬមិនមាន ដូចគ្នាដែរភាពផ្សេងគ្នាជាច្រើននៅក្នុងសមាសភាពរសាយនៈ នៃផ្ទៃខាងក្រៅជាច្រើននៃកោសិកា ។

បន្ថែមទៀត រជ្ជៈនីមួយៗប្រើការលែងកើត ដោយភ្ជាប់ឡើងវិញរហូតដល់ប្រភេទនីមួយៗត្រូវបានចែកថ្នាក់ឲ្យញែកដាច់ពីគ្នា ។ លំដាប់នេះគឺ: វិស័យ; រជ្ជៈ; សាខា; ថ្នាក់; លំដាប់; អំបូរ; ពួក; ប្រភេទ ។

ក៏មានបន្តគ្នានៃពួកបញ្ញើប្រាណអន្តោរកោសិកាដែល ជិតមានជីវិត ចំណែកនៃសកម្មភាពរំលាយអាហារ មានន័យថាពួកអ្នកវិទ្យាសាស្ត្រមួយចំនួនមិនបានចាត់ថ្នាក់ ឲ្យប្រាកដប្រជានូវរចនាសម្ព័ន្ធទាំងនេះថាមានជីវិត ពីព្រោះតែកង្វះខាតនៃមុខងារគ្រឹះហោចណាស់មួយឬច្រើនជាងនេះរបស់ពួកវា ដែលឲ្យនិយមន័យថាជីវិត ។ ពួកវាត្រូវបានចាត់ថ្នាក់ជា ពួកវីសាណូ ពួកវីសាណូធាតុ ពួកអង្គឆ្លងមូលជាតិ ឬ ពួករណប ។

ឈ្មោះវិទ្យាសាស្ត្រនៃសារពាង្គកាយមួយគឺត្រូវបង្កើតឡើង ពីពួក និង ប្រភេទរបស់វា ។ ជាឧទាហរណ៍ មនុស្សត្រូវបាបចុះបញ្ជីជា ពួកអូម៉ូសាព្យាង (Homo sapiens) ។ Homo គឺជាពួក និង sapiens ប្រភេទ ។ នៅពេលសរសេរឈ្មោះវិទ្យាសាស្ត្រនៃសារពាង្គកាយមួយ វាគឺជាអសាធារណនាមត្រូវសរសេរអក្សរធំទីមួយជាពួក និង ដាក់ប្រភេទទាំងអស់ជាអក្សរតូចឬទាប ។ ដោយបន្ថែមទៀត ពាក្យទាំងស្រុងអាចនឹងសរសេរជាអក្សរទ្រេតឬគូសបន្ទាត់ពីក្រោម ។

ប្រព័ន្ធចំណែកថ្នាក់ដែលត្រួតលើគ្នាគេហៅថា វត្តិករសាស្ត្រលីនែអ៊ែន (Linnaean)។ វារួមបញ្ចូលឋានៈ និង នាមវលីទ្វិនាម ។ របៀបដែលពួកសារពាង្គកាយត្រូវបានដាក់ឈ្មោះគឺត្រូវបានគេគ្រប់គ្រងដោយ កិច្ចព្រមព្រៀងអន្តរជាតិដូចជា ក្រមនាមវលីរុក្ខសាស្ត្រអន្តរជាតិ (ក.ន.រ.អ. ឬ ICBN) ក្រមនាមវលីសត្វវិទ្យាអន្តរជាតិ (ក.ន.ស.អ. ឬ ICZN) និង ក្រមនាមវលីវេត្រាណូអន្តរជាតិ (ក.ន.វ.អ. ឬ ICNB) ។

ពង្រាងដែលបញ្ចូលគ្នាមួយ គឺជីវក្រម គឺត្រូវបានបោះពុម្ពផ្សាយនៅឆ្នាំ១៩៩៧ ជាការប៉ុនប៉ងមួយដើម្បីធ្វើបរិមាណីយកម្មនាមវលីនៅ ក្នុងស្ថាប័នទាំងបីនេះ ប៉ុន្តែមានទៅហើយដែលត្រូវបានគេរើសយកជាផ្លូវការ ។ ពង្រាងជីវក្រមបានទទួលការយកចិត្តទុកដាក់តិចតួចចាប់ពីឆ្នាំ១៩៩៧ ការបរិច្ឆេទ១មករា,២០០០ ប្រតិបត្តិកម្មគ្រោងការដើមដំបូងរបស់វា បានកន្លងផុតទៅដោយមិនបានកត់សម្គាល់ ។ យ៉ាងណាក៏ដោយ ក្រដាសឆ្នាំ២០០៤មួយ ព្រួយបារម្ភពួកនិលវេត្រាណូ ដែលជួយគាំទ្រការទទួលយកនូវជីវក្រមមួយនៅពេលអនាគត និង ជំហានស្ដីទី ដែលក្នុងនោះជាការកាត់បន្ថយនូវភាពផ្សេងគ្នារវាងក្រមទាំងនោះ ។ ក្រមចំណែកថ្នាក់ និង នាមវលីវីសាណូអន្តរជាតិ (ក.ច.ន.វ.អ. ឬ ICVCN) នៅសល់ខាងក្រៅជីវក្រម ។

បរិស្ថានវិទ្យា

ជីវវិទ្យា 
សហជីវិតទៅវិញទៅមករវាងត្រីត្លុកនៃ ពពួកអំភ្វីព្រីអន (Amphiprion)ដែលអាស្រ័យ នៅចំណោមពួកហត្ថាការ នៃពួកវាយាង្គជាសមុទ្រតំបន់និវត្តន៍ ។ ត្រីដែនទឹកការពារវាយាង្គជាពីត្រីស៊ីវាយាង្គជា និង ត្រឡប់មកវិញហត្ថាការទិច នៃពួកវាយាង្គជាការពារពួកត្រីត្លុក ពីពួកសត្វរំពាវាវិញ

បរិស្ថានវិទ្យាសិក្សារបាយ និង ភាពសំបូរបែបនៃពួកភាវៈរស់ និង អន្តរកម្មរវាងពួកសារពាង្គកាយ និង បរិស្ថានរបស់ពួកវា ។ ទីលំនៅនៃសារពាង្គកាយមួយអាចត្រូវគេពិពណ៌នាជា កត្តាអជីវិតតាមតំបន់ដូចជាអាកាសធាតុ និង បរិស្ថានវិទ្យា បន្ថែមទៅពួកសារពាង្គកាយដ៏ទៃ និង កត្តាជីវិតដែលចែករំលែកបរិស្ថានរបស់វា ។ ហេតុផលមួយដែលប្រព័ន្ធជីវសាស្ត្រជាច្រើនអាចពិបាក នឹងសិក្សាគឺដូច្នេះថា អន្តរកម្មផ្សេងៗគ្នាច្រើនមែនទែនមួយចំនួន ជាមួយពួកសារពាង្គកាយដ៏ទៃទៀត និង បរិស្ថានគឺអាចមានលទ្ធភាពទៅរួច សម្បីតែលើទំហំដ៏តូចបំផុតក៏ដោយ ។ វេត្រាណូអតិសុខុមទស្សន៍មួយឆ្លើយតបទៅ នឹងបន្ទេរស្ករនៃតំបន់កំពុងតបតទៅ កាន់បរិស្ថានរបស់វាជាច្រើនដូចតោមួយក្បាល ដែលឆ្លើយតបទៅនឹងបរិស្ថានរបស់វានៅពេលវាស្វែងរកចំណីនៅវាលស្មោង (savanna) អាហ៊្វ្រិក ។ សម្រាប់ប្រភេទចំៗណាមួយ ឥរិយាបថជាច្រើនអាចមានសហប្រត្តិបត្តិការ ការឈ្លានពាន បញ្ញើប្រាណ ឬ មានសហជីវិត ។ រូបធាតុជាច្រើនប្រែកាន់តែស្មុគស្មាញ នៅពេលពីរឬប្រភេទផ្សេងទៀតធ្វើអន្តរកម្មនៅក្នុងបរិស្ថានប្រព័ន្ធមួយ ។ ការសិក្សានៃគំរូនេះគឺនៅខាងក្នុងវិស័យបរិស្ថានវិទ្យា ។

ប្រព័ន្ធបរិស្ថានវិទ្យាត្រូវបានគេសិក្សានៅក្នុងកម្រិតផ្សេងជាច្រើន ពីមួយៗ និង ប្រជាភិវឌ្ឍន៍ច្រើនទៅបរិស្ថានប្រព័ន្ធច្រើន និង ជីវមណ្ឌល ។ ពាក្យ ជីវវិទ្យាប្រជាភិវឌ្ឍន៍ គឺត្រូវបានប្រើជារឿយៗដោយផ្លាស់ប្ដូរគ្នាទៅវិញទៅមកជាមួយបរិស្ថានវិទ្យាប្រជាភិវឌ្ឍន៍ ទោះបីជា ជីវវិទ្យាប្រជាភិវឌ្ឍន៍ គឺកាន់តែប្រើជាញឹកញយនៅពេលដែលសិក្សាពួកជំងឺ ពួកវីសាណូ និង ពួកអតិសុខុមប្រាណ គ្រានោះដែរ បរិស្ថានវិទ្យាប្រជាភិវឌ្ឍន៍ក៏កាន់តែសាមញ្ញទូទៅដែរ នៅពេលសិក្សាពួករុក្ខជាតិ និង ពួកសត្វ ។ តាមគេសន្និដ្ឋាន បរិស្ថានវិទ្យាគឺជាវិទ្យាសាស្ត្រមួយប្រើប្រាស់ លើក្បួនជាច្រើនមួយចំនួន ។

ឥរិយាវិទ្យា សិក្សាពីឥរិយាបថសត្វ (ជាពិសេសនោះអំពីពួកសត្វសង្គមដូចជាពួកវានរសត្វ និង ពួក កានីឌែ) និង ជួនកាលត្រូវគេចាត់ចូលសាខាមួយនៃសត្វវិទ្យា ។ ពួកអ្នកឥរិយាវិទូព្រួយបារម្ភជាពិសេសជាមួយវិវត្តន៍នៃឥរិយាបថ និង ការយល់ដឹងនៃឥរិយាបថក្នុងចំណែកនៃទ្រឹស្ដីនៃជម្រើសធម្មជាតិ ។ នៅក្នុងហេតុផលមួយ ឥរិយាវិទូសម័យថ្មីដំបូងគេ លោក ឆាឡិស ដាវីន សៀវភៅរបស់លោក វិញ្ញត្តិនៃអាវេគជាមនុស្ស និង សត្វ បានជះឥទ្ធិពលដល់ពួកអ្នកឥរិយាវិទូជាច្រើនមកដល់ ។

ជីវភូមិវិទ្យា សិក្សាពីរបាយនៃទំហំពួកសារពាង្គកាយលើផែនដី ដោយផ្ដោតលើប្រធានបទជាច្រើនដូចជារចិតវិវត្តន៍លាត បំលាស់ប្ដូរអាកាសធាតុ ការបែកខ្ញែក បំលាស់ទី និង មែកវិទ្យា ។

មែកធាងនៃជីវវិទ្យា

ទាំងនេះគឺជាសាខាសំខាន់ៗនៃជីវវិទ្យា:

  • កព័កវិទ្យា — ការសិក្សាអំពីពួកផ្សិត
  • កសិកម្ម — សិក្សាពីដំណាំដែលផលិតពីដី ជាមួយនឹងការសង្កត់លើការប្រតិបត្តិកម្មអនុវត្ត
  • កាយវិភាគសាស្ត្រ — សិក្សាអំពីទម្រង់ និង មុខងារ នៅក្នុងរុក្ខជាតិ សត្វ និង សារពាង្គកាយដ៏ទៃៗទៀត ឬ ជាពិសេសពួកមនុស្ស
  • ការស្រាវជ្រាវជីវឱសថ — ការសិក្សាអំពីរាងកាយមនុស្សមានសុខភាព និង ជំងឺ
  • ចិត្តជីវវិទ្យា — ការសិក្សាអំពីមូលដ្ឋានគ្រឹះជីវសាស្ត្រនៃ ចិត្តវិជ្ជា
  • ជាលិកាវិទ្យា — ការសិក្សាអំពីក្រុមកោសិកា និង ជាលិកា ជាសាខាអតិសុខុមទស្សន៍នៃកាយវិភាគសាស្ត្រ
  • ជីវគណិតវិទ្យា ឬ ជីវវិទ្យាគណិតសាស្ត្រ — ការសិក្សាបរិមាណ ឬ គណិតវិទ្យា នៃដំណើរការជីវសាស្ត្រ ជាមួយការសង្កត់ធ្ងន់លើការធ្វើជាគំរូ
  • ជីវបច្ចេកវិទ្យា — ថ្មី និង ជួនកាលជាសាខាវាទប្បដិវាទនៃជីវវិទ្យា ដែលសិក្សាសហត្ថាការណ៍នៃរូបធាតុមានជីវិត រួមមានការកែប្រែពន្ធុ និង ជីវវិទ្យាសំយោគ
  • ជីវពត៌មានវិទ្យា — ការប្រើប្រាស់បច្ចេកវិទ្យាពត៌មានសម្រាប់ការសិក្សា ការចងក្រង និង ការផ្ទុកទិន្នន័យជីវសាស្ត្រផ្សេង និង បណ្ដុំពន្ធុ
  • ជីវភូមិវិទ្យា — ការសិក្សាអំពីរបាយនៃប្រភេទតាមលំហ និង លោកីយ
  • ជីវយន្តវិទ្យា — ជារឿយចាត់ទុកជាសាខាមួយនៃពេទ្យវិទ្យា សិក្សាអំពីយន្តវិទ្យានៃភាវ់ៈរស់ ជាមួយនឹងការសង្កត់ធ្ងន់លើ ការប្រើប្រាស់ប្រតិបត្តិតាមរយៈជួសវិទ្យា ឬ តម្រង់វិទ្យា
  • ជីវរសាយនវិទ្យា — ការសិក្សាពីប្រតិកម្មរសាយនច្រើន តម្រូវសម្រាប់ជីវិតដើម្បីមាន និង ដំណើរការ ជាធម្មតាផ្ដោតលើកម្រិតកោសិកា
  • ជីវរូបវិទ្យា — ការសិក្សាអំពីដំណើរការជីវសាស្ត្រតាមរយៈរូបវិទ្យា ដោយការអនុវត្តលើទ្រឹស្ដី និង ក្បួនច្រើនយ៉ាង ដែលបានប្រើវិទ្យាសាស្ត្ររូបតាមបែបបុរាណ
  • ជីវវិស្វកម្ម — ការសិក្សាអំពីជីវវិទ្យាតាមរយៈវិធីមធ្យោបាយ នៃវិស្វកម្មជាមួយការសង្កត់ធ្ងន់លើចំណេះធ្វើ និង ជាពិសេសទាក់ទិនទៅនឹងជីវបច្ចេកវិទ្យា
  • ជីវវិទ្យាកោសិកា — ការសិក្សាអំពីកោសិកាជាអង្គបំពេញមួយ និង អន្តរកម្មរសាយនៈ និង អណូដែលបានកើតឡើងនៅខាងក្នុងកោសិកាមានជីវិត
  • ជីវវិទ្យាបរិស្ថាន — ការសិក្សាអំពីពិភពធម្មជាតិ តាមតំបន់ទាំងមូល ឬ ជាពិសេសមួយ ជាពិសេសពេលដែលវារងឥទ្ធិពលដោយសកម្មភាពមនុស្ស
  • ជីវវិទ្យាបូរណៈ — ការសិក្សាអំពីសារពាង្គកាយទាំងមូល ឬ ទាំងអស់
  • ជីវវិទ្យាប្រជាភិវឌ្ឍន៍ — ការសិក្សាអំពីក្រុមនៃពួកសារពាង្គកាយបដិរូប រួមមាន
    • បរិស្ថានវិទ្យាប្រជាភិវឌ្ឍន៍ — ការសិក្សាអំពីរបៀបថាមវិទ្យា និង ការផុតពូជនៃប្រជាភិវឌ្ឍន៍
    • ពន្ធុវិទ្យាប្រជាភិវឌ្ឍន៍ — ការសិក្សាអំពីការផ្លាស់ប្ដូរជាញឹកញាក់នៃពន្ធុក្នុងប្រជាភិវឌ្ឍន៍នៃក្រុមសារពាង្គកាយ
  • ជីវវិទ្យារចនាសម្ព័ន្ធ — សាខាមួយនៃ ជីវវិទ្យាអណូ, ជីវរសាយនវិទ្យា និង ជីវរូបវិទ្យា ផ្ដោតជាមួយរចនាសម្ព័ន្ធអណូនៃក្រុមមហាណូជីវសាស្ត្រ
  • ជីវវិទ្យាវិវត្តន៍ — ការសិក្សាអំពីដើមកំណើត និង កូនចៅនៃប្រភេទកន្លងទៅហើយ
  • ជីវវិទ្យាសមុទ្រ — ការសិក្សាអំពីបរិស្ថានប្រព័ន្ធមហាសមុទ្រ ពួករុក្ខជាតិ ពួកសត្វ និង ភាវៈរស់មានជីវិតដ៏ទៃទៀត
  • ជីវវិទ្យាសំណង់ — ការសិក្សាអំពីបរិស្ថានជីវិតនៅខាងក្នុងអគារ
  • ជីវវិទ្យាអណូ — ការសិក្សាអំពីជីវវិទ្យា និង មុខងារជីវសាស្ត្រនៅក្នុងកម្រិតអណូ ខ្លះឆ្លងកាត់ប្រសព្វលើជាមួយនឹងជីវរសាយនវិទ្យា
  • ជីវវិទ្យាអភិរក្ស — ការសិក្សាអំពីការបង្ការ ការការពារ ឬ ការស្ដារឡើងវិញនៃបរិស្ថានធម្មជាតិ បរិស្ថានប្រព័ន្ធ សារពើរុក្ខជាតិ និង ជីវិតសត្វព្រៃ
  • ជីវវិទ្យាអភិវឌ្ឍន៍ — ការសិក្សាអំពីដំណើរការច្រើនរលូនដែលទម្រង់សណ្ឋានសារពាង្គកាយមួយ ពី អណ្ឌ ទៅរចនាសម្ព័ន្ធពេញលេញ
  • ដុំពកវិទ្យា — ការសិក្សាអំពីដំណើរការមហារីក រួមមានកំណើតដុំពកវីសាណូ ឬ បរិវត្តន៍ នហារុកំណើត និង ការសូនជាលិកាឡើងវិញ
  • តារាជីវវិទ្យា — សិក្សាពីវិវត្តន៍ របាយ និង អនាគតនៃជីវិតនៅក្នុងចក្រវាឡ—ក៏ត្រូវបានគេស្គាល់ដែរថាពហិជីវវិទ្យា ពហិបាសាណីភូតវិទ្យា និង ជីវតារាវិទ្យា
  • ថនិកវិទ្យា — ការសិក្សាអំពីថនិកសត្វ
  • បក្សីវិទ្យា — ការសិក្សាអំពីពួកបក្សី
  • បញ្ញើប្រាណវិទ្យា — ការសិក្សាអំពីបញ្ញើប្រាណ និង បញ្ញើប្រាណនិយម
  • បរិស្ថានវិទ្យា — ការសិក្សាអំពីអន្តរកម្មនៃសារពាង្គកាយមានជីវិត ជាមួយនឹងមួយដទៃមួយហើយ និង ជាមួយធាតុគ្មានជីវិតនៃបរិស្ថានរបស់ពួកវា
  • បាណកវិទ្យា — សិក្សាអំពីពួកសត្វល្អិត
  • បាសាណីភូតវិទ្យា — ការសិក្សាអំពីបាសាណីភូត និង ជួនកាលភស្តុតាងភូមិសាស្ត្រនៃជីវិតបុរេប្រវត្តិសាស្ត្រ
  • បឹងវិទ្យា — ការសិក្សាអំពីទឹកនៅដីគោក
  • ប្រសាទវិទ្យា — ការសិក្សាអំពីប្រព័ន្ធប្រសាទ រួមមាន កាយវិភាគសាស្ត្រ សរីរវិទ្យា និង រោគវិទ្យា
  • ពន្ធុវិទ្យា — ការសិក្សាអំពីពួកពន្ធុ និង តំណពូជ
  • ភ្រូណាវិទ្យា — ការសិក្សាអំពីការអភិវឌ្ឍនៃភ្រូណា (ពីពហុផលការទៅដល់កើត) ។ សូមមើលផងដែរ ឋានជីវវិទ្យា
  • មច្ឆវិទ្យា — ការសិក្សាអំពីត្រី
  • រុក្ខរោគវិទ្យា — ការសិក្សាអំពីជំងឺរុក្ខជាតិ (ក៏ហៅផងដែរ រោគវិទ្យារុក្ខជាតិ)
  • រុក្ខសាស្ត្រ — ការសិក្សាអំពីពួករុក្ខជាតិ
  • រោគជីវវិទ្យា ឬ រោគវិទ្យា — ការសិក្សាអំពីពពួកជំងឺ និង ហេតុ ដំណើរការ ធម្មជាតិ និង ការរីកចំរើននៃជំងឺ
  • រោគរាតត្បាតវិទ្យា — សមាសភាពសំខាន់មួយនៃការស្រាវជ្រាវសុខភាពសាធារណៈ កត្តាសិក្សាជាច្រើនដែលប៉ះពាល់ដល់សុខភាពនៃអត្រាប្រជាជន
  • វីសាណូវិទ្យា — ការសិក្សាអំពីពួកវីសាណូ និង ពួកភ្នាក់ងារដូចវីសាណូផ្សេងៗមួយចំនួណ
  • សង្គមជីវវិទ្យា — ការសិក្សាអំពីមូលដ្ឋានគ្រឹះជីវសាស្ត្រនៃ សង្គមវិទ្យា

ផ្ដោតជាមួយរចនាសម្ព័ន្ធអណូនៃក្រុមមហាណូជីវសាស្ត្រ

  • សត្វវិទ្យា — ការសិក្សាអំពីពួកសត្វ រួមមានចំណែកថ្នាក់ សរីរវិទ្យា

ការរីកចំរើន និង ឥរិយាបថ (សូមមើលផងដែរ បាណកវិទ្យា ឥរិយាវិទ្យា ឧរង្គវិទ្យា មច្ឆវិទ្យា ថនិកវិទ្យា និង បក្សីវិទ្យា)

  • សរីរវិទ្យា — ការសិក្សាអំពីមុខងារនៃសារពាង្គកាយមានជីវិត និង សរីរាង្គ និង ភាគខ្លះៗនៃសារពាង្គកាយមានជីវិត
  • សាគរលេខន៍ — ការសិក្សាអំពីមហាសមុទ្រ រួមមានជីវិត បរិស្ថាន ភូមិសាស្ត្រ ធាតុអាកាស មហាសមុទ្រ និង ទិដ្ឋភាពដ៏ទៃទៀតដែលជះឥទ្ធិពលដល់មហាសមុទ្រ
  • សីតុជីវវិទ្យា — សិក្សាអំពីឥទ្ធិពលទាបជាងសីតុណ្ហភាពចូលចិត្តជាងជាធម្មតាលើភាវៈរស់ ។
  • អដ្ឋបាទិកវិទ្យា — ការសិក្សាអំពីពួកអដ្ឋបាទិកសត្វ
  • អតិសុខុមជីវវិទ្យា — ការសិក្សាអំពីពួកសារពាង្គអតិសុខុមទស្សន៍ (ពួកអតិសុខុមសារពាង្គកាយ) និង អន្តរកម្មរបស់ពួកវាជាមួយនឹងភាវៈរស់ដ៏ទៃផ្សេងៗ
  • អាកាសជីវវិទ្យា — សិក្សាអំពីពួកចុណ្ណភាគសរីរាង្គបង្ហើរ
  • ឥរិយាវិទ្យា — ការសិក្សាអំពីឥរិយាបថសត្វ
  • ឧរង្គវិទ្យា — ការសិក្សាអំពីពួកល្មូន និង ពួកថលជលិកសត្វ
  • ឱសថវិទ្យា — ការសិក្សា និង ការប្រតិបត្តិអនុវត្តនៃការរៀបចំ ប្រើប្រាស់ និង ឥទ្ធិពលនៃថ្នាំ និង ឱសថសំយោគ
  • សទ្ទានុក្រមបច្ចេកសព្ទអង់គ្លេស-ខ្មែរ

សូមមើលផងដែរ

ជីវវិទ្យា តោរណៈជីវវិទ្យា
ជីវវិទ្យា តោរណៈបរិស្ថាន
ជីវវិទ្យា តោរណៈបរិស្ថានវិទ្យា
ជីវវិទ្យា តោរណៈវិទ្យាសាស្ត្រផែនដី

  • ជីវវិទ្យាអភិរក្ស
  • ទនានុប្បវត្តិវិទ្យាសាស្ត្រជីវិត
  • បញ្ជីគេហទំព័រជីវសាស្ត្រ
  • បញ្ជីពួកអ្នកជីវវិទូ
  • បញ្ជីពួកអ្នកជីវវិទូរុស្ស៊ី
  • បញ្ជីប្រធានបទជីវវិទ្យា
  • បញ្ជីទនានុប្បវត្តិ និង ទស្សនាវដ្ដីជីវវិទ្យា
  • តារាងសម័យកាលនៃវិទ្យាសាស្ត្រជីវិតក្នុងសំណួរទាំងបួនទីនបឺរជេន

កំណត់សំគាល់ និង ឯកសារយោង

អំនានបន្ថែម

  • Alberts, Bruce; Johnson, A, Lewis, J, Raff, M, Roberts, K & Walter, P (2002). Molecular Biology of the Cell (4th រ.រ.). Garland. ល.ស.ប.អ. 978-0815332183. ម.ប.គ.ល. 48122761 57023651 69932405 145080076 48122761 57023651 69932405. 
  • Begon, Michael; Townsend, CR & Harper, JL (2005). បរិស្ថានវិទ្យា:ពីម្នាក់ៗទៅបរិស្ថានប្រព័ន្ធ (4th រ.រ.). Blackwell Publishing Limited. ល.ស.ប.អ. 978-1405111171. ម.ប.គ.ល. 57675855 62131207 57639896 57675855 62131207. 
  • ខាំផ៍បេល្ល, ណេល (2004). Biology (7th រ.រ.). Benjamin-Cummings Publishing Company. ល.ស.ប.អ. 0-8053-7146-X. ម.ប.គ.ល. 71890442. 
  • ខូលីនវោច្ស, ផូល (1979). Why Big Fierce Animals are Rare: An Ecologist's Perspective (reissue រ.រ.). Princeton University Press. ល.ស.ប.អ. 0691023646. ម.ប.គ.ល. 24132192 10081738 24132192. 
  • ហូហ្គលែនដ៍, ម៉ាហ្លូន (2001). The Way Life Works (reprint រ.រ.). Jones and Bartlett Publishers inc. ល.ស.ប.អ. 076371688X. ម.ប.គ.ល. 45487537 223090105 45487537. 
  • Janovy, John Jr. (2004). On Becoming a Biologist (2nd រ.រ.). Bison Books. ល.ស.ប.អ. 0803276206. ម.ប.គ.ល. 56964280 55138571 56964280. 
  • ចនសុន, ចច ប៊ី (2005). Biology, Visualizing Life. Holt, Rinehart, and Winston. ល.ស.ប.អ. 0-03-016723-X. ម.ប.គ.ល. 36306648. 
  • Tobin, Allan; Dusheck, Jennie (2005). Asking About Life (3rd រ.រ.). Belmont, CA: Wadsworth. ល.ស.ប.អ. 0-534-40653X. 

តំណភ្ជាប់ក្រៅ

ជីវវិទ្យា 
វិគីនានុក្រមខ្មែរ
វិគីនានុក្រមខ្មែរមានអត្ថន័យពាក្យ ​អំពី:
    តំណភ្ជាប់ទនានុប្បវត្តិ
  • PLos Biology ទនានុប្បវត្តិត្រួតពិនិត្យ ចូលរួមយ៉ាងទូលាយបានបោះពុម្ពផ្សាយដោយ បណ្ណាល័យវិទ្យាសាស្ត្រសាធារណៈ
  • Current Biology ទនានុប្បវត្តិទូទៅបោះពុម្ពការស្រាវជ្រាវដើមអំពីគ្រប់វិស័យទាំងអស់នៃជីវវិទ្យា
  • Biology Letters ទនានុប្បវត្តិសង្គមរាជាដែលប៉ះទង្គិចខ្ពស់បោះពុម្ពអត្ថបទនិពន្ធជីវវិទ្យាដែលបានត្រួតពិនិត្យនូវចំណាប់អារម្មណ៍ទូទៅសាមញ្ញ
  • Science Magazine ការបោះពុម្ពផ្សាយវិទ្យាសាស្ត្រស.អ.រ.វ.ដែលមានកេរ្ត៍ឈ្មោះនៅក្នុងអន្តរជាតិ - សូមមើលផ្នែកនៃវិទ្យាសាស្ត្រជីវិត
  • International Journal of Biological Sciences ទស្សនាវដ្ដីជីវវិទ្យាដែលបោះផ្សាយសារណាវិទ្យាសាស្ត្រសំខាន់ៗដែលមានការត្រួតពិនិត្យច្បាស់លាស់ពីអ្នកជំនាញ
  • [១] Archived 2003-11-10 at the វេយប៊ែខ ម៉ាស៊ីន. គឺជាទនានុប្បវត្តិអ្នកប្រាជ្ញអន្តរវិជ្ជាសិក្សាបោះពុម្ពនូវសំណេរជាច្រើនអំពីភាពទាក់ទងគ្នាយ៉ាងទូលំទូលាយ
  • កំណត់ត្រាវិទ្យាសាស្ត្រជីវិត


Tags:

ជីវវិទ្យា ប្រវត្តិជីវវិទ្យា មូលដ្ឋានគ្រឹះនៃទំនើបជីវវិទ្យា ការស្រាវជ្រាវជីវវិទ្យា មែកធាងនៃជីវវិទ្យា សូមមើលផងដែរជីវវិទ្យា កំណត់សំគាល់ និង ឯកសារយោងជីវវិទ្យា អំនានបន្ថែមជីវវិទ្យា តំណភ្ជាប់ក្រៅជីវវិទ្យា

🔥 Trending searches on Wiki ភាសាខ្មែរ:

រាជធានីភ្នំពេញភ្នំឧដុង្គរដ្ឋធម្មនុញ្ញប្រទេសកម្ពុជាជ័យវរ្ម័នទី៣ចលនានៅក្នុងរូបវិទ្យានរាយណ៍រាមាធនធានធម្មជាតិកម្ពុជាសង្គ្រាមវៀតណាមវេយ្យាករណ៍ភាសាខ្មែរប្រពលវប្បកម្មបញ្ជីស្រុក ក្រុង និង ខណ្ឌកម្ពុជាព្រះពុទ្ធផ្ចាញ់មារស្រុកពារាំងមាលាដួងចិត្តរៀល (រូបិយវត្ថុ)ម៉ៅ សេទុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងឆ្អឹងមនុស្សប្រាសាទបាពួនប៊ីវ ឆៃលាងចុងសម័យអង្គរសាសនាជំនាន់ដើមនៅប្រទេសកម្ពុជាអាស៊ីភូមិសាស្ត្រនយោបាយសហភាពអឺរ៉ុបល្បែងទាញព្រ័ត្រចលនាអក្សរសិល្ប៍ខ្មែរវីតាមីនខឹម វាសនារឿង ពិតរបស់ខ្ញុំ ភាគ២ស្រុកចុងកាល់តំបន់ទេសចរណ៏ខេត្តព្រះសីហនុការប្រាស្រ័យទាក់ទងអន្តរបុគ្គលជ័យជេស្ឋាទី១បំណែងចែករដ្ឋបាលនៃកម្ពុជាតៃវ៉ាន់ស្រុកសំរោង(ខេត្តតាកែវ)ក្រុងច្បារមនហស៌វរ្ម័នទី១អក្សរខ្មែរប្រាសាទនាគព័ន្ធប្រាសាទបាយ័នមហាយានរឿងសូផាតព្រះគណេសសង្គ្រាមកម្ពុជា-វៀតណាមកោសិកាជីវវិទ្យាសិទ្ធិកុមារស៊ីហ្គេមក្រុងព្រះសីហនុ(ខេត្តព្រះសីហនុ)ពោធិបក្ខិយធម៌កេង វ៉ាន់សាក់សម្លៀកបំពាក់ប្រពៃណីខ្មែរខេត្តពោធិ៍សាត់ភាសា និង​អក្សរ​ខ្មែរទន្លេបាសាក់វែបសាយសុខ ពិសីសង្គមរាស្រ្តនិយមជំងឺអេដស៍ប្រាសាទភ្នំដាប្រវត្តិគ្រុឌស្អប់នាគសង្គ្រាមឥណ្ឌូចិនលើកទី១ស្ពានព្រែកតាមាក់ក្រុងប៉ោយប៉ែតធម៌សូត្រថ្វាយបង្គំព្រះហស៌វរ្ម័នទី២ឧបទ្វីបឥណ្ឌូចិនម៉ែត្រការ៉េខេត្តកំពង់ធំម៉ុងហ្គោលីប្រភេទចម្លាក់ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ចេនឡាដីគោករដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាកាលប្បវត្តិព្រះពុទ្ធសាសនាកូសាំងស៊ីន🡆 More