ឆ្នាំ ២០២០

គ.ស.

២០២០ ត្រូវ​នឹង ព.ស. ២៥៦៤ ជាឆ្នាំបង្គ្រប់ចាប់ផ្តើមនៅថ្ងៃពុធនៅក្នុងប្រតិទិនគ្រីកូរី និងជាឆ្នាំទី ២០២០ នៃសកលសករាជ និងគ្រិស្តសករាជ។

  • ឆ្នាំជូត ទោសក ចុល្លសករាជ ១៣៨២ (ថ្ងៃទី១៦ ខែមេសា ជាថ្ងៃថ្លើងសក)
  • ឆ្នាំទី ២ របស់ទសវត្សរ៍ឆ្នាំ ២០២០, ឆ្នាំទី ២១ របស់សតវត្សទី ២១ និងឆ្នាំទី ២០ របស់សហវត្សរ៍ទី ៣
  • ឆ្នាំនៃគិលានុបដ្ឋាយិកា និងគ្រូពេទ្យឆ្មប ប្រកាសដោយអង្គការសុខភាពពិភពលោក ឆ្នាំអន្តរជាតិនៃសុខភាពរុក្ខជាតិ ប្រកាសដោយអង្គការសហប្រជាជាតិ និងឆ្នាំអន្តរជាតិនៃសំឡេង ប្រកាសដោយគណៈកម្មាធិការវិទ្យាសាស្ត្រអន្តរជាតិ
  • សរុបមាន ៣៦៦ ថ្ងៃ
ឆ្នាំ ២០២០
ពីឆ្វេងទៅស្ដាំតាមទ្រនិចនាឡិកា៖ សំណល់នៃយន្តហោះអ៊ែរឡាញហ្វ្លាយត៍ ៧៥២ អន្តរជាតិអ៊ុយក្រែន ដែលត្រូវបានបាញ់ទម្លាក់ដោយកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់, សកម្មភាពរដ្ឋប្រហារលើរដ្ឋាភិបាលម៉ាលីដោយកងកម្លាំងប្រដាប់អាវុធម៉ាលី, ទិដ្ឋភាពហាយននៅក្រុងហ្កាន់ហ្សា ដែលបង្កឡើងដោយគ្រាប់មីស៊ីលក្នុងអំឡុងសង្គ្រាមណាហ្គ័រណូ-ការ៉ាបាក់លើកទី២, ទិដ្ឋភាពខ្ទិចខ្ទាំហេដ្ឋារចនាសម្ព័ន្ធក្រោយបាតុកម្មចច ហ្វ្លយ, រូបភាពទីក្រុងម៉េកេលេក្រោយរងការវាយប្រហារតាមផ្លូវអាកាសក្នុងអំឡុងសង្គ្រាមធីក្រេ, ទិដ្ឋភាពនៅកំពង់ផែបៃរូត នៃប្រទេសលីបង់ បន្ទាប់ពីឧប្បត្តិហេតុផ្ទុះនៃសារធាតុអាម៉ូញ៉ូមនីត្រាត ដែលបានសម្លាប់មនុស្សចំនួន ២១៨ នាក់, មហាជនប្រមូលផ្តុំគ្នាក្នុងពិធីបុណ្យសពឧត្តមសេនីយ៍អ៊ីរ៉ង់កាស៊ឹម សូលីម៉ានី បន្ទាប់ពីលោកត្រូវបានគេធ្វើឃាតដោយប្រើដ្រូនឃាតកម្ម, មីក្រូក្រាហ្វអេឡិចត្រុងចម្លងពណ៌នៃមេរោគសារស៍-កូវ-២ ដែលជាវីរុសបង្កឱ្យមានជំងឺរាតត្បាតសកលកូវីដ-១៩
សហស្សវត្សរ៍ សហវត្សរ៍ទី ៣
សតវត្ស សតវត្សទី ២១
ទសវត្សរ៍ ឆ្នាំ ២០២០
ឆ្នាំ ២០១៧ • ២០១៨ • ២០១៩ • ២០២០ • ២០២១២០២២២០២៣
ឆ្នាំ ២០២០ ក្នុង​ប្រតិទិន​ផ្សេងៗ
ពុទ្ធសករាជ ២៥៦៤
ប្រតិទិនហ្គ្រេហ្គោរៀន ២០២០

MMXX

Ab urbe condita ២៧៧៣
ប្រតិទិនអាមេនី ១៤៦៩

ԹՎ ՌՆԿԹ

ប្រតិទិនអាសស៊ើរ ៦៧៧០
ប្រតិទិនបាហៃ ១៧៦–១៧៧
ប្រតិទិនសាកាបាលី ១៩៤១–១៩៤២
ប្រតិទិនបេងហ្គាល់ ១៤២៧
ប្រតិទិនប៊ឺរប៊ឺរ ២៩៧០
ឆ្នាំរជ្ជកាលរបស់អង់គ្លេស ៦៨ Eliz. ២ – ៦៩ Eliz. ២
ប្រតិទិនភូមា ១៣៨២
ប្រតិទិនប៊ីហ្សីនទីន ៧៥២៨–៧៥២៩
ប្រតិទិនចិន 己亥年 (កុរធាតុផែនដី)

៤៧១៦ ឬ ៤៦៥៦

— ដល់ —

庚子年 (ជូតធាតុដែក)

៤៧១៧ ឬ ៤៦៥៧

ប្រតិទិនកូបទិក ១៧៣៦–១៧៣៧
ប្រតិទិនឌីសកូរឌៀន ៣១៨៦
ប្រតិទិនអេត្យូពី ២០១២–២០១៣
ប្រតិទិនហេព្រើរ ៥៧៨០–៥៧៨១
ប្រតិទិនហិណ្ឌូ ២០៧៦–២០៧៧ (វិក្រមសម្វត)

១៩៤១–១៩៤២ (សកសម្វត)

៥១២០–៥១២១ (កលិយុគ)

ប្រតិទិនហូឡូសេន ១២០២០
ប្រតិទិនអ៊ីកបូ ១០២០–២០២១
ប្រតិទិនអ៊ីរ៉ង់ ១៣៩៨–១៣៩៩
ប្រតិទិនឥស្លាម ១៤៤១–១៤៤២
ប្រតិទិនជប៉ុន សករាជរេវ៉ា ២

(令和3年)

ប្រតិទិនជ្វា ១៩៥៣–១៩៥៤
ប្រតិទិនជូឆេ ១០៩
ប្រតិទិនជូលៀន ហ្គ្រេហ្គោរៀនដក ១៣ ថ្ងៃ
ប្រតិទិនកូរ៉េ ៤៣៥៣
ប្រតិទិនមីនគួ ROC ១០៩

民國109年

ប្រតិទិននានក្សាហី ៥៥២
ប្រតិទិនសុរិយគតិថៃ ២៥៦៣
ប្រតិទិនទីបេ 阴土猪年

(កុរញីធាតុផែនដី)

២១៤៦ ឬ ១៧៦៥ ឬ ៩៩៣

   — ដល់ —

阳金鼠年

(ជូតឈ្មោលធាតុដែក)

២១៤៧ ឬ ១៧៦៦ ឬ ៩៩៤

ម៉ោងយូនីក ១៥៧៧៨៣៦៨០០ – ១៦០៩៤៥៩១៩៩

នៅក្នុងឆ្នាំ ២០២០ ពិភពលោកទាំងមូលត្រូវទទួលរងឥទ្ធិពលពីជំងឺកូវីដ-១៩ យ៉ាងធ្ងន់ធ្ងរ រហូតបង្កជាជំងឺរាតត្បាតសកល ដែលនាំឱ្យសេដ្ឋកិច្ចសង្គមពិភពលោកជួបនូវវិបត្តិជាច្រើនដូចជា ការលុបចោល ឬការពន្យារព្រឹត្តិការណ៍ធំៗ ការបិទខ្ទប់ជាសាធារណៈ និងតំហយសេដ្ឋកិច្ចដ៏អាក្រក់បំផុតមិនធ្លាប់មានចាប់តាំងពីមហាឱនភាពនៅក្នុងទសវត្សរ៍ឆ្នាំ១៩៣០។ Geospatial World បានចុះផ្សាយថា ឆ្នាំ ២០២០ គឺជា "ឆ្នាំដ៏អាក្រក់បំផុត ពិសេសគឺទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ" ដោយសារតែក្នុងឆ្នាំនេះ គេសង្កេតឃើញមានគ្រោះមហន្តរាយអាកាសធាតុធំៗនៅជុំវិញភពផែនដីដូចជា ភ្លើងឆេះព្រៃធំៗនៅក្នុងប្រទេសអូស្ត្រាលី និងភាគខាងលិចនៃសហរដ្ឋអាមេរិក ក៏ដូចជាព្យុះស៊ីក្លូនត្រូពិចធំៗដែលបោកបក់វាយប្រហារទ្វីបអាមេរិកខាងជើង។ ក្រៅពីនេះ របាយការណ៍វឌ្ឍនភាពរបស់អង្គការសហប្រជាជាតិដែលបានចេញផ្សាយនៅក្នុងខែធ្នូ ឆ្នាំ២០២០ បានបង្ហាញថា គ្មានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) អន្តរជាតិសម្រាប់ឆ្នាំ២០២០ ណាមួយត្រូវបានសម្រេចនោះឡើយ។

មេដឹកនាំកម្ពុជា

ព្រឹត្តិការណ៍សំខាន់ៗ

មករា

  • ១ មករា
    • ប្រទេសក្រូអាត បានចាប់ផ្តើមអាណត្តិជាប្រធាននៃសហភាពអឺរ៉ុប
    • គ្រោះទឹកជំនន់មួយបានលេចឡើងនៅទីក្រុងចាកាតា នៃប្រទេសឥណ្ឌូណេស៊ី ដោយបានសម្លាប់មនុស្សចំនួន ៦៦ នាក់។
  • ២ មករា – កងទ័ពអាកាស និងកងទ័ពជើងទឹកអូស្ត្រាលី ត្រូវបានបញ្ជូនចុះទៅកាន់រដ្ឋញូវសោតថ៏វ៉ែលស៍ និងវិចតូរីយ៉ា ដើម្បីជួយជម្លៀសប្រជាជនអូស្ត្រាលីចេញពីតំបន់ឆេះព្រៃ។
  • ៣ មករា – ដ្រូនឃាតកម្មរបស់សហរដ្ឋអាមេរិកបានធ្វើសកម្មភាពវាយប្រហារនៅអាកាសយានដ្ឋានអន្តរជាតិបាកដាដ ដោយបានសម្លាប់មនុស្សចំនួន ១០ នាក់ ដោយក្នុងនោះរួមមានបុគ្គលតម្រុយពីរនាក់គឺឧត្តមសេនីយ៍អ៊ីរ៉ង់ លោកកាស៊ឹម សូលីម៉ានី និងមេដឹកនាំយោធាកំពូលអ៊ីរ៉ាក់ លោកអាប៊ូ ម៉ាឌី អាល់-មូហានឌីស។
  • ៥ មករា
    • សង្គ្រាមផ្ទៃក្នុងលីប៊ីលើកទី២៖ ប្រធានាធិបតីតួកគី លោករ៉េសិប តាយីប អ៊ែរដូហ្កាន បានប្រកាសបញ្ជូនកងទ័ពតួកគីទៅកាន់ប្រទេសលីប៊ី ក្នុងនាមរដ្ឋាភិបាលនៃកិច្ចព្រមព្រៀងជាតិដែលគាំទ្រដោយអង្គការសហប្រជាជាតិ
    • ការបោះឆ្នោតប្រធានាធិបតីក្រូអាតឆ្នាំ២០១៩–២០៖ ការបោះឆ្នោតជុំទីពីរត្រូវបានធ្វើឡើង ហើយលោកហ្សូរ៉ាន មីឡាណូវិចនៃគណបក្សសង្គមប្រជាធិបតេយ្យក្រូអាត បានផ្តួលប្រធានាធិបតីកាន់អំណាច លោកកូលីនដា ក្រាបា-គីតារ៉ូវិច។
  • ៨ មករា
    • អ៊ីរ៉ង់បាន​បាញ់​មីស៊ីល​បាលីស្ទិក​ទៅកាន់​មូលដ្ឋាន​យោធា​អ៊ីរ៉ាក់​ចំនួន​ពីរ​កន្លែងដែល​មានវត្តមាន​ទាហាន​អាមេរិក​ ដោយបានបង្ករបួសដល់​មនុស្ស​ជាង ​១០០​ នាក់​។
    • យន្តហោះអ៊ុយក្រែនអ៊ែរឡាញហ្វ្លាយត៍ ៧៥២ អន្តរជាតិអ៊ុយក្រែន ត្រូវបានបាញ់ទម្លាក់ដោយកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ភ្លាមៗ បន្ទាប់ពីធ្វើការហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិតេហេរ៉ង់អ៊ីម៉ាម ខូម៉ីនី ដែលបានសម្លាប់មនុស្សទាំងអស់ចំនួន ១៧៦ នាក់។
  • ៩ មករា – ក្រុមរដ្ឋឥស្លាមនៅតំបន់សាហារ៉ាបានធ្វើការវាយប្រហារលើមូលដ្ឋានយោធានីហ្សេរីយ៉ានៅឈីណាគោត្រា ដោយបានសម្លាប់ទាហាននីហ្សេរីយ៉ាយ៉ាងតិច ៨៩ នាក់។
  • ១០ មករា – ហៃថាម ប៊ិន តារីគបានឡើងសោយរាជ្យជាព្រះចៅស៊ុលតង់នៃរដ្ឋអូម៉ង់ ស្នងបន្តពីព្រះចៅកាប៊ូស ប៊ីន សាអ៊ីដ។
  • ១១ មករា – ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងនីតិបញ្ញត្តិត្រូវបានធ្វើឡើងនៅប្រទេសតៃវ៉ាន់។ ប្រធានាធិបតីកាន់អំណាចគឺលោកស្រីត្សៃ អ៊ីងវិនបានជាប់ឆ្នោតបន្តមួយអាណត្តិទៀត ខណៈគណបក្សរបស់លោកស្រីគឺគណបក្សប្រជាធិបតេយ្យចម្រើននិយមបានដណ្ដើមអាសនៈចំនួន ៦៧ ក្នុងចំណោមអាសនៈសរុប ១១៣ នៅក្នុងអង្គនីតិប្បញ្ញត្តិយាន។
  • ១២ មករា – ភ្នំភ្លើងតាអាល់នៅប្រទេសហ្វីលីពីន បានបំផ្ទុះបែកកម្អែលភ្លើងជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៧៧។
  • ១៦ មករា – រឿងជំនុំជម្រះដកតំណែងរបស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកដូណាល់ ត្រាំបានចាប់​ផ្តើម​នៅ​ក្នុងស្ថាប័នព្រឹទ្ធសភា​អាមេរិក។ តែលោក​ត្រូវ​បាន​រួចពី​ទោស​ចោទប្រកាន់នៅ​ថ្ងៃ​ទី៥ ខែ​កុម្ភៈ។
  • ១៨ មករា – សង្គ្រាមស៊ីវិលយេម៉ែន៖ ទាហានយេម៉ែនចំនួន ១១១ នាក់ និងជនស៊ីវិល ៥ នាក់ទៀតត្រូវបានបាត់បង់ជីវិតបន្ទាប់ពីរងការវាយប្រហារដោយដ្រូនពិឃាដ និងមីស៊ីលនៅក្នុងជំរុំយោធាមួយក្បែរទីក្រុងម៉ារីប។
  • ២០ មករា – ជំងឺរាតត្បាតកូវីដ ១៩៖ អាជ្ញាធរចិនបានចេញបញ្ជាក់ជាសាធារណៈនូវការចម្លងពីមនុស្សទៅមនុស្សដោយកូរ៉ូណាវីរុសសមាការផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ២
  • ២២ មករា – សភាអេលេនិកបានជ្រើសតាំងលោកស្រីកាតេរីណា សាគែលឡារ៉ូពូលូជាប្រធានាធិបតីនៃប្រទេសក្រិក
  • ២៣ មករា – ជំងឺរាតត្បាតកូវីដ ១៩៖ ទីក្រុងអ៊ូហាននៃប្រទេសចិន ដែលជាចំណុចចាប់ផ្ដើមនៃការរីករាលដាលជំងឺកូវីដ-១៩ ត្រូវបានអាជ្ញាធរចិនបិទខ្ទប់ដោយផ្អាករាល់សេវាកម្មដឹកជញ្ជូនសាធារណៈ និងជើងហោះហើរអន្តរក្រុង។
  • ២៦ មករា
    • ការបោះឆ្នោតសភាប៉េរូឆ្នាំ២០២០ ត្រូវបានធ្វើឡើងដើម្បីជ្រើសរើសសមាជិកសភាទាំង ១៣០ រូប។
    • កីឡាករបាល់បោះដ៏ល្បីម្នាក់ឈ្មោះ ខូប៊ី ប្រាយអាន បានបាត់បង់ជីវិតនៅក្នុងឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅក្រុងកាឡាបាសាស រដ្ឋកាលីហ្វ័រញ៉ា
  • ២៩ មករា – ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក–ម៉ិកស៊ិក–កាណាដា ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិកខាងជើងថ្មីជំនួសឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង (NAFTA)។
  • ៣០ មករា – ជំងឺរាតត្បាតកូវីដ ១៩អង្គការសុខភាពពិភពលោកបានប្រកាសការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ថាជាស្ថានភាពអាសន្នសុខភាពសាធារណៈដែលត្រូវការយកចិត្តទុកដាក់ជាអន្តរជាតិ។
  • ៣១ មករា – ចក្រភពអង់គ្លេស និងជីប្រាល់តាបានប្រកាសដកខ្លួនជាផ្លូវការចេញពីសហភាពអឺរ៉ុប ដោយចាប់ផ្តើមអន្តរកាលរយៈពេល ១១ ខែ។

កុម្ភៈ

  • ៦ កុម្ភៈ – រថភ្លើងល្បឿនលឿនដែលធ្វើដំណើរពីទីក្រុងមីឡានទៅក្រុងសាលែរណូ បានផ្ដាច់ចេញពីផ្លូវដែកនៅក្រុងលីវរ៉ាហ្គា តំបន់លុមបាឌី ប្រទេសអ៊ីតាលី និងបណ្ដាលឱ្យមនុស្ស​ចំនួន ២​ នាក់​បានស្លាប់ និង​របួស ៣១ ​នាក់ទៀត​។
  • ៨ កុម្ភៈ – ការបោះឆ្នោតសកលអៀរឡង់ឆ្នាំ២០២០ បានធ្វើឡើងដើម្បីជ្រើសរើសសមាជិកទាំង ១៦០ រូបនៃដែល ដែលត្រូវជាសភាជាន់ទាបនៃអ៊ុយរាជឆ្តា។
  • ១១ កុម្ភៈ – ជំងឺរាតត្បាតកូវីដ ១៩អង្គការសុខភាពពិភពលោក បានដាក់ឈ្មោះឱ្យជំងឺនេះថា កូវីដ-១៩
  • ២៤ កុម្ភៈ – រដ្ឋាភិបាលចម្រុះប៉ាកាតានហារ៉ាប៉ាននៃប្រទេសម៉ាឡេស៊ីដួលរលំ ហើយត្រូវបានជំនួសដោយសម្ព័ន្ធភាពជាតិ។ លោកមូហ៊ីឌីន យ៉ាស្ស៊ីនបានក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ទីប្រាំបីនៃប្រទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃ​ទី ១ ខែ​មីនា។
  • ២៧ កុម្ភៈ – ការជាប់គាំងទីផ្សារភាគហ៊ុនឆ្នាំ២០២០ ដែលបង្កឡើងដោយភាពភ័យខ្លាចពីការរីករាលដាលនៃជំងឺកូវីដ-១៩ បាននាំឱ្យសន្ទស្សន៍ Dow Jones Industrial Average (DJIA) ធ្លាក់ចុះដោយ ១,១៩០.៩៥ ពិន្ទុ ឬ ៤.៤% មកនៅត្រឹម ២៥,៧៦៦.៦៤ ដោយនេះត្រូវជាចំណុះចុះដ៏ទាបបំផុតសម្រាប់រយៈពេលមួយថ្ងៃនៅពេលនោះ។ មិនតែប៉ុណ្ណោះ សន្ទស្សន៍មួយនេះបានបន្តធ្លាក់ចុះជាច្រើនថ្ងៃជាបន្តបន្ទាប់ទៀត។
  • ២៨ កុម្ភៈ – សង្គ្រាមស៊ីវិលស៊ីរី៖ អង្គការណាតូបានសម្តែងពីសាមគ្គីភាពជាមួយប្រទេសតួកគី បន្ទាប់ពីទាហានតួកគីចំនួន ៣៤ នាក់ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសពីកងកម្លាំងគាំទ្ររដ្ឋាភិបាលស៊ីរី។
  • ២៩ កុម្ភៈ – កិច្ចព្រមព្រៀងសន្តិភាពតាមលក្ខខណ្ឌមួយត្រូវបានចុះរវាងសហរដ្ឋអាមេរិក និងតាលីបង់ ដោយបញ្ជាក់ថាសហរដ្ឋ​អាមេរិក​នឹងចាប់ផ្តើម​ដក​ទ័ព​​ជា​បណ្តើរៗ​ចេញពី​ប្រទេសអាហ្វហ្កានីស្ថាន​ចាប់ពី​ថ្ងៃ​ទី១០ ខែ​មីនា តទៅ។

មីនា

ថ្ងៃកំណើត និងថ្ងៃមរណភាព

ឯកសារយោង

Tags:

ឆ្នាំ ២០២០ មេដឹកនាំកម្ពុជាឆ្នាំ ២០២០ ព្រឹត្តិការណ៍សំខាន់ៗឆ្នាំ ២០២០ ថ្ងៃកំណើត និងថ្ងៃមរណភាពឆ្នាំ ២០២០ ឯកសារយោងឆ្នាំ ២០២០ប្រតិទិនហ្គ្រេហ្គោរៀន

🔥 Trending searches on Wiki ភាសាខ្មែរ:

ទិវាពលកម្មអន្ដរជាតិសុជីវធម៌ចក្រភពអាណានិគមបារាំងរុក្ខជាតិអំពី​បាលី​ស្នេហ៍របាំព្រះរាជទ្រព្យឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យប្រាសាទភ្នំបាខែងអ៊ីរ៉ង់បុណ្យកឋិនការត្រួតត្រារបស់ជប៉ុននៅកម្ពុជាសីល៨រង្វង់ប្រមូល​ភាសិត​ខ្មែរ​ពិធីបញ្ជាប់ពាក្យកម្ពុជាក្រោមអាណាព្យាបាលបារាំងខេត្តកែបស្រុក ទាំង ១១ នៃខេត្តកណ្តាលយីកេរឿងកុលាបប៉ៃលិនវគ្គទី១វេស្សន្ដរជាតកជ័យជេស្ឋាទី២សតវត្សអរិយធម៌អង្គរកាតូលិកកសិកម្មគមនាគមន៍កម្ពុជារឿងសុបិនកុមារក្រសួងសុខាភិបាលប្រទេសខ្មែរក្រោមអាណាព្យាបាលភាពបារាំងសិល្បៈរដ្ឋាភិបាលច្បាប់អង្កត់ផ្ចិតវិមានឯករាជ្យរឿងព្រះសិរិធរធម្មបទភាសាអង់គ្លេសលោកុត្តរបដិច្ចសមុប្បាទ១១បក្សកុម្មុយនីស្តកម្ពុជាចលនាអក្សរសិល្ប៍ខ្មែរភ្នំក្រាំងរមាសចន ឡុកសហរាជាណាចក្រភូមិសាស្ត្ររដ្ឋបាលនៃកម្ពុជាប្រជាធិបតេយ្យបុណ្យវិសាខបូជាចំនួនបឋមខណ្ឌជ្រោយចង្វាMicrosoft word 2007ស៊ីន ស៊ីសាមុតខេត្តស្វាយរៀងរាជធានីឧដុង្គការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកម្ពុជា ឆ្នាំ១៩៥៥រដ្ឋការប្រាស្រ័យទាក់ទងអន្តរបុគ្គលសង្កាត់ស្វាយដង្គំប្រជុំភាសិតថ្មីៗព្រះ​បាទ​សម្តេច​ព្រះ ស៊ីសុវត្ថិសេដ្ឋកិច្ចអរិយដ្ឋង្គិកមគ្គខ្មែរក្រហមពុទ្ធជ័យមង្គលអស្សាមិករណ៏សាសនសុភាសិតរូបិយវត្ថុសង្គ្រាមឥណ្ឌូចិនលើកទី១ឥន្ទ្រទេវី (សតវត្សទី១៣)ទីក្រុងឌូបៃស្រុកអូររាំងខណ្ឌព្រែកព្នៅនរោត្ដម សីហនុស៊ីសុវត្ថិ មុនីវង្សសាសនារៀល (រូបិយវត្ថុ)រចនាបថគូលែនរឿង ពិតរបស់ខ្ញុំ ភាគ២មេកានិចខណ្ឌដង្កោសូរ្យវរ្ម័នទី២🡆 More