ប្រទេសឆែក (ភាសាឆែក៖ Česko, ប្រកបថា៖ ឆេ–ស្កូ, ស្តាប់ ) ដោយមានឈ្មោះផ្លូវការថា សាធារណរដ្ឋឆែក (Česká republika) គឺជាប្រទេសមួយស្ថិតនៅតំបន់អឺរ៉ុបកណ្ដាល។ ប្រទេសនេះមានព្រំប្រទល់ខាងលិចជាប់នឹងប្រទេសអាល្លឺម៉ង់ ខាងត្បូងជាប់នឹងអូទ្រីស ខាងកើតជាប់នឹងស្លូវ៉ាគី និងទិសឦសានជាប់នឹងប៉ូឡូញ។ សាធារណរដ្ឋឆែកគឺពោរពេញទៅដោយតំបន់ខ្ពង់រាបដែលគ្របដណ្ដប់លើផ្ទៃដីសរុប ៧៨,៨៧១ គីឡូម៉ែត្រការ៉េ ជាមួយនឹងអាកាសធាតុទ្វីបសើម និងបែបមហាសមុទ្រ។ រដ្ឋធានី និងទីក្រុងធំបំផុតគឺ ប្រាក ហើយទីក្រុងសំខាន់ៗផ្សេងទៀតរួមមាន ប្រេណូ និង អូស្ត្រាវ៉ាជាដើម។
Česká republika (ភាសាឆែក) | |
---|---|
បាវចនា "Pravda vítězí" "សច្ចភាពតែងនាំឱ្យជំនះ" | |
ភ្លេងជាតិ Kde domov můj "ទីនេះជាមាតុប្រទេសខ្ញុំ" | |
ទីតាំងប្រទេសឆែក (ក្រហម) នៅលើភូគោល | |
រដ្ឋធានី និង ទីក្រុងធំបំផុត | ប្រាក 50°05′N 14°28′E / 50.083°N 14.467°E |
ភាសាផ្លូវការ | ភាសាឆែក |
ភាសាទទួលស្គាល់ផ្លូវការ | បញ្ជី
|
ក្រុមជនជាតិ (ឆ្នាំ ២០២១) |
|
សាសនា (ឆ្នាំ ២០២១) |
|
រដ្ឋាភិបាល | រដ្ឋឯកភូត សាធារណរដ្ឋសភានិយម |
- ប្រធានាធិបតី | មីឡូស ហ្សេម៉ាន់ |
- នាយករដ្ឋមន្ត្រី | ពេទ្រ ហ្វីអាឡា |
នីតិបញ្ញត្តិ | សភា |
ព្រឹទ្ធសភា | |
- សភាជាន់ទាប | សភាតំណាងរាស្ត្រ |
ប្រវត្តិនិម្មិតកម្ម | |
- ពញារដ្ឋបូហែម | ប្រ. ៨៧០ |
- ព្រះរាជាណាចក្របូហែម | ១១៩៨ |
- ឆេកូស្លូវ៉ាគី | ២៨ តុលា ១៩១៨ |
- សាធារណរដ្ឋឆេក | ១ មករា ១៩៩៣ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៧៨,៨៧១ គ.ម២ (ទី១១៥) |
- ផ្ទៃទឹក (%) | ២.១២ (គិតត្រឹមឆ្នាំ២០២០) |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២១) | ១០,៧០១,៧៧៧ (ទី៨៦) |
- ជំរឿន (ឆ្នាំ ២០២១) | ១០,៥២៤,១៦៧ |
- ដង់ស៊ីតេ | ១៣៦ នាក់/គ.ម២ (ទី៦២) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ៥០៣.៦១៣ ពាន់លានដុល្លារ (ទី៣៦) |
- ក្នុងម្នាក់ | ៤៦,៨១១ (ទី២៩) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ៣០២.០៦១ ពាន់លានដុល្លារ (ទី៣៦) |
- ក្នុងម្នាក់ | ២៨,០៧៧ (ទី៣៤) |
ជីនី (២០១៩) | ២៤.០ ទាប · ទី៥ |
HDI (២០១៩) | ០.៩០០ ខ្ពស់ណាស់ · ទី២៧ |
រូបិយវត្ថុ | កូរូណាឆែក (CZK) |
ល្វែងម៉ោង | UTC+១ (CET) |
- រដូវក្តៅ (DST) | UTC+២ (CEST) |
ទិសបើកបរ | ស្ដាំ |
កូដហៅទូរស័ព្ទ | +៤២០a |
កូដ ISO 3166 | CZ |
ដែនកម្រិតខ្ពស់ | .czb |
|
សាធារណរដ្ឋឆែកជាប្រទេសអភិវឌ្ឍន៍ខ្លាំងមួយលើគ្រប់វិស័យ។ វាត្រូវបានគេចាត់ថ្នាក់ថាជាប្រទេសមានសន្តិភាពលំដាប់ទីប្រាំមួយលើពិភពលោក និងមានចំនួនប្រជាជនមិនជឿលើសាសនាច្រើន។
ឆែកជាអតីតផ្នែកមួយនៃឆេកូស្លូវ៉ាគី។ វាបានប្រកាសឯករាជ្យជាផ្លូវការនៅថ្ងៃ ១ មករា ១៩៩៣។
ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
កាលជាផ្នែកមួយនៃ ឆេកូស្លូវ៉ាគី គឺមានទាហានឆេកប្រហែល ១.៤លាននាក់បានប្រយុទ្ធក្នុងសង្គ្រាមលោកលើកទី១ ដែលក្នុងនោះមានទាហានស្លាប់ប្រហែល ១៥០ ០០០ នាក់។
ក្នុងខែវិច្ឆិកាឆ្នាំ ១៩៨៩ ឆេកូស្លូវ៉ាគីស្ដារប្រជាធិបតេយ្យឡើងវិញដោយសារបដិវត្តន៍ Velvet Revolution ដែលដឹកនាំដោយ Václav Havel ។ ពីឆ្នាំ១៩៩១ ដល់ចុងឆ្នាំ១៩៩២ ឆេកជាផ្នែកមួយនៃឆេកូស្លូវ៉ាគី លុះដល់ប្រកាសឯករាជ្យនាថ្ងៃទី១ មករាឆ្នាំ១៩៩៣ មក ប្រទេសនេះបានប្រើប្រាស់សិទ្ធិផ្ទាល់ខ្លួនចូលជាអង្គការផ្សេងៗ។ ឧទាហរណ៍ ឆេកបានចូលជាសមាជិក Visegrád Group រួចចូលជាសមាជិក NATO នៅថ្ងៃ១២ មីនា ១៩៩៩ និងជាសហភាពអឺរ៉ុបនៅថ្ងៃ១ ឧសភា ២០០៤។
សាធារណរដ្ឋឆេក មានទីតាំងស្ថិតនៅកូអរដោនេរវាងរយៈបណ្ដោយខាងជើង ៤៨°និង៥១° និងរយៈទទឹងខាងកើត ១២°និង១៩°។
ទឹកដែលចេញពីសាធារណរដ្ឋឆេក ហូរទៅកាន់សមុទ្របីផ្សេងគ្នាគឺ សមុទ្រខាងជើង សមុទ្របាល់ទិក និងសមុទ្រខ្មៅ។
ប្រទេសនេះមានឧទ្យានជាតិចំនួន៤ គឺ ឧទ្យាន Krkonoše ឧទ្យាន Šumava ឧទ្យាន Podyjí ឧទ្យាន Bohemian Switzerland ។
អាកាសធាតុនៅប្រទេសឆេកមានការខុសគ្នាខ្លាំងរវាងរដូវក្ដៅ និងរដូវរងា។
តំបន់ដែលសើមបំផុតគឺស្ថិតនៅតំបន់ Bílý Potok ស្ថិតនៅជួរភ្នំ Jizera Mountains ហើយតំបន់ដែលក្ដៅបំផុតគឺចាប់ពីតំបន់ Louny District ដល់ភាគពាយព្យទីក្រុងប្រាក (Prague)។ ភ្នំដែលខ្ពស់ជាងគេក្នុងប្រទេសនេះគឺ ភ្នំ Sněžka (មានកម្ពស់ 1,603 ម ឬ 5,259 ហ្វីត) ដែលមានសីតុណ្ហភាពជាមធ្យម −0.4 °C។ ចំណែកឯតំបន់ដែលមានរយៈកម្ពស់ទាបជាងគេគឺ South Moravian Region ដែលមានសីតុណ្ហភាពខ្ពស់ត្រឹម 10 °C ។
ខែដែលត្រជាក់បំផុតក្នុងប្រទេសនេះគឺខែមករា បន្ទាប់មកគឺខែកុម្ភៈ និងខែធ្នូ។ នៅរដូវក្ដៅ សីតុណ្ហភាពជាមធ្យមគឺចន្លោះពី 20 °C ទៅ 30 °C ។ រដូវក្ដៅក្នុងប្រទេសនេះក៏មានលាយឡំ ដោយភ្លៀងនិងព្យុះផងដែរ។ សីតុណ្ហភាពត្រជាក់បំផុតធ្លាប់កើតឡើងនៅជិតទីក្រុង České Budějovice ក្នុងឆ្នាំ 1929 ក្នុងកម្រិត −42.2 °C ហើយសីតុណ្ហភាពក្ដៅបំផុតធ្លាប់កើតឡើងនៅទីប្រជុំជន Dobřichovice ក្នុងឆ្នាំ២០១២ ក្នុងកម្រិត 40.4 °C ។
ភ្លៀងភាគច្រើនធ្លាក់នៅក្នុងរដូវក្ដៅ។
សាធារណរដ្ឋឆេកត្រូវបានចាត់ថ្នាក់ជាប្រទេសដែលសុវត្ថិភាពបំផុតលេខរៀងទី៧។ យោងទៅតាម Henley & Partners Visa Restrictions Index ក្នុងឆ្នាំ២០១៨ ប្រជាជនឆេកអាចស្នើរសុំ Visa ដោយសេរីទៅកាន់ប្រទេសចំនួន១៧៣។ ស្ថានទូតភាគច្រើនមានទីតាំងស្ថិតក្នុងរដ្ឋធានីប្រាក។ យោងទៅតាម World Tourism Organization បានចាត់ថ្នាក់លិខិតឆ្លងដែនឆេកក្នុងលេខរៀងទី២៤។
ប្រធានាធិបតី និងរដ្ឋមន្ត្រីក្រសួងការបរទេសមានតួនាទីចំបងក្នុងការកំណត់គោលការណ៍ការបរទេសរបស់ប្រទេស។
ប្រទេសនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេស ស្លូវ៉ាគី ប៉ូឡូញ ហុងគ្រី និងសមាជិកនៃ Visegrad Group ព្រមទាំងប្រទេស អាល្លឺម៉ង់ អ៊ីស្រាអែល សហរដ្ឋអាមេរិក និងសភាពអឺរ៉ុប។
ឆែកបានគាំទ្រអ្នកប្រឆាំងនៅ ប្រទេសបេឡារុស្ស ម៉ូស្លាវី មីយ៉ាន់ម៉ា និងគុយបា។
ចាប់តាំងពីឆ្នាំ២០០០ មក ប្រទេសឆេកបានបែងចែកជា១៣ តំបន់ និងរដ្ឋធានី១។ តំបន់នីមួយៗមានការបោះឆ្នោតជ្រើសរើសសភាផ្ទាល់ខ្លួន។
a Capital city.
b Office location.
ទីក្រុងប្រាកជាទីក្រុងដែលមានអ្នកទៅលេងច្រើនទី៥ ក្នុងតំបន់អឺរ៉ុបបន្ទាប់ពីទីក្រុង ឡុងដ៍ ប៉ារីស អ៊ីស្តានប៊ុល និងរ៉ូម។ នៅក្នុងឆ្នាំ២០០១ វិស័យទេសចរណ៍រកចំណូលបាន ១១៨ពាន់លានកូរ៉ូណា (ប្រហែលជា 5.2 ពាន់លានដុល្លារ) ។ ទីក្រុងប្រាកជាទីក្រុងដែលមានសុវត្ថិភាព ព្រោះមានអត្រាឧក្រិដ្ឋកម្មទាប។
ប្រទេសនេះត្រូវបានគេស្គាល់ច្រើនដោយសារមានសារមន្ទីរផ្សេងៗគ្នាជាច្រើន។ ឆេកមានពិធីបុណ្យជាច្រើនទាក់ទងនឹងស្រាបៀរដូចជា Czech Beer Festival(ពិធីបុណ្យស្រាបៀរធំបំផុត ជាធម្មតាមានរយៈពេល១៧ថ្ងៃ និងធ្វើឡើងរៀងរាល់ខែឧសភាក្នុងទីក្រុងប្រាក) The Olomoucký pivní festival (នៅ Olomouc) និង Slavnosti piva v Českých Budějovicích (នៅ České Budějovice) ។
ឆេកស្ថិតក្នុងចំណោមប្រទេសដែលមានចំនួនប្រជាជនតិចបំផុតជឿលើសាសនា។
យោងតាមការជំរឿនក្នុងឆ្នាំ២០១១នោះ ប្រជាជន 34% មិនជឿលើសាសនា 10.3% ជឿលើកាតូលិក 0.8% កាន់ Protestant និង 9% ទៀតគោរពសាសនាដទៃផ្សេងទៀត។ 45% នៃប្រជាជនឆេកមិនប្រាប់ពីសាសនារបស់ពួកគេ ។
ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
This article uses material from the Wikipedia ភាសាខ្មែរ article ឆែក, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). ខ្លឹមសារអត្ថបទប្រើប្រាស់បានក្រោមអាជ្ញាបណ្ឌCC BY-SA 4.0 លើកលែងតែមានបញ្ជាក់ផ្សេងពីនោះ។ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki ភាសាខ្មែរ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.