ជនជាតិចាម្ប៍: Macoz505

ចាម្ប៍ ឬ​ ចាម គឺជាជនជាតិភាគតិចដែលកំពុងរស់នៅប្រទេសកម្ពុជា វៀតណាម និង ថៃ។ ពួកគេនិយាយភាសាផ្ទាល់ខ្លួនរបស់គេគឺ ភាសាចាម្ប៍។ ពួកគេជាកូនចៅជំនាន់ក្រោយនៃ ព្រះរាជាណាចក្រ ចម្ប៉ា។ ជនជាតិចាមមានច្រើនជាងគេនៅកម្ពុជា ដែលគេប្រមាណថាប្រហែលជា​មានដល់ទៅកន្លះលាន ទៅមួយលាននាក់។ នៅវៀតណាមមានជនជាតិចាមប្រមាណ មួយសែននាក់ និងប្រហែលបួនពាន់នាក់នៅប្រទេសថៃ។ ជនជាតិចាមបង្កើតជាសហគមន៍ឥស្លាម (មូស្លីម) នៅក្នុងប្រទេសកម្ពុជានិងវៀតណាម។ ជនជាតិ​ចាម ទទួលយក​សាសនា​ឥស្លាម​តាមរយៈ​ជនជាតិ​ជ្វា អំឡុង​សតវត្ស​ទី​១៦ ឫ​ទី​១៧។ ជនជាតិ​ជ្វា​ប្តូរ​ពី​សាសនា​ព្រហ្ម​ម​ញ្ញ ទៅ​សាសនា​ឥស្លាម​អំឡុង​សតវត្ស​ទី​១២ ឫ​ទី​១៣ តាមរយៈ​ជនជាតិ​អារ៉ាប់​។

ជនជាតិចាម្ប៍
ꨂꨣꩃ ꨌꩌꨛꨩ
ជនជាតិចាម្ប៍: Macoz505
ស្ត្រីនឹងក្មេងស្រីជនជាតិចាមនៅកម្ពុជា
ចំនួនប្រជាជនសរុប
៨២២ ៦៤៨ នាក់
តំបន់ដែលមានចំនួនប្រជាជនសំខាន់ៗ
ជនជាតិចាម្ប៍: Macoz505 កម្ពុជា៦០០០០០ ទៅ ១លាននាក់
ជនជាតិចាម្ប៍: Macoz505 វៀតណាម១៧៨ ៩៤៨ នាក់
ជនជាតិចាម្ប៍: Macoz505 ម៉ាឡេស៊ី២៥ ០០០ នាក់
ជនជាតិចាម្ប៍: Macoz505 ចិន១០ ០០០ នាក់
ជនជាតិចាម្ប៍: Macoz505 ថៃ៤ ០០០ នាក់
ជនជាតិចាម្ប៍: Macoz505 អាមេរិក៣ ០០០ នាក់
ជនជាតិចាម្ប៍: Macoz505 បារាំង១ ០០០ នាក់
ជនជាតិចាម្ប៍: Macoz505 ឡាវ៧០០ នាក់
ភាសា
ភាសាចាម , ភាសាខ្មែរ (ទំនាក់ទំនង), ភាសាវៀតណាម (ទំនាក់ទំនង)
សាសនា
ឥស្លាមសាសនា
ក្រុមជនជាតិដែលពាក់ព័ន្ធ
ជនជាតិចារ៉ាយ

ជនជាតិចាមស្ថិតក្នុងអំបូរអូស្រ្តូនេស៊ាន។ ភាសាចាមស្ថិតក្នុងក្រុមភាសាម៉ាឡាយូប៉ូលីនេស៊ី ក្នុងអំបូរភាសាអូស្ត្រូនេស៊ី។ បើតាមការសិក្សាបានអោយដឹងថាមានប្រជាជនខ្មែរអ៊ីស្លាមដែររស់នៅប្រទេសកម្ពុជាប្រមាណពី១៥០.០០០នាក់ ទៅ ២០០.០០០ នាក់នៅអំឡុងឆ្នាំ១៩៧៥។ ដោយសារសង្រ្គាមនៅអំឡុងពេលឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៩ របស់ពួកខ្មែរក្រហមបានធ្វើចំនួនចំនួនប្រជាជនមានការថយចុះរួមទាំងជនជាតិខ្មែរអ៊ីស្លាមផងដែរ ទោះបីជាយ៉ាងណាក៏ដោយនៅឆ្នាំ១៩៨០ ប្រជាជនខ្មែរទំាងអស់បានវិលត្រឡប់មកផ្ទះវវិញរួមបញ្ចូលទាំងជនជាតិខ្មែរអ៊ីស្លាមផងដែរ អង្គការ Pew Research Center បានប៉ាន់ប្រមាណថាមាន១.៦ភាគរយនៃចំនួនប្រជាជនកម្ពុជាទាំងអស់មានជនជាតិខ្មែរអ៊ីស្លាមទាំងអស់២៣៦.០០០។ ជនជាតិអ៊ីស្លាមមានកាន់សាសនាធំគឺ ស៊ូនី (Sunni) ហើយនិងសាហ្វីល (Shafil)។

ប្រវត្តិ

ប្រទេសចម្ប៉ាដែលគេស្គាល់ថាជារដ្ឋត្រឹមត្រូវគឺកើតឡើងនៅទសវត្សរ៍ទី២នៃគ.ស និងរីកចំរើនដល់កំពូលនៅសតវត្សរ៍ទី៩ ដែលនៅពេលនោះ ចម្ប៉ាគ្រប់គ្រងដែនដីពីតំបន់វ៉េ (ភាគកណ្តាលខ្ពង់រាបអណ្ណាម) ដល់តំបន់ដីសណ្តរទន្លេមេគង្គ នៅកូសាំងស៊ីន។ វិបុលភាពរបស់ចម្ប៉ាបានមកពី ពាណិជ្ជកម្មឈើក្រអូប និងទាសករ តាមសមុទ្រ និងប្រហែលជាការប្លន់តាមសមុទ្រផងដែរ។

នៅសតវត្សរ៍ទី១២ ចាមចាប់ធ្វើសង្គ្រាមជាបន្តបន្ទាប់ជាមួយអាណាចក្រខ្មែរដែលនៅខាងលិចខ្លួន។ នៅឆ្នាំ១១៧៧ កងទ័ពចាមនិងសំព័ន្ឋមិត្តបានវាយលុកពីបឹងទន្លេសាបហើយកាន់កាប់ទីក្រុងអង្គរ។ នៅឆ្នាំ១១៨១ ពួកគេត្រូវបានវាយអោយដកថយវិញដោយព្រះមហាក្សត្រខ្មែរ ព្រះបាទជ័យវរ្ម័នទី៧។

សាសនាដំបូងរបស់ចំប៉ាគឺសាសនាហិណ្ឌូដែលទទួលឥទ្ឋិពលពីឥណ្ឌា។ តែក្រោយមកដោយសារ ពាណិជ្ជករអារ៉ាប់តែងតែមកឈប់សំចតតាមឆ្នេរសមុទ្រចំប៉ាមុននឹងទៅប្រទេសចិន ជាហេតុធ្វើអោយឥទ្ឋិពលសាសនាឥស្លាមសាយភាយចូលទៅក្នុងស្រទាប់ប្រជាជនចំប៉ា។ គេមិនដឹង​ច្បាស់ទេពីការបរិច្ឆេទនៃការមកដល់នៃសាសនាឥស្លាម។

នៅរវាងឆ្នាំ៨០០ពេលដែលអាណាចក្រខ្មែរឆាប់ផ្ដើមរីកចំរើន និង ពេលដែលវៀតណាមចាប់ពង្វាត ទឹកដីមកទិសខាងត្បូង រាជាណាចក្រចំប៉ាចាប់ផ្តើមចុះទន់ខ្សោយ។ នៅឆ្នាំ ១៤៧១ ចំប៉ាបានចាញ់សង្គ្រាមនឹងវៀតណាមយ៉ាងធ្ងន់ធ្ងរ ដែលនៅពេលនោះមនុស្សជាង ១សែន២ម៉ឺននាក់​ត្រូវបានវៀតណាមសំលាប់ ហើយរាជាណាចក្រនេះបានរួមតូចមកត្រឹមកញ្ចិបដីនៅក្បែរញ៉ាត្រាង សព្វថ្ងៃ។ នៅរវាងឆ្នាំ ១៦០៧ ដល់ ១៦៧៦ ស្តេចចាមបានប្តូរមកកាន់សាសនាឥស្លាម ដែលនៅពេលនោះប្រជាជនភាគច្រើនលើសលប់បានប្តូរមកកាន់សាសនាឥស្លាមរួចទៅហើយ។ ក្រោយការលុកលុយនៅឆ្នាំ ១៧២០ ស្តេចវៀតណាម មិញ ម៉ាង បានវាយបានប្រទេសចំប៉ាទាំងស្រុង។ នៅពេលនោះស្តេចចំប៉ាចុងក្រោយឈ្មោះ ភូ ចៀន បានសំរេចចិត្តប្រមូលប្រជាជនមួយចំនួននិរទេសទៅភាគខាងត្បូងកម្ពុជា ហើយអ្នកខ្លះទៀតបាននិរទេសទៅ ត្រេងហ្គានូ ប្រទេសម៉ាឡេស៊ី។ មានប្រជាជនចាមមួយចំនួនតូច​បានគេចទៅកោះហៃណានប្រទេសចិន ដែលសព្វថ្ងៃពួកគេត្រូវបានគេស្គាល់ថាជា អ៊ុតស៊ុល។ កន្លែងដែលស្តេចចាមនិងមនុស្សរបស់ខ្លួនបាននិរទេសទៅគឺនៅត្រង់ខេត្តកំពង់ចាម ដែលនៅទីនោះ ពួកគេបានពង្រាយគ្នាជាសហគមន៍រស់នៅតាមដងទន្លេមេគង្គ។ នៅមានអ្នកខ្លះនៅក្រាញននៀល​រស់នៅភាគកណ្តាលវៀតណាមរហូតដល់សព្វថ្ងៃ ដូចជានៅខេត្តញ៉ាត្រាង ខេត្តផាន់រ៉ាង ខេត្តផាន់រី ខេត្តផាន់ថៀត ជាដើម។

ជនជាតិចាមវៀតណាមភាគច្រើនរស់នៅតាមខេត្តជាប់សមុទ្រនិងតំបន់ដីសណ្តរទន្លេមេគង្គ។ ពួកគេមានសហគមន៍សាសនា២ដាច់ដោយឡែកពីគ្នា។ មួយឈ្មោះថា ចាមបានី (មានពី ៨០% ទៅ ៨៥%)ដែលកាន់សាសនាឥស្លាម និង បាឡាមន (មានពី ១៥% ទៅ ២០%)ដែលកាន់សាសនាហិណ្ឌូ​។ ទោះជាពួកគេមានភាសានិងប្រវត្តិសាស្ត្ររួមគ្នាក៏ដោយ ក៏ពួកគេមិនអាចរៀបការនឹងគ្នាដែរ។ មានជនជាតិចាមមួយចំនួនតូចប្តូរមកកាន់ពុទ្ឋសាសនាមហាយានដែរដោយសារពួកនេះត្រូវបាន​ផ្តាច់ចេញពីសហគមន៍ឥស្លាមដទៃទៀត។

Tags:

កម្ពុជាថៃភាសាចាម្ប៍វៀតណាម

🔥 Trending searches on Wiki ភាសាខ្មែរ:

មេត្តាសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចមួយថៃករណីយមេត្តសូត្រច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារឦឝានវម៌្មទី២ប្រវត្តិសាស្រ្តភ្នំពេញព្រហ្មវិហារធម៌ជនជាតិជប៉ុនអង្គរធំចៅពញាអភ័យភូបេស្ស (កថាថនឈុំ)សម័យឧដុង្គក្រុងពោធិ៍សាត់លីសា (រ៉េប)ខេត្តខ្មែរដែលបាត់បង់នៅប្រទេសវៀតណាមការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ឧទ្យានជាតិនៅកម្ពុជាព្រះបាទសុទ្ធោទនព្រះរាជពិធីច្រត់ព្រះនង្គ័លភាសាចិនភាពជោគជ័យអំពី​បាលី​ស្នេហ៍របាំប្រជាប្រិយពិធីបុណ្យអុំទូកស្រីលង្កាសម្តេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាសាលាភូមិន្ទរដ្ឋបាលខ្មែរក្រោមសុខ ពិសីស្រុកអូររាំងឪវេយ្យាករណ៍នៃភាសាខ្មែរកម្មវិធីរុករកបណ្តាញព្រះបរមមហារាជវាំងសាវ័កព្រះពុទ្ធភាសាជប៉ុនស្រីជេដ្ឋាសាសនានៅប្រទេសកម្ពុជាស្រុកដំបែកំពង់ផែអូរកែវប្រ៊ុយណេប្លូកតថាគតរាំវង់ខែឧសភារឿងបងថ្លៃនិងប្អូនថ្លៃព្រះបរមរាជវាំងកម្ពុជាស្រុកសំរោងទងឆ្នាំ ២០២៣ប្រាសាទនគរបាជ័យទំនាក់ទំនងសារមន្ទីរទួលស្លែងចន្ទរាជាសូយ៌្យវម៌្មទី២ខេត្តកំពង់ចាមស្រុកក្រូចឆ្មារក្រុងកំពង់ឆ្នាំងព្រះនិព្វាន៤ថ្នាក់ប្រជុំរឿងព្រេងខ្មែរស្នេហាវើលវ៉ាយវែប​ (World Wide Web)សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុកសីល៨ឧទ្យានជាតិភ្នំគូលែនបុណ្យចូលឆ្នាំចិនជយវម៌្មទី៥ពិធីបុណ្យឯករាជ្យជាតិកម្ពុជាកម្ពុជាច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ភាសាបាលីសំស្ក្រឹតប្រវត្តិសាស្ត្រថៃឥន្ទធនូព្រះ​បាទ​សម្តេច​ព្រះ ស៊ីសុវត្ថិយសោវម៌្មទី១ល្បែងទាញព្រ័ត្រហស៌វរ្ម័នទី២ព្រាប សុវត្ថិប្រាសាទ បន្ទាយស្រីជំងឺអុតស្វា🡆 More