ច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារ

ចូរពន្យលពីភាពចាំបាច់ដែលតុលាការចេញដីការក្រាការពារនៅក្នុងអំឡុងពេលលេងលះ

ជំពូកទី១ បទបញ្ញតិទូទៅ

  • មាត្រា ១

ច្បាប់ស្ដីពីអាពាហ៍ពិពាហ៍ និងគ្រួសារ ដោយផ្អែកលើមាត្រា៧ និងមាត្រា៨ នៃរដ្ឋធម្មនុញ្ញនៃរដ្ឋកម្ពុជា មានគោល ដៅដាក់បទបញ្ជា និងការពារការរៀបអាពាហ៍ពិពាហ៍ នឹង ជីវភាពគ្រួសារ ធានាសមភាពរវាងសហព័ទ្ធក្នុង អាពាហ៍ ពិពាហ៍និងក្នុងគ្រួសារ ពង្រឹងការទទួលខុសត្រូវរបស់ឪពុកម្ដាយ ក្នុងការចិញ្ចឹមថែរក្សាកូន និង ជុំរុញការបណ្ដុះប ណ្ដាលសីលធម៌ និង ការអប់រំកូនដើម្បីអោយទៅជាពលរដ្ឋល្អ មានមនសិការស្នេហាជាតិស្រលាញ់ការងារ មាន សម្បជញ្ញៈទទួលខុសត្រូវចំពោះសង្គម ។

  • មាត្រា ២

ហាមឃាត់ដាច់ខាត នូវអាពាហ៍ពិពាហ៍ដែលគូស្រករនៅក្មេងពេក អាពាហ៍ពិពាហ៍ ដែលបង្ខិតបង្ខំ អំពើដែលមានឧបសគ្គដល់សេរីភាពនៃអាពាហ៍ពិពាហ៍។

ជំពូកទី ២ អំពីអាពាហ៍ពិពាហ៍

ផ្នែកទី ១ អំពីលក្ខ័ខ័ណ្ឌដែលត្រូវមានដើម្បីរៀបអាពាហ៍ពិពាហ៍

  • មាត្រា ៣

អាពាហ៍ពិពាហ៍គឺជាកិច្ចសន្យា ដ៏អោលារិកមួយធ្វើឡើងដោយបុរសម្នាក់និងស្ត្រីម្នាក់ ដែលប្ដេជ្ញាថាខ្លួននឹងរួមសមគ្គ សង្វាសជាមួយគ្នាតាមបទបញ្ញត្តិច្បាប់ ហើយដែលមិនអាចរំលាយទៅវិញបានតាមទំនើងចិត្តរបស់ខ្លួន។ អាពាហ៍ពិ ពាហ៍ និងមានអានុភាពពេញលក្ខណៈច្បាប់បានលុះត្រាតែអាពាហ៍ពិពាហ៍នោះ ធ្វើឡើងស្របតាមក្បួនខ្នាតដែល មានចែងក្នុងច្បាប់នេះ ។

  • មាត្រា ៤

បុរសនិងនារីដែលមានអាយុពេញលក្ខណច្បាប់ មានសិទ្ធិពេញលេញក្នុងការសំរេចអាពាហ៍ពិពាហ៍ ។​ ភាគីម្ខាងមិន អាចបង្ខំឆន្ទ:របស់ភាគីម្ខាងទៀតបានឡើយ។ គ្មាននណាមួយ អាចបង្ខំបុគ្គលម្នាក់អោយរៀប រឺរារាំងមិនអោយរៀ បអាពាហ៍ពិពាហ៍នោះរៀបតាមក្បួនខ្នាតដែលមានចែងក្នុងច្បាប់នេះ។

  • មាត្រា ៥

អាចរៀបអាពាហ៍ពិពាហ៍បាន បុរសចាប់ពីអាយុ ២០ឆ្នាំឡើង នារីចាប់ពីអាយុ១៨ឆ្នាំឡើង។ ក្នុងករណីពិសេសបុរស ដែលមានអាយុមិនទាន់ដល់ ២០ឆ្នាំនិងនារីដែលមានអាយុមិនទាន់ដល់១៨ឆ្នាំ អាចរៀប អាពាហ៍ពិពាហ៍ស្របច្បាប់ បានប្រសិនបើនារីមានផ្ទៃពោះ ហើយមានការអនុញ្ញាតពីឪពុកម្ដាយ រឺអ្នកអាណាព្យាបាល។

  • មាត្រា ៦

មិនអាចរៀបអាពាហ៍ពិពាហ៍បានៈ

    • បុគ្គលមានភេទដូចគ្នា
    • បុគ្គលគ្មានពលានុភាពនៃលិង្គ
    • បុគ្គលមានជម្ងឺឃ្លង់ របេង មហារីក កាមរោគ ដែលមិនទាន់ព្យាបាលបានជាដាច់
    • ជនវិកលចរិត ជនមិនដឹងខុសត្រូវ បុគ្គលមានចំនងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយ។
  • មាត្រា ៧

អាពាហ៍ពិពាហ៍ត្រូវហាមឃាត់ រវាងបុគ្គលដែលជាប់ចំនងនោះមានខាន់ស្លាក្ដី អិតខាន់ស្លាក្ដី រឺ សាច់ចិញ្ចឹមក្ដី ។

  • មាត្រា ៨

អាពាហ៍ពិពាហ៍ត្រូវហាមឃាត់រវាងសាខាញាតិ ទោះសាខាញាតិនោះមានខាន់ស្លាក្ដី អិតខាន់ស្លាក្ដី សាច់ចិញ្ចឹមក្ដីរួម ម្ដាយក្ដី រួមឪពុកក្ដី រួមឪពុកម្ដាយក្ដី ជាញាតិលោហិតក្ដីរឺជាញាតិពន្ធក្ដីរហូតដល់ថ្នាក់ទី៣រាប់ទាំងថ្នាក់ទី៣នេះផង។ ក្នុងករណីពិសេស ប្រសិនបើសហព័ទ្ធណាមួយស្លាប់សហព័ទ្ធដែលនៅរស់ អាចរៀបអាពាហ៍ពិពាហ៍ជាមួយសាខា ញាតិប្រពន្ធថ្នាក់ទី២ រឺថ្នាក់ទី៣បាន ។

  • មាត្រា ៩

ក្រោយពីអាពាហ៍ពិពាហ៍រលាយ ដោយមូលហេតុប្ដីស្លាប់ មោឃភាពនៃអាពាហ៍ពិពាហ៍ រឺលែងលះគ្នា នារីអាចរៀបអាពាហ៍ពិពាហ៍ថ្មីមួយទៀតបាន ប៉ុន្តែត្រូវស្ថិតនៅក្នុងវិធវភាព “ភាពមេម៉ាយ” ចំនួន​៣០០​ថ្ងៃ គិតពីថ្ងៃដែលប្ដីស្លាប់ រឺពីរថ្ងៃប្រកាសសាលក្រមដែលសំរេចពីមោឃភាព នៃអាពាហ៍ពិពាហ៍ រឺពីថ្ងៃប្រកាសសាលក្រមស្ថាពរនៃការលែងលះ។​ក្នុង​ករណី​ដែល​តុលា​ការ​ប្រជាជន​បាន​ចេញ​ដី​កា​សំរេច​អោយប្ដីប្រពន្ធនៅបែកគ្នានោះ សាលក្រមនៃការលែងលះត្រូវគិតវិធវភាព តាំងពីថ្ងៃដែលចេញពីដីការនេះ។ ប៉ុន្តែបើនារីរៀបអាពាហ៍ពិពាហ៍មុនផុតរយៈពេល ៣០០ថ្ងៃ ប្ដី​ដែល​រៀប​អាពាហ៍​ពិពាហ៍​ថ្មីនេះ ត្រូវចាត់ទុកជា ឪពុករបស់កូន ដែលកើតក្នុងអាពាហ៍ពិពាហ៍ថ្មីនេះលើកលែងតែមានការជំទាស់ពីប្ដីមុន ដោយមានភស្តុតាងច្បាស់លាស់។

  • មាត្រា ១០

ក្នុងករណីដែលសហព័ទ្ធណាមួយបាត់ខ្លួនកន្លងហួសពីមួយឆ្នាំ គិតពីថ្ងៃដែលបាត់ខ្លួននោះមកដោយគ្មានដំណឹងអ្វីសោះហើយក៏គ្មាននរណាដឹងថា ជននោះស្លាប់រឺរស់ សហព័ទ្ធ​ម្នាក់​ទៀត​អាច​នឹង​រៀប​អាពាហ៍​ពិពាហ៍ទៀតបាន បើផុតរយៈ ១៥ថ្ងៃ គិតពីថ្ងៃប្រកាសសាលក្រមដែ់បញ្ជាក់ថា ជាននោះបានបាត់ខ្លួនពិតមែន។ ជនណាក៏ដោយ មិនអាចប្ដឹងសុំបដិសេធអាពាហ៍ពិពាហ៍ថ្មីនេះបានឡើយ ទោះ​បី​សហព័ទ្ធដែលបាត់ខ្លួននោះ ត្រលប់មកវិញក៏ដោយ។

  • មាត្រា ១១

មុនពេលរៀបអាពាហ៍ពិពាហ៍ អនាគតប្ដីប្រពន្ធត្រូវប្ដឹងដល់គណៈកម្មាធិការប្រជាជនឃុំ រឺសង្កាត់ខាងលំនៅរបស់ នារីដោយមានឪពុក រឺម្ដាយ រឺអ្នកអាណាព្យាបាលចូលរួមផងក៏បាន។

  • មាត្រា ១២

ប្រធានរឺ សមាជិកនៃគណៈកម្មាធិការប្រជាជនឃុំ រឺសង្កាត់ក្នុងឋានៈជាមន្ត្រីអត្រានុកូលដ្ឋានត្រូវ ប្រកាសផ្សាយជា សាធារណៈនូវអាពាហ៍ពិពាហ៍នោះ ដោយបិទប័ណ្ណប្រកាសនៅលំនៅរបស់នារី និងនៅទីស្នាក់ការឃុំ រឺសង្កាត់របស់ ខ្លួន។ ប័ណ្ណប្រកាសពីរទៀតត្រូវផ្ញើទៅជូនមន្ត្រីនុកូលដ្ឋានឃុំ រឺសង្កាត់ខាងបុរស ដើម្បីយកទៅបិទលំនៅរបស់បុរស និងទីស្នាក់ការឃុំ រឺសង្កាត់របស់ខ្លួន ។ ប័ណ្ណប្រកាសត្រូវចុះ ៖

  1. ត្រកូល ឈ្មោះ អាយុ មុខរបរ និងលំនៅនៃអនាគតប្ដីប្រពន្ធ
  2. ត្រកូល ឈ្មោះ អាយុ មុខរបរ និងលំនៅនៃអនាគតប្ដីប្រពន្ធ “បើឪពុករឺម្ដាយស្លាប់ត្រូវដាក់ថាស្លាប់ផង”។
  3. រយ:ពេលប្ដឹងជំទាស់
  • មាត្រា ១៣

ប័ណ្ណប្រកាសត្រូវបិទផ្សាយក្នុងរយៈពេល ១០ថ្ងៃ ដើម្បីអោយជនដែលមានប្រយោជន៍ ក្នុងរឿងនេះដឹងលឺ ហើយ អាចប្ដឹងជំទាស់នឹងអាពាហ៍ពិពាហ៍នោះបាន ប្រសិនបើមានការមិនយល់ព្រមស្របនិងអាពាហ៍ពិពាហ៍នោះ។ ផុតរ យៈពេល១០ថ្ងៃនេះពិធីអាពាហ៍ពិពាហ៍អាចធ្វើទៅបានបើគ្មានការប្ដឹងជំទាស់។

  • មាត្រា ១៤

អាពាហ៍ពិពាហ៍នឹងអាចចាត់ទុកជាត្រឹមត្រូវតាមតាមលក្ខណៈច្បាប់បាន លុះត្រាតែបុរស និងនារី ដែលស្ម័គ្រចិត្តយ កគ្នាជាប្ដីប្រពន្ធចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ខាងលំនៅរបស់នារី។ កិច្ចសន្យាត្រូវចុះក្នុងបញ្ជីអាពាហ៍ពិពាហ៍ ហើយ ត្រូវចុះហត្ថលេខាដោយមន្ត្រីអត្រានុកូលដ្ឋាន ប្ដីប្រពន្ធ និងសាក្សីគ្រប់អាយុការពីរនាក់ ។

ផ្នែកទី ២ អំពីបណ្ដឹងទាស់មិនអោយរៀបអាពាហ៍ពិពាហ៍

  • មាត្រា ១៥

ក្នុងរយៈពេល១០ថ្ងៃ គិតពីថ្ងៃដែលបិទផ្សាយជាសាធារណះ ញាតិក្ដីជនដែលមានប្រយោជន៍ក្នុងរឿងនេះក្ដី អាចនឹងប្ដឹង ជំទាស់មិនអោយរៀបអាពាហ៍ពិពាហ៍បាន។

  • មាត្រា ១៦

បណ្ដឹងទាស់នេះនឹងយកជាការបាន លុះណាតែអ្នកប្ដឹងជំទាស់ ចុះហត្ថលេខាលើពាក្យរបស់ខ្លួនដោយផ្តាល់ដៃខ្លួនឯ ង។ បណ្ដឹងនេះត្រូវចង្អុលលើមូលហេតុនៃការប្ដឹងទាស់។ មូលហេតុដែលអាចយកមកប្ដឹងជំទាស់បាននោះ គឺសមត្ថ ភាពរបស់បុរស រឺនារីរឺមានប្រការណាមួយដែលច្បាប់ហាមឃាត់ក្នុងមាត្រា៥ វាក្យខ័ណ្ឌទី១ មាត្រា៦ មាត្រា៧និង មាត្រា ៨ នៃច្បាប់នេះ ។

  • មាត្រា ១៧

បណ្ដឹងទាស់នោះត្រូវអ្នកប្ដឹងជំទាស់ រឺតំណាង របស់ខ្លួនយកទៅជូនគណ:កម្មធិការប្រជាជនឃុំ រឺសង្កាត់ខាងលំនៅ អនាគតប្រពន្ធ។ គណកម្មាធិការនេះត្រូវសំរេចក្នុងរយពេលបីថ្ងៃ គិតពីថ្ងៃទទួលបណ្ដឹងទាស់។ បើអ្នកប្ដឹងជំទាស់ រឺ អនាគតប្ដីប្រពន្ធ មិនសុខចិត្តនឹងសេចក្ដីសំរេចនេះ គណកម្មាធិការប្រជាជនឃុំ រឺសង្កាត់ត្រូវ បញ្ជួនសំនុំរឿងទៅតុ លាការប្រជាជន ក្នុងរយៈពេលប្រាំថ្ងៃយ៉ាងយូរ គិតពីថ្ងៃទទួលបណ្ដឹងទាស់ដើម្បីសំរេច។

  • មាត្រា ១៨

តុលាការប្រជាជន ត្រូវសំរេចសេចក្ដីពីបណ្ដឹងទាស់ក្នុងរយពេល ៧ថ្ងៃយ៉ាងយូរ គិតពីថ្ងៃបានទទួលសំនុំរឿង។សាល ក្រមរបស់តុលាការប្រជាជន មិនអាចប្ដឹងតវ៉ាបានឡើយទោះបីសាលក្រមនោះវាជាសាលក្រមកំបាំងមុខក៏ដោយ។

  • មាត្រា ១៩

បើតុលាការប្រជាជនបដិសេធបណ្តឹងទាស់ចោលអនាគតប្ដីប្រពន្ធ អាចរៀបអាពាហ៍ពិពាហ៍បាន។ បើតុលាការប្រជា ជនចាត់ទុកបណ្ដឹងទាស់នោះជាត្រឹមត្រូវមន្ត្រីអត្រានុកូលដ្ឋាន ត្រូវបញ្ឈប់មិនអោយរៀបអាពាហ៍ពិពាហ៍។

  • មាត្រា ២០

នៅពេលដែលដឹងថា បុរស រឺនារីជាអសមត្ថជន រឺមានប្រការណាមួយដែលច្បាប់ហាមឃាត់ ដូចមានចែងក្នុងមាត្រា ១៦ មន្ត្រីអត្រានុកូលដ្ឋានមានសិទ្ធិជំទាស់មិនអោយរៀបអាពាហ៍ពិពាហ៍ ដោយ​ធ្វើ​របាយ​ការណ៍ ពីបណ្ដឹងទាស់នេះជូនទៅតុលាការប្រជាជនក្នុងរយពេល២ថ្ងៃយ៉ាងយូរដើម្បីសំរេច។ តុលាការប្រជាជន ត្រូវសំរេចសេចក្ដីតាមបទបញ្ញត្តិដែលមានចែងក្នុងមាត្រា១៨ និង ១០ខាងលើ។

ផ្នែកទី ៣ អំពីមោឃភាពនៃអាពាហ៍ពិពាហ៍

  • មាត្រា ២១

អាពាហ៍ពិពាហ៍ត្រូវទុកជាមោឃ ប្រសិនបើអាពាហ៍ពិពាហ៍នោះ ចុះបញ្ជីនៅពេលដែលសហព័ទ្ធណាម្នាក់ឆ្កួត រឺមិនដឹ ងខុសត្រូវ។ តែបើសហព័ទ្ធនោះបានជាស្រួលឡើងវិញ ហើយហេតុដែលនាំអោយទុកជាមោឃនោះ ត្រូវរលាយ ទៅវិញដែរ ។

  • មាត្រា ២២

អាពាហ៍ពិពាហ៍រវាងបុរសអាយុតិចជាង២០ឆ្នាំ រឺនារីអាយុតិចជាង១៨ ឆ្នាំ ត្រូវទុកជាមោឃ។ អាពាហ៍ពិពាហ៍ដែលទុករវាងបុរសជាមោឃនោះ និងលែងមោឃទៅវិញ កាលបើប្ដី រឺ​ប្រពន្ធ​នោះ​ចំរើន​វ័យ​ដល់​អាយុតាមបញ្ញត្តិច្បាប់ រឺក្នុងករណីដែលមានចែងក្នុងមាត្រា៥ វាក្យខ័ណ្ឌទី២។

  • មាត្រា ២៣

អាពាហ៍ពិពាហ៍ត្រូវទុកជាមោឃ កាលបើសហាព័ទ្ធណាម្នាក់ប្ដឹងថា ខ្លួនត្រូវគេចាប់បង្ខំអោយរៀបអាពាហ៍ពិពាហ៍។ ការប្ដឹងសុំមោឃភាពនៃអាពាហ៍ពិពាហ៍ ត្រូវផុតអាជ្ញាយុកាល ប្រសិនបើការប្ដឹងនោះ មិនធ្វើក្នុងរយ៦ខែគិតពីថ្ងៃ ដែលគេលែងបង្ខំនោះមក ។

  • មាត្រា ២៤

អាពាហ៍ពិពាហ៍ត្រូវទុកជាមោឃ បើចំនងអាពាហ៍ពិពាហ៍មុន របស់សហព័ទ្ធណាម្នាក់មិនទាន់រលាយ។ ការប្ដឹងសុំ មោឃភាពនៃអាពាហ៍ពិពាហ៍ក្រោយ មិនអាចធ្វើបានឡើយ បើក្រោយពីថ្ងៃចុះអាពាហ៍ពិពាហ៍ក្រោយនេះមកអា ពាហ៍ពិពាហ៍មុនត្រូវបានរំលាយ។

  • មាត្រា ២៥

អាពាហ៍ពិពាហ៍រវាងញាតិលោហិត រឺញាតិព័ន្ធក្នុងថ្នាក់ដែលច្បាប់ហាមឃាត់ត្រូវទុកជាមោឃ លើកលែងតែករណី ដែលមានចែងក្នុងមាត្រា៨ វាក្យខ័ណ្ឌទី២។ ការប្ដឹងសុំមោឃភាពនៃអាពាហ៍ពិពាហ៍ខាងលើនេះ មិនអាចផុតអាជ្ញា កាលឡើយ ។

  • មាត្រា ២៦

មានតែសហព័ទ្ធរដ្ឋអាជ្ញា និងជនដែលមានប្រយោជន៍ស្របច្បាប់ក្នុងការប្ដឹងសុំមោឃភាពនៃអាពាហ៍ពិពាហ៍ទេ ទើ បអាចដាក់ពាក្យប្ដឹងសុំមោឃភាពនៃអាពាហ៍ពិពាហ៍ទៅតុលាការប្រជាជនបាន។ បើជនដែលបានដាក់ពាក្យប្ដឹងនោះ ស្លាប់សិទ្ធិវ័ន្តអាចប្ដឹងជំនួសបាន។

  • មាត្រា ២៧

កូនកើតអាពាហ៍ពិពាហ៍ដែលតុលាការបានប្រកាសជាមោឃៈត្រូវទុកជាកូនមានខាន់ស្លា ទោះបីហេតុដែលនាំអោ យមានមោឃភាពនោះ យ៉ាងណាក៏ដោយ។ សិទ្ធិនិង កាតព្វកិច្ចរបស់អូវពុកម្ដាយនិងកូនត្រូវមានដូចគ្នាក្នុងករណី នៃឳពុកម្ដាយលែងលះគ្នា។ ការចែកទ្រព្យសម្បត្តិរវាងប្ដីប្រពន្ធ នៃអាពាហ៍ពិពាហ៍ដែលតុលាការប្រកាសជាមោ ឃត្រូវធ្វើដូចក្នុងករណីលែងលះគ្នាដែរ ។

  • មាត្រា ២៨

តុលាការប្រជាជន ត្រូវចាត់ចែងអោយចំលងសេចក្ដីវិនិច្ឆ័យនៃសាលក្រមស្ថាពរដែលប្រកាសមោឃភាព អាពា ហ៍ពិពាហ៍ចុះនៅរឹមទំព័រ នៃសំបុត្រអាពាហ៍ពិពាហ៍ ដែលត្រូវទុកជាមោឃ។

ផ្នែកទី ៤ សិទ្ធិ និង ករណីកិច្ចរបស់សហព័ទ្ធ

  • មាត្រា ២៩

ក្នុងគ្រួសារ ប្ដីប្រពន្ធត្រូវមានភាពស្មើគ្នា លើគ្រប់ទស្សនៈ។

  • មាត្រា ៣០

ប្ដីប្រពន្ធ មានករណីយកិច្ចស្រលាញ់គ្នាទៅវិញទៅមក ដើម្បីឈានទៅកាន់វឌ្ឍនភាព ព្រមទាំង កសាងគ្រួសារមួ យមានសាមគ្គីភាព និងប្រកបដោយសុភមង្គល ។

  • មាត្រា ៣១

ប្រពន្ធ និងប្ដី មានសិទ្ធិជ្រើសរើសដោយសេរីនូវវិជ្ជាជីវរបស់ខ្លួន មានសិទ្ធិចូលរួមប្រាស្រ័យដោយសេរី ក្នុងសកម្មភា ពនយោបាយវប្បធម៌ និងសង្គម។

  • មាត្រា ៣២

ប្រពន្ធ និងប្ដី មានសិទ្ធិស្មើគ្នាក្នុងការប្រើប្រាស់ការអាស្រ័យផល ការចាត់ចែងទ្រព្យសម្បត្តិរួម។ សហព័ទ្ធម្នាក់ៗ មា នសិទ្ធិពេញលេញក្នុងការប្រើប្រាស់អាស្រ័យផល និងចាត់ចែងទ្រព្យសម្បត្តិផ្ទាល់របស់ខ្លួន។

  • មាត្រា ៣៣

ទ្រព្យសម្បត្តិរួម គឺជាអ្វីៗទាំងអស់ដែលសហព័ទ្ធទាំងពីររកបានជាមួយគ្នា រឺសហព័ទ្ធណាម្នាក់រកបានក្នុងរយពេលមាន ចំនងអាពាហ៍ពិពាហ៍។

  • មាត្រា ៣៤

ត្រូវចាត់ទុកជាទ្រព្យសម្បត្តិផ្ទាល់របស់សហព័ទ្ធ ៖

  1. ទ្រព្យសម្បត្តិដែលសហព័ទ្ធមានមុនរៀបអាពាហ៍ពិពាហ៍។
  2. ២-ទ្រព្យសម្បត្តិ ដែលសហព័ទ្ធបានទទួលជាអំណោយជាមរតក រឺជាអច្ច័យទានក្នុងរយពេលមានចំនងអាពាហ៍ ពិពាហ៍។
  • មាត្រា ៣៥

ត្រូវធ្លាក់លើបន្ទុកទ្រព្យសម្បត្តិរួម ៖

  1. ការផ្គត់ផ្គង់គ្រួសារ និងចំណាយដើម្បីអប់រំ និងបណ្ដុះបណ្ដាលកូន។
  2. បំណុលនិងកាតព្វកិច្ចទាំងឡាយដែលសហព័ទ្ធទាំងពីរបានព្រមព្រៀងគ្នាសំរេចក្នុងពេលមានចំនង អាពាហ៍ពិពាហ៍ រឺដែលសហព័ទ្ធណាម្នាក់សំរេចក្នុងរយពេលមានចំណងអាពាហ៍ពិពាហ៍ ដោយ​មាន​ការយល់ព្រមពីសហព័ទ្ធម្នាក់ទៀត។
  3. ការថែទាំ និង ការគ្រប់គ្រងទ្រព្យសម្បត្តិរួម ។
  • មាត្រា ៣៦

សហ័ទ្ធម្នាក់ៗ អាចប្រើប្រាស់សំភារៈដែលជាទ្រព្យសម្បត្តិរួម តាមការតំរូវនៃសំភារនោះ។ សហព័ទ្ធទាំងពីរនាក់ត្រូវ គ្រប់គ្រងទ្រព្យសម្បត្តិរួមជាមួយគ្នា។ សហព័ន្ធម្នាក់អាចទាមទារអោយសហព័ន្ធម្នាក់ទៀត យល់ព្រមលើវិធានការ ចាំបាច់ ដើម្បីថែទាំទ្រព្យសម្បត្តិរួម រឺរក្សាទុកតំលៃរបស់ទ្រព្យសម្បត្តិនោះ។

  • មាត្រា ៣៧

ទ្រព្យសម្បត្តិរួមអាចលក់ដូរ រឺធ្វើអំណោយបាន លុះត្រាតែមានការព្រមព្រៀងពីសហព័ទ្ធទាំងពីរ។

ជំពូកទី៣ អំពីការលែងលះគ្នា

ផ្នែកទី១ អំពីមូលហេតុនៃការលែងលះគ្នា

  • មាត្រា ៣៨

ការលែងលះគ្នា គឺការផ្ដាច់ចំនងអាពាហ៍ពិពាហ៍របស់ប្ដីប្រពន្ធដែលបានរៀបការពេញច្បាប់ក្នុងពេលរស់នៅទាំងពីរនាក់។

  • មាត្រា ៣៩

ប្ដីរឺ ប្រពន្ធ អាចប្ដឹងសុំលែងលះគ្នាបាន កាលបើមានមូលហេតុគ្រប់គ្រាន់បញ្ជាក់ថា ខ្លួនពុំអាចរួមរស់ជាមួយគ្នាតទៅទៀតបាន។ មូលហេតុជាអាទិ៍ មានដូចខាងក្រោមនេះ

  1. ការចុះចោលលំនៅសង្វាស ដោយអិតមូលហេតុត្រឹមត្រូវហើយអិតមានផ្គត់ផ្គង់ស្បៀងអាហារ និងទំនុកបំរុងកូនសោះ។
  2. វាយដំឃោរឃៅ ធ្វើទុកបុកម្នេញប្រមាថមើលងាយធ្ងន់ធ្ងរចំពោះសហព័ទ្ធ រឺចំពោះបុព្វញាតិរបស់សហព័ទ្ធនេះ។
  3. មានចរិយាផ្ទុយពីសីលធម៌ រឺប្រព្រឹត្តអនាចារ
  4. អពលានុភាពនៃលិង្គ
  5. បែកគ្នាអស់រយជាង ១ឆ្នាំ។
  • មាត្រា ៤០

ប្ដីប្រពន្ធអាចលែងលះគ្នាដោយស្ម័គ្រចិត្តបាន។

ផ្នែកទី ២ អំពីនីតិវិធីនៃការលែងលះគ្នា

  • មាត្រា ៤១

ការសំរេចអំពីការលែងលះគ្នា ជាសមត្ថកិច្ចរបស់តុលាការប្រជាជនខេត្តក្រុង ខាងលំនៅរបស់ចុងចំលើយ។

  • មាត្រា ៤២

បណ្ដឹងសុំលែងលះគ្នា ត្រូវធ្វើជាលាយល័ក្ខណ៍អក្សរ ចុះមូលហេតុដែលនាំអោយលែងលះគ្នា។ បណ្ដឹងនោះត្រូវ ដើមចោទ យកទៅជូនតុលាការប្រជាជនខេត្តក្រុងផ្ទាល់ក៏បាន រឺជូនគណ:ប្រជាជនឃុំរឺសង្កាត់ ខាងលំនៅរបស់ចុង ចំលើយដោយយខ្លួនអែងផ្ទាល់ក៏បាន។ ក្នុងករណីខាងក្រោយនេះ គណ:កម្មាធិការប្រជាជនឃុំរឺសង្កាត់ ត្រូវធ្វើកា រផ្សះផ្សាក្នុងរយ ១៥ថ្ងៃ ក្រោយពីបានទទួលពាក្យបណ្ដឹង។ បើផ្សះផ្សាពុំបានសំរេច ត្រូវបញ្ជូនសំនុំរឿងជាបន្ទាន់ទៅ តុលាការប្រជាជនខេត្តក្រុង។

  • មាត្រា ៤៣

តុលាការប្រជាជនខេត្តក្រុង ត្រូវអញ្ជើញអ្នកប្ដឹងអោយចូលមក ហើយសំរួលយ៉ាងណាតាមដែលខ្លួនយល់ឃើញ ដើម្បីបញ្ចូលចិត្តអ្នកនោះអោយឈប់ប្ដឹង លើកលែងតែតុលាការប្រជាជនខេត្ត-ក្រុងយល់ឃើញថាពាក្យសុំលែង លះគ្នានេះមានអាងហេតុធ្ងន់ធ្ងរណាស់។

  • មាត្រា ៤៤

ក្រោយពីបានទទួលបណ្ដឹងសុំលែងលះ បើយល់ឃើញថាការចាំបាច់ តុលាការប្រជាជនខេត្ត ក្រុងអាចចាត់វិធានកា របណ្ដោះអាសន្នបាន ដូចជាការបំបែកលំនៅប្ដីប្រពន្ធ ការអោយថែរក្សាកូនថែរក្សាទ្រព្យសម្បត្តិ ការផ្ដល់អាហារ កិច្ច។ ក្នុងករណីនេះ មេធាវីនៃគូភាគីអាចចូលរួមស្ដាប់បាន។

  • មាត្រា ៤៥

ប្រសិនបើដើមចោទនៅតែទទូចសុំលែង តុលាការប្រជាជនខេត្ត-ក្រុង ត្រូវអញ្ជើញប្ដីប្រពន្ធអោយ ចូលមកកាន់ តុលាការជាប្រញាប់ដើម្បីធ្វើការផ្សះផ្សា។ ក្នុងករណីនេះមេធាវីមិនត្រូវចូលរួមស្ដាប់ទេ។

  • មាត្រា ៤៦

ប្រសិនបើផ្សះផ្សារចំពោះមុខដើមចោទនិងចុងចំលើយ ហើយនៅតែពុំបានសំរេចតុលាការប្រជាជន ខេត្ត ក្រុងអា ចធ្វើការផ្សះផ្សាជាលើកទី ២ បាន។

  • មាត្រា ៤៧

ប្រសិនបើនៅពេលផ្សះផ្សាលើកទី១ ដើមចោទរឺចុងចម្លើយ ដែលទទួលបានដីកាអញ្ជើញដោយត្រឹមត្រូវ ហើយមិ នមកបង្ហាញខ្លួនតាមការអញ្ជើញនោះ តុលាការប្រជាជនខេត្តក្រុងត្រូវអញ្ជើញភាគីទាំងពីរនោះជាលើកទី២ ដើម្បី ធ្វើការផ្សះផ្សា។

  • មាត្រា ៤៨

ប្រសិនបើដើមចោទ ដែលបានទទួលដីការអញ្ជើញដោយត្រឹមត្រូវ ហើយមិនបានមកកាន់តុលាការប្រជាជនខេត្ត ក្រុងទាំងលើកទី១ ទាំងលើកទី២ ដោយគ្មានមូលហេតុច្បាស់នោះ ត្រូវចាត់ទុកថាសុខចិត្តឈប់ប្ដឹង។

  • មាត្រា ៤៩

ប្រសិនបើចុងចម្លើយបានទទួលដីការអញ្ជើញដោយត្រឹមត្រូវ ហើយនៅតែមិនព្រមចូលខ្លួនមកកាន់ តុលាការប្រ ជាជនខេត្តក្រុង ទាំងលើកទី១ ទាំងលើកទី២ ដោយគ្មានមូលហេតុនោះត្រូវចាត់ទុកថា មិនព្រមសះជានឹងគ្នា ។

  • មាត្រា ៥០

ប្រសិនបើមានអ្នកដែលមិនបានមកតាមដីកាអញ្ជើញលើទី១ មិនមែនជាអ្នកមិនបានមកលើកទី២ទេ តុលាការប្រ ជាជនខេត្តក្រុង ត្រូវអញ្ជើញភាគីនោះមកផ្សះផ្សាជាលើកទី៣។

  • មាត្រា ៥១

ការផ្សះផ្សាម្ដងៗត្រូវអោយឃ្លាតពីគ្នា១ខែយ៉ាងឆាប់ និង២ខែយ៉ាងយូរ។

  • មាត្រា ៥២

ការផ្សះផ្សាម្ដងៗ ទោះបីបានលទ្ធផលយ៉ាងណាក្ដី ត្រូវចុះក្នុងកំណត់ហេតុបញ្ជាក់អំពីការផ្សះផ្សា បានសំរេចមិនបាន សំរេច រឺភាគីមិនបានចូល ហើយចៅក្រមទទួលបន្ទុកការផ្សះផ្សាត្រូវចុះហត្ថលេខាលើកំណត់ហេតុនោះជាមួយភា គីវត្តមាន និងលេខាធិការក្រលាបញ្ជី។

  • មាត្រា ៥៣

បើការផ្សះផ្សាមិនបានសំរេច តុលាការប្រជាជនខេត្ត ក្រុង ត្រូវអញ្ជើញប្ដី ប្រពន្ធអោយចូលមកកាន់តុលាការប្រ ជាជនដើម្បីជំនុំជំរះ។

  • មាត្រា ៥៤

ប្រសិនបើដើមចោទ ត្រូវបានតុលាការប្រជាជនអញ្ជើញដោយត្រឹមត្រូវ ហើយមិនបានមកបង្ហាញ ខ្លួនចំពោះតុលា ការប្រជាជននិងមិនបានជូនសេចក្ដីដោះសារ រឺមិនបានសុំអោយបង្អង់សេចក្ដីទៅថ្ងៃក្រោយទេនោះត្រូវចាត់ ទុកថា សុខចិត្តឈប់ប្ដឹងវិញហើយ។ ក្នុងករណីនេះត្រូវចេញសាលក្រមចំណាយរឿងក្ដីនោះចោល។

  • មាត្រា ៥៥

ប្រសិនបើចុងចំលើយ មិនបានចូលកាន់តុលាការប្រជាជន ក្នុងល័ក្ខខ័ណ្ឌដូចខាងលើនេះដែរហើយ បើយល់ឃើញ ថា ហេតុដែលដើមចោទប្ដឹងនោះមានភ័ស្តុតាងពិតប្រាកដ ហើយតុលាការប្រជាជនអាចសំរេចសេចក្ដីអោយ លែង លះគ្នាបាន។ បើបណ្ដឹងនោះមិនទាន់មានភស្តុតាងគ្រប់គ្រាន់ទេ តុលាការប្រជាជនត្រូវធ្វើការអង្កេតស៊ើបសួរ អំពី រឿងនោះ។

  • មាត្រា ៥៦

បើចុងចំលើយប្រកែកថា សេចក្ដីដែលប្ដឹងពីខ្លួននោះមិនពិតទេ តុលាការប្រជាជនត្រូវបញ្ជាអោយធ្វើការអង្កេត ស៊ើបសួរ។

  • មាត្រា ៥៧

ក្នុងរឿងដែលលែងលះគ្នា បើមានការត្រូវអង្កេតស៊ើបសួរ។ តុលាការប្រជាជនត្រូវធ្វើការអង្កេតស៊ើបសួរជាបន្ទា ន់ត្រូវបង្គាប់អោយគូភាគីជូនភ័ស្តុតាងចាំបាច់នានា អញ្ជើញសាក្សីដែលមានប្រយោជន៍ក្នុងរឿងនេះ និងចាត់វិធាន ការទៅបើយល់ថាគូរចាត់។

  • មាត្រា ៥៨

ក្នុងករណីសុំលែងលះដោយព្រមព្រៀងគ្នា បើក្រោយពីការអង្កេតស៊ើបសួរឃើញថា ការសុំលែងលះគ្នានោះធ្វើ ដោយគ្មានការបង្ខិតបង្ខំ និងដោយស្ម័គ្រចិត្តពិតប្រាកដ តុលាការប្រជាជនត្រូវសំរេចអោយលែងលះគ្នា។

  • មាត្រា ៥៩

ក្នុងករណីសុំលែងលះដោយអែកតោភាគី បើក្រោយពីការអង្កេតស៊ើបសួរឃើញថា ស្ថានភាពរវាងប្ដី ប្រពន្ធមាន ភាពធ្ងន់ធ្ងរ ការរួមរស់ជាមួយគ្នាមិនអាចពន្យាយូរបាន គោលបំណងអាពាហ៍ពិពាហ៍លែងបានសំរេចតុលាការប្រជា ជនត្រូវសំរេចអោយលែងលះគ្នា ។

  • មាត្រា ៦០

តុលាការប្រជាជនអាចស៊ើបសួរ និងធ្វើការជំនុំជំរះដោយសំងាត់បាន។

  • មាត្រា ៦១

ការវិនិច្ឆ័យដល់អង្គសេចក្ដី ត្រូវតែធ្វើក្នុងរយ១៥ថ្ងៃ គិតពីថ្ងៃអង្កេតសេចក្ដីស៊ើបសួររួចមក ។

  • មាត្រា ៦២

តាមគោលការណ៍សាលក្រមលែងលះគ្នា ត្រូវសំរេចនៅចំពោះមុខគូក្ដី។ ប្រសិនបើសាលក្រមនោះ ជាសាលក្រ មកំបាំងមុខ គូក្ដីអាចប្ដឹងទាស់បានក្នុងរយ១៥ថ្ងៃ។ រយពេលនេះគិតពីថ្ងៃ ដែលបានអោយដំណឹងពីសាលក្រមកំបាំង មុខដល់គូក្ដីផ្ទាល់រឺដល់លំនៅរបស់គូក្ដី។

  • មាត្រា ៦៣

បណ្ដឹងទាស់នឹងសាលក្រមកំបាំងមុខ ក្រមដោយសាម៉ីខ្លួន ជាលាយលក្ខណ៍អក្សរ រឺដោយផ្ទាល់នៅតុលាការប្រជា ជនខេត្តក្រុង។ បណ្ដឹងទាស់នាំអោយផ្អាកការអនុវត្តសាលក្រម ។

  • មាត្រា ៦៤

ប្រសិនបើផុតរយពេលប្ដឹងទាស់ បានប្ដឹងក្នុងរយ:ពេលកំណត់ ប៉ុន្តែមិនបានចូលខ្លួនមកក្នុងពេល ជំនុំជំរះ ដោយគ្មាន មូលហេតុ នោះសាលក្រមកំបាំងមុខត្រូវតំកល់ទុកជាបានការនឹងទៅជាសាលក្រមស្ថាពរ។

  • មាត្រា ៦៥

ប្រសិនបើអ្នកប្ដឹងទាស់ បានប្ដឹងក្នុងរយពេលកំណត់ ប៉ុន្តែមិនបានចូលខ្លួនមកក្នុងពេលជំនុំជំរះ ដោយគ្មានមូលហេតុ នោះសាលក្រមកំបាំងមុខ ត្រូវតំកល់ទុកជាបានការ និងទៅជាសាលក្រមស្ថាពរ។

  • មាត្រា ៦៦

ប្រសិនបើបណ្ដឹងទាស់ត្រឹមត្រូវតាមទំរង់ច្បាប់ តុលាការប្រជាជនខេត្តក្រុងត្រូវពិនិត្យនិងជំនុំជំរះ សាជាថ្មីលើអង្គ សេចក្ដី។ តុលាការប្រជាជនអាចតំកល់ កែប្រែ រឺបដិសេធសាលក្រមកំបាំងមុខ ដែលបានសំរេចសេចក្ដីលើកមុន បាន កុំអោយតែបំពានលើច្បាប់ រឺគោលការណ៍នៃច្បាប់។

  • មាត្រា ៦៧

កាលបើសាលក្រមលែងលះជាសាលក្រមស្ថាពរ តុលាការប្រជាជនខេត្ត-ក្រុង ត្រូវចាត់ចែងអោយ ចំលងសេច ក្ដីវិនិច្ឆ័យនៃសាលក្រមស្ថាពរនោះ ចុះនៅរឹមទំព័រនៃសំបុត្រអាពាហ៍ពិពាហ៍ដែលត្រូវរលាយ ។

  • មាត្រា ៦៨

ប្រសិនបើប្រពន្ធមានផ្ទៃពោះ ប្ដីអាចនឹងសុំលែងលះបាន លុះត្រាតែប្រពន្ធនោះសំរាលកូនរួចបាន ១ឆ្នាំសិន។ ការ បន្ថយសិទ្ធិខាងលើ មិនត្រូវអនុវត្តលើនារីទេ។ នារីអាចសុំលែងលះបាននៅពេលមានផ្ទៃពោះ។

ផ្នែកទី ៣ អំពីអានុភាពនៃការលែងលះ

  • មាត្រា ៦៩

ការលែងលះគ្នារំសាយអានុភាពអាពាហ៍ពិពាហ៍ ចាប់ពីថ្ងៃដែលការលែងលះគ្នានោះទៅជាស្ថាពរ។

  • មាត្រា ៧០

ក្នុងករណីនៃការលែងលះគ្នា ទ្រព្យសម្បត្តិត្រូវបែងចែកទៅតាមការព្រមព្រៀងនៃភាគីទាំងសងខាង។ បើគ្មានការ ព្រមព្រៀងសហព័ទ្ធម្នាក់ៗ ត្រូវយកតែទ្រព្យសម្បត្តិដែលខ្លួន បានទទួលជាមត៌កភក្ដី ជាអំណោយក្ដីជាអច្ច័យទានក្ដី ក្នុងរយៈមានចំណងអាពាហ៍ពិពាហ៍ប៉ុណ្ណោះ ។ ក្រៅពីនេះ សហព័ទ្ធម្នាក់ៗ មានសិទ្ធិត្រូវបានទ្រព្យសម្បត្តិរួមពាក់កណ្ដាលម្នាក់។ ប៉ុន្តែក្នុងករណីពិសេសនិងតាមសំ នើររបស់សហព័ទ្ធណាមួយ តុលាការប្រជាជនអាចសំរេចសេចក្ដីចែកទ្រព្យសម្បត្តិរួម ផ្សេងពីគោលការណ៍ខាង លើបានដោយគិតទៅដល់ផលប្រយោជន៍របស់កូននិងផលិតកម្ម។ ការងារនៃគេហកិច្ច ត្រូវចាត់ទុកជាមានតំលៃ ស្មើនឹងការងារផលិតកម្ម។

  • មាត្រា ៧១

ប្រសិនបើទ្រព្យសម្បត្តិផ្ទាល់របស់សហព័ទ្ធម្នាក់ត្រូវសហព័ទ្ធម្នាក់ទៀតបំផ្លាញ សហព័ទ្ធនេះត្រូវតែសងតំលៃទ្រព្យ នោះវិញ។

  • មាត្រា ៧២

សាលក្រមដែលកាត់អោយប្ដីប្រពន្ធលែងលះគ្នានោះត្រូវសំរេចអំពីអំណាចមេបា ដែលត្រូវប្រគល់អោយ ទៅអូវ ពុករឺទៅម្ដាយ ហើយនឹងត្រូវសំរេចអំពីការប្រាស្រ័យទាក់ទងរវាងអូវពុកម្ដាយនិងកូននោះផង។

  • មាត្រា ៧៣

ដើម្បីផលប្រយោជន៍របស់កូន ការអោយភាគីណាមួយរក្សាកូន ត្រូវសំរេចតាមការយល់ព្រមនៃប្ដី ប្រពន្ធដែល លែងលះគ្នានោះ។ តាមគោលការណ៍កូនដែលនៅបៅដោះត្រូវបានទៅម្ដាយរក្សា។ ក្នុងករណីដែលគូភាគីទាំងសង ខាងមិនអែកភាពគ្នាលើការរក្សាកូន តុលាការជាអ្នកសំរេច។

  • មាត្រា ៧៤

អូវពុកម្ដាយដែលលែងលះគ្នា ត្រូវជួយផ្គត់ផ្គង់ជួយបីបាច់់រក្សា ជួយផ្ដល់សោហ៊ុយអប់រំនិងរៀនសូត្រ ដល់កូនតាលទ្ធ ភាពរបស់ខ្លួន។ កំរិតអាហារកិច្ចដែលត្រូវអោយទៅកូន ត្រូវសំរេចតាមការព្រមព្រៀងនៃសហព័ទ្ធដែលលែងលះ គ្នា។ ក្នុងករណីដែលគូភាគីទាំងសងខាង មិនអែកភាពគ្នា តុលាការប្រជាជនត្រូវសំរេច ដោយផ្អែកទៅតាមលទ្ធភា ពរបស់សហព័ទ្ធម្នាក់ៗ។ អាហារកិច្ចត្រូវផ្ដល់អោយកូនរហូតដល់កូនមាននីតិភាព។

  • មាត្រា ៧៥

ភាគីដែលមិនបានរក្សាកូន មានសិទ្ធិទៅសួរសុខទុក្ខកូន។ ភាគីដែលទទួលសិទ្ធិរក្សាកូនត្រូវបង្ក លក្ខណងាយស្រួល គ្រប់បែបយ៉ាងដល់ភាគីម្ខាងទៀត។ ភាគីដែលមិនបានរក្សាកូន មានសិទ្ធិប្ដឹងទៅតុលាការប្រជាជនគ្រប់ពេលវេលា អោយដកសិទ្ធិរក្សាកូនពីភាគីម្ខាងនោះ បានបើមានការប៉ះពាល់ដល់ផលប្រយោជន៍របស់កូន។

  • មាត្រា ៧៦

ក្នុងករណីលែងលះគ្នា ភាគីដែលគ្មានកំហុស ហើយខ្វះខាតអាចស្នើសុំអាហារកិច្ចពីភាគីម្ខាងទៀតបាន។ ភាគីខាង ក្រោយនេះត្រូវតែជួយឧបត្ថម្ភទៅតាមលទ្ធភាពរបស់ខ្លួន។ កំរិតអាហារកិច្ចត្រូវសំរេចតាមការយល់ព្រមរបស់គូ ភាគីទាំងសងខាង។ ក្នុងករណីដែលគូភាគីទាំងសងខាង មិនអែកភាពគ្នា តុលាការប្រជាជនត្រូវសំរេចសេចក្ដី។ បើ ជនដែលទទួល អាហារកិច្ចរៀបអាពាហ៍ពិពាហ៍ថ្មីទៀត ជននោះឈប់មានសិទ្ធទទួលអាហារកិច្ចទៀតហើយ។

  • មាត្រា ៧៧

តុលាការប្រជាជនខេត្ត-ក្រុង អាចកែប្រែដោយបង្កើនរឺបន្ថយកំរិតអាហារកិច្ចបាន បើមានសំណូមពររបស់ភាគីម្ខា ង។ ការបង្កើន រឺបន្ថយកំរិតអាហារកិច្ចនោះត្រូវធ្វើឡើងតាមលទ្ធភាពនៃភាគីដែលផ្ដល់អាហារកិច្ច និងតាមសេច ក្ដីត្រូវការនៃភាគីដែលទទួលអាហារកិច្ច។ អាហារកិច្ចអាចផ្ដល់អោយជាទឹកប្រាក់ រឺជារបស់។

  • មាត្រា ៧៨

ការមិនព្រមបង់អាហារកិច្ចដូចបានចែងខាងលើនេះ ចាត់ទុកជាបទល្មើសព្រហ្មទណ្ឌដែលនឹងត្រូវផ្ដន់ទាទោសតាម ច្បាប់ជាធរមាន បើកាលណាមានភ័ស្តុតាងបញ្ជាក់ថាជនដែលត្រូវផ្ដល់អាហារកិច្ចនោះមិនស្មោះត្រង់។

តារាងនៃថ្នាក់ញាតិភាព ចំពោះខ្សែផ្ទាល់ ក៏ដូចជាសាខាញាតិសុទ្ធតែមានញាតិលោហិតនិងញាតិពន្ធ។ ញាតិលោហិតញាតិដែលមានឈាម ជាមួយគ្នា។ ញាតិពន្ធសាច់ថ្លៃ (បងថ្លៃ ប្អូនថ្លៃ អូវពុក-ម្ដាយក្មេក និងកូនប្រសារ ជីតា ជីដូនក្មេក និងចៅប្រសា)។ សាខាញាតិ ញាតិដែលកើតពីអូវពុកម្ដាយជាមួយគ្នា គឺរួមអូវពុកម្ដាយ រឺរួមតែអូវពុកគឺអូវពុកជាមួយគ្នា ម្ដាយទីទៃ រឺក៏រួមតែម្ដាយ គឺម្ដាយជាមួយគ្នាអូវពុកទីទៃ។

ជំពូកទី ៤ អំពីអាពាហ៍ពិពាហ៍នៅឯបរទេស និង អាពាហ៍ពិពាហ៍ជាមួយបរទេស

ផ្នែកទី ១ អំពីអាពាហ៍ពិពាហ៍

  • មាត្រា ៧៩

អាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជា និងពលរដ្ឋកម្ពុជានិងជនបរទេស ដែលរស់នៅអែបរទេស ត្រូវប្រព្រឹត្តទៅនៅចំ ពោះមុខមន្ត្រីអត្រានុកូលដ្ឋាននៃស្ថានទូត រឺស្ថានកុងស៊ុលនៃរដ្ឋកម្ពុជាប្រចាំនៅប្រទេស ដែលគូភាគីមានទីលំនៅ។ ក្នុងករណីដែលអាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជា និងពលរដ្ឋកម្ពុជានិងអាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជានិងជនបរទេ សបានប្រព្រឹត្តទៅ ត្រឹមត្រូវតាមទំរង់នៃអាពាហ៍ពិពាហ៍នោះ ត្រូវបានទទួលស្គាល់យកជាការបាននៅរដ្ឋកម្ពុជាប្រសិ នបើអាពាហ៍ពិពាហ៍នោះ មិនផ្ទុយនិងបទញ្ញត្តិច្បាប់នៃរដ្ឋកម្ពុជា។ លិខិតបញ្ជាក់អាពាហ៍ពិពាហ៍ រឺសេចក្ដីចំលងលិខិ តអាពាហ៍ពិពាហ៍នេះត្រូវយកមកចុះ ក្នុងបញ្ជីអាពាហ៍ពិពាហ៍នៃស្ថានទូត រឺស្ថានកុងស៊ុលនៃរដ្ឋកម្ពុជា រឺគូស្វាមីភរិយា មកតាំងទីលំនៅនៅរដ្ឋកម្ពុជា ត្រូវយកមកចុះក្នុងបញ្ជីអាពាហ៍ពិពាហ៍នៅឃុំ រឺសង្កាត់ដែលមកតាំងទីលំនៅនោះ។

  • មាត្រា ៨០

អាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជា និងជនបរទេសដែលរស់នៅរដ្ឋកម្ពុជា ត្រូវប្រព្រឹត្តទៅតាមច្បាប់ នៃរដ្ឋកម្ពុជា ។

ផ្នែកទី ២ រំលាយអាពាហ៍ពិពាហ៍

  • មាត្រា ៨១

ការរំលាយអាពាហ៍ពិពាហ៍ ដែលធ្វើនៅឯបរទេសរវាងប្រជាពលរដ្ឋកម្ពុជានិងពលរដ្ឋកម្ពុជា រឺរវាងពលរដ្ឋកម្ពុជានិងជនបរទេសដែលរស់នៅឯបរទេស​ត្រូវ​បាន​ទទួល​ស្គាល់​យក​ជា​ការ​បាន​នៅ​រដ្ឋ​កម្ពុជា​។​​

    • ការរំលាយអាពាហ៍ពិពាហ៍រវាងជនបរទេស និងជនបរទេស រឺការរំលាយអាពាហ៍ពិពាហ៍រវាងជនបរទេស និងជនបរទេសនៅរដ្ឋកម្ពុជា ត្រូវធ្វើតាមច្បាប់នៃរដ្ឋកម្ពុជា ។
    • តុលាការប្រជាជននៃរដ្ឋកម្ពុជា មានសមត្ថកិច្ចសំរេចលើបណ្ដឹងសុំរំលាយអាពាហ៍ពិពាហ៍ របស់សហព័ទ្ធណាមួយដែលចូលមកតាំងទីលំនៅ នៅរដ្ឋកម្ពុជា។

ជំពូកទី៥ អំពីគ្រួសារ

ផ្នែកទី១ អំពីកូនមានខាន់ស្លា

  • មាត្រា ៨២

កូននិងទុកជាកូនមានខាន់ស្លា លុះត្រាតែកូននោះកើតមកពីឪពុកម្ដាយដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា និង លុះត្រាតែម្ដាយនៃកូននោះ មានគភ៌ក្នុងរយពេលដែលឪពុកម្ដាយនៅជាប់ចំណងអាពាហ៍ពិពាហ៍និងគ្នា បានន័យ ថាកូនដែលកើត១៨០ថ្ងៃយ៉ាងតិចក្រោយថ្ងៃរៀបអាពាហ៍ពិពាហ៍ រឺក្នុងរយ:ពេល៣០០ថ្ងៃ គិតពីថ្ងៃដាច់ចំណងអាពា ហ៍ពិពាហ៍ ។

  • មាត្រា ៨៣

កូនដែលកើតក្នុងរយ:ពេលតិចជាង ១៨០ថ្ងៃ គិតពីថ្ងៃរៀបអាពាហ៍ពិពាហ៍ និងចាត់ថា ទុកជាកូនរបស់ប្ដីនៃម្ដាយបា ន កាលបើមានភស្តុតាងច្បាស់ ប្ដីនេះបានដឹងថាប្រពន្ធរបស់ខ្លួនមានផ្ទៃពោះតាំងពីមុនថ្ងៃរៀបអាពាហ៍ ពិពាហ៍មក ម្លេះ រឺក៏ព្រមទទួលស្គាល់ថាខ្លួនជាឪពុករបស់កូននោះ។ បើមិនដូច្នេះទេប្ដីរបស់ម្ដាយនៃកូននោះអាច បដិសេធថា ខ្លួនមិនមែនជាឪពុករបស់កូននោះបាន ដោយមិនចាំបាច់បង្ហាញភស្តុតាងថា ខ្លួនមិនមែនជាឪពុក។

  • មាត្រា ៨៤

កូនដែលកើតក្នុងល័ក្ខខ័ណ្ឌនៃពេលដែលមានចែងក្នុងមាត្រា៨២ ជាភស្តុតាងយ៉ាងមាំ តំរូវអោយសន្មតថា ប្ដីនៃម្ដា យអាចមិនទទួលស្គាល់ថា កូននោះជាកូនរបស់ខ្លួនបាន លុះណាតែប្ដីនោះប្ដឹងបដិសេធបិតុភាព។

  • មាត្រា ៨៥

ការប្ដឹងប្រកែកមិនទទួលស្គាល់បិតុភាព ត្រូវប្ដីប្ដឹងពីម្ដាយនិងកូនចំពោះមុខតុលាការប្រជាជនខាង លំនៅនៃម្ដាយ ក្នុងរយពេល២ខែ គិតពីថ្ងៃដែលខ្លួនបានដឹងពីកំណើតនៃកូននោះ។

  • មាត្រា ៨៦

ប្ដីត្រូវជូនភស្តុតាងថា កាលប្រពន្ធខ្លួនមានគភ៌ក្នុងរយពេលដែល ច្បាប់បានកំនត់នោះ ខ្លួនមានវិបត្តិខាងរូបកាយមិន អាចរួមដំណេកជាម្ដាយនៃកូននោះបានទេ។ វិបត្តិខាងរូបកាយដែលពុំអាចអោយរួមដំណេកបាននេះ អាចកើតពី ហេតុពីរយ៉ាង ៖

  1. ប្ដីប្រពន្ធរស់នៅដាច់ឆ្ងាយពីគ្នា
  2. ប្ដីគ្មានពលានុភាពបណ្ដាលមកពីកាយវិកលកម្មដែលមិនអាចអោយបន្តពូជបាន។
  • មាត្រា ៨៧

ទាយាទខាងប្ដី អាចនឹងប្ដឹងបដិសេធកូននោះជួសបានក្នុងរយពេលដែលមានចែងក្នុងមាត្រា៨៥ ប្រសិនបើប្ដីនោះ មិនអាចប្ដឹងបានដោយប្ដីនោះស្លាប់បាត់ខ្លួន រឺក៏ឆ្កួតលីលា។ ទាយាទខាងប្ដីអាចនឹងបន្តការប្ដឹងបដិសេធកូននោះបាន ប្រសិនបើក្នុងរយដែលមានចែងក្នុងមាត្រា៨៥ ប្ដីនោះបានប្ដឹងបដិសេធរួចហើយ ហើយស្លាប់បាត់ខ្លួន រឺក៏ឆ្កួតលីលា

  • មាត្រា ៨៨

សាលក្រមដែលសំរេចទទួលបណ្ដឹងបដិសេធនោះទុកជាត្រឹមត្រូវ ត្រូវបង្គាប់អោយលុបឈ្មោះប្ដីនោះចេញពីបញ្ជី សំបុត្រកំណើតរបស់ខ្លួន ហើយអោយដកត្រកូលឪពុកចេញពីកូនដោយយកត្រកូលម្ដាយដាក់ជំនួសវិញ។

  • មាត្រា ៨៩

ត្រូវបញ្ជូនសេចក្ដីសំរេច នៃសាលក្រមទៅអោយមន្ត្រីអាត្រានុកូលដ្ឋាន ដែលបានធ្វើសំបុត្រកំណើតរបស់កូន នោះដើម្បីអោយចំលងដាក់ក្នុងបញ្ជីសំបុត្រកំណើតកូនហើយចុះ និទ្ទេសនៅលើរឹមទំព័រសំបុត្រកំណើតដែលត្រូវ កែនោះ។

ផ្នែកទី២ អំពីកូនឥតខាន់ស្លា

  • មាត្រា ៩០

ដែលហៅថាកូនឥតខាន់ស្លា គឺកូនដែលកើតពីឪពុកម្ដាយគ្មានចំណងអាពាហ៍ពិពាហ៍ ។

  • មាត្រា ៩១

នៅពេលធ្វើសំបុត្រកំណើត បើឪពុកម្ដាយដែលគ្មានចំណងអាពាហ៍ពិពាហ៍ បានឆ្លើយទទួលស្គាល់ ដោយជាក់លា ក់នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋានថា កូនដែលកើតមកនោះជាកូនរបស់ខ្លួន នោះត្រូវចាត់ទុកឪពុក ម្ដាយនេះ ថាឪពុកម្ដាយរបស់ក្មេងនោះ។

  • មាត្រា ៩២

បើមានតែឪពុក រឺមានតែម្ដាយឆ្លើយទទួលស្គាល់តែម្នាក់អែងទេ កូននោះត្រូវចាត់ទុកជាកូនរបស់ អ្នកដែលបាន ឆ្លើយទទួលស្គាល់តែម្នាក់អែងប៉ុណ្ណោះ។

  • មាត្រា ៩៣

ក្រោយពេលដែលឪពុក រឺម្ដាយបានប្ដឹងចុះសំបុត្រកំណើតកូន ឪពុក រឺម្ដាយណា ដែលមិនបាន ទទួលស្គាល់ឪពុក រឺម្ដាយនោះអាចប្ដឹងសុំទទួលស្គាល់កូនជាក្រោយបាន។

  • មាត្រា ៩៤

កូនឥតខាន់ស្លាដែលឪពុកម្ដាយបានទទួលស្គាល់នឹងទៅជាកូនមានខាន់ស្លាបានបើក្រោយពីកំណើត របស់កូននោះ ឪពុកម្ដាយរបស់កូននោះ បានចុះអាពាហ៍ពិពាហ៍ជាមួយគ្នា។ ការទទួលស្គាល់កូន អាចផ្ញើនៅពេលមុនចុះអាពាហ៍ ពិពាហ៍ធ្វើដំណាលគ្នា នឹងពេលចុះអាពាហ៍ពិពាហ៍ រឺក្រោយពេលចុះអាពាហ៍ពិពាហ៍ក៏បាន។

ផ្នែកទី ៣ អំពីការស្វែងរកបិតុភាព រឺមាតុភាពនៃកូនឥតខាន់ស្លា

  • មាត្រា ៩៥

បើគ្មានលិខិតអ្វីទទួលស្គាល់ដោយស្ម័គ្រចិត្តនូវកូនឥតខាន់ស្លាទេ នោះតុលាការប្រជាជនអាចតំរូវអោយឪពុក រឺម្ដា យអោយខ្លួនបាន។

  • មាត្រា ៩៦

កូនឥតខាន់ស្លាដែលឪពុករឺម្ដាយមិនបានទទួលស្គាល់ មានសិទ្ធប្ដឹងទៅតុលាការប្រជាជនរកឪពុក រឺម្ដាយអោយ ខ្លួនបាន ។

  • មាត្រា ៩៧

បណ្ដឹងសុំអោយតុលាការប្រជាជន តំរូវអោយឪពុក រឺម្ដាយទទួលស្គាល់នោះមាននីតិភាព។ នីតិភាពត្រូវកំណត់ចា ប់ពីអាយុ១៨ឆ្នាំឡើងទៅ។ ក្នុងពេលកូនអិតខាន់ស្លា នៅក្នុងអនីតិភាពនៅឡើយអ្នកអាណាព្យាបាលរបស់កូននោះ មានសិទ្ធិប្ដឹងជួសសុំអោយតុលាការប្រជាជនរកមាតុភាពអោយកូននោះ។

  • មាត្រា ៩៨

តុលាការប្រជាជន អាចតំរូវអោយនារីជាម្ដាយទទួលស្គាល់កូនឥតខាន់ស្លាបាន បើមានភស្តុតាងបញ្ជាក់ថា

    • នារីនោះបង្កើតកូនពិតប្រាកដមែន
    • អត្តសញ្ញាណរបស់កូនដែលនារីនោះបានបង្កើត និងអត្តសញ្ញាណរបស់កូនដែលប្ដឹងទាមទាររកមាតុភាពមិនខុសប្លែកពីគ្នា ។

ភស្តុតាងអាចបង្ហាញគ្រប់មធ្យោបាយ ។

  • មាត្រា ៩៩

តុលាការប្រជាជន អាចតំរូវអោយបុរសជាឪពុកទទួលស្គាលកូនឥតខាន់ស្លាបាន៖

  1. បើបុរសនោះនាំពង្រត់ រឺចាប់សេពសន្ទវ:នារីជាម្ដាយដោយរំលោភ ហើយបើសម័យនាំពង្រត់ រឺចាប់រំលោភ សពសន្ទវនោះ ត្រូវគ្នានឹងសម័យដែលនារីនោះមានគភ៌។
  2. បើបុរសនោះ បានខ្លួននារីដោយអុបាយកលបោកបញ្ឆោត ដោយការរំលោភអំណាចរឺដោយសន្យាថានឹងរៀបអាពាហ៍ពិពាហ៍ជាមួយនារីនោះ។
  3. បើមានភស្តុតាងជាលាយលក្ខណ៍អក្សរពីបុរសនោះបង្ហាញអោយឃើញច្បាស់ថា បុរសនោះពិតជាឪពុករបស់កូននោះ ។
  4. បើបុរសនិងនារីជាឪពុកនិងម្ដាយរបស់កូននោះបានរួមរស់និងគ្នាជាអនីតិសង្វាសជាក់ស្ដែងក្នុងសម័យនីត្យានុកូលភាពដែលនារីនោះមានគភ៌ ។
  5. បើបុរសនោះបានផ្គត់ផ្គង់ រឺបានចូលរួមក្នុងការបីបាច់រក្សា និងការបីបាច់រក្សា និងការអប់រំកូននោះក្នុងឋានៈខ្លួនជាឪពុក។
  • មាត្រា ១០០

ពាក្យដែលប្ដឹងរកបិតុភាពមិនអាចនឹងទទួលបាន ១- បើមានភស្តុតាងថា នារីជាម្ដាយមានទំនាក់ទំនងកាមគុណនឹងប្រុសដទៃទៀត ក្នុងសម័យ និត្យានុកូលភាពដែលនារីនោះមានគភ៌ ។ ២- បើក្នុងសម័យនីត្យានុកូល ដែលនារីមានភគ៌ បុរសដែត្រូវប្រកាន់ថា ជាអូវពុករបស់កូននោះគ្មានលទ្ធភាពរួមដំណេកជាមួយនារីជាម្ដាយនោះ ដោយរស់នៅឆ្ងាយពីគ្នា រឺដោយមកពីមានគ្រោះថ្នាក់ ដូចមានចែងក្នុងមាត្រា៨៦ ។

  • មាត្រា ១០១

ក្នុងពេលដែលកូនឥតខាន់ស្លានៅក្នុងអនីតិភាពនៅឡើយ ម្ដាយរឺអាណាព្យាបាលនៃកូននោះ អាចសុំប្ដឹងរកបិតុភាព បាន។ ភស្តុតាងអាចបង្ហាញបានតាមគ្រប់មធ្យោបាយ។

  • មាត្រា ១០២

សាលក្រមដែលកាត់សេចក្ដីអោយទទួលស្គាល់កូនឥតខាន់ស្លា មានអនុភាពដូចគ្នានឹងលិខិតដែល ទទួលស្គាល់កូន ដោយស្ម័គ្រចិត្តដែរ ។

  • មាត្រា ១០៣

កូនឥតខាន់ស្លា ត្រូវយកត្រកូលរបស់ឪពុក រឺម្ដាយដែលទទួលស្គាល់ខ្លួន។ ប្រសិនបើឪពុកនិង ម្ដាយទាំងពីរនាក់ ទទួលស្គាល់កូននោះត្រូវយកត្រកូលខាងឪពុក។ ប្រសិនបើតុលាការប្រជាជន តំរូវអោយឪពុកនិងម្ដាយទទួល ស្គាល់កូននោះ ត្រូវយកត្រកូលអ្នកដែលតុលាការតំរូវអោយទទួលស្គាល់។ ប្រសិនបើតុលាការប្រជាជប តំរូវអោ យឪពុកនិងម្ដាយទាំងពីរនាក់ទទួលស្គាល់ កូននោះត្រូវយកត្រកូលរបស់ឪពុក។

  • មាត្រា ១០៤

កូនឥតខាន់ស្លាដែលត្រូវបានទទួលស្គាល់ មានករណីយកិច្ច និងមានសិទ្ធិដូចកូនមានខាន់ស្លាដែរ។

  • មាត្រា ១០៥

តុលាការប្រជាជន ត្រូវបង្គាប់អោយឪពុកម្ដាយផ្ដល់អាហារកិច្ចអោយកូនជាដរាប តាមសមាមាត្រនៃធនធានរប ស់ឪពុកម្ដាយនោះ។ អាហារកិច្ចនេះត្រូវផ្ដល់អោយកូនតាមកំណត់នៃ សាលក្រមរហូតដល់កូនមាននីតិភាព។ ឪ ពុក រឺម្ដាយអាចត្រូវអោយរួចពីកាតព្វកិច្ចនេះបាន បើខ្លួនព្រមទទួលយកកូននោះទៅចិញ្ចឹមបីបាច់រក្សា។

  • មាត្រា ១០៦

សាលក្រមដែលកាត់សេចក្ដីអោយទទួលស្គាល់កូនឥតខាន់ស្លា អាចនឹងបង្ខំអោយឪពុកសងសោហ៊ុយសំរាលកូន និងប្រាក់ចំណាយចិញ្ចឹមបីបាច់រក្សាកូន តាំងពីថ្ងៃដែលកូននោះកើតមក ទៅម្ដាយនៃកូននោះបាន។

  • មាត្រា ១០៧

កំណត់ដៃមួយច្បាប់នៃសាក្រមស្ថាពរ ដែលកាត់សេចក្ដីអោយទទួលស្គាល់កូនឥតខាន់ស្លាត្រូវផ្ញើ ទៅមន្ត្រីអត្រានុ កូលដ្ឋាននៃទីកន្លែងដែលកូននោះកើត ដើម្បីចុះនិទ្ទេសអំពីបុត្តភាពនេះ នៅលើរឹមទំព័រនៃសំបុត្រកំណើត។

ផ្នែកទី៤ អំពីស្មុំកូន

  • មាត្រា ១០៨

ស្មុំកូនគឺជាកិច្ចសន្យា ដែលចងបុគ្គពីរនាក់គឺម្នាក់ហៅថា ឪពុកចិញ្ចឹម រឺម្ដាយចិញ្ចឹម ហើយម្នាក់ទៀតហៅថាកូនចិ ញ្ចឹម អោយមានចំណងនឹងគ្នា ដូចជាបុត្តភាពមានខាន់ស្លា។

  • មាត្រា ១០៩

ឪពុករឺម្ដាយចិញ្ចឹមត្រូវមានអាយុលើសពី២៥ឆ្នាំ ហើយត្រូវមានអាយុច្រើនអាចជាពលរដ្ឋកម្ពុជា រឺជាជនបរទេស។

  • មាត្រា ១១០

គេអាចសុំកូនបានត្រឹមពីរនាក់ប៉ុណ្ណោះ។ ប្រសិនបើកូនដែលសុំនោះមានមួយណាស្លាប់គេអាច សុំកូនមួយនាក់ទៀ តបាន។ កូនចិញ្ចឹមត្រូវមានអាយុតិចជាង៨ឆ្នាំ។

  • មាត្រា ១១១

សហព័ទ្ធណាមួយអាចនិងសុំកូនយកមកចិញ្ចឹមបាន លុះត្រាតែមានការយល់ព្រមពីសហព័ទ្ធរបស់ខ្លួ។ ក្នុងករណីនេះ កូនចិញ្ចឹមត្រូវទុកជាកូនចិញ្ចឹមរបស់សហព័ទ្ធទាំងពីរនាក់។

  • មាត្រា ១១២

ដើម្បីអោយការសុំកូនសំរេចទៅបាន ត្រូវមានការព្រមព្រៀងពីអូវពុកម្ដាយ រឺអ្នកអាណាព្យាបាលនៃ កូនដែលសុំ នោះ។ បើជាទារកដែលគេបោះបង់ចោល ត្រូវមានការយល់ព្រមពីរដ្ឋអំណាចឃុំ រឺសង្កាត់។

  • មាត្រា ១១៣

កិច្ចសន្យាសុំកូន ត្រូវធ្វើជាលាយលក្ខណ៍អក្សរហើយបញ្ជាក់ដោយគណៈកម្មាធិការប្រជាជន ឃុំសង្កាត់ខាងលំនៅ នៃអ្នកសុំរឺខាងលំនៅនៃកូនចិញ្ចឹម។ សេចក្ដីនៃកិច្ចសន្យាសុំកូននោះ ត្រូវចុះក្នុងបញ្ជីអត្រានុកូលដ្ឋាន។ តុលាការប្រ ជាជន អាចបដិសេធកិច្ចសន្យាសុំកូននោះ ត្រូវចុះក្នុងបញ្ជីអត្រានុកូលដ្ឋាន។ តុលាការប្រជាជនអាច បដិសេធកិច្ច សន្យាខាងលើនេះបាន តាមពាក្យបណ្ដឹងសុំរបស់កូនចិញ្ចឹមរបស់ជនទាំងឡាយរឺរបស់អង្គការផ្សេងៗ ដែលធ្វើឡើង ដើម្បីផលប្រយោជន៍របស់កូនចិញ្ចឹមនោះ។

  • មាត្រា ១១៤

កូនចិញ្ចឹមត្រូវយកត្រកូលនៃអ្នកសុំ ហើយមានសិទ្ធិ និងករណីយកិច្ចដូចគ្នានិងកូនបង្កើត ។

ផ្នែកទី៥ អំពីទំនាក់ទំនងរវាងឪពុក-ម្ដាយ និងកូន

  • មាត្រា ១១៥

ឪពុកម្ដាយមានករណីយកិច្ច ត្រូវស្រលាញ់កូននិងយកចិត្តទុកដាក់អប់រំកូន គឺបណ្ដុះគំនិតកូនអោយស្រលាញ់ការ រៀនសូត្រ ស្នេហាមាតុភូមិមានស្មារតីសាមគ្គីអន្តរជាតិស្រលាញ់ពលកម្មគោរពទ្រព្យសម្បត្តិរដ្ឋ គោរពសិទ្ធនិងទ្រ ព្យសម្បត្តិរបស់អ្នកដទៃ។ កូនមានករណីយកិច្ចត្រូវស្រលាញ់ និងគោរពឪពុក-ម្ដាយថែទាំរក្សា ឪពុក-ម្ដាយ និង ផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ឪពុកម្ដាយ។

  • មាត្រា ១១៦

ឪពុក-ម្ដាយមិនត្រូវធ្វើបាបកូនរបស់ខ្លួនកូនប្រសា កូនចិញ្ចឹម កូនរបស់ប្ដី មានសិទ្ធិ រឺរបស់ប្រពន្ធមុនឡើយ។

  • មាត្រា ១១៧

កូនប្រុស កូនស្រី មានសិទ្ធិ និងករណីយកិច្ចដ្ឋានដូចគ្នាក្នុងគ្រួសារ។

  • មាត្រា ១១៨

កូនមាននីតិភាព ដែលរស់នៅជាមួយអូវពុក-ម្ដាយមានសេរីភាពក្នុងការជ្រើសរើសមុខរបររបស់ខ្លួនមានសេរីភាព ក្នុងការចូលរួមរួមសកម្មភាពនយោបាយ និងសកម្មភាពសង្គម មានសេរីភាពក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ ផ្ទាល់ របស់ខ្លួន ម្យ៉ាងវិញទៀតក៏ត្រូវមានករណីយកិច្ច ត្រូវមើលខុសត្រូវដោះស្រាយជីវភាពរួមរបស់គ្រួសារ ។

ផ្នែកទី៦ អំពីការដកហូតអំណាចមេបា

  • មាត្រា ១១៩

អាចនឹងត្រូចដកហូតអំណាចមេបា ហើយប្រគល់ទៅអោយអង្គការណាមួយរឺញាតិលោហិតណាមួយចំពោះអូវពុក ម្ដាយដែលមានកំហុសដូចខាងក្រោម ៖

    • ឪពុក-ម្ដាយ មានការខ្វះខាតក្នុងការអប់រំ
    • ឪពុក-ម្ដាយ ប្រើអំណាចដោយរំលោភទៅលើកូនដោយប្រើអុបាយកលផ្សេងៗដើម្បីបង្ខំកូនអោយប្រព្រឹត្តបទល្មើស រឺអំពើណាមួយប៉ះពាល់ដល់សង្គម។
    • ឪពុកម្ដាយ វាយធ្វើបាបកូនអិតត្រាប្រណី
    • ឪពុក-ម្ដាយ ប្រព្រឹត្តផ្ទុយពីសីលធម៌បណ្ដាលអោយមានអិទ្ធិពលអាក្រក់ដល់កូន ។
  • មាត្រា ១២០

តុលាការប្រជាជន អាចនឹងសំរេចដកហូតអំណាចមេបាពីឪពុកម្ដាយ ដែលមានកំហុសបានលុះ ត្រាតែមានពាក្យ ប្ដឹងសុំរបស់អង្គការរដ្ឋ អង្គការមហាជន រដ្ឋអាជ្ញាអមតុលាការប្រជាជន រឺញាតិលោហិតណាមួយនៃឪពុកនោះ។

  • មាត្រា ១២១

ការដកហូតអំណាចមេបាបណ្ដាលអោយឪពុកម្ដាយលែងមានសិទ្ធិដែលខ្លួនធ្លាប់មានពីមុនមកចំពោះកូនរបស់ខ្លួន ប៉ុន្តែនៅមានកាតព្វកិច្ចចិញ្ចឹមកូនតទៅទៀត រហូតដល់កូននោះចូលនិតិភាព។ ក្នុងករណីនេះតុលាការ ប្រជាជន ត្រូវកំណត់កំរិតអាហារកិច្ចដែលឪពុក-ម្ដាយ ដែលត្រូវបានដកហូតអំណាចមេបា នូវអំណាចមេបានេះឡើង វិញ ប្រសិនបើ ឪពុក-ម្ដាយនោះ បានកែប្រែគំនិតមារយាទរបស់ខ្លួនបានល្អឡើងវិញ គួរទទួលបន្ទុកអប់រំកូនបានលើក លែងតែចំពោះកូនចិញ្ចឹម ។ ច្បាប់នេះ រដ្ឋសភានៃរដ្ឋកម្ពុជាបានអនុម័ត នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ១៩៨៩ នាសម័យប្រជុំសាមញ្ញលើក ទី១៧ នីតិកាលទី១។

ឯកសារ​យោង

  • មជ្ឈមណ្ឌល​វប្បធម៌​នៅ​ស្វីស

Tags:

ច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារ ជំពូកទី១ បទបញ្ញតិទូទៅច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារ ជំពូកទី ២ អំពីអាពាហ៍ពិពាហ៍ច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារ ជំពូកទី៣ អំពីការលែងលះគ្នាច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារ ជំពូកទី ៤ អំពីអាពាហ៍ពិពាហ៍នៅឯបរទេស និង អាពាហ៍ពិពាហ៍ជាមួយបរទេសច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារ ជំពូកទី៥ អំពីគ្រួសារច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារ ឯកសារ​យោងច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារ

🔥 Trending searches on Wiki ភាសាខ្មែរ:

រឿង រ៉ូមេអូ និង ហ្ស៊ុយលីយេខេត្តសៀមរាបរីណោលត៍ចំណែកថ្នាក់នៃភាវៈរស់ទូរស័ព្ទទីក្រុងវេយ្យាករណ៍ភាសាខ្មែរបទកាកគតិហិណ្ឌូសាសនាពិធីក្រុងពាលីអង្គដួងស្រុកមង្គលបូរីខេត្តបាត់ដំបងខេត្តកោះកុងកេង វ៉ាន់សាក់អតិផរណាព្រះបរមមហារាជវាំងសិល្បៈតែងកំនាព្យខ្មែរការប្រើប្រាស់អ៊ីនធើណែតទីផ្សារមូលធនភាសាខ្មែរសម្លកកូរបាងកកផលិតផលក្នុងស្រុកសរុបរបាំឆៃយ៉ាំចូលឆ្នាំខ្មែរការធ្វើសំភាសន៍សាធារណរដ្ឋខណ្ឌបឹងកេងកងបទប្បញ្ញត្តិទូទៅបញ្ជីរាយប្រទេសតាមក្រឡាផ្ទៃសរុបទេវនិយមវេស្សន្ដរជាតកអរិយធម៌ខ្មែរនៅសម័យក្រោយអង្គរ (ចតុមុខ-លង្វែក)ពិធីរៀបអាពាហ៍ពិពាហ៍របស់ប្រជាជនកម្ពុជាទំនាក់ទំនងនរោត្តម ជេនណាប�’រទេសល្បែងប្រជាប្រិយខ្មែរការរៀនសូត្រសព្វនាមខេត្តព្រះនគរស្រីអយុធ្យាសម័យឧដុង្គគោលនយោបាយសារពើពន្ធខេត្តនៃវៀតណាមពូនភ្នំខ្សាច់មហាត្មះគន្ធីប្រាសាទបាយ័នអាស៊ានជប៉ុនវណ្ណយុត្តិទង់ព្រះពុទ្ធសាសនាកម្ពុជាភ្នំឧដុង្គទិវាពលកម្មអន្ដរជាតិប្រវត្តិប្រាសាទព្រះវិហាររចនាបថនៃស្ថាបត្យកម្មខ្មែរក្រុមប្រឹក្សាក្រុង-ស្រុករឿងឳពុកក្មេករើសកូនប្រសារវត្តឧណ្ណាលោមស្លាកលេខយាន្តយន្ត ទោចក្រយាន្តយន្ត របស់រដ្ឋម៉ង់តេរីយើសហគមន៍អ្វីដែលហៅថាភាសាខេត្តកំពង់ស្ពឺទសពិធរាជធម៌ប្រាសាទភ្នំបាខែងប្រវត្តិសាស្ត្រភូមាសង្គ្រាមសៀម-កម្ពុជា (១៥៩១-១៥៩៤)ខេត្តកំពង់ឆ្នាំងស្រុកពញាឮនំបញ្ចុកមូលនិធិរូបិយវត្ថុអន្តរជាតិសារមន្ទីរទួលស្លែងរឿងភ្នំប្រុសភ្នំស្រីបារាំងភពសៅរ៍ក្រុងព្រះសីហនុ(ខេត្តព្រះសីហនុ)កិច្ចតែងការ🡆 More