ជម្ងឺ​ឆ្កែឆ្កួត

ជម្ងឺ​ឆ្កែឆ្កួត (Rabies) គឺ​ជា​ជម្ងឺ​ឆ្លង​​​ដែល​បណ្ដាល​ឲ្យមាន​​ការរលាក​ខួរក្បាល​យ៉ាង​ធ្ងន់ធ្ងរ​ដល់​មនុស្ស និង​ពពួក​សត្វ​ដែល​មាន​ឈាមក្ដៅ​ផ្សេងៗ​ទៀត។  អាការៈ​រោគ​ដំបូងៗ​អាច​មាន​ជា​អាទិ៍ៈ ក្ដៅខ្លួន និង​ឈឺឆៀបៗ​នៅ​ត្រង់​កន្លែងដែល​មុត។ អាការៈរោគ​ទាំងនេះ​មាន​បន្ត​ដោយ​អាការៈរោគ​មួយ ឬ​ច្រើនដូច​តទៅ: ចលនា​ដោយ​បង្ខំ, ឥរិយាបថ​សប្បាយ​លីលា, ខ្លាចទឹក, មិន​អាច​កម្រើក​ផ្នែកណា​មួយ​នៃ​រាងកាយបាន, វង្វេងវង្វាន់, និង​ការបាត់បង់ស្មារតី (ឡប់ៗ​លែងដឹងខុសត្រូវ)។ បន្ទាប់​ពី​រោគ​សញ្ញា​នានា​បាន​លេច​ឡើង​ហើយ​នោះ ជានិច្ចកាល ភាគច្រើន​នៃ​ជម្ងឺ​ឆ្កែឆ្កួត​បណ្ដាល​ឲ្យ​ស្លាប់បាត់បង់​អាយុ​ជីវិត។ រយៈពេល​នៃ​ការ​កកើត​ជម្ងឺ និង​ការចាប់ផ្ដើម​ចេញ​រោគសញ្ញា តាម​ធម្មតា​គឺ​មាន​​​ចាប់​ពី​មួយ​ទៅបី​ខែ។ ម្យ៉ាងវិញ​ទៀត រយៈពេល​នេះ​អាច​ប្រែប្រួល​ពី​ក្រោម​មួយ​សប្ដាហ៍​រហូត​ដល់​ជាង​មួយ​ឆ្នាំ។  រយៈពេល​នេះ​អាស្រ័យ​លើ​ចម្ងាយ​ដែល​មេរោគ​ត្រូវតែ​ចូល​ទៅ​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្ដាល។ 

Rabies
Classification and external resources
ជម្ងឺ​ឆ្កែឆ្កួត
ឆ្កែ​ដែល​មាន​ផ្ទុក​មេរោគ​ឆ្កែឆ្កួត​ស្ថិត​ក្នុង​ស្ថានភាព​ខ្វិន (ក្រោយ​ហក់​ខាំ​ត្របាក់)
ICD-10 A82.
DiseasesDB11148
MedlinePlus001334
eMedicinemed/1374  eerg/493 ped/1974
MeSHD011818

ជម្ងឺ​ឆ្កែឆ្កួត (Rabies) មាន​ការចម្លង​ទៅ​មនុស្សតាមរយៈ​សត្វ។ ជម្ងឺ​ឆ្កែឆ្កួត (Rabies) អាច​មាន​ការចម្លង​ទៅ​បាន​នៅពេល​ដែល​សត្វ​ដែល​មាន​ផ្ទុក​មេរោគ​នោះ​អេះ ឬ​ខាំ​សត្វ​មួយ​ផ្សេង​ទៀត ឬ​មនុស្ស។ លើស​ពី​នេះ ទឹកមាត់​ដែល​ចេញ​ពី​សត្វ​មានផ្ទុក​មេរោគ​នេះ​អាច​ចម្លង​រោគ​ឆ្កែឆ្កួតបាន បើ​ទឹកមាត់​ជ្រាប​ចូល​ទៅ​ប៉ះ​នឹងភ្នាស​សើម​ផ្នែក​ខាងក្នុង​សត្វ​មួយ​ផ្សេង​ទៀត ឬ​មនុស្ស។ ករណី​រោគ​ឆ្កែឆ្កួត​ភាគ​ច្រើន​ដែល​មាន​​លើ​មនុស្ស​គឺ​បណ្ដាល​មក​ពី​ឆ្កែ​ខាំ។  ជាង 99% នៃ​ករណី​រោគ​ឆ្កែឆ្កួត​នៅ​បណ្ដា​ប្រទេស​ដែល​ជា​រួម​មាន​សត្វ​ឆ្កែ​មាន​រោគ​ឆ្កែឆ្កួត​គឺ​បណ្ដាល​មក​ពី​ឆ្កែ​ខាំ។ នៅ​ទ្វីប​អាមេរិក,  សត្វ​ប្រជៀវ​គឺ​ជា​មូលហេតុ​រួមភាគ​ច្រើន​បំផុត​នៃ​ជម្ងឺ​ឆ្កែឆ្កួត ហើយ​មាន​តិច​ជាង 5% នៃ​ករណី​រោគ​ឆ្កែឆ្កួត​មាន​លើ​មនុស្ស​ដែល​ចេញ​មក​ពី​សត្វ​ឆ្កែ។ ពពួក​សត្វ​កកេរ​កម្រង​មាន​ការឆ្លង​រោគ​ឆ្កែ​ឆ្កួត​ណាស់។ មេរោគ​ឆ្កែឆ្កួត​ចូល​ទៅ​ដល់​ខួរ​ក្បាលតាមរយៈ​សរសៃ​ប្រសាទ​សាច់ដុំ និង​កោសិកា​វិញ្ញាណ​ផ្នែក​ខាង​ចុង។ គេ​គ្រាន់​តែ​អាច​ធ្វើ​រោគ​វិនិច្ឆ័យ​សម្រាប់​ជម្ងឺ​នេះ នៅ​ក្រោយ​ពេល​ចាប់ផ្ដើម​មាន​អាការៈរោគ​នានា​ប៉ុណ្ណោះ។

កម្មវិធី​ត្រួតពិនិត្យ និង​ចាក់ថ្នាំ​សត្វ រហូត​មក​ទល់ពេល​នេះ​បាន​បន្ថយ​ហានិភ័យ​នៃ​ជម្ងឺ​ឆ្កែ​ឆ្កួត​នៅ​តាម​តំបន់​មួយ​ចំនួន​នៃ​ពិភពលោក។  ការធ្វើ​ឲ្យ​ស៊ាំ​នឹង​រោគ​មុន​នឹង​កើត​ចេញ​រោគ​នេះមាន​ការណែនាំ​ប្រាប់​ដល់​មនុស្ស​ទាំងឡាយ​ណា​ដែ​លមាន​ហានិភ័យ​ខ្ពស់។ ក្រុម​មនុស្ស​ដែល​មាន​ហានិភ័យ​ខ្ពស់​រួម​មាន​អ្នក​ដែល​ធ្វើ​ការងារ​ផ្ទាល់​ជា​មួយ​នឹង​ពពួក​សត្វ​ប្រជៀវ ឬ​ពួក​អ្នក​ចំណាយ​ពេល​យូរ​នៅ​តាម​កន្លែង​ដែល​សំបូរ​ទៅ​ដោយ​មេរោគ​នៃ​ជម្ងឺ​ឆ្កែឆ្កួត។ នៅ​ក្នុង​ខ្លួន​មនុស្ស​ដែល​បាន​ប្រឈម​ទៅ​នឹង​រោគ​ឆ្កែឆ្កួត វ៉ាក់សាំង​ការពារ​ជម្ងឺ​ឆ្កែឆ្កួត និង​ជួលកាល អង្គបដិបក្ខ​ប្រាណ​នៅ​ក្នុង​ឈាម​ដែល​ប្រឆាំង​មេរោគ នឹង​មាន​ប្រសិទ្ធភាព​ក្នុង​ការបង្ការ​ជម្ងឺ​ទៅ​បាន បើ​មនុស្ស​នោះ​ទទួល​បាន​ការព្យាបាល​នៅ​មុន​ពេល​ចាប់ផ្ដើម​មាន​រោគ​សញ្ញា​ជម្ងឺ​ឆ្កែឆ្កួត។ ការលាង​ត្រង់​កន្លែង​មាន​ស្នាម​ខាំ និង​ស្នាម​ខ្វាច​ដាច់​រយៈពេល 15 ដោយ​ប្រើ​សាប៊ូ និង​ទឹក ប៉ូវីដូន អ៊ីយ៉ូឌីន (PVP-I) ឬ​ម្សៅ​សាប៊ូ ដោយសារ​វា​អាច​នឹង​សម្លាប់​មេរោគ​ដែល​លើសពី​នេះ​បង្ហាញ​ឲ្យ​នូវ​ប្រសិទ្ធភាព​តិចតួច​នៅក្នុងការ​ការពារ​ដល់​ការឆ្លង​មេរោគ​ឆ្កែឆ្កួត។ រហូត​មក​ទល់​ពេល​នេះ មាន​មនុស្ស​តិចតួច​ប៉ុណ្ណោះដែល​បាន​រស់រួច​ជីវិត​ពី​ការឆ្លង​រោគ​ឆ្កែឆ្កួត​ប៉ុណ្ណោះ ហើយ​នេះ​ក៏​ដោយ​សារ​មាន​ការព្យាបាល​វែងឆ្ងាយ​ច្រើន​ដែល​គេ​ដឹង​ថា​ជារយៈពេល​ពិសោធន៍​ព្យាបាល​មនុស្ស​ដែល​មាន​ការឆ្លងមេរោគ​ឆ្កែឆ្កួត វិធី​ព្យាបាល​រោគ​ឆ្កែឆ្កួត​របស់​មីលវ៉ូគី (Milwaukee)។

ជម្ងឺ​ឆ្កែឆ្កួត​ (Rabies) បណ្ដាល​ឲ្យ​មាន​ការស្លាប់​បាត់ជីវិត​មនុស្ស​ចំនួន​ប្រហែល​ពី 26,000 ទៅ 55,000 នាក់​ក្នុង​មួយ​ឆ្នាំៗ​នៅ​ទូទាំង​ពិភពលោក។ ចំនួន​ជាង 95% នៃ​ការស្លាប់​ទាំងនេះ​កើត​មាន​ឡើង​នៅ​ទ្វីប​អាស៊ី និង​អាហ្រិក។ ជម្ងឺ​ឆ្កែឆ្កួត (Rabies) កើត​មាន​នៅ​ជាង 150 ប្រទេស និង​នៅ​គ្រប់​ទ្វីប​ទាំងអស់ ដោយ​លើក​លែង​តែ​ទ្វីប​អង់តាក់ទិក​ចេ។ មនុស្ស​ចំនួន​ជាង 3 លាន​នាក់​ដែល​រស់​នៅ​តាម​តំបន់​នានា​នៃ​ពិភពលោកដែល​មាន​កើត​ឡើង​នូវ​ជម្ងឺ​ឆ្កែឆ្កួត។ នៅ​តាម​តំបន់​ភាគ​ច្រើន​នៃ​ទ្វីប​អឺរ៉ុប និង​ប្រទេស​អូស្ត្រាលី ជម្ងឺ​ឆ្កែឆ្កួត​គ្រាន់​តែ​មាន​នៅ​លើ​ពពួក​សត្វ​ប្រជៀវ​ប៉ុណ្ណោះ។ បណ្ដា​ប្រទេស​ដី​កោះ​​តូចៗជា​ច្រើន​មិន​មាន​នូវ​ជម្ងឺ​ឆ្កែឆ្កួត​អ្វី​ឡើយ។

ឯកសារ​យោង

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

អានិសង្សសីលកិរិណីទេវីទិសពិធីរៀបអាពាហ៍ពិពាហ៍របស់ប្រជាជនកម្ពុជាដើមសម័យអង្គរអ៊ីរ៉ាក់ច្បាប់​​ស្ដី​ពី​ឯក​ពន្ធភាព​សម្ព័ន្ធអារ៉ាប់ព្រះគណេសធម្មបទតៃវ៉ាន់សាសនា​សកលជំងឺទឹកនោមផ្អែមប្រវត្តិសាស្ត្រចិនស៊ីសុវត្ថិ កុសមៈរឿងកុលាបប៉ៃលិនបញ្ជីរាយនាម សាកលវិទ្យាល័យនៅកម្ពុជាខេត្តកំពង់ស្ពឺស្រុកស្រីសន្ធរភាសាអង់គ្លេសបញ្ជីរាយប្រទេសស្រុកមេមត់បុណ្យភ្ជុំបិណ្ឌបុណ្យចូលឆ្នាំចិនប្រវត្តិសាស្ត្រប្រាសាទអង្គរវត្តស៊ីសុវត្ថិ មុនីវង្សល្ខោនស្បែកធំប្រ៊ុយណេកំពង់ផែអូរកែវឧដុង្គជនជាតិខ្មែរបញ្ជីរាយនាមខេត្ត ក្រុង នៅប្រទេសកម្ពុជាចន្ទគតិប្រធានាធិបតីនៃសហរដ្ឋអាមេរិកហ៊ុន សែនល្ខោនបាសាក់ស្រុក ទាំង ១១ នៃខេត្តកណ្តាលក្រុងកំពង់ឆ្នាំងជ័យវរ្ម័នទី៧ព្រះ​បាទ​សម្តេច​ព្រះ ស៊ីសុវត្ថិជយវីរវម៌្មស្រុកស្នួលសង្កាត់ចោមចៅទី២វេយ្យាករណ៍ភាសាខ្មែរច្បាប់ល្បើកថ្មីប្រវត្តិសាស្ត្រនៃសាធារណរដ្ឋចិនសង្គ្រាមលោកលើកទី១រង្វាស់រង្វាល់របស់ខ្មែរសិក្ខាបទ៥ស្រឡប់ដូនតីពិជ័យព្រៃនគរប្រាសាទបាគងជយវម៌្មទី៥ឆ្នាំ ២០២៣មន្ទីរពេទ្យព្រះកេតុមាលាអភិបាលកិច្ចល្អរឿង ដើមកំណើតក្រុងភ្នំពេញម៉ាឡេស៊ីប្រទេសខ្មែរក្រោមអាណាព្យាបាលភាពបារាំងពិធីបុណ្យចូលព្រះវស្សាស្រុកកោះធំអេមីរ៉ាតអារ៉ាប់រួមទិវាមាតាសង្គ្រាមលោកលើកទី២ទិកតុកធារាវត្តី (នាងនាគ)ដេវីដ (ម៉ៃឃើលេនជេឡូ)ខេត្តកំពង់ធំស្រុកមោងឫស្សីភូមិរឿងថៅកែចិត្តចោរប្រាសាទស្នឹងអរិយធម៌ខ្មែរនៅសម័យក្រោយអង្គរ (ចតុមុខ-លង្វែក)ព្រះបរមមហារាជវាំង🡆 More